រ៉ុកកែតអវកាស (ក៏ដូចជារ៉ុកកែតយោធា) មានឫសគល់ចេញពីការរកឃើញរំសេវ និងកាំជ្រួចបាញ់ជាការកម្សាន្ត នៅចិនសម័យបុរាណ ហើយមានមូលដ្ឋានវិទ្យាសាស្រ្ត ពីច្បាប់ចលនារបស់អ៊ីសាក់ ញូតុន។ ក៏ប៉ុន្តែ បច្ចេកវិទ្យារ៉ុកកែតសម័យទំនើប ដែលគេប្រើជាទូទៅ នៅក្នុងសម័យកាលបច្ចុប្បន្ននេះ មានឫសគល់ចេញពីអាវុធដ៏សំខាន់មួយ របស់អាល្លឺម៉ង់ណាស៊ី ក្នុងសម័យសង្គ្រាមលោកលើកទីពីរ គឺរ៉ុកកែត ដែលគេឲ្យឈ្មោះថា V-2 រចនាឡើងដោយវិស្វកររ៉ុកកែតដ៏ល្បីរបស់អាល្លឺម៉ង់ គឺ Wernher von Braun។
Wernher von Braun កើតនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩១២ នៅក្នុងត្រកូលស្តុកស្តម្ភមួយ នៅអាល្លឺម៉ង់។ ជាក្មេង ដែលពីដំបូងមិនសូវជារៀនពូកែប៉ុន្មាននោះទេ ជាពិសេស មិនសូវពូកែខាងមុខវិជ្ជាវិទ្យាសាស្រ្ត គឺគណិតវិទ្យា និងរូបវិទ្យា ក៏ប៉ុន្តែ ជាក្មេងដែលដក់ចិត្តខ្លាំងទៅលើផ្នែកអវកាស និងតារាសាស្រ្ត។
ចំណុចរបត់ចម្បង ដែលនាំ von Braun ទៅរកដំណើរជីវិតជាអ្នកវិទ្យាសាស្ត្រ គឺកើតឡើង នៅក្នុងអំឡុងឆ្នាំ១៩២៥។ នៅពេលនោះ von Braun ដែលមានវ័យ ១៣ឆ្នាំ បានអានសៀវភៅមួយក្បាលនិពន្ធដោយអ្នកវិទ្យាសាស្រ្តអាល្លឺម៉ង់មួយរូប ដែលត្រូវបានគេចាត់បញ្ចូលទៅក្នុងចំណោមបិតាស្ថាបនិកទាំង៣រូប នៃវិទ្យាសាស្រ្តរ៉ុកកែត គឺ Hermann Oberth ។ សៀវភៅនេះនិយាយអំពីចក្ខុវិស័យក្នុងការប្រើរ៉ុកកែត នៅក្នុងការធ្វើដំណើរទៅកាន់ទីអវកាស ដែលជាប្រធានបទត្រូវនឹងចំណង់ចំណូលចិត្តរបស់ von Braun ក៏ប៉ុន្តែ នៅក្នុងសៀវភៅនេះ មានចំណុចបច្ចេកទេសជាច្រើន ដែលពិបាកយល់ ដោយសារតែ von Braun មិនសូវពូកែខាងរូបវិទ្យា និងគណិតវិទ្យា។ ចាប់ពីពេលនោះហើយ ដែល von Braun ចាប់ផ្តើមយកចិត្ត
Information
- Show
- Channel
- FrequencyUpdated weekly
- Published3 April 2023 at 07:00 UTC
- Length10 min
- RatingClean