រកឃើញភពក្រៅប្រព័ន្ធព្រះអាទិត្យពីរ​ដែលមាន​ធាតុផ្សំជាទឹកស្ទើរសុទ្ធសាធ

ប្រវត្តិសាស្រ្តពិភពលោក

កាលពីពេលកន្លងមក យើងធ្លាប់​ស្គាល់តែភពពីរប្រភេទ​តែប៉ុណ្ណោះ គឺភពសិលា និង​ភពឧស្ម័ន។ កាល​ពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ភពប្រភេទថ្មីមួយទៀត ស្ថិត​នៅ​ក្រៅប្រព័ន្ធព្រះអាទិត្យ គឺភពទឹក (ភពដែលមានធាតុផ្សំ​ភាគច្រើន​លើសលុបជាទឹក)។ ភព​ប្រភេទថ្មីនេះ ត្រូវ​បាន​គេ​រកឃើញ​នៅ​ក្នុង​ប្រព័ន្ធផ្កាយ ឈ្មោះ Kepler-138។

ភពទឹកដ៏ចម្លែក​នេះ​ស្ថិត​នៅ​ចម្ងាយ ២១៨​ឆ្នាំ​ពន្លឺ​ពីភពផែនដី ​ក្នុង​ប្រព័ន្ធផ្កាយ ឈ្មោះ Kepler-138 ​ហើយ​ភព​ នៅ​ក្នុង​ប្រព័ន្ធផ្កាយ​នេះ ត្រូវ​បាន​រកឃើញ​ជាលើកដំបូង ដោយ​តេឡេស្កុបអវកាស​កេព្ល័រ (Kepler Space Telescope) កាល​ពី​ឆ្នាំ២០១៤​កន្លងទៅ។

មានទីតាំង​ស្ថិត​នៅ​ក្នុង​បណ្តុំផ្កាយ​ឈ្មោះ Lyra ផ្កាយ Kepler-138 គឺ​ជា​ប្រភេទ “កូនផ្កាយក្រហម” ឬ​​ជាភាសា​អង់គ្លេស​ថា « Red Dwarf » ឬ « M-Dwarf »។ ជាប្រភេទផ្កាយ​ដែល​មាន​ម៉ាស់​ស្រាល ពោលគឺ មាន​ម៉ាស់​ត្រឹមតែ​​ប្រមាណ​ជា​ពាក់កណ្តាល​ប៉ុណ្ណោះ​នៃ​ម៉ាស់​របស់​ព្រះអាទិត្យ ចំណែក​សីតុណ្ហភាព​នៅលើ​ផ្ទៃ​ខាងលើ​របស់​ផ្កាយវិញ​ក៏​មាន​ទាប​ជាង​ព្រះអាទិត្យ​យ៉ាងឆ្ងាយ​ផងដែរ គឺ​ត្រឹមប្រមាណ​ជិត ៤ពាន់​អង្សារ​ប៉ុណ្ណោះ ធៀបនឹង​ព្រះអាទិត្យ ដែល​មាន​រហូតដល់​ទៅ​ជិត ៦ពាន់​អង្សារ។

កាលពីឆ្នាំ២០១៤ តាមរយៈតេឡេស្កុបអវកាស​គេព្ល័រ គេ​បានរកឃើញ​ថា នៅ​ជុំវិញ​ផ្កាយ Kepler-138 មាន​ភព​ចំនួន​ ៣។ ទីមួយ គឺ​ភពដែល​ស្ថិត​នៅ​ប៉ែក​ខាង​ក្នុង​គេ​បង្អស់​ ឈ្មោះថា Kepler-138b ជាប្រភេទ​ភពសិលា​ដូចជាភពផែនដី​យើងនេះ​ដែរ ក៏ប៉ុន្តែ មាន​ម៉ាស់​ត្រឹម​ប្រហាក់ប្រហែល​នឹង​ម៉ាស់​របស់ភពអង្គារ។ ចំណែក​ភពទីពីរ និងទីបី គឺ Kepler-138c និង Kepler-138d ដែល​ជា​ប្រភេទភព​ដ៏ចម្លែក​ខុសគេ ខុសពីអ្វីដែល​គេ​ធ្លាប់​ឃើញ​មាន​កាល​ពីពេល​កន្លងមក ដោយ​តាមរយៈ​ការ​សិក្សាលម្អិត​​ទៅលើ​ទិន្នន័យ​ប្

To listen to explicit episodes, sign in.

Stay up to date with this show

Sign in or sign up to follow shows, save episodes and get the latest updates.

Select a country or region

Africa, Middle East, and India

Asia Pacific

Europe

Latin America and the Caribbean

The United States and Canada