បើចិត្តអ្នកជាបន្ទប់មួយនោះ តើបន្ទប់នោះមានសភាពបែបណាដែរ? តើណែន ឬទូលាយ? រៀបរយ ឬក៏រញ៉េរញ៉ៃ? គួរណាមើលឱ្យច្បាស់ពីសភាពជាក់ស្តែង ព្រោះទៅណាមកណា យើងតែងយកបន្ទប់នេះមកតាមជានិច្ច។
ជាញឹកញាប់ យើងតែផ្ទុករឿងជាច្រើនក្នុងចិត្ត ហើយដោយដូច្នេះហេតុអ្វីមិនណែន តានតឹង និងគិតអ្វីមិនចេញ? ដោយរក្សារឿងច្រើនក្នុងចិត្ត ទាំងសំខាន់ និងមិនសំខាន់ ដូចនេះហើយបានជាយើងចេះតែគិតច្រើន។
ដើម្បីសម្អាតចិត្ត ចូរសរសេរការគិត និងអារម្មណ៍របស់ខ្លួនចេញមកក្រៅ។ នៅក្នុងស្នាដៃសៀវភៅទីពីររបស់ខ្ញុំ "ពីគិតច្រើន ទៅចម្រើនគំនិត៖ អភិវឌ្ឍការគិតទៅតាមការសរសេរ" ខ្ញុំបានធ្វើការណែនាំជាច្រើនទៅលើវិធីសាស្រ្តនៃការប្រើប្រាស់ការសរសេរ ដើម្បីដឹកនាំការគិតរបស់ខ្លួន។ ការដែលអាចធ្វើដូច្នេះបាន យើងមិនត្រឹមតែឈប់រងគ្រោះដោយសារការគិតរបស់ខ្លួននោះទេ ប៉ុន្តែយើងក៏ចេះគិតបានយ៉ាងវាងវៃផងដែរ។
តស់ ស្តាប់វគ្គនេះ ដើម្បីយល់ពីគំនិតមួយនេះ ដែលបានដកស្រង់ចេញពីសៀវភៅថ្មី។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 កម្មវិធីសិក្សា "រៀនអាន"
ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។
យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?
ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។
កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។
📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
Information
- Show
- FrequencyUpdated weekly
- Published9 September 2025 at 23:30 UTC
- Length7 min
- Episode19
- RatingClean