នាទីសុខភាពនិងអនាម័យ

នាទីសុខភាពនិងអនាម័យ

សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។

  1. 3 DAYS AGO

    ធ្វើ​​​ចលនា ​ជួយ​បំបាត់​បញ្ហា​​ឈឺ​ចង្កេះ​ ឈឺខ្នង

    ឈឺ​ខ្នង​ ឈឺ​ចង្កេះ​ ក្លាយ​ជា​អាការៈ​រោគ​ប្រចាំ​សតវត្សរ៍។  ការ​ឈឺ​ចង្កេះនេះ អាច​​​ព្យាបាល ដោយ​ធ្វើ​លំហាត់​ និង​ថ្នាំប្រឆាំង​នឹង​ការ​រលាក​អាច​ជួយ​បន្ធូរ​បន្ថយ​ការ​ឈឺ​ចុក​ចាប់​បាន ឬ​​ក្នុង​ករណី​ខ្លះ​ ​គ្រូពេទ្យ​ត្រូវការ​ប្រើ​វិធីព្យាបាល​ដោយ​វិធី​​វះកាត់។ ប៉ុន្តែជា​កិច្ចការ​ពារ​និង​ដើម្បី​កុំ​ឱ្យ​បញ្ហា​ឈឺ​ចង្កេះ​ឈឺ​ខ្នង​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ​និងធ្ងន់ធ្ងរ មធ្យោបាយ​ដ៏​ប្រពៃ​គឺ​ការ​ធ្វើ​ចលនា។ តើ​ត្រូវ​ធ្វើ​ចលនា​ដូចម្តេច​ខ្លះ? ឈឺ​ចង្កេះ​ ឬ​ឈឺ​ខ្នង​ជា​អាការៈ​រោគ​ដែល​មនុស្ស​ទូទៅ​ជួបប្រទះញឹក​ញយ​ណាស់​។ នៅ​ប្រទេស​បារាំង ​ក្នុង​ចំណោមមនុស្ស​​៥​នាក់ មាន​បួន​នាក់ហើយជួប​បញ្ហា​ឈឺ​ចង្កេះ​-ឈឺ​ខ្នង។ តែ​ជា​សំណាង​ល្អ ក្នុង​ករណី​ភាគ​ច្រើន ការ​ឈឺ​ចង្កេះ​មិន​មែន​ជា​ជំងឺ​ធ្ងន់ធ្ងន់​ទេ។ មូលហេតុ​ចម្បង​ដែល​នាំ​​ឈឺ​ចង្កេះឈឺ​ខ្នង​នោះ​ គឺ​មក​ពីសាច់​ដុំ​ខ្វះកម្លាំង​និង​មិន​សូវ​មាន​​ចលនា​នៅ​ត្រង់​ចង្កេះ។ ករណី​ឈឺ​បែប​នេះ គេ​អាច​​ព្យាបាល​ជា ដោយត្រូវបញ្ចេញ​សកម្មភាព​ និង​​បំប៉ន​​​សាច់​ដុំ តាម​រយៈ​​លំហាត់​ប្រាណ​ ដើម្បី​ពង្រឹងសាច់​ដុំ​​និង​បន្ទន់​តំបន់​ចង្កេះឱ្យ​មាន​ចលនា​រលូន​ជាង​មុន។ ភ្នាក់ងារ​សុខាភិបាល​បារាំង បាន​ថែម​ទាំង​ណែនាំ​និង​ចេញ​ពាក្យ​ស្លោក​ថា ធ្វើចលនា​ជា​វិធីព្យាបាល​ដ៏​ប្រពៃ​នៃការ​ឈឺចង្កេះ។ ជា​ការ​បញ្ចេញ​សកម្មភាព​​ដោយ​សន្សឹមៗ បន្តិច​ម្តងៗ និ​ង​ច្រើន​ឡើងៗ​ជា​លំដាប់ ក្នុង​បំណង​បញ្ចៀស​កុំ​ឱ្យ​អាការៈ​ឈឺ​ខ្នង​ឈឺ​ចង្កេះ​ក្លាយ​ជា​អាការៈ ​រ៉ាំរ៉ៃ​ទាន់។ ពាក្យ​ថា​ធ្វើ​សកម្មភាព ធ្វើ​ចលនា មិនមែន​សំដៅ​លើ​ការបញ្ចេញ​សកម្មភាព​បែប​កីឡា​ ហើយ​ក៏​គ្មាន​ដែរ​លំហាត់​កាយ​សម្ព័ន្ធ​ពិសេស​សម្រាប់​ព្យាបាល​ការ​ឈឺ​ចង្កេះ​នោះ។ គ្រប់​កាយវិការ និង​ចលនា​​ប្រចាំ​ថ្ងៃ ដែល​ធ្វើ​ដោយ​មិន​បង្ខំ​ សុទ្ធ​តែ​ផ្តល់​ផល​ល្អ​។ ផ្ទុយ​ទៅ​វិញ ការ​សំងំ​សុខ​ ស្ពឹក​ស្រពន់ រក​តែ​ភាព​ស្រណុក មិន​បញ្ចេញ​ចលនា​ និង​សកម្មភាព​កាយ​សម្បទា ជា​សត្រូវ​ដ៏​ចម្បង​នៃ​ការ​ឈឺ​ចង្កេះ​ខ្នង ព្រោះ​អាច​នឹង​ជំរុញ​មាន​អាការៈ​ជាប់​ខ្នង​ជាប់​ចង្កេះ​បាន។ ដេក​ស្ងៀម​ មិន​ហ៊ាន​កម្រើក មិន​ហ៊ាន​ធ្វើ​សកម្មភាព មិនហ៊ាន​ដើរ ថមខ្លួន​ជ្រុល​ពេក​អាច​នឹង​បង្អូស​ពេល​វេលា​នៃ​ការ​ជា​សះស្បើយ​ទៅ​វិញ​ទេ។ នេះ​បើ​តាមពន្យល់​របស់​​អាជ្ញាធរ​សុខាភិបាលបារាំងនៅ​ក្នុង​ទំព័រវេបសាយ​Ameli.fr។ ប៉ុន្តែ​សម្រាប់​អ្នក​ជំងឺ​ខ្លះ ការ​ឈឺ​ចង្កេះ​ឈឺខ្នង​មាន​អម​ដោយ​អាការ​ឈឺ​ចាក់​ចុះ​ទៅ​ជើង ត្រង់​ភ្លៅ និង​កំភួន​ជើង ដោយ​មាន​អារម្មណ៍​ស្ពឹក ​ស្រពន់​ ឬ​ខ្សោយ នៅ​​ជើងម្ខាង​។ អាការៈ​នេះ​គេ​ហៅ​ថា​ជា​ជំងឺ​សរសៃ​ Sciatique។ មូលហេតុគោល​​ដែល​នាំ​មាន​បញ្ហា​sciatique គឺ​មក​ពី​ ​ទ្រនាប់​ឆ្អឹង ដែល​ស្ថិត​ចន្លោះ​ពី​ឆ្អឹង​កង​មួយ​ទៅ​ឆ្អឹង​កង​មួយ ឬ​ដែល​យើង​មាន​ទម្លាប់​ហៅ​ថា​ឌីស មាន​បញ្ហា​ មាន​ភាព​មិន​ប្រក្រតី​ បាត់​ទម្រង់​ដើម។ ឌីស ឬ​ទ្រនាប់​ឆ្អឹងកង ​មាន​តួនាទី​ជាអ្នក​​ទប់​-កល់​កុំ​ឱ្យ​ឆ្អឹងកង​ខ្នង​ប៉ះកកិត​​ឬ​បុក​ទង្គិច​គ្នា នៅ​ពេល​ធ្វើ​ចលនា​ ឬ​អុកទង្គិច​ជា​យថាហេតុ​ណាមួយ។ ទ្រនាប់​ឆ្អឹង​នេះ (Disques intervertébrales) មាន​រចនា​សម្ព័ន្ធ​ស្មុគស្មាញ ផ្សំ​ដោយ​ប្រព័ន្ធ​សរសៃប្រសាទ​​ផង ឆ្អឹង​ខ្ចីផង និង​ស្នូល​ជា​ខ្លាញ់​អន្ធឹលៗផង។ នៅ​ពេល​មាន​ការ​ទង្គិចអុក​​គ្នា​ខ្លាំង​ គឺ​ឆ្អឹងកង​​ជា​អ្នក​ខូច​ខាត​មិនមែនទ្រនាប់​ឆ្អឹង​​ឌីស​នេះ​ទេ។ ទ្រនាប់​​ឌីស មាននាទី​ជា​អ្នក​ធានា​ការ​ធ្វើ​ចលនា​របស់​ឆ្អឹង​ខ្នង កុំ​ឱ្យ​កកិត​គ្នា និងមាន​​សកម្មភាព​ជា​អ្នក​អប ​ទប់​កុំ​ឱ្យ​មាន​ករណី​អុក​ទង្គិចខ្លាំង។ ប៉ុន្តែ ​ដោយ​មូលហេតុ​ផ្សេងៗ ទ្រនាប់​​ឌីស​បាន​ចាស់​រិចរិល ខូ​ច​ទម្រង់​ដើម​ ឬ​​​បាត់​បង់​សមត្ថភាព​របស់​ខ្លួន ឬ​លៀន​ឌីស​ដូច​ទម្លាប់​ហៅ​របស់​បណ្តា​ជន​ខ្មែរ​ភាគច្រើន ​ទើបធ្វើ​ឱ្យ​សរសៃ​sciatiqueរលាក ហើយ​លេច​អាការៈ​​ឈឺ​ចុក​ចាប់​​ឡើង នៅ​ត្រង់​ចង្កេះ និង​នៅ​ជើង។ ជា​ការ​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង ស្ទើរ​ទ្រាំមិន​បាននា​ពេល​ខ្លះ។ ហេតុដូច្នេះហើយ​បាន​គ្រូពេទ្យ​ត្រូវ​ចាប់​ផ្តើម​ព្យាបាល​ ដោយ​ជួយ​ធ្វើ​យ៉ាង​ណា​ឱ្យអ្នក​ជំងឺបាត់​ឈឺ​។ ជា​ទូទៅ និង​ជា​ដំបូង​គេ គ្រូពេទ្យ​នឹង​ចេញ​វេជ្ជបញ្ជា​ឱ្យ​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ថ្នាំ​ប្រឆាំង​នឹងការ​​រលាក Anti-inflammatoire ឬ​ពពួក​Corticoïde ដើម្បី​កាត់​បន្ថយ​​អា​ការៈរលាក​ទ្រនាប់​ឆ្អឹង​ និង​សរសៃប្រសាទ​។ បន្ទ

    9 min
  2. 11 JUN

    បន្លែ​ជ្រក់-ត្រាំ ជា​អាហារ​ល្អ​សម្រាប់​សុខភាព?

    ម្ហូប​អាហារ​ទទួល​ទាន​ ក៏​មាន​ប្រជាប្រិយភាព​ឡើង​ចុះដែរ។ ត្រសក់​ជ្រក់ ត្រសក់ត្រាំ ល្ហុងត្រាំ ស្ពៃ​ជ្រក់ ជ្រក់​បន្លែ​គ្រប់មុខ គីមឈី... វិធី​ត្រាំ​ឬ​ជ្រក់​បន្លែ​ដើម្បី​ទុក​បរិភោគ​បាន​យូរថ្ងៃ​​ កំពុង​ពេញ​និយម​ឡើង​វិញ​ ដោយ​គេ​ជឿ​ថា​អាហារ​ប្រភេទ​នេះ​​អាច​ជួយ​បង្កើន​បាក់តេរី​ល្អ​នៅក្នុង​ពោះ។ តើ​អាហារ​​ជ្រក់ បន្លែ​ត្រាំ មាន​គុណសម្បត្តិ​និង​គុណវិបត្តិ​យ៉ាងណា​ចំពោះ​សុខភាព? ជា​របៀប​រក្សា​ទុក​ មាន​ធ្វើ​នៅ​ក្នុងស្ទើរ​​គ្រប់​វប្បធម៌គ្រប់​តំបន់ បន្លែ​ត្រាំ បន្លែ​ជ្រក់ កំពុង​ក្លាយ​ជា​អាហារ​ដ៏ពេញ​និយម​ ជា​ថ្មី តាំង​ពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​​នេះ។ ខ្មែរ​ធ្វើ​ជ្រក់ ​ត្រសក់​ជ្រក់ ត្រសក់​ត្រាំ ល្ហុង​ត្រាំ ស្ពៃ​ជ្រក់ ជ្រក់​បន្លែ​គ្រប់​មុខ ម្ទេសត្រាំ កូរ៉េ​ធ្វើ​គីម​ឈី បារាំង​ធ្វើ​ស៊ូក្រូត ... គ្រឿង​ត្រាំ គ្រឿង​ជ្រក់​ គ្រឿង​ផ្អាប់​ទាំង​អស់​នេះ មនុស្ស​លោក​ចេះ​ធ្វើ​តាំង​ពី​យូរយារ តាំង​ពី​សម័យ​មិន​ទាន់​មាន​ទូរទឹកកក។ ការ​ត្រាំ​ ការធ្វើ​ជ្រក់ ជា​វិធី​សាស្ត្រ​ នៃ​ការ​​រក្សា​ទុក​អាហារបែប​បូរាណ ​តាម​ដំណើរ​​ធម្មជាតិ ដោយ​យក​បន្លែ​ទៅ​ត្រាំ​ឬ​ទៅ​ប្រលាក់ផ្អាប់​​​ក្នុង​ទឹក​អំបិល។ ចុះតាម​បែប​វិទ្យាសាស្ត្រ​និង​គីមី​វិទ្យា​វិញ តើ​របៀប​រក្សា​ទុក​បន្លែ​ឱ្យ​បាន​យូរ តាម​រយៈ​ការ​ត្រាំ ឬដោយ​ធ្វើ​ជ្រក់ ហៅ​តាម​របៀប​ខ្មែរ ​ មានគុណប្រយោជន៍​យ៉ាងណាចំពោះ​សុខភាព? បើ​តាម​ការ​ពន្យល់​របស់​លោក Rafael Haumont សាស្ត្រាចារ្យ​និង​ជាអ្នកឯកទេស​​ស្រាវជ្រាវម្ហូប​តាម​បែប​វិទ្យាសាស្ត្រ​ (គីមីវិទ្យា) ​វិធី​ត្រាំ​បន្លែ ជា​របៀប​រក្សា​ទុកបន្លែ​​​ឱ្យ​បាន​យូរ​ ដោយ​មិន​ឆ្លង​កាត់​ការ​ចំអិន​​លើ​ភ្លើង​សម្លាប់​មេរោគ។ ​ម្ហូប​​មិនប្រើកំដៅល្អ​ខ្លាំង​ណាស់បើ​គិត​ពី​គុណប្រយោជន៍​ផ្នែក​សុខភាព ព្រោះ​វា​អាច​រក្សា​វីតាមីន​របស់​បន្លែ​នោះ​បាន​ស្ទើរ​ទាំង​ស្រុង។ វីតាមីន​ខ្លាច​ភ្លើង​និង​កម្តៅណាស់ ជាពិសេស​វីតាមីន​សេ។ សម្រាប់​លោក​សាស្តាចារ្យ Haumont ​ត្រាំ​ឬ​ជ្រក់​បន្លែជា​វិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ខ្ជះខ្ជាយ​អាហារ គោរព​បរិស្ថាន​ សន្សំសំចៃ​ថវិកា និង​ល្អ​សម្រាប់​សុខភាព​ទៀត។ វិធី​​ត្រាំ​​​អាហារ​ មាន​ច្រើន​យ៉ាង​ និង​ច្រើន​មុខ​ដែល​អាចផ្តល់​លទ្ធផល​ប្លែកគ្នា​ខ្លាំង ទៅ​តាមការ​លាយ​​គ្រឿង​ផ្សំ​ ​ដោយ ត្រូវ​ការ​តែ​បន្លែ ទឹក អំបិល និង​ក្រឡស្អាត​មួយ​អាច​បិទ​ជិត រួច​ទុក​ដាក់​ក្នុង​ទីកន្លែង​ត្រជាក់ ស្ងួត​​មិន​ត្រូវ​ថ្ងៃជា​ការ​ស្រេច។ ជា​គោល​ការណ៍​ ការ​ត្រាំផ្អាប់​អាហារ​ក្នុង​ទឹក​អំបិល​ដើម្បី​រក្សា​ទុក​បាន​យូរ មានដំណើរ​​តែ​មួយ​ដូច​គ្នា គឺប្រើ​បាក់តេរី​ឱ្យ​​ បំប្លែង​​។ យន្តការ​​​ត្រាំ​ផ្អាប់​នេះ ​អាច​នាំ​ឱ្យ​ជាតិ​ស្ករ​ឬ​អាមីដុង​ឱ្យ​បំប្លែង​ទៅ​​​ជា​អាល់កុល និង​​ពីអាល់កុល​ទៅ​ជា​ទឹក​ខ្មេះ ឬ​ពី​ស្ករ​ទៅ​ជា​អាស៊ីតឡាទិក (​ជូរ)។ ក្នុង​ករណី​ត្រាំ​ឬ​ជ្រក់​បន្លែ គេ​ឱ្យទុក​ឱ្យ​​​បាក់តេរី​បំប្លែង​​ជាតិ​ស្ករ​របស់​បន្លែ ផ្លែឈើ ឱ្យ​​ទៅ​ជា​អាស៊ីតឡាក់ទិក ដើម្បីប្តូរ​សណ្ឋាននិង​រសជាតិ​បន្លែ​ ហើយ​​ជួយ​រក្សា​អាហារ​ឱ្យ​ទុក​បាន​យូរ តាម​រយៈ​ការ​​​ជំរុញ​បាក់តេរី​ល្អ​​ឱ្យ​លូត​លាស់​ និង​រារាំងកម្ចាត់​​បាក់តេរី​អាក្រក់។ ​ គឺ​អំបិល​និ​ងការ​ផ្អាប់​បំប្លែង​ទៅ​ជា​អាស៊ីត​ឡាក់ទិក​ជាតិ​ជូរ​នេះ​ហើយ​ដែលធ្វើ​ឱ្យ​បន្លែ​​មាន​រសជាតិ​ជូរអែមដ៏​សែន​ឆ្ងាញ់។ បើ​ជា​អំបិល​តែ​ឯង ឬ​ផ្អាប់​តែ​ឯង មិន​គ្រប់​គ្រាន់​ទេ។​ សូម​បញ្ជាក់​ថា គ្រប់​បន្លែ​ ផ្លែឈើ​ទាំង​អស់​សុទ្ធ​តែ​មាន​មីក្រូ​សរីរាង្គ​ ដូច​ជា​បាក់តេរី មេ ឬ ផ្សិត រាប់​ពាន់​លាន​។ ទោះ​បី​ជា​លាង​សម្អាត​យ៉ាង​ដូចម្តេច​ក៏​មិន​អស់ដែរ។ តែយើង​ក៏​​ត្រូវ​ការ​ឱ្យ​នៅ​សល់​​បាក់តេរី​ខ្លះ​ដែរ ដើម្បី​ជួយ​បំប្លែង​ជាតិ​ស្ករ​ fructoses glucose Saccharose របស់​បន្លែ​ផ្លែឈើ ទៅ​ជា​អាស៊ីតឡាក់ទិក ដែលបើ​ទុក​កាន់​តែ​យូរ ​​អាហារ​​​កាន់​តែ​ជូរ និង​​ជួយ​ញែករើស​ទុក​​បាក់តេរី​ល្អ​ៗ ហើយ​កម្ចាត់​បាក់តេរី​ដែល​មិន​ល្អ​ចេញ។ ​បាក់តេរី​​​មិន​មែនសុទ្ធ​តែ​​ជា​​​​សត្រូវ​​របស់​មនុស្ស​លោក​ ដូច​ការ​គិត​ពីមុន​ទេ។ បាក់តេរី​មាន​ល្អ​ មាន​អាក្រក់។ វេជ្ជសាស្ត្រ​ទើប​រក​ឃើញ​គុណសម្បត្តិ​នៃ​បាក់តេរី​សម្រាប់​សុខភាព។ មាន​ន័យ​ថា ការ​បរិភោគ​បន្លែ​ត្រាំ​ឬ​ជ្រក់​ ជា​ប្រភពនាំ​​បាក់តេរី​ធម្មជាតិ​ល្អៗ ទៅ​​ជួយ​បង្កើន​លំនឹង​ដល់​ពពួក​មីក្រូសរីរាង្គ​​ (Microbiote) ​នៅ​ក្នុង​ពោ

    10 min
  3. 10 JUN

    បារី​អេឡិចត្រូនិក​អាច​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ជាង​បារី​ធម្មតា?

    ​ទិវា​ពិភពលោក​ប្រឆាំងនឹង​ថ្នាំ​ជក់ ​ឆ្នាំ​២០២៥ ​ផ្តោត​ប្រធានបទ​ទៅ​លើ​ឥទ្ធិពល​អាក្រក់​នៃ​ឧស្សាហកម្ម​ថ្នាំជក់​ទៅ​លើ​យុវវ័យ។ ដើម្បី​ទាក់ទាញ​ក្មេង​ឱ្យ​ជក់ ឧស្សាហកម្ម​បាន​ប្រើ​ក្លិន ប្រើ​រសជាតិ​បន្ថែម កែច្នៃប្តូរ​ទម្រង់ ​ផ្លាស់​របៀប​ជក់​ បង្កើត​ផលិតផល​បារី​អេឡិចត្រូនិកថ្មី​ៗ​ ប្លែកៗ។ បើ​តាម​​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ការ​ជក់​បារី​អេឡិចត្រូនិក​បាន​កើន​ឡើង​នៅ​ទូទាំងពិភពលោក ក្នុង​ចំណោម​ក្មេង​ជំទង់​និង​ក្មេង​ទើប​ពេញ​វ័យ​​។ តើ​បារីអេឡិចត្រូនិក​ជា​អ្វី ? អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព និង​នាំ​ឱ្យ​ញៀន​ដូច​បារី​ធ្វើ​ពី​ថ្នាំជក់​ដែរទេ? បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៦ នៅប្រទេស​ចិន​ដោយHon Lik បារី​អេឡិចត្រូនិក​ផលិត​ឡើង​ក្នុង​ទម្រង់​ជា​ស្រដៀង​នឹង​បារី​បូរាណ​ ក្នុង​​គោលការណ៍​តែ​មួយ គឺ​បឺ​ត​បង្ហុយ​ផ្សែង​ ដែល​បាន​មក​ពី​ដុត​​​កម្តៅល្បាយ​រាវ ក្នុង​សីតុណ្ហភាព​​ស្រទន់ត្រឹ​ម​ប្រមាណ​​៦០​អង្សា។ ល្បាយ​រាវ​ក្នុង​បារី​អេឡិចត្រូវ​និក ឬ​ហៅ​កាត់​ថា​ល្បាយ​អេឡិចត្រូនិក​នេះ មាន​សមាសធាតុ​ផ្សំ​ច្រើន​មុខ​ខ្លាំង​ណាស់ ដោយ​អាច​មាន​ទាំង​ជាតិ​នីកូទីនមួយ​ដែរ​​ផង។ ចំណែក​​ក្លិនក៏​មាន​ច្រើន​ប្លែកៗ​គ្នា។ បច្ចុប្បន្ន​នេះ​បារី​អេឡិចត្រូនិក​ (E-cigarette) មាន​រសជាតិ និង​ក្លិន​ជាង​៧៧០០​មុខ កំពុង​ធ្វើ​ចរាចរណ៍​ និ​ងមាន​ឈ្មោះ​ហៅ​ប្លែកៗ​គ្នា​ច្រើន។ នៅ​ប្រទេស​កម្ពុជា ​គេ​ច្រើន​ហៅ​ខ្លី​ថាវ៉ាប់។ គ្រោះ​ថ្នាក់​នៃ​​បារី​អេឡិចត្រូនិក កាន់​តែ​ពេញ​និយម ​គ្រោះ​ថ្នាក់​នៃ​បារី​អេឡិចត្រូនិកចំពោះ​សុខភាព ក៏​ត្រូវ​បាន​រក​ឃើញ​កាន់​តែ​ច្រើន​ឡើងៗ​ដែរ។​ ​ការ​សិក្សាថ្មី​ដំបូងរបស់​​​សកលវិទ្យាល័យ​Manchester បាន​រក​ឃើញ​ថា ការ​បឺត​បារីអេឡិចត្រូវ​និក អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ខ្លាំង​ជាងជក់​​បារី​បូរាណ​ទៅ​ទៀត។ អ្នក​ប្រព្រឹត្ត​ការ​ជក់​បារី​អេឡិច​ត្រូនិក មាន​ហានិភ័យ​ខ្លាំង​​នឹង​កើត​ជំងឺ​ភ្លេច​ ជំងឺ​បេះ​ដូង និង​ជំងឺ​ខូច​សរីរាង្គ។ វេជ្ជបណ្ឌិត Maxime Boidin អ្នក​ទទួល​ខុស​ត្រូវលើ​​ការ​សិក្សា ស្តីអំពី​ឥទ្ធិពល​រយៈ​ពេល​យូរ​នៃ​ការ​បឺត​បារី​អេឡិច​ត្រូនិក​ ចំពោះ​សុខភាព បាន​ពន្យល់​ថា អ្នក​ជក់​បារី​ធម្មតា ត្រូវ​ដើរ​ចេញ​ទៅ​ក្រៅ​ដើម្បី​ជក់ ​អស់​មួយ​ដើមត្រូវ​អុជ​ជក់​មួយ​ដើម​ទៀត។ ប៉ុន្តែ​សម្រាប់​អ្នក​បឺត​បារី​អេឡិចត្រូនិក គេ​អាច​បឺត​មួយ​ខ្សឺត​ហើយ​មួយ​ខ្សឺត​ទៀត តគ្នា នៅ​កន្លែង​ណា​ក៏​បាន​ជា​ហេតុ​ធ្វើ​ឱ្យ​គេ​ពិបាក​រាប់​​បរិមាណនៃការ​ជក់​ណាស់។ ម្យ៉ាងទៀត បើ​តាម​លោក​វេជ្ជបណ្ឌិត​ដដែល បារី​អេឡិចត្រូនិក​ ជា​ល្បាយ​នៃធាតុ​​រ៉ែ​និង​ផលិតផល​គីមី​ ព្រមទាំង​សារធាតុ​បន្ថែម​ក្លិន​និង​រសជាតិ​សិប្បនិម្មិត ដែល​អាច​បង្ក​ឱ្យ​មាន​ការ​រលាក​ និងកំណើន​កោសិកា​សេរី​ ធ្វើឱ្យ​យន្តការ​ការពារ​ខ្លួន​ចុះ​ខ្សោយ​។ ជា​ផលវិបាក បើ​តាម​​លោក​វេជ្ជបណ្ឌិតMaxime Boidin ​ការ​បឺត​​ល្បាយ​អេឡិចត្រូនិកនឹង​ធ្វើ​ឱ្យ​​ផ្ទៃខាង​ក្នុង​​នៃ​សរសៃ​អាទែមាន​​របួស មាន​ដំបៅ ហើយ​កោសិកាល្អ​ងាប់។ នៅ​ពេល​​មាន​ស្នាម​មាន​របួស សរសៃ​ឈាម​អាទែច្បាស់​ជា​គ្មាន​សមត្ថភាព​រលាស់​ រីក​រួម​ ​ជា​រោគ​សញ្ញា​នាំ​ទៅ​មាន​ជំងឺសរសៃ​ឈាម​​បេះ​ដូង​ធ្ងន់ធ្ងរ​។ ឯ​លំហូរ​ចរន្ត​ឈាម​ទៅ​ចិញ្ចឹម​សរីរាង្គ និង​ខួរ​ក្បាល​​ក៏​លែង​ត្រឹម​ត្រូវ​​គ្រប់គ្រាន់ ​​វិបត្តិ​ខួរ​ក្បា​ល​ចុះ​ខ្សោយ អន់​បញ្ញា​ស្មារតីពោល​គឺ​ការ​ភ្លេច​ភ្លាំង​​នឹង​លេច​ឡើង​។ សម្រាប់​ក្រុម​អ្នក​ស្រាវជ្រាវ​នេះ បារី​អេឡិចត្រូនិក គួរ​តែ​ស្ថិត​នៅក្រោម​ការ​គ្រប់គ្រង​យ៉ាង​ហ្មត់ចត់បំផុត​ពីអាជ្ញាធរ និង​អាច​ប្រើប្រាស់​បាន​តាម​រយៈ​វេជ្ជបញ្ជា ក្នុង​រយៈ​ពេល​ដ៏​ខ្លី សម្រាប់​ជួយ​ផ្តាច់​ការ​ញៀន​បារី។ បារី​អេឡិចត្រូនិក​នឹង​ក្លាយ​ជាអាវុធ​មុខ​ពីរ។ បារីអេឡិចត្រូនិក​អាច​ញៀន​ដូច​ជក់​បារីបូរាណ? ​ត្រូវ​បាន​គេ​ចាត់​ទុកកាលពី​ដំបូង ​ថា​ជម្រើស​​មួយ សម្រាប់​ផ្តាច់​បារី​ ផ្តាច់​ភាព​ញៀន​នឹង​ជាតិ​នីកូទីន បារី​អេឡិច​ត្រូនិកកំពុង​​ពេញ​និយមកាន់​តែ​ខ្លាំង​ឡើង​ក្នុង​ស្រទាប់​យុវវ័យ​ជា​ក្មេង​ជំទង់​និង​ក្មេង​ទើប​ធំ​ពេញ​វ័យ ដែល​ជា​វ័យ​ងាយ​រងគ្រោះ​ខ្លាំង។ និន្នាការ​នេះបាន​​ក្លាយ​ជា​ក្តី​បារម្ភ​ពិត​និងយ៉ាង​​ជាក់​ស្តែង​សម្រាប់​សុខភាព​សាធារណៈ ព្រោះ​បារី​អេឡិចត្រូនិក​អាច​ជា​ឱកាស​ស្រូប​បឺត​យក​​ជាតិ​ដ៏​គ្រោះថ្នាក់ ដែល​ធ្វើ​ប៉ះពាល់​ដល់​ខួរក្បាល។ ហើយ​​ខួ

    7 min
  4. 21 MAY

    ជំងឺ​មិនឆ្លងកំពុង​ក្លាយ​ជាជំងឺ​រាតត្បាត​ថ្មី?

    អាជ្ញាធរ​សុខាភិបាលកម្ពុជា​ បាន​អះអាង​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​កំណើន​ជំងឺ​មិនឆ្លង​ ដែល​ស្ទើរ​ក្លាយ​ជា​មូលហេតុ​ទីមួយ​នៃ​មរណភាព​របស់​ពលរដ្ឋ​។ បើ​​មិន​ឆ្លងផង ហេតុ​អ្វី​ជំងឺ​នេះ​​មាន​កំណើន​ខ្លាំង​? តើ​អ្វីជា​កត្តា​ជំរុញ​ឱ្យ​មាន​ជំងឺ​មិន​ឆ្លង ? តើ​គេ​អាច​ទប់​ស្កាត់​និង​បង្ការ​ជំងឺ​មិន​ឆ្លង​បាន​ដែរឬទេ? មនុស្ស​គ្រប់​រូប​ប្រយ័ត្ន​ប្រយែង​ខ្លាំងណាស់ ខ្លាច​ឆ្លង​មេរោគ ឆ្លង​ជំងឺ​ផ្សេងៗ​ ពី​អ្នក​ដទៃ។ អាជ្ញាធរ​ប្រទេសនីមួយៗ​ក៏​ប្រឹង​ប្រែង​ខ្លាំងដែរ​ក្នុង​ការ​បើក​យុទ្ធនាការ​ជាតិ ឬមូលដ្ឋាន ចាក់​ថ្នាំ​បង្ការ ឬ​រក​មធ្យោបាយ​ទប់​ស្កាត់​ជំងឺ​ឆ្លង។ ប៉ុន្តែ​បច្ចុប្បន្ននេះ បើ​តាម​ស្ថិតិ​ពិភពលោក ​ជំងឺ​មិន​ឆ្លងកំពុង​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ។ នៅ​ឆ្នាំ​២០២១ មានមនុស្ស​ជាង​៤៣​លាន​នាក់​បានស្លាប់ ដោយ​ជំងឺ​មិនឆ្លង​ ពោលគឺ​ស្មើ​នឹង​ប្រមាណ​៧៥%​នៃ​ចំនួនមរណភាព​សរុបនៅលើ​ពិភពលោក ដែល​មិនពាក់ព័ន្ធ​នឹង​ជំងឺ​រាតត្បាត។ នៅក្នុង​ឆ្នាំ​២០២១​ដដែល ជំងឺ​មិនឆ្លង​បាន​សម្លាប់​មនុស្ស​អាយុ​ក្រោម​៧០ឆ្នាំ​អស់​១៨លាន​នាក់ ឬ​ស្មើ​នឹង​៨២%​នៃមរណភាព​មុន​កាល​នៅ​តាម​បណ្តាប្រទេស​ក្រីក្រ​និង​មធ្យម។ នេះ​បើ​តាមតួលេខ​ផ្តល់​ដោយ​អង្គការ​សុខភាពពិភពលោក។ មិន​ដូច​ជា​ការ​គិត ជំងឺ​មិនឆ្លង​មិនមែនជា​ជំងឺ​របស់​ប្រទេស​អ្នកមាន​​ទេ ៧៣%​នៃ​អ្នកស្លាប់​ដោយ​ជំងឺ​មិនឆ្លង​ រស់​នៅក្នុង​ប្រទេស​ក្រីក្រ​និង​មធ្យម។ ជាក់ស្តែង នៅប្រទេសកម្ពុជា បើ​តាម​លទ្ធផលអង្កេត​របស់ក្រសួងសុខាភិបាល ដោយ​មានជំនួយ​បច្ចេកទេស​ពី​អង្គការ​សុខភាពពិភពលោកកាលពី​ឆ្នាំ​២០២៣ ករណី​ជំងឺ​មិន​ឆ្លង​បានកើន​ឡើង​ខ្លាំង​គួរ​ឱ្យ​ព្រួយ​បារម្ភ​ និង​ក្លាយ​ជា​មូលហេតុ​ទីមួយ​នៃមរណភាព​ ដែល​មាន​ចំនួន​ប្រមាណ​៦ម៉ឺន​នាក់ក្នុងមួយ​ឆ្នាំ។ អាជ្ញាធរសុខាភិបាលកម្ពុជា​​បាន​ទទួល​ស្គាល់ថា​ជា​ស្ថានភាពអាក្រក់ និង​បាន​​អំពាវនាវ​ឱ្យប្រជាពលរដ្ឋ​ប្តូរ​ទម្លាប់​រស់​នៅ។ តើ​ជំងឺមិនឆ្លងនេះ​ជា​អ្វី? ដូចឈ្មោះ​ហៅ ជំងឺមិនឆ្លង ជាក្រុម​​ជំងឺ​ដែល​មិនបង្ក​ឡើង​ដោយការ​ឆ្លង​ពី​​អ្នក​ផ្សេង ឬ​ដោយ​ការ​ចម្លង​មេរោ​គ​ឱ្យ​គ្នា ឬ​អាច​ហៅ​ម្យ៉ាង​ទៀត ថា​ជាជំងឺ​រ៉ាំរ៉ៃ និង​ជា​ជំងឺ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​ឥរិយាបថ​របស់​បុគ្គល​ខ្លួន​ឯង ភ្ជាប់​ដោយ​កត្តាពូជ កត្តា​សរីរៈវិទ្យា និង​បរិស្ថាននៅជុំ​វិញ​ខ្លួន។ ជំងឺ​មិន​ឆ្លង​ច្រើន​តែ​​ឈឺ​អូសបន្លាយ​ទៅ​តាម​ពេលវេលា ហើយ​ទាមទារ​ការ​ព្យាបាល និង​ថែ​ទាំ​យូរ​អង្វែង ទម្រាំ​បានជា​​សះ​ស្បើយ​ឡើង​វិញ។ ជំងឺមិនឆ្លងដ៏​​ធំ​ចម្បង​គេ មាន​បួន គឺ​ជំងឺ​មហារីក ជំងឺ​សរសៃ​ឈាម​បេះដូង ទឹកនោមផ្អែម និង​ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ។ វិបត្តិ​​ផ្លូវចិត្ត បញ្ហា​ខួរក្បាល ​ក៏​ចាត់​បញ្ចូល​ជា​ជំងឺមិនឆ្លង ដែល​កំពុង​មាន​កំណើន​ខ្លាំង​ដែរ។​ ជំងឺ​ក្រពះ​ពោះវៀន ជំងឺ​ថ្លើម ជំងឺ​វង្វេង​វង្វាន់ ក្រលៀន​តម្រង​នោម និង​អត្តឃាត ក៏​ស្ថិត​ក្នុង​ចង្កោម​ជំងឺ​មិន​ឆ្លងធំៗ ​១០​ដំបូង​គេ​ដែរ។ ដោយ​លម្អិត ជំងឺ​មហារីក​បាន​កើនស្ទើរ​ទ្វេដង នៅទូទាំងពិភពលោក ជាពិសេស​ក្នុង​ចំណោម​អ្នកជំងឺ​ក្មេង​អាយុ​ក្រោម​៥០ឆ្នាំ។ កម្ពុជា ជា​ឧទាហរណ៍​ពិតៗ ដោយ​មានអត្រា​អ្នក​កើត​ជំងឺ​មហារីក​កើនឡើង​ដល់ទៅ​៨៧,៤២%នៅឆ្នាំ​២០២៤ជាមួយ​នឹ​ង​អត្រា​មរណៈ​ខ្ពស់​ខ្លាំង​​ដល់​ទៅ​​ជាង​៧០% ឬបើ​គិត​ជា​ចំនួន ​​មាន​ស្លាប់​ជាមធ្យម​៣៨នាក់​ក្នុងមួយថ្ងៃៗ។ នេះ​បើ​តាម​ស្ថិតិ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា។ ចំណែកជំងឺ​ទឹកនោម​ផ្អែម បានកើន​ឡើង​៥៩% នៅឆ្នាំ២០២៤បើប្រៀប​ទៅ​នឹង​ឆ្នាំ​២០២៣។ សន្ទុះដ៏​​ខ្លាំង​ហួសនិស្ស័យ និង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត​ គឺករណីជំងឺ​ផ្លូវ​ចិត្ត។ Le petit Journal Cambodge បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃទី​៦​ឧសភា​២០២៥ ថា​មាន​អ្នក​ជំងឺ​ផ្លូវ​ចិត្ត​ចំនួន​ជាង​២សែន​៨ម៉ឺន​ករណីថ្មី​នៅ​ឆ្នាំ​២០២៤។ ជំងឺមិនឆ្លង​គួរ​ជា​ទី​ព្រួយ​បារម្ភ​មួយ​ទៀត ទាក់ទង​ជំងឺសរសៃ​ឈាម​បេះដូង (ជំងឺ​លើស​ឈាម) បាន​កើន​ឡើង​២១,៤%។ នេះ​បើ​តាម​ប្រភព​ដដែល។ តើ​មាន​កត្តា​​អ្វី​ខ្លះ​ដែល​ជំរុញ​ឱ្យ​មានករណី​ជំងឺ​មិន​ឆ្លង​កើន​ឡើង​យ៉ាង​ខ្លាំង​ដូច្នេះ? កុមារ មនុស្សធំពេញ​កម្លាំង មនុស្ស​ចាស់ ប្រឈម​នឹង​កត្តាហានិភ័យ​នៃ​ជំងឺ​មិន​ឆ្លង​ដូច​គ្នា។ កត្តា​ហានិភ័យ​នាំ​ឱ្យ​កើត​ជំងឺ​មិន​ឆ្លង​មានច្រើនយ៉ាង៖ ទីមួយ ឥរិយាបថនៃ​ការរស់​នៅ​។ ការ​ជក់​បារី ស្រូប​ផ្សែងបារី​ពីគេ របៀបរបប​ហូប​ចុក​ប្រចាំ​ថ្ងៃ (ផ្

    10 min
  5. 2 MAY

    តើ​មាន​មធ្យោបាយ​បញ្ចៀស​អាការៈ​ពុល​ឡាន​ទេ?

    អ្នក​ពុលឡានខ្លាចណាស់​ការ​ធ្វើ​ដំណើរ​​។ ការ​ដើរ​សម្រាក​កំសាន្តវិស្សមកាល​​អាច​ក្លាយ​ជា​ទណ្ឌកម្ម​ ព្រោះ​នៅ​ពេល​ជិះ​ឡាន អ្នក​ពុល អាច​មានអាការៈ​មិនស្រួល​ខ្លួន វិលមុខ ចង់​ក្អួត ចង្អោរ ឬ​បែកញើស​ស្អិត ។ល។ និង។ល។ ហេតុអ្វី​បាន​ជា​គ្រាន់​តែ​ជិះក្នុង​ឡានសោះ​ ក៏​ពុល​ដែរ? តើមានវិធីបង្ការ និង​ប្រយុទ្ធ​ប្រឆាំងការ​​ពុលឡាន​ដែរ​ឬទេ? គ្រាន់​តែឮ​ថា​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ដោយ​ជិះ​រថយន្ត ជិះយន្តហោះ ឬ​ជិះកប៉ាល់ អ្នកខ្លះ​ព្រួយ​ខ្វល់​ឡើង​ឈឺជា​មុនស្រេច​ទៅ​ហើយ​។ អ្នក​ខ្លះ​ទៀត សុខ​ចិត្ត​នៅ​ផ្ទះ​ មិន​ធ្វើ​ដំណើរ​តែម្តង​ផង ព្រោះ​ពួកគេ​ជំងឺ​ពុល​ឡាន។ ហេតុអ្វី​ពុលឡាន? កប៉ាល់ជា​មធ្យោបាយ​ធ្វើដំណើរ​ដែល​ផ្តល់​អាការៈ​ពុល​ខ្លាំង​ និង​ច្រើន​ជាង​គេ។ ករណី​ពុល​​ឡានមាន​ច្រើន​ជាង​ករណី​ពុល រថភ្លើង​និង​យន្តហោះ។ ជា​ទូទៅ​ អាការៈពុលឡាន​ច្រើនលេច​ឡើង​ជា​ញឹកញាប់​ខ្លាំង​លើ​ ​ស្ត្រី​ កុមារ អាយុ​ពី​២ទៅ​១២​ឆ្នាំ ដែល​នឹង​ជា​​បាត់​ទៅ​វិញ​ នៅ​ពេលចម្រើន​​វ័យ​កាន់​តែ​ធំឡើង។ ​មនុស្ស​ចាស់​អាយុ​ចាប់​ពី​៥០​ឆ្នាំ​ឡើង​ទៅ ក៏​លែង​សូវ ឬ​កម្រ​មាន​អាការៈ​​ពុល​ឡានណាស់។ អាការៈពុល​មធ្យោបាយ​ធ្វើ​ដំណើរ ឬនិយាយ​ឱ្យ​ខ្លី​ ពុល​ឡាន បណ្តាលមកពី​​ខួរក្បាល​ទទួល​ព័ត៌មាន​ផ្ទុយ​គ្នា ដោយ​ភ្នែកមើល​ឃើញផ្សេង ត្រចៀកស្តាប់ឮផ្សឹង​និង​អារម្មណ៍​ប្រាប់​ផ្សឹង។ ​ភ្នែក​មើល​ឃើញ​ទៅ​មុខ (កំពុង​ធ្វើ​ដំណើរ) តែ​ខ្លួន​នៅអង្គុយស្ងៀម អត់​មាន​រង្គើដើរ​សោះ។ ឧទាហរណ៍ នៅពេលជិះឡាន យើង​អង្គុយក្នុង​ឡាន​ដែល​កំពុង​ធ្វើ​ចលនា​បើកទៅ​មុខ ខ្លួន​ប្រាណ​ទាំង​មូល នៅ​នឹង​ស្ងៀម​ ប៉ុន្តែ​ភ្នែក​មើល​ឃើញ​វត្ថុ​មាន​ចលនា​។ ខ្លួន​យើង​មាន​លំនឹង​ សុខស្រួល អាច​ដើរ​ឈរអង្គុយ​បាន ដោយ​សារ​តែមាន​កិច្ចសហការ​គ្នា​ល្អ​រវាង​ប្រព័ន្ធ​វិញ្ញាណ​ គឺ​​ប្រព័ន្ធ​កាយ​វិញ្ញាណ​ សោតវិញ្ញាណ​ និងចក្ខុវិញ្ញាណ ពោលគឺ​ បាតជើង ត្រចៀក ភ្នែក។ ខួរក្បាល​វិភាគជាប្រចាំ​រាល់​​គ្រប់​ទិន្នន័យ​ផ្តល់​ដោយ​វិញ្ញាណ​​ទាំងអស់របស់​សរីរាង្គកាយ រួច​បញ្ជា​ឱ្យ​មានការ​សម្រប​ខ្លួន ទៅ​តាម​ស្ថានការណ៍​នីមួយៗ។ ប៉ុន្តែ ពេល​ជិះឡាន ឬ​ជិះ​ទូក (កប៉ាល់) ភ្នែក​មើល​ឃើញ​ទេសភាព​ដើរ តែ​បាត​ជើង  ខ្លួន​ប្រាណ​និង​ប្រព័ន្ធ​ត្រចៀក​ខាង​ក្នុង មិនសម្គាល់​ឃើញ​មាន​ចលនា​សោះ។ ផ្ទុយ​ទៅ​វិញ នៅក្នុង​យន្តហោះ  ត្រចៀក​ និង​សាច់​ដុំ​ (ប្រព័ន្ធកាយវិញ្ញាណ​)ចាប់​អារម្មណ៍​ដឹងថា​មានចលនា​ញ័រ អង្គុយលើ​របស់​កំពុង​ហោះហើរ តែ​ភ្នែក​មើល​មិន​ឃើញជើង​មេឃ ពុំ​ឃើញ​​មានអ្វី​ប្តូរ​ផ្លាស់ រង្គីរង្គើ​ទៅ​មុខ​សោះ។ ការ​បញ្ជូន​និង​ដឹង​​​ព័តមានខុស​គ្នា បែប​​បញ្ច្រាស​បណ្តោយ​គ្នា​ ​រំខានណាស់​ដល់​ខួរក្បាល និង​ធ្វើ​​ឱ្យ​ខួរក្បាលមិន​អាច​​វិភាគថា​តើ​យើង​កំពុង​មាន​សកម្មភាព​​អ្វី​ឱ្យប្រាកដ ​ទើបធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន រក​កល​ចង់​ក្អួត ចង់ចង្អោរ ឈឺក្បាល ឬនិយាយ​ឱ្យ​ខ្លី​គឺ​មានអាការៈ​ពុល​ល្ងាក់ល្ងើ​។ ដូច្នេះមនុស្ស​ណា​ក៏អាចពុល​ដែរនៅ​ពេលធ្វើ​ដំណើរ ជិះឡាន ជិះ​យន្តហោះ ជិះ​រថភ្លើងឬ​ជិះទូក ឬ​ជិះ​គ្រឿង​ហោះ​ គ្រឿង​វិល​។ គ្រាន់​តែ​​​អ្នកខ្លះមាន​ញាណ​រសើប​ខ្លាំង​ ខ្លះមិន​សូវ។ ឯ​ទារកអាយុ​ក្រោម​២​ឆ្នាំ​ កម្រពុល​ ឬ​សឹង​មិន​ចេះ​ពុល​សោះ ក៏​ព្រោះ​តែ​ខួរក្បាល​នៅ​ខ្ចីពេក មិន​ទាន់​ថត​ផ្តិត​ចាំ​អំពី​ទំនាក់ទំនង​រវាង​ភ្នែក ​ត្រចៀក និងចលនា។ អាការៈ​សញ្ញាពុល​មធ្យោបាយ​ធ្វើ​ដំណើរ​មាន​ច្រើន​យ៉ាង និងបន្តបន្ទាប់​គ្នា ដោយ​ចាប់​ផ្តើម​ដំបូងតិចៗ រួច​បន្ត​ឡើង​ខ្លាំងជាលំដាបនិង​ធ្ងន់ធ្ងរឡើងៗ ប្រសិនបើ​ចលនាដែលនាំ​ឱ្យ​ពុលមិន​ព្រម​ឈប់។ រោគសញ្ញាពុល​ឡាន​អាចជា​ - អាការៈវិលមុខ មានអារម្មណ៍​ធ្ងន់ក្បាល ល្ងាក់ល្ងើ បាត់​លំនឹង​ ​- មាន​អារម្មណ៍​ចង់​ក្អួត- ក្អួត- ឈឺក្បាល- ឡើង​ស្លេក- បែក​ញើស- អស់​កម្លាំង។ ជាទូទៅ អាការៈពុល​ឡាន​នេះ នឹង​បាត់​ទៅ​វិញ​នៅប្រមាណ​២០នាទី​ក្រោយ ឬ​ទាល់​តែ​ជើង​បាន​ជាន់​ប៉ះដី​ បើ​និយាយ​តាម​ក្រុម​អ្នក​ដើរ​ទូក។ ផ្ទុយទៅ​វិញ បើ​ជា​អាការៈពុលឡានធ្ងន់ធ្ងរ អ្នកជំងឺ​ត្រូវការ​ពេល​ដល់​ទៅ​២៤​ម៉ោង ទើប​ស្រួល​ខ្លួន​ឡើង​វិញ។ តើ​មាន​វិធី​​ព្យាបាល​ និង​បង្ការ​ អាការៈ​ពុល​ឡាន​ដែរឬទេ? ដើម្បី​ប្រយុទ្ធប្រឆាំងនឹងអាការៈ​ពុលឡាន ថ្នាំ​ពេទ្យ​ក៏​មាន វិធី​បែប​ធម្មជាតិ​ក៏​មាន។ ថ្នាំ​បំបាត់​ការ​ពុល​ឡាន មានច្រើន​ប្រភេទ​ណាស់ ដោយ​អាច​ជា​ថ្នាំ​ទប់​កុំ​ឱ្យមានអាការៈ​ចង់​ក្អួត ល្ងាក់ល្ងើ ឬ​ថ្នាំ​

    10 min
  6. 23 APR

    មីឆុង​មិន​ល្អ​សម្រាប់សុខភាព​យ៉ាងណាខ្លះ?

    ឆុង​បរិភោគ​បាន​ភ្លាម មិន​ថ្លៃ ហើយ​ឆ្ងាញ់ ប៉ុន្តែមីកញ្ចប់មានឈ្មោះ​មិន​សូវល្អ​ទេ។ តើ​មី​កញ្ចប់​នេះ​មាន​ផ្ទុក​សារធាតុ​អ្វី​ខ្លះ ? តើ​គេ​អាចបរិភោគ​មីកញ្ចប់​នេះ​ដោយ​គ្មានបារម្ភ គិត​ដល់ហានិភ័យ​សម្រាប់​សុខភាពដែរឬទេ? មិន​ថា​ជា​ផលិតផល​របស់​ចិន វៀតណាម ជប៉ុន កូរ៉េ ឬ​ថៃ​ទេ មីកញ្ចប់​អាច​ជាអាហារ​​សម្រន់ អាហារ​ថ្ងៃ​ត្រង់ ឬល្ងាច​ យ៉ាង​ស្រួល​សម្រាប់​អ្នកមាន​ការងារ​រវល់​ច្រើន ឬ​សម្រាប់​​អ្នក​ខ្សត់​លុយកាក់។ ថែម​តែ​ទឹក​ក្តៅ​ដាំពុះហើយ​រង់ចាំ​​ពីរ​បីនាទីជាការ​ស្រេច ! ប៉ុន្តែ​ក្នុងសម័យ​ដែល​គេចាប់​ផ្តើម​យល់ និង​គិត​គូរដល់​គុណភាពអាហារ ដើម្បី​​​ផ្តល់​លំនឹង​ល្អ​ដល់​​សុខភាព ដោយផ្តល់​តម្លៃ​ដល់​អាហារ​បែប​ធម្មជាតិ ឬ​អាហារ​សរីរាង្គ​១០០%  មីកញ្ចប់​ដែល​មាន​លក់​ពេញ​ពិភពលោក ក្នុង​ទម្រង់​និង​រសជាតិផ្សេងៗ​ច្រើនយ៉ាងនោះ កំពុង​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃការវាយប្រហារ​របស់​​ក្រុម​​អ្នក​ការពារ​​គុណភាព​និង​សុវត្ថិភាពចំណី​អាហារ​ យ៉ាង​ខ្លាំង​នៅក្នុងប្រទេស​បារាំង។ តាម​ទស្សនៈ​នេះ មីកញ្ចប់​ត្រូវ​បានគេ​​​ចាត់ទុក​ជា​អាហារ​ដ៏​គ្រោះថ្នាក់​ ដោយ​សារ​មូលហេតុ​ច្រើន​យ៉ាង។ នៅ​លើ​កញ្ចប់ បើ​តាម​រូប និង​ការ​រាយ​ឈ្មោះ​បញ្ជីគ្រឿង​ផ្សំ គេ​សង្កេត​ឃើញ​ថា ​មី​មួយ​កញ្ចប់​អាច​បរិភោគ​ជា​អាហារ​បានមួយ​ពេល​ប្រកបដោយ​លំនឹង ព្រោះមានផ្ទុកជាតិ​ក្លុយស៊ីត ដែល​ផ្តល់​ដោយ​សរសៃ​មី និងប្រូតេអ៊ីន ផ្តល់ដោយ​សាច់ ដូច​ជា​មី​​​សាច់ជ្រូក សាច់មាន់ ឬ​សាច់គោ។ ប៉ុន្តែ​បើ​គេ​វិភាគ​ឱ្យ​បាន​ល្អិត​ល្អន់​ និង​មើល​តារាង​អាហារូបត្ថម្ភ​លើ​កញ្ចប់​មីវិញ គឺ​ខុស​គ្នាស្រលះ។ ជា​ឧទាហរណ៍ មីឆុង​មួយ​កំប៉ុង រសជាតិ​សាច់គោ ម៉ាក Teppanyaki របស់​ជប៉ុន មាន​ផ្ទុក​ជាតិ​ក្លុយស៊ីត​តែ​ ១០ក្រាម ប្រូតេអ៊ីន ១,៩ក្រាម សម្រាប់សាច់​មីក្រៀម​១០០ក្រាម។ នៅពេល​ចាក់​ទឹក​ក្តៅ​ចូល​ទៅ មីរីកឆ្អិន អាច​ទទួល​ទាន​បាន ជាតិ​ក្លុយស៊ីតបានឡើង​ដល់​៣៦ក្រាម និង​៧ក្រាម​ប្រូតេអ៊ីន តែប៉ុណ្ណោះ។ ជាការ​ប្រៀបធៀប ញ៉ាំមីឆុង​មួយកញ្ចប់ គឺ​ស្មើ​នឹងបរិភោគ​នំប៉័ងមួយ​ដុំ​​៨០ក្រាម ហើយស្ទើរ​​គ្មាន​ជាតិ​ប្រូតេអ៊ីន​សម្រាប់ចិញ្ចឹម​សរីរាង្គកាយ​សោះ។ ចំណែក​បន្លែ​វិញ កញ្ចប់មី​ខ្លះ​គ្មាន​ជាតិ​បន្លែសោះ មី​ម៉ាកខ្លះ​មានដាក់​​បន្លែការ៉ុតមួយភាគរយ ឬ​ស្លឹកខ្លឹម​០,៤% ដែ​លបើ​គិត​ជា​ក្រាម គឺ ការ៉ុត​៣,៦ក្រាម ស្លឹកខ្ទឹម​១,៤ក្រាម។ កាន់​តែអាក្រក់​ខ្លាំង​ទៅ​ទៀត បន្លែ​ដ៏​តិចតួច​បំផុត​នេះ មានទម្រង់​ជាបន្លែ​សម្ងួតដែល​បាត់​បង់​ស្ទើរ​អស់​វីតាមីន និង​អាហារូបត្ថម្ភ។ ដូច្នេះ​មី​កញ្ចប់​មិនមែន​ជា​អាហារ​ប្រកបដោយ​លំនឹង អាច​ជំនួស​បាយ​ម្ហូប​មួយ​ពេលបាន​ទេ។ អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​បារាំង បានហៅ​មីឆុង​ថា​ជា​អាហារ​ដែល​ផ្តល់កាឡូរី​ប្រហោង បរិភោគ​ចូលទៅ​ឆ្អែត​ពេញ​ពោះ​តែ​គ្មាន​ផ្តល់ជីវជាតិ​ គ្មាន​វីតាមីន អាហារចិញ្ចឹម​ទេ។ ​ ងាយ​ស្រួល​ធ្វើ​មែន ​ តែមីឆុង​ជាផលិតផលអាហារ​ដែល​គួរ​ជ្រើសរើស​ទទួលទាន​ ដោយប្រុង​ប្រយ័ត្ន​បំផុត​ ព្រោះ​​គ្មាន​គុណភាព​ផ្នែក​អាហារូបត្ថម្ភ​ហើយ​ មានបង្កប់​គុណវិបត្តិ​ជា​​ច្រើន​ផ្សេង​ទៀតណាស់។ គ្រឿង​ផ្សំ​ជា​សារធាតុគីមីគ្រោះថ្នាក់ ​​គ្មានវីតាមីន គ្មានជីវជាតិ​ផ្នែកអាហារូបត្ថម្ភ​ទេ ប៉ុន្តែតើ​លោក​អ្នក​មាន​ចាប់​អារម្មណ៍​ទេ ថា​ហេតុអ្វី​បាន​ជា​​​មីកញ្ចប់​មាន​រសជាតិ​ឆ្ងាញ់ ឆ្ងាញ់​ជាប់​មាត់យ៉ាង​​ចម្លែក បាន​ញ៉ាំម្តង​ហើយហាក់​​ចង់​ញ៉ាំ​ទៀត សឹងដូច​ញៀន​​?! នេះ​គឺ​បណ្តាល​មក​ពី​មីកញ្ចប់​ភាគ​ច្រើន មាន​ផ្ទុកសារធាតុ​គីមី​សិប្បនិម្មិត​សម្រាប់​លើក​​ក្លិន​និងដំឡើង​​រសជាតិ ឱ្យ​កាន់​តែ​ឆ្ងាញ់​ខ្លាំង ដោយ​​ទៅ​ភ្ញោចប្រព័ន្ធ​ប្រសាទ​​អារម្មណ៍​ឱ្យ​ចង់​តែ​បរិភោគ។ ដើម្បី​ឱ្យ​មី​កញ្ចប់ មាន​រសជាតិ​ដូចអាហារ​ជប៉ុនពិតៗ អ្នក​ផលិត​បាន​ដាក់​បន្ថែមនូវ ​រសជាតិ ​ក្លិនសិប្បនិម្មិត។ ហើយ​ម៉ាក​ខ្លះ ខំ​អួត​អាង​ថា​គ្មាន​ប្រើ​​​​​​សារធាតុ​គីមី Monosodium de glutamate ប៊ីចេង​ទេ តែ​បែរ​ជា​ប្រើ​សារធាតុ​គីមី​លើក​រសជាតិ​ម្យ៉ាង​ទៀត មិនសូវ​​ល្បី​ឈ្មោះ​ 5’-ribonucléotide disodique ដែល​​​ខ្លាំង​ជាង​ប៊ីចេងធម្មតា (Glutamate)ដល់​ទៅ​៤ទៅ​១០ដង។ បើ​តាម​វេបសាយ​លក់ផលិតផលគីមី សារធាតុ​ផ្សំបន្ថែម​ដាក់​ក្នុងមី​កញ្ចប់​ ​5’-ribonucléotide disodique ត្រូវ​បាន​គេ​ចាត់ទុក​ជា​រសជាតិ​ទី៥​ គឺរសជាតិ​ Umami។ រសជាតិ​ដើម​ដែល​មនុស្ស​លោក​ស្គាល់​កន្លង​មក​គឺ ប្រៃ ផ្អែម ជូរ និង​ចត់ឬល្វីង។ ឯ​Umami ជា​រសជាតិ ដែល​ទើប​រក​ឃើញ​ និ

    10 min
  7. 9 APR

    ស្រាបៀរ បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​យ៉ាងណា​ខ្លះ?

    ​ស្រាបៀរ​ជា​គ្រឿង​ស្រវឹងដែល​​មនុស្ស​បរិភោគ​ច្រើន​ជាង​គេ​បំផុត​នៅលើ​ពិភពលោក។ សូម្បី​តែ​នៅក្នុង​ប្រទេស​អ្នក​ផលិត​ស្រា ដូច​យ៉ាង​បារាំង​ ក៏​ប៊ីយ៉ែរ​កំពុង​ឡើង​ប្រជាប្រិយភាព និង​កំពុង​ពេញ​និយម​​ខ្លាំង​ដែរ។ ​ប៉ុន្តែ​ប៊ីយ៉ែរ​ឬ​​​ស្រាបៀរ សុទ្ធ​តែ​អាច​បង្ក​គ្រោះ​ដល់​សុខភាព។  កាលពីថ្ងៃទី​៣១​មីនា​២០២៥ វិទ្យាស្ថាន​នយោបាយ​សាធារណៈអាស៊ីអាគ្នេយ៍​និង​វិទ្យាស្ថានចក្ខុវិស័យ​អាស៊ីអាគ្នេយ៍បាន​ចេញ​របាយការណ៍​ បង្ហាញថាមួយភាគបួន​នៃ​​យុវជន​ខ្មែរ អាយុពី​១៥ទៅ​១៩​ឆ្នាំ (​២៥ភាគរយ​​) មាន​ទម្លាប់​ផឹក​គ្រឿង​ស្រវឹង​ជោគជាំលើសលុប។​ ជាង​នេះ​ទៅទៀត មាន​មនុស្ស​ដល់​ទៅ​ប្រមាណ​​៦០% យល់​ថា​ស្រាបៀរ​ជាជម្រើស​​គ្រឿង​ស្រវឹងដ៏​មាន​សុវត្ថិភាព។ នេះបើ​តាម​របាយការណ៍​ដដែល។ ចុះ​វេជ្ជសាស្ត្រ​និងអ្នក​ស្រាវជ្រាវផ្នែក​វិទ្យាសាស្ត្រ​សុខភាព​យល់​យ៉ាងណា​ទៅ​វិញ ចំពោះ​​ស្រាបៀរនេះ ? មនុស្ស​លោក​បាន​ស្គាល់ បាន​ដឹង ចេះ​ផលិត និង​ទទួល​ទាន​ស្រាបៀរ តាំងពី​៧០០០ឆ្នាំ​មុន​គ្រឹស្តសករាជ​ឯណោះ។ ក្នុង​សម័យ​បុរប្រវត្តិ ជនជាតិ​អេហ្ស៊ីប ធ្លាប់​ប្រើស្រាបៀរ​នេះ​ជា​ប្រាក់​សម្រាប់​ដោះដូរ ជា​ប្រាក់បៀរវត្សរ៍ ឬ​ជា​ថ្នាំព្យាបាល​ជំងឺ​ផង។ ផលិត​ចេញ​ពីគ្រាប់ធញ្ញជាតិ ដូចយ៉ាង ស្រូវ​សាឡី បច្ចុប្បន្ន​ស្រាបៀរ​បានក្លាយ​​ជា​គ្រឿង​ស្រវឹង ដ៏​ពេញ​និយម និង​ដ៏មានប្រជាប្រិយភាព ​ដែល​មាន​ទទួល​ទានច្រើន​ជាងគេ​បំផុត​នៅលើ​ពិភពលោក។ សូម្បី​តែ​នៅក្នុង​ប្រទេស​ផលិតស្រា ដូច​យ៉ាង​បារាំង ក៏​ស្រាបៀរ​មាន​ចំណែក​រួម​តុ អមម្ហូបអាហារ​ដ៏​ប្រណិតៗ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​ដែរ។ ​ពលរដ្ឋ​បារាំងទទួល​ទាន​ស្រាបៀរ​ជាមធ្យម​៣៣លីត្រ ក្នុង​ឆ្នាំ​២០២១​ ឬស្មើ​​ប្រមាណ​២,៧៥​លីត្រ​ក្នុង​មួយ​ខែ។ ​​គេត្រូវ​រង់ចាំរហូត​ដល់​​ទសវត្សរ៍​ឆ្នាំ​១៩៩០ ទើប​ចាប់​ឃើញ​មាន​អ្នក​ស្រាវជ្រាវផ្នែក​​អាហារូបត្ថម្ភ អេពីដេមីសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​ ​​​​ផ្តើម​ចាប់​អារម្មណ៍​សិក្សា​អំពីឥទ្ធិពល និង​​ផលប៉ះពាល់នៃ​ជាតិ​អាល់កុល (​ស្រាបៀរ) ចំពោះសុខភាព។ ជា​លទ្ធផល និង​ដោយ​គ្មាន​​អ្វី​គួរ​ឱ្យ​សង្ស័យ អាល់កុល​ឬ​​គ្រឿង​ស្រវឹង ទោះ​ជា​ស្រាបិត ស្រាផ្អាប់ ឬ​ស្រាបៀរ សុទ្ធ​តែ​បង្កគ្រោះថ្នាក់​ដល់​សុខភាព​ទាំង​អស់ ឱ្យ​តែផឹក​ច្រើន​ហួសហេតុ​។ ប៉ុន្តែជំនឿ និង​សម្មតិកម្មបញ្ច្រាសអួតអាង​អំពីគុណប្រយោជន៍​នៃ​ស្រាបៀរ ក៏​មាន​ច្រើន។ ការសិក្សាចុងក្រោយ របស់​សាកលវិទ្យាល័យ​ហាវ៉ាត​អាមេរិកដែល​សារព័ត៌មាន​ជា​ច្រើន​បាន​យក​មក​ចុះ​ផ្សាយ​ បានអះអាង​គុណប្រយោជន៍​​ជា​ច្រើននៃស្រាបៀរ​ចំពោះ​សុខភាព តាម​រយៈ​ការ​សង្កេត ដែល​​ឃើញ​ថា ការ​ទទួល​ទាន​ស្រាបៀរស្រាលៗ ក្នុង​បរិមាណ​បន្តិច​បន្តួច បីថ្ងៃក្នុង​មួយ​សប្តាហ៍ អាចជួយ​សម្រួល​ការ​រំលាយ​អាហារ​ជួយ​បញ្ចុះ​ជាតិ​ខ្លាញ់​អាក្រក់​ក្នុង​ឈាម ដែល​​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​មានគ្រោះ​ស្ទះ​ឬ​ដាច់​សរសៃ​ឈាម​បេះដូង ឬ​ជួយ​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​ទឹកនោមផ្អែម និង​ជួយ​ពង្រឹង​ឆ្អឹង។ ប៉ុន្តែសម្រាប់​សាស្ត្រាចារ្យវេជ្ជបណ្ឌិត​ Olivier Cottencin ឯកទេស​ផ្នែក​ចិត្តវិទ្យា​និងវិទ្យា​​ញៀន​គ្រឿង​ស្រវឹង នៅ​មន្ទីរពេទ្យ​និង​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​​ក្រុង​Lille ប្រទេសបារាំង លោក​បាន​ប្រកាសដោយ​ច្បាស់​លាស់​ថា​ គ្មានអាល់កុល​ណា​ដែល​ល្អ​សម្រាប់​សុខភាព​ទេ ហើយ​គ្មាន​ទេ​ភស្តុតាង​តាម​បែប​វិទ្យាសាស្ត្រ​បញ្ជាក់​អំពី​ផលល្អ​នៃ​សុរាមក​លើ​រាងកាយ។ គុណសម្បត្តិ​នៃ​ស្រាបៀរ​ចំពោះ​សុខភាព ជា​ជំនឿ​ចាស់​គំរិល​ដែលក្រុម​អ្នក​ជំនួញ យក​មក​ធ្វើហេតុផល​សម្រាប់​បម្រើផលប្រយោជន៍​ទីផ្សារ​លក់​ស្រាបៀរ​តែប៉ុណ្ណោះ។ លោកសាស្ត្រាចារ្យ​Olivier Cottencin បាន​រៀប​រាប់​​ដូច្នេះ​ថា ស្រាបៀរ​ល្អ​សម្រាប់សុខភាព ជា​សំណល់​ទស្សនៈ​ កាលពីសម័យ​ដែល​មនុស្ស​មាន​អាយុ​ខ្លី រស់​បាន​មិន​ដល់​​៤០ឆ្នាំ និង​មាន​ទឹក​បរិភោគ​ជា​ទឹក​មិន​ស្អាត។ ជា​ទឹក​កខ្វក់ មានមេរោគ ពិសាទៅ​នាំ​ឱ្យ​មាន​ជំងឺជា​ច្រើន។ ហេតុដូច្នេះ​ហើយមនុស្ស​សម័យ​នោះ​ស្វែងរក​ភេសជ្ជៈ​ស្អាត។ ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ដែល​រក​ឃើញ​មុន​គេ​ក្នុង​សម័យបុរេប្រវត្តិ​អេហ្ស៊ីប គឺ​ស្រាបៀរ​។ បន្ទាប់​មក​ទើប​ ជនជាតិ​ក្រិក​និង​រ៉ូម៉ាំងចេះ​​ស្រាបិត។ ស្រា ស្រាបៀ គឺ​ទឹក​មាន​ជាតិ​អាល់កុល  ​ដែល​ផលិត​ឡើង​ដោយ​​ការ​ផ្អាប់ បិត​​គ្រាប់ធញ្ញជាតិ ទើប​ជាប់​ឈ្មោះ​ជា​ភេសជ្ជៈ​ស្អាត ព្រោះ​បាន​បិត ព្រោះ​មាន​ជាតិ​អាល់កុល។

    9 min

About

សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។

More From RFI ខេមរភាសា / RFI Khmer

You Might Also Like

To listen to explicit episodes, sign in.

Stay up to date with this show

Sign in or sign up to follow shows, save episodes and get the latest updates.

Select a country or region

Africa, Middle East, and India

Asia Pacific

Europe

Latin America and the Caribbean

The United States and Canada