ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

  1. HACE 2 DÍAS

    សង្រ្គាមពាណិជ្ជកម្មជាមួយកាណាដា៖ លោកដូណាល់ ត្រាំកំពុងធ្វើឲ្យអាមេរិកក្លាយជាប្រទេសទ្រុស្

    ការដំឡើងពន្ធលើទំនិញកាណាដា ម៉ិកស៊ិក និងចិន​នាំចូលទៅ​អាមេរិក​បានចូលជា​ធរមាន​នៅថ្ងៃអង្គារ ទី​៤មីនា។ ប៉ុន្តែ នៅមួយថ្ងៃក្រោយ លោក​ដូណាល់ ត្រាំ​បាន​ប្រកាសជាបន្តបន្ទាប់គ្នា​​ថា លោក​សម្រេច​លើកលែង​មុខទំនិញកាណាដា និងម៉ិកស៊ិកមួយចំនួនវិញ ចំណែក ទំនិញចិនទាំងអស់នៅតែ​ត្រូវ​បង់ពន្ធបន្ថែមនៅ​ក្នុងកម្រិត​២០%ដដែល។ លោក​ដូណាល់ ត្រាំ​បានពន្យល់​ការប្តូរជំហរ ថយមួយជំហាន​មកវិញក្នុងរឿងដំឡើងពន្ធ​លើទំនិញកាណាដា និងម៉ិកស៊ិកថា មកពីលោក​ចង់ជួយប្រទេស​ជិតខាងទាំងពីរដែលធ្វើពាណិជ្ជកម្ម​ជារៀងរហូតមកជាមួយអាមេរិក។ ចង់ជួយប្រទេស​ជិតខាង របស់លោកដូណាល់ ត្រាំ ជាពាក្យពិតដែរឬទេ? តើ​អ្វីទៅជា​ហេតុផលពិតប្រាកដដែលធ្វើ​ឲ្យ​លោកដូណាល់ ត្រាំ​ថយមួយជំហាន​ក្នុងជម្លោះពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជិតខាង ជាពិសេស​កាណាដា?

    10 min
  2. HACE 4 DÍAS

    កងទ័ពអ៊ុយក្រែនកាន់តែយ៉ាប់ ដោយសារ​អាមេរិកផ្អាក លែងចែករំលែកព័ត៌មានសម្ងាត់

    ចាប់តាំងពីមានជម្លោះតឹងសសៃក​រវាង​ប្រធានាធិបតីអ៊ុយក្រែន និង​លោកដូណាល់ ត្រាំ​នៅសេតវិមាន រដ្ឋបាលអាមេរិកមិនបន្ថយដៃក្នុងការដាក់សម្ពាធ​លើ​អ៊ុយក្រែន។ នៅសប្តាហ៍នេះ បន្ទាប់ពីសេតវិមានប្រកាស​ផ្អាកជំនួយយោធា ដើម្បី​ដាក់សម្ពាធឲ្យអ៊ុយក្រែន​ចូលតុចរចាបញ្ចប់សង្រ្គាមជាមួយ​រុស្ស៊ី អាមេរិក​តាមរយៈ​ប្រធាន​ស៊ើបការណ៍សម្ងាត់ បាន​ប្រកាស​ផ្អាក​ការចែករំលែក​ព័ត៌មានសម្ងាត់ ដែលកងទ័ពអ៊ុយក្រែនត្រូវការចាំបាច់ខ្លាំង​ដើម្បី​ទប់ទល់​សង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី។ អាមេរិកឈប់​ផ្តល់ព័ត៌មានសម្ងាត់​ជាមួយអ៊ុយក្រែន​ តើវា​នឹង​ប៉ះពាល់​យ៉ាងណាខ្លះ​ដល់​សមរភូមិប្រយុទ្ធរបស់​កងទ័ពអ៊ុយក្រែន? តើ​វា​នឹង​បើកឱកាស​ឲ្យ​រុស្ស៊ី​កាន់តែ​កេងយកចំណេញ​ដើម្បីវាយដណ្តើម​ទឹកដី​អ៊ុយក្រែនដែរឬទេ?

    6 min
  3. 26 FEB

    តើអនាគតកិច្ចព្រមព្រៀងស្តីពីរ៉ែ រវាងអ៊ុយក្រែននិង​សហរដ្ឋអាមេរិក មានកំណត់អំពីអ្វីខ្លះ?

    កាលពីថ្ងៃចន្ទទី​២៤កុម្ភៈ លោក​ដូណាល់ ត្រាំ បាន​ប្រកាស​ឲ្យដឹងថា ក្រុមការងារលោក​និង​ភាគីអ៊ុយក្រែន កំពុង​តែរៀបចំធ្វើកិច្ចព្រមព្រៀងស្តីពី​ការជីករ៉ែ នៅអ៊ុយក្រែន។ លោកត្រាំអះអាងទៀតថា កិច្ចព្រមព្រៀងនេះជិតរួលរាល់អស់ហើយ ហើយលោកហ្សេឡេនស្គី នឹងធ្វើមកដំណើរមកទីក្រុង​វ៉ាស៊ីនតោនដើម្បីចុះហត្ថលេខានៅក្នុងសប្តាហ៍​នេះ​។ ដោយឡែក នៅថ្ងៃពុធទី​២៦​កុម្ភៈ លោក​ហ្សេឡេនស្គី បានបញ្ជាក់ថា ភាគីទាំង២ពិតជា​រក​បាន​​នូវ​​ “កិច្ចព្រមព្រៀងក្របខណ្ឌ” មួយពិតមែន។ តែយ៉ាងណាលោក​អះអាងថា កិច្ចព្រមព្រៀងអាចបានជោគជ័​យ ឬក៏ត្រូវរលាយ​ទៅវិញ គឺវាអាស្រ័យ​លើ​ការ​និយាយចរចគ្នា រវាង​លោក​និង​លោកដូណាល់ត្រាំ​។

    6 min
  4. 19 FEB

    អ៊ុយក្រែនមាន​រ៉ែកម្រអ្វីខ្លះ ទើបលោកដូណាល់ ត្រាំចង់បានខ្លាំងជាថ្នូរនឹង​ជំនួយយោធា?

    លក្ខខណ្ឌជំនួយ​របស់អាមេរិកដើម្បីជួយអ៊ុយក្រែន​បានឈាន​មកដល់​ដំណាក់កាលមួយ ដែល​អាមេរិក​យកជំនួយសព្វាវុធទៅដោះដូរ​នឹង​​ធនធានធម្មជាតិ​របស់អ៊ុយក្រែន។ នៅសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​បាននិយាយ​ថា លោក​ចង់​ឲ្យអ៊ុយក្រែន​បង់សង​ជំនួយហិរញ្ញវត្ថុនិងជំនួយយោធា​អាមេរិក។ ដោយ​មិន​លាក់លៀម លោកត្រាំ​និយាយ​ថា លោក​ចង់បាន​​រ៉ែកម្រ​របស់អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់​៥០០ពាន់លាន​ដុល្លារ។ ប្រធានាធិបតីអ៊ុយក្រែន លោក​ហ្សេឡេនស្គី​ក៏មិនជំទាស់ដែរ ប៉ុន្តែ នៅ ដើមសប្តាហ៍​នេះ លោក​បានបញ្ជា​ឲ្យរដ្ឋមន្រ្តីរបស់លោក​ផ្អាក​មិនទាន់​ចុះ​ហត្ថលេខា​លើ​សេចក្តីព្រមព្រៀង​អនុញ្ញាត​ឲ្យ​អាមេរិក​ចូលទៅប្រើ​រ៉ែកម្រ​របស់​អ៊ុយក្រែន។ ហេតុអ្វីបានជាដូច្នេះ?តើ​អ៊ុយក្រែន​មាន​រ៉ែកម្រ​អ្វីខ្លះ និង​ថា ហេតុអ្វីបាន​ជា​លោកដូណាល់ ត្រាំ​ចង់បាន​ធនធានរ៉ែរបស់អ៊ុយក្រែន?

    8 min
  5. 12 FEB

    តើលោកដូណាល់ ត្រាំនឹង​សម្រេចមហិច្ឆតាចូលកាន់កាប់ហ្កាហ្សា របស់ខ្លួនបានដែឬទេ?

    ប៉ុន្មានថ្ងៃមកនេះ ប្រធានាធិបតីអាមេរិក​លោកដូណាល់ ត្រាំ​បាននិយាយ​ចំ្រដែលៗដោយថា អាមេរិក​នឹង​ចូលគ្រប់គ្រង​ហ្កាហ្សា នៅក្រោយ​ចប់សង្រ្គាមរ​វាង​អ៊ីស្រាអែល និងក្រុមហាម៉ាស​ប៉ាឡេស្ទីន។នៅក្នុង​បទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិកFox News លោកដូណាល់ ត្រាំ​បានបញ្ជាក់ថា ប្រជាជន​ប៉ាឡេស្ទីនទាំង​ជាង​២លាននាក់​​នឹងត្រូវ​ផ្លាស់ទី​ រើចេញពីហ្កាហ្សា ដើម្បី​ឲ្យអាមេរិកអាច​សាងសង់ ប្រែក្លាយ​ហ្កាហ្សា​ទៅជា​កូនទីក្រុងជាប់មាត់សមុទ្រ​​ដ៏ស្រស់ស្អាតមួយ​នៅ​តំបន់ដើមបូព៌ា។ លោកដូណាល់ ត្រាំ​បាន​បញ្ជាក់ច្បាស់ៗថា ប្រជាជន​ប៉ាឡេស្ទីន​នឹង​មិនអាចវិល​ត្រលប់​ទៅ​ហ្កាហ្សាវិញបានទេ។ នៅក្នុងជំនួប​ជាមួយ​ព្រះចៅហ្សកដានី​កាលពីថ្ងៃអង្គារទី១១​កុម្ភៈ នៅសេតវិមាន លោកដូណាល់ ត្រាំ​បានទទូចប្រាប់ឲ្យ​ហ្សកដានី ក៏ដូចជា​អេហ្ស៊ីប ​ទទួលយក​ប្រជាជនប៉ាឡេស្ទីន ដែល​ត្រូវ​ផ្ទេរចេញពី​ហ្កាហ្សា។ តើលោកដូណាល់ ត្រាំអាច​សម្រេចមហិច្ឆតា​បណ្តេញប្រជាជនប៉ាឡេស្ទីន ដើម្បីចូលកាន់កាប់ទឹកដីហ្កាហ្សាដែរឬទេ?

    10 min
  6. 10 FEB

    បារាំង​បើកទ្វារ​ ជំនួបកំពូល​ស្តីពីបច្ចេកវិទ្យា​​បញ្ញាសិប្បនិម្មិត​ នៅទីក្រុងប៉ារីស

    ជំនួបកំពូលស្តីពីបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ ​បើកទ្វារ​នៅថ្ងៃទី​១០​កុម្ភៈ នៅទីក្រុ​ង​ប៉ារីស​ប្រទេសបារាំង។ មាន​រយៈ​ពេល​​២ថ្ងៃ ជំនួបកំពូលនេះ​មានការចូលរួម​ពី​ថ្នាក់​ដឹកនាំបណ្តាប្រទេសធំៗ តំណាងក្រុមហ៊ុន​បច្ចេកវិទ្យា អ្នកស្រាវជ្រាវ ព្រមទាំងអង្គការអន្តរជាតិ​ជាច្រើន​។ ផ្អែក​តាមវិមានប្រធានាធិបតី​បារាំងដែលជាអ្នករៀបចំ​កម្មវិធី កម្មវត្ថុ​នៃជំនួបកំពូលនេះ គឺនឹងផ្តោតសំខាន់ទៅលើការជជែកគ្នាស្វែងរកយុទ្ធសាស្ត្ររួម ដើម្បី​អភិវឌ្ឍន៍​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បម្រើ​ដល់​ប្រយោជន៍​មនុស្សជាតិ និងដោយ​ធានាឲ្យ​មាន​​វិធាន​ច្បាប់ គ្រប់គ្រងបច្ចេកវិទ្យា​នេះ​ឲ្យ​​ត្រឹមត្រូវផងដែរ​។​

    7 min
  7. 3 FEB

    តើសង្គ្រាម​ពាណិជ្ជកម្ម​របស់​លោកដូណាល់ ត្រាំ នឹងជះផលវិបាកអ្វីខ្លះ​ដល់សេដ្ឋកិច្ចពិភពលោក

    ដូចអ្វីដែលគេបានព្រួយបារម្ភ សង្គ្រាមពាណិជ្ជកម្ម​ដែល​លោក​ដូណាល់ ត្រាំបានគម្រាម នឹង​ចាប់​ផ្ដើម​ជាផ្លូវការហើយ នៅថ្ងៃអង្គារទី​៤កុម្ភៈនេះ។ សហរដ្ឋអាមេរិក​នឹងដំឡើងពន្ធចំនួន​ ២៥% លើទំនិញនាំចូល​ពីកាណាដា និងពីម៉ិកស៊ិក សម្រាប់ទំនិញចិន​ អត្រាពន្ធនាំចូលនឹងឡើងបន្ថែម​១០% ពីលើអត្រាពន្ធដែលមានស្រាប់។ លោកត្រាំអះអាងទៀតថា ទំនិញ​អឺរ៉ុប​ក៏នឹងមិន​រួចខ្លួនដែរ។ តើសង្គ្រាម​ពាណិជ្ជកម្មរបស់​លោកដូណាល់ ត្រាំ នឹងបង្កឲ្យ​មានផលវិបាកអ្វីខ្លះ ដល់សេដ្ឋកិច្ចពិភពលោក​ដែលកំពុងតែយ៉ាប់យ៉ឺនខ្លាំង​ទៅហើយ​នោះ?

    6 min
  8. 30 ENE

    Guantanamo ពី​ពន្ធនាគារ​យោធា​ទៅជា​មន្ទីរឃុំឃាំង​ជនអន្តោប្រវេសន៍​ខុសច្បាប់​របស់លោកដូណាល់ ត្រា

    ជាផ្នែកមួយ​នៃផែនការ​ប្រយុទ្ធប្រឆាំង​ជនអន្តោប្រវេសន៍ខុសច្បាប់ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​បានចុះហត្ថលេខា​ច្បាប់ថ្មី ដែល​អនុញ្ញាត​ឲ្យ​ចាប់ឃុំខ្លួន​ជនអន្តោប្រវេសន៍ ដែល​ប្រព្រឹត្តបទល្មើស ក្នុងពេល​រង់ចាំ​សវនា​នៅតុលាការ។ បន្ថែមពីលើច្បាប់ ប្រធានាធិបតីអាមេរិក​បាន​ប្រកាស​បញ្ជា​ឲ្យ​គេ​ពង្រីក​មន្ទីរឃុំឃាំង​នៅ​Guantanamo ក្នុង​ទឹកដីគុយបា ដើម្បីដាក់ជនអន្តោប្រវេសន៍​ដែល​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​គំរាមកំហែង​សន្តិសុខ​ប្រជាជន​អាមេរិក។ ឈាង​បុប្ផា​រាយការណ៍ព័ត៌មាននេះ

    4 min

Acerca de

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

Más de RFI ខេមរភាសា / RFI Khmer

También te podría interesar

Para escuchar episodios explícitos, inicia sesión.

Mantente al día con este programa

Inicia sesión o regístrate para seguir programas, guardar episodios y enterarte de las últimas novedades.

Elige un país o región

Africa, Oriente Medio e India

Asia-Pacífico

Europa

Latinoamérica y el Caribe

Estados Unidos y Canadá