
26 episodes

ប្រវត្តិសាស្រ្តពិភពលោក RFI ខេមរភាសា / RFI Khmer
-
- Science
-
-
4.1 • 9 Ratings
-
នៅរៀងរាល់ថ្ងៃអាទិត្យ សេង ឌីណា នឹងរាយរ៉ាប់ពន្យល់លោកអ្នកស្តាប់ អំពីប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ចាប់តាំងពីសម័យកាលបុរេប្រវត្តិ រហូតមកទល់នឹងសម័យកាលបច្ចុប្បន្ន ទាំងដំណើររឿងរបស់មនុស្សជាតិ ទាំងប្រវត្តិចក្រវាល ក៏ដូចជា ដំណើរវិវឌ្ឍនៃចំណេះដឹងរបស់មនុស្សជាតិទៅលើចក្រវាល។
-
រ៉ុកកែត SLS របស់ណាសាមានលក្ខណៈពិសេសអ្វីខ្លះ?
នៅក្នុងគម្រោង "អារតេមីស" (Artemis) ដើម្បីបញ្ជូនមនុស្សទៅកាន់ព្រះចន្ទ ទីភ្នាក់ងារណាសាបានផលិតរ៉ុកកែតអវកាសថ្មីមួយ ដែលគេឲ្យឈ្មោះថា "Space Launche System" (SLS)។ ជារ៉ុកកែតដ៏មានកម្លាំងខ្លាំងជាងគេបំផុត នៅក្នុងចំណោមរ៉ុកកែតអវកាស ដែលកំពុងមានដំណើរការ នៅក្នុងពេលបច្ចុប្បន្ននេះ។
-
ប្រវត្តិនៃការរកឃើញតំបន់អួតខ្លោវដ៍ (Oort Cloud)
ព្រំដែនប្រព័ន្ធព្រះអាទិត្យរបស់យើង មិនមែនបញ្ចប់ត្រឹមតំបន់ខ្សែក្រវាត់គុយពែរនេះនោះទេ។ ទៅហួសពីខ្សែក្រវាត់គុយពែរនេះទៅ នៅមានតំបន់មួយទៀត ដែលគេឲ្យឈ្មោះថា អួតខ្លោវដ៍ ដោយយកទៅតាមឈ្មោះរបស់តារាវិទូហូឡង់ គឺ យ៉ាន អួត (Jan Oort)។ តំបន់អួតខ្លោវដ៍នេះ មានរាងជាស្វ៊ែរព័ទ្ធជុំវិញប្រព័ន្ធព្រះអាទិត្យ ហើយព្រំដែនខាងក្រៅបំផុត ស្ថិតនៅចម្ងាយរហូតដល់ទៅ ប្រមាណជា ១ឆ្នាំពន្លឺ ទៅ១,៥ឆ្នាំពន្លឺ ពីព្រះអាទិត្យ។
-
ប្រវត្តិនៃការរកឃើញខ្សែក្រវាត់គុយពែរ
ខ្សែក្រវាត់គុយពែរ (Kuiper Belt) គឺជាតំបន់ស្ថិតនៅប៉ែកខាងក្រៅប្រព័ន្ធព្រះអាទិត្យ លាតសន្ធឹងចាប់ពីគន្លងរបស់ភពណិបទូន រហូតទៅដល់ចម្ងាយប្រមាណពី ៣០ ទៅ ៥០AU (៣០ ទៅ ៥០ដង នៃចម្ងាយរវាងផែនដីទៅព្រះអាទិត្យ)។ ឈ្មោះ "គុយពែរ" គឺយកតាមឈ្មោះតារាវិទូហូឡង់ Gerard Kuiper ដែលបានលើកសម្មតិកម្មនៃវត្តមានខ្សែក្រវាត់គុយពែរនេះឡើង កាលពីដើមទសវត្សរ៍ឆ្នាំ១៩៥០។
-
ប្រវត្តិនៃការរកឃើញទ្រឹស្តីអំពីអាតូម
អាតូមគឺជាភាគល្អិត ដែលជាធាតុផ្សំនៃអ្វីៗគ្រប់យ៉ាងទាំងអស់នៅក្នុងចក្រវាល រាប់ចាប់តាំងពីគ្រាប់ខ្សាច់ដ៏តូចល្អិត រហូតទៅដល់ភព និងផ្កាយដ៏ធំសម្បើមៗ។ ចំណេះដឹងរបស់យើងទៅលើអាតូម ចាប់ផ្តើមមានការវិវឌ្ឍជឿនលឿន ចាប់តាំងពីដើមសតវត្សរ៍ទី១៩ ក៏ប៉ុន្តែ ប្រភពដើមនៃទ្រឹស្តី ទាក់ទងនឹងវត្តមានរបស់អាតូមនេះបានចាប់ពន្លកឡើងតាំងពីជាងពីរពាន់ឆ្នាំមុនមកម៉្លេះ គឺមានប្រភពដើមចេញពីទស្សនវិទូក្រិកសម័យបុរាណ។
-
ទ្រឹស្តីរបស់យ៉ូហាណេស កេព្ល័រ ស្តីពីចលនារបស់ភព
នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ ភពទាំងអស់មានចលនាវិលជុំវិញព្រះអាទិត្យ នៅក្នុងទិសដៅបញ្ច្រាសនឹងទ្រនិចនាឡិកា ហើយយើងក៏ដឹងផងដែរថា ភពនីមួយៗមានចម្ងាយពីព្រះអាទិត្យ ទម្រង់គន្លង និងរយៈពេលមួយជុំព្រះអាទិត្យជាក់លាក់។ យើងអាចដឹងរឿងទាំងអស់នេះបាន តាមរយៈទ្រឹស្តីរបស់អ្នកប្រាជ្ញអាល្លឺម៉ង់ដ៏សំខាន់មួយរូប នៅក្នុងប្រវត្តិសាស្រ្ត គឺ យ៉ូហាណេស កេព្ល័រ (Johannes Kepler)។
-
តើមហាសមុទ្រមានតួនាទីសំខាន់ប៉ុណ្ណាក្នុងការកំណត់អាកាសធាតុផែនដី?
ផែនដីជាភពដែលគ្រប់ដណ្តប់ទៅដោយមហាសមុទ្រ ដោយគិតជាសរុបទៅ ផ្ទៃទឹកសមុទ្រគ្រប់ដណ្តប់រហូតដល់ទៅប្រមាណជា ៧០% នៃផ្ទៃភពផែនដីទាំងមូល ហើយមហាសមុទ្រដើរតួនាទីយ៉ាងសំខាន់បំផុត នៅក្នុងគ្រប់ភាវៈរស់ទាំងអស់នៅលើភពផែនដី ដោយនៅក្នុងនោះក៏រួមមានផងដែរ ជីវិតរបស់មនុស្សយើង។ ក្រៅពីជាប្រភពទឹក ជាផ្លូវនាវាចរណ៍ និងជាប្រភពធនធានធម្មជាតិ មហាសមុទ្រមានតួនាទីរឹតតែសំខាន់មួយទៀត គឺការកំណត់អាកាសធាតុលើភពផែនដី។