បទសម្ភាស

បទសម្ភាស

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

  1. HACE 5 DÍAS

    ឧកញ៉ា តែ តាំងប៉៖ ការបិទការនាំចូលទំនិញថៃ គឺជាឱកាសរបស់វិស័យ SMEកម្ពុជា

    ជម្លោះព្រំដែនកម្ពុជា-ថៃ បានឈានទៅដល់ការជំរុញឲ្យឈប់ទិញ និងប្រើប្រាស់ទំនិញថៃនៅក្នុងទីផ្សារកម្ពុជា។ បញ្ហានេះក៏ព្រោះតែភាគីថៃបានប្រកាសបិទបើកច្រកទ្វារព្រំដែនមិនប្រក្រតីជាឯកតោភាគី។ កម្ពុជាក៏បានឆ្លើយតបវិញតាមរយៈការបិទមិនឲ្យទំនិញថៃរួមមានបន្លែ និងផ្លែឈើនាំចូល និងឆ្លងកាត់កម្ពុជាដែរ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧកញ៉ា តែ តាំងប៉  ប្រធានក្រុមប្រឹក្សាភិបាលសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) បានមើលឃើញថាអវត្តមានទំនិញថៃនៅកម្ពុជា គឺជាឱកាសដ៏ល្អសម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យមខ្មែរ។ តាមលោកឧកញ៉ា តែ តាំងប៉ ទំនិញSME កម្ពុជា អាចរ៉ាប់រងតម្រូវការក្នុងប្រទេសបាន ប្រសិនបើពុំមានទំនិញថៃ៕

    11 min
  2. HACE 6 DÍAS

    លោក គឹម ចាន់បញ្ញា៖ពលរដ្ឋជាង១ពាន់គ្រួសារបានចេញពីផ្ទះដោយខ្លួនឯងទៅរកកន្លែងសុវត្ថិភាព

    បើ​ទោះ​ជា​ស្ថាន​ភាព​នៅ​ព្រំ​ដែន​កម្ពុជា​ និង​ថៃ ​ក្នុង​ខេត្ត​ព្រះវិហារ​ មាន​សភាព​ធម្មតា​តែ​ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​ហើយ​ដែលភាគ​ច្រើន​ជា​ស្ត្រី​ និង​កូន​ក្មេង ​បាន​ចាក​ចេញ​ពី​ផ្ទះ​ ​ទៅ​រក​ទី​កន្លែង​មាន​សុវត្ថិភាព​ក្នុង​ចំងាយ​ជាង​១០០​គីឡូ​ម៉ែត្រ​ពី​តំបន់​ប្រឈម​មុខគ្នា​​ដោយ​អាវុធ​។​ ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ​លោក គឹម​ ចាន់បញ្ញា អភិបាលរង​ខេត្ត​ព្រះ​វិហារ ​​ថ្លែង​ថា អាជ្ញាធរ​មិន​បាន​ជម្លៀស​ពលរដ្ឋ​ទាំង​នោះ​ទេ ​តែ​ដោយ​សារ​ការ​ភ័យ​ខ្លាច​ ពលរដ្ឋ​បាន​ភៀស​ខ្លួន ​ទៅ​កាន់​មណ្ឌល​សុវត្ថិភាព​បណ្ដោះ​អាសន្ន​ នៅ​វត្ត​ពោធិ៍​៥០០០​ដើម ​ក្នុង​ស្រុក​គូលែន​។ លោក​ថា ​ចំនួន​ពល​រដ្ឋ​ភៀស​ខ្លួន​ដោយ​សារ​ការ​ភ័យ​ខ្លាច​អាច​បន្ត​កើន​ឡើង​៕

    7 min
  3. 12 JUN

    លោក លី សុវណ្ណារិទ្ធ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យត្រៀមជម្លៀសពលរដ្ឋ ក្នុងករណីផ្ទុះអាវុធជាមួ

    អាជ្ញាធរខេត្តបន្ទាយមានជ័យបាន​អះអាងពីការ​​ត្រៀមខ្លួនជម្លៀស​ពលរដ្ឋ​ខ្មែរ​​ទៅកាន់តំបន់ដែលមានសុវត្ថិភាព ក្នុងករណីផ្ទុះអាវុធ ឬបិទច្រកព្រំដែន​ជាមួយថៃ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ ​RFI នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ​បានអះអាងថា ​​អាជ្ញាធរខេត្តបន្ទាយមានជ័យ​​បាន​កំណត់​តំបន់មួយចំនួនរួចហើយ ដែលមានចម្ងាយឆ្ងាយ​ពីព្រំដែនកម្ពុជា-ថៃ ​​​​​ធ្វើជាទីតាំង​មានសុវត្ថិភាព​​​​​​។​ តាមលោក លី សុវណ្ណារិទ្ធ ទីតាំងមានសុវត្ថិភាព​ទាំងនោះនឹងត្រៀមទទួលពលរដ្ឋពីស្រុក​ចំនួន៤ និងក្រុងចំនួន១ ដែលជាតំបន់ប្រឈមនឹងហានិភ័យ​ក្នុងពេលផ្ទុះអាវុធជាមួយថៃ​។ ​

    6 min
  4. 11 JUN

    ឧកញ៉ា សន សៀប៖ អចលនទ្រព្យកម្ពុជាប្រភេទឧស្សាហកម្មបានរងឥទ្ធិពលនៃការដាក់ពន្ធរបស់អាមេរិក

    ចាប់តាំងពីរដ្ឋការលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ តម្លើងពន្ធលើមុខទំនិញពីប្រទេសផ្សេងៗនាំចូលអាមេរិកកាលពីខែមេសា ឆ្នាំ២០២៥មក វិស័យអចលនទ្រព្យកម្ពុជាបានទទួលរងផលប៉ះពាល់លើផ្នែកមួយចំនួន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានគូសបញ្ជាក់ថា អ្នកវិនិយោគលើវិស័យអចលនទ្រព្យកំពុងស្ថិតក្នុងស្ថានភាពរង់ចាំមើលនៅឡើយ ក្រោយការដាក់ពន្ធរបស់លោក ដូណាល់ ត្រាំ។ តាមលោក សន សៀប វិស័យអចលនទ្រព្យកម្ពុជាបានរងផលប៉ះពាល់ជាពិសេសលើប្រភេទអចលនទ្រព្យបែបឧស្សាហកម្ម។

    12 min
  5. 4 JUN

    លោក ហូ វណ្ឌី៖ ទេសចរណ៍ខ្មែ-ថៃ នឹងរងផលប៉ះពាល់ធំធេងប្រសិនបញ្ហាព្រំដែនមិនត្រូវបានដោះស្រាយ

    កងទ័ពកម្ពុជា និងកងទ័ពថៃបានប៉ះទង្គិចគ្នាដោយអាវុធមួយប្រាវកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចព្រំដែនមុំ៣ ក្នុងខេត្តព្រះវិហារ ដែលបណ្តាលឲ្យទាហានកម្ពុជាម្នាក់បាត់បង់ជីវិត។ ហេតុការណ៍នេះបានរុញឲ្យស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ មានភាពតានតឹង ដោយកម្ពុជាបានចោទប្រកាន់ទាហានថៃថាបានលួចវាយឆ្មក់មកលើទាហានកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាបានសម្តែងនូវការព្រួយបារម្ភចំពោះហេតុការណ៍ដែលបានកើតឡើង និងថាហេតុការណ៍នេះនឹងប៉ះពាល់ធំធេង ដល់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ ប្រសិនបើមិនមានដំណោះស្រាយ៕

    9 min
  6. 3 JUN

    លោក សឺន ជុំជួន៖ ខ្មែរកម្ពុជាក្រោមកាន់តែរងការគាបសង្កត់ខ្លាំងឡើងពីអាជ្ញាធរវៀតណាម

    ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​លើ​ពិភព​លោក រួម​ទាំង​កម្ពុជា​នឹង​ប្រារព្ធ​ខួប​៧៦​ឆ្នាំ​នៃ​ថ្ងៃ​ដែល​បារាំង​ផ្ទេរ​ដែន​ដីកម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀត​ណាម​ត្រួត​ត្រា ​កាល​ពី​ថ្ងៃ​ទី​៤ ​មិថុនា​ ឆ្នាំ​១៩៤៩​។​ ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​ថ្ងៃទី​៣ ខែ​មិថុនា​ ឆ្នាំ​២០២៥ ​លោក ​សឺន ជុំជួន ​អគ្គលេខា​ធិការ ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​សិទ្ធិ​មនុស្ស ​និង​អភិវឌ្ឍន៍ ​ថ្លែង​ថា​ បើ​ទោះ​ជា​អង្គ​ការ​សហ​ប្រជា​ជាតិ​ផ្តល់​អនុសាសន៍​ជាង​៣០០​ចំណុច​ឲ្យ​វៀត​ណាម​គោរ​ពសិទ្ធិ​ជន​ជាតិ​ដើម​ក៏ដោយ​ ក៏វៀតណាមនៅតែ​បន្ត​គាប​សង្កត់​កាន់​តែ​ខ្លាំងឡើង​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​។ ​បើ​តាម​ លោក ​សឺន ​ជុំជួន ​មាន​ពល​រដ្ឋ​ខ្មែរ​ក្រោម ​និង​ព្រះ​សង្ឃ​ជិត​២០​អង្គ/​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​ឆ្នាំ​២០២៣ ​និង​ឆ្នាំ២០២៤​ ដោយ​សារ​តែ​ការ​បញ្ចេញ​មតិ​៕

    13 min
  7. 1 JUN

    លោក គឹម ចាន់បញ្ញា៖ ពលរដ្ឋ១១៩គ្រួសារត្រូវបញ្ជូនទៅលំនៅឋានវិញ ក្រោយការប៉ះទង្គិចបានស្ងប់ស្ង

    ក្រោយហេតុការណ៍ប៉ះទង្គិចដោយអាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃ នៅតំបន់មុំបី កាលពីថ្ងៃទី២៨ឧសភា មានពលរដ្ឋជាង១០០គ្រួសារបានជម្លៀសខ្លួនចេញពីលំនៅឋាន ដើម្បីរកកន្លែងមានសុវត្ថិភាព។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី១ ខែមិថុនា លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ បានឲ្យដឹងថា មានពលរដ្ឋ១១៩គ្រួសារ ត្រូវបានអាជ្ញាធរឲ្យស្នាក់អាស្រ័យនៅកន្លែងសុវត្ថិភាព ដែលមានចម្ងាយឆ្ងាយពីតំបន់ប៉ះទង្គិចប្រមាណ ១១៥គីឡូម៉ែត្រ។ ក៏ប៉ុន្តែមកដល់ថ្ងៃទី៣១ឧសភា អាជ្ញាធរបានសម្រេចចិត្តបញ្ជូនពលរដ្ឋទាំងនោះ ទៅលំនៅឋានរៀងៗខ្លួន ដោយសារស្ថានភាពបានស្ងប់ស្ងាត់។ យ៉ាងនេះក្តី លោកថា អាជ្ញាធរនៅបម្រុងវិធានការសុវត្ថិភាពបន្ថែមទៀតចំពោះពលរដ្ឋដែលរស់នៅកៀកនឹងតំបន់មុំបី។

    7 min
  8. 31 MAY

    វេជ្ជបណ្ឌិត ណូ សុភា៖ ជំងឺកូវីដJN.1មិនគួរភ័យព្រួយខ្លាំងពេកនោះទេ

    មន្ទីរ​ពេទ្យ​ជាតិ​តេជោ​សន្តិភាព​បាន​ត្រៀម​គ្រែ​ពេទ្យ​ជាង​១​ពាន់​កន្លែង​សម្រាប់​ទទួល​អ្នក​ជំងឺ​ឆ្លង​ គ្រា​ដែល​កូវីដ​១៩​ប្រភេទ​JN.1​បាន​កម្រើក​ឡើង​វិញ​នា​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ​។​ ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI ​នៅថ្ងៃ​ទី​៣១ ខែ​ឧសភា​នេះ ​លោក​វេជ្ជ​បណ្ឌិត ណូ សុភា នាយក​រង​មន្ទីរ​ពេទ្យ​ជាតិ​តេជោ​សន្តិភាព ថ្លែង​ថា​ ត្បិត​នៅ​ប្រទេស​ជិត​ខាង​មាន​ការ​ផ្ទុះ​ខ្លាំង​ជំងឺ​កូវីដ​១៩​ប្រភេទ​JN.1  ​សម្រប់​កម្ពុជា ​លោក​ថា ​មិន​គួរ​ភ័យ​ព្រួយ​បារម្ភ​ខ្លាំង​ពេក​នោះ​ទេ​។​ តែ​លោកបាន​ពន្យល់​ថា​ ការ​ទៅ​ចាក់​វ៉ាក់​សាំង​នៅ​តែ​ជា​រឿង​សំ​ខាន់​៕

    7 min

Acerca de

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Más de RFI ខេមរភាសា / RFI Khmer

También te podría interesar

Para escuchar episodios explícitos, inicia sesión.

Mantente al día con este programa

Inicia sesión o regístrate para seguir programas, guardar episodios y enterarte de las últimas novedades.

Elige un país o región

Africa, Oriente Medio e India

Asia-Pacífico

Europa

Latinoamérica y el Caribe

Estados Unidos y Canadá