
ហេតុអ្វី៣៥ឆ្នាំក្រោយការបង្រួបបង្រួម អាល្លឺម៉ង់នៅតែបន្តបែងចែកលិចកើត?
ជញ្ជាំងបែរឡាំងរលំ អាល្លឺម៉ង់ដែលបែងចែកជាពីរប្រទេស(អាល្លឺម៉ង់ខាងកើតនិងខាងលិច) តាំងពីសង្គ្រាមលោកមក បានបង្រួបបង្រួមគ្នាជាប្រទេសតែមួយវិញ នៅថ្ងៃទី៣តុលា១៩៩០។ តាំងពីពេលនោះមក ៣តុលា បានក្លាយជាថ្ងៃបុណ្យជាតិរបស់អាល្លឺម៉ង់។ ប៉ុន្តែ៣៥ឆ្នាំក្រោយ ភាពខុសគ្នារវាងអាល្លឺម៉ង់ខាងលិច និងអាល្លឺម៉ង់ខាងកើតនៅបន្តមាន។
៣៥ឆ្នាំក្រោយការបង្រួបបង្រួមជាប្រទេសតែមួយ អារម្មណ៍ជាពលរដ្ឋ និងជាប្រជាជាតិអាល្លឺម៉ង់តែមួយហាក់មិនជាក់ស្តែងសោះ។ បើតាមការស្ទង់មតិ មានពលរដ្ឋអាល្លឺម៉ង់តែប្រមាណ៣៥%ប៉ុណ្ណោះដែលមានអារម្មណ៍ជឿជាក់ថា អាល្លឺម៉ង់ជាប្រទេសតែមួយ និងជាពលរដ្ឋអាល្លឺម៉ង់តែមួយ។ ចំណែក ៦១% ផ្សេងទៀតយល់ថា មានភាពខុសគ្នាខ្លាំងរវាងអាល្លឺម៉ង់ខាងកើតដែលជាអតីតប្រទេសកុម្មុយនិស្ត និងអាល្លឺម៉ង់ខាងលិចដែលជាលោកសេរី។ គម្លាតមានកាន់តែខ្លាំង និងកើនឡើងតាំងពីប៉ុន្មានឆ្នាំចុងក្រោយមកនេះ។អ្នកមានគំនិតអវិជ្ជមានខ្លាំងជាងគេ គឺពលរដ្ឋនៅប៉ែកខាងកើត។ ៣ភាគ៤នៃពលរដ្ឋក្នុងអតីតអាល្លឺម៉ង់ខាងកើតអះអាងថា ៣៥ឆ្នាំ ក្រោយការបង្រួបបង្រួម គឺខាងលិចជាអ្នកឈ្នះ ហើយពួកគេមានអារម្មណ៍ថាជាពលរដ្ឋបន្ទាប់បន្សំ។
ហេតុអ្វីបានជាអាល្លឺម៉ង់លេចគំនិតដូច្នេះ និងដែលតាមពិតទៅ ការបង្រួបបង្រួមប្រទេសជាអ្វីដែលប្រជាពលរដ្ឋភាគច្រើនស្វាគមន៍ចង់បាន ហើយគ្រប់គ្នាសុទ្ធតែទទួលស្គាល់អំពីស្ថានភាពប្រសើរឡើងរបស់បុគ្គលនីមួយៗ?។ គម្លាត និងភាពខុសគ្នាផ្នែកសម្ភារៈនិងសេដ្ឋកិច្ចជាហេតុផលមួយដែលនាំឱ្យលេចគំនិតថាខាងកើតអន់ជាងខាងលិច។
ថ្វីបើវិសមភាពត្រូវបានបង្រួមជាលំដាប់ក៏ដោយ ក៏ប្រាក់បៀរវត្សរ៍របស់ពលរដ្ឋអាល្លឺម៉ង់ខាងកើតនៅតែទាបជាងអ្នកខាងលិចប្រមាណជាមធ្យម ១៧%។ ចំណែកទ្រព្យធននានាក៏មូលផ្តុំច្រើននៅតែប៉ែកខាងលិច ជាងខាងកើតដែរ។ គ្រួសារអាល្លឺម៉ង់ខាងលិចឡើងមានបានកើនទ្រព្យយ៉ាងខ្លាំងនារយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ក្រៅពីសម្ភារៈ អារម្មណ៍តូចចិត្ត ដូចមិនមែនជាពលរដ្ឋអាល្លឺម៉ង់ពេញលេញក៏មានពាក់ព័ន្ធនឹងកត្តាផ្សេងទៀតជាច្រើនដែរ។ កង្វះតំណាង ឬភាពជាមេកើយក្នុងសង្គមជាន់ខ្ពស់ក្នុងផ្នែកដឹកនាំនៅតាមក្រុមហ៊ុនសហគ្រាស សកលវិទ្យាល័យ តុលាការ ឬប្រព័ន្ធឃោសនាមកពីអាល្លឺម៉ង់ខាងកើតបានធ្វើឱ្យគេមើលឃើញថា អាល្លឺម៉ង់ខាងលិចជាអ្នកបន្តចង្អុលឆ្វេង ចង្អុលស្តាំ។ បន្ទាប់ពីឆ្លងកាត់របបផ្តាច់ការចំនួនពីរ គឺណាហ្ស៊ី និងកុម្មុយនិស្តមក អាល្លឺម៉ង់ខាងកើតខ្វះការអប់រំផ្នែកនយោបាយ។ សង្គមស៊ីវិល សហជីព សមាគម និងអង្គការក្រៅរដ្ឋាភិបាល រួមទាំងរចនាសម្ព័ន្ធនៅតាមតំបន់ជនបទដាច់ស្រយាលរបស់អាល្លឺម៉ង់ខាងកើតសុទ្ធតែខ្សោយជាងអាល្លឺម៉ង់ខាងលិចទាំងអស់។ ចំនួនប្រជាជនក៏ធ្លាក់ចុះជាគំហុកជាមួយនឹងអារម្មណ៍ថា អ្នកនយោបាយភ្លេចមិនគិតគូរដល់ពួកគេ។ ក្មេងមានសមត្ថភាព និងពេញកម្លាំងសកម្មច្រើនតែនាំគ្នាចាកចេញ។ អត្រាពលរដ្ឋនៅខាងកើតបានថយចុះត្រង់តំបន់ខ្លះដល់ទៅ៣៥% និងតំបន់ខ្លះ២០% ខណៈដែលប្រទេសទាំងមូលមានកំណើនប្រជាជន ៥% ក្នុងថេរវេលា៣៥ឆ្នាំ។
នៅពេលបានបង្រួបបង្រួមប្រទេសឡើងវិញ អ្នកនៅខាងកើត រួសរាន់ចង់ដឹង និងចង់ឃើញអាល្លឺម៉ង់ខាងលិចណាស់។ តែអ្នកខាងលិចហាក់មិនសូវឆ្ងល់ចង់មើលទិដ្ឋភាពខាងកើតវិញទេ។ ក្នុងឱកាសខួបទី៣៥ឆ្នាំនៃការបង្រួបបង្រួមអាល្លឺម៉ង់ វិសមភាពរវាងខាងកើត និងខាងលិចបានក្លាយជាប្រធានរឿងនៅលើទំព័រមុខកាសែតជាច្រើន។ កាសែតនៅតំបន់ប៉ែកខាងកើតចុះផ្សាយអំពីវិសមភាពនេះយ៉ាងខ្លាំង តែកាសែតអាល្លឺម៉ង់នៅខាងលិចមិនបានចាប់អារម្មណ៍រឿងនេះទេ។
គំនិតបែងចែកថាមានខាងលិច និងខាងកើតត្រូវបានកេងបំបោងបន្ថែមទៀតដោយក្រុមអ្នកនយោបាយស្តាំនិយមជ្រុលអាល្លឺម៉ង់ដែលឡើងសំឡេងខ្លាំងនៅភាគកើតនៃប្រទេស។ បក្សជម្រើសថ្មីសម្រាប់អាល្លឺម៉ង់ afd បានទទួលការគាំទ្រ ដោយមានអ្នកចង់បោះឆ្នោតឱ្យនៅលើកក្រោយដល់ទៅ៤០% ក្នុងសង្កាត់អាល្លឺម៉ង់ខាងកើតខ្លះ។ គណបក្សនយោបាយនេះបានយកប្រវត្តិសាស្ត្រ និងវប្បធម៌ធ្វើជាធ្នាក់សម្រាប់បញ្ជាក់អត្តសញ្ញាណអាល្លឺម៉ង់ខាងកើត ហើយមិនញញើតនឹងប្រើពាក្យស្លោកក្នុងសម័យធ្វើបដិវត្តប្រឆាំងនឹងរបបកុម្មុយនិស្ត។
សម្រាប់ប្រវត្តិវិទូ Ilko-Sascha Kowalczuk ដែលជាអ្នកឯកទេសអាល្លឺម៉ង់ខាងកើតយល់ឃើញថា ការបង្រួបបង្រួមអាល្លឺម៉ង់ជាជោគជ័យពិតៗ បើទោះបីជាការវេញជាធ្លុងមួយអាចប្រើពេលយូរ និងយឺតសម្រាប់ក្រសែភ្នែកអ្នកខ្លះក៏ដោយ។ ដោយហេតុតែគំនិតផ្តោតលើភាពមិនស្មើគ្ន
Información
- Programa
- Canal
- FrecuenciaCada día
- Publicado3 de octubre de 2025, 2:37 p.m. UTC
- Duración4 min
- ClasificaciónApto