បទយកការណ៍

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

  1. 22h ago

    ពលរដ្ឋប្រមាណ៦៥០គ្រួសារកំពុងបន្តស្នាក់នៅក្នុងជំរំភៀសសឹក ខណៈកូនៗប្រឈមនឹងការបោះបង់ការសិក

    ការផ្ទុះសង្គ្រាមព្រំដែនកម្ពុជា-ថៃ កាលពីចុងឆ្នាំ២០២៥ ជំរុញឲ្យពលរដ្ឋជាង ៦៥០គ្រួសារ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅរស់នៅតាមមណ្ឌលភៀសសឹកនានា ក្នុងខេត្តព្រះវិហារអស់រយៈពេលជាងមួយឆ្នាំមកហើយ។ ពលរដ្ឋភៀសសឹកមួយចំនួន ដែលកំពុងរស់នៅក្នុងផ្ទះបណ្តោះអាសន្ន ភូមិតាកឹងបៃតង ខេត្តព្រះវិហារ បានអះអាងថា កូនៗរបស់ពួកគាត់ប្រឈមនឹងការបោះបង់ចោលការសិក្សា ដោយសារតែសាលារៀននៅឆ្ងាយពីកន្លែងស្នាក់នៅ។ តែបញ្ហានេះ ត្រូវអាជ្ញាធរខេត្តបញ្ជាក់ថា ខេត្តមានដំណោះស្រាយរួចហើយ តាមរយៈការរៀបចំអន្តេវាសិកដ្ឋានក្នុងសាលារៀន នៅក្រុងព្រះវិហារសម្រាប់គំាទ្រដល់ការសិក្សារបស់សិស្សានុសិស្ស៕

  2. 2d ago

    «ទីដែលប្រាសាទក្លាយជាផ្ទះ»៖ ពិព័រណ៍រូបថតដែលនាំពលរដ្ឋខ្មែរឲ្យនឹកដល់ការបំផ្លាញប្រាសាទខ្ម

    «ទីដែលប្រាសាទក្លាយជាផ្ទះ» ជាស្នាដៃរូបថតជាង ២០សន្លឹក របស់លោក ហ្សង់ ប៊ុលបេ បុរាណវិទ្យាជនជាតិបារាំង ដែលរំលេចពីការរស់នៅរបស់ពលរដ្ឋខ្មែរក្នុងតំបន់អង្គរ នាសម័យសង្រ្គាមឆ្នាំ៧០។ បច្ចុប្បន្ន ស្នាដៃនេះ ត្រូវមជ្ឈមណ្ឌលបុប្ផាណា រៀបចំដាក់តាំងបង្ហាញ ដើម្បីឲ្យសាធារណជនអាចស្វែងយល់ពីការរស់នៅរបស់ប្រជាជនខ្មែរ ក្នុងប្រាសាទនាតំបន់អង្គរ កាលពីសម័យសង្រ្គាម។ សម្រាប់អ្នកចូលរួមទស្សនា ពិព័រណ៍មួយនេះបាននាំពួកគេឲ្យនឹកឃើញតថភាពថ្មីៗ ដែលទាហានថៃ បានបាញ់បំផ្លាញប្រាសាទខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

  3. 6d ago

    អ្នកថតរូបបារាំងបោះពុម្ពផ្សាយសៀវភៅ ជំរុញវិស័យទេសចរណ៍នៅកម្ពុជា

    លោក Antoine Mantovani គឺជាអ្នក​ថតរូបជនជាតិ​បារាំង​វ័យ​ក្មេងមួយ​រូបដែលបានចំណាយ​ពេល ៩ឆ្នាំ​ក្នុងការធ្វើដំណើរ​ជិះកង់ ​និងជិះ​ម៉ូតូ​ជុំវិញ​ប្រទេសកម្ពុជា​ដើម្បី​​ស្វែងយល់អំពី​វប្បធម៌ខ្មែរ និង​ជំរុញ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​​អន្តរជាតិ​។ សម្រាប់លោក​ Antoine Mantovani កម្ពុជា​គឺ​ជា​​ប្រទេស​គោលដៅទេសចរណ៍​​មួយ​ដ៏សម្បូរបែប​​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ដោយសារ​តែ​ប្រទេសនេះ​មានទាំង​សម្បត្តិ​​វប្បធម៌ ​និងប្រាង្គប្រាសាទ​ ធនធាន​ធម្មជាតិ ​និង​បរិស្ថាន​ ព្រមទាំង​ជីវិត​រស់នៅ​សាមញ្ញ​របស់​ប្រជាជន​​ និង​ជីវៈ​ចម្រុៈ​ដ៏អស្ចារ្យ​បំផុត​ ដូចដែលបង្ហាញ​នៅក្នុងសៀវភៅ​រូបថត​មគ្គុទ្ទេស​​ក៍ទេសចរណ៍​ថ្មី​របស់លោក​ក្រោម​ចំណង​ជើង​ថា​ «One Month in Cambodia»។

  4. Jul 27

    សាលាបារាំងខេត្តសៀមរាបលើកទឹកចិត្តសិស្សឲ្យរៀនភាសាបារាំង មុនកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វ

    ដើម្បីអបអរសាទរ និងត្រៀមខ្លួនជាពិសេសមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៥ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ សាលា​បារាំងខេត្តសៀមរាប ឬហៅថាសាលាអាល្លីយ៉ង់បារាំង​(Alliance Française) បាននឹងកំពុងពង្រឹងការបង្រៀនភាសាបារាំងដល់សិស្សានុសិស្សកម្ពុជាបន្ថែមទៀត។ ជាក់ស្តែង ព្រឹទ្ធសភាកម្ពុជាបានផ្តល់អំណោយជាអគារសិក្សាថ្មីមួយទៀតដល់សាលាអាល្លីយ៉ង់បារាំង​ ក្នុងខេត្ត​សៀមរាប ដើម្បីលើកកម្ពស់ការរៀន និងបង្រៀនភាសាបារាំង។ អគារសិក្សាថ្មីនេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។

  5. Jul 27

    លោកស្រី ឡងឌី សាន់ណារ៉ា៖ សម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងការវិវ

    ​ក្រសួងវប្ប​ធម៌កម្ពុជា ​បាន​រៀបចំជាលើកដំបូង ​ការ​តាំង​បង្ហាញ​សម្លៀក​បំពាក់​អាពាហ៍​ពិពាហ៍​ខ្មែររយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦​ នៅសាលសន្និសីទ និងពិព័រណ៌ ព្រីមមៀម សែនសុខ។ កម្មវត្ថុនៃការតាំងពិព័រណ៌នេះ គឺដើម្បីអភិរក្ស ថែរក្សាវប្បធម៌ប្រពៃណីខ្មែរ និងផ្សព្វផ្សាយទៅកាន់​អន្តរជាតិ​។ រដ្ឋ​លេខា​ធិការ​​ និង​ជាអ្នក​ជំនាញ​ក្នុងក្រុម​ការងារ​បច្ចេក​ទេស​សម្លៀក​បំពាក់នៃ​ក្រសួង​វប្បធម៌ លោក​ស្រី​ ឡងឌី សាន់ណារ៉ា បានលើក​ទឹក​ចិត្ត​ឱ្យ​ពល​រដ្ឋ​ រួមគ្នា​ថែរក្សា​អត្តសញ្ញាណ​ជាតិ និងអំពាវនាវឲ្យពលរដ្ឋខ្មែរចងចាំពីឫស​គល់នៃប្រពៃណី​របស់​ខ្លួន បើ​ទោះបី​ជា​​បច្ចុប្បន្ន​កម្ពុជាបានឈានចូលយុគសម័យទំនើបក៏ដោយ​។​

  6. Jul 20

    ក្រុមអ្នកសារព័ត៌មានអះអាងពីតួនាទីសំខាន់ក្នុងការរាយការណ៍ពីជម្លោះព្រំដែនកម្ពុជា-ថៃ

    តាំងពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃបានផ្ទុះឡើង ក្នុងខែកក្កដាឆ្នាំ២០២៥ មិនថាអ្នកកាសែតខ្មែរ ឬបរទេសមកពីសឹងគ្រប់ស្ថាប័នបាននាំគ្នាចុះទៅដល់ទីតាំងជម្លោះតាមព្រំដែន ដើម្បីសង្កេតការណ៍ និងធ្វើសេចក្ដីរាយការណ៍ផ្ទាល់ប្រាប់ពលរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិពីព័ត៌មានពិត និងច្បាស់លាស់ស្តីពីការវិវត្តន៍នៃស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ។ អ្នកសារព័ត៌មានមួយចំនួន ដែលអ្នកកាសែតវិទ្យុបារាំងអន្តរជាតិ RFI បានជួបសម្ភាសន៍សុទ្ធតែបានអះអាងស្រដៀងគ្នាថា អ្នកសារព័ត៌មានត្រូវតែរាយការណ៍ដោយផ្អែកលើការពិត មានប្រភពច្បាស់លាស់ និងការផ្ទៀងផ្ទាត់ ពិសេសត្រូវប្រុងប្រយ័ត្នពីការផ្សាយព័ត៌មានណា ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ៕

About

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

More From RFI ខេមរភាសា / RFI Khmer

You Might Also Like