ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

  1. 3d ago

    ទោះភូមាគ្រប់គ្រង​ដោយ​របបសឹក ឬ​ប្រធានាធិបតីស៊ីវិល ចិនក្រសោបចាប់របបសឹកភូមា មិនឲ្យរបូតពីដ

    បន្ទាប់ពីធ្វើដំណើរ​ទៅឥណ្ឌា ប្រទេស​មហាយក្ស​ប្រជាធិបតេយ្យ ប្រធានាធិបតីប្តូរឯកសណ្ឋាន​ពី​យោធា​មក​ស៊ីវិល លោក​មីន អ៊ុងឡាំង​ងាក​មក​បំពេញ​ទស្សនកិច្ច​នៅ ប្រទេស​មហាយក្ស​សេដ្ឋកិច្ច​ចិនវិញម្តង។ យោង​តាម​ការចុះផ្សាយ​របស់​កាសែតរដ្ឋ​ភូមា ប្រមុខរដ្ឋាភិបាល​ស៊ីវិល​ភូមា​ធ្វើដំណើរទៅចិន​ដើម្បីពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​មហាអំណាច​ចិនដែលជា​ប្រទេស​ជិតខាងមានព្រំដែនរួមគ្នា​ជាង​២ពាន់គីឡូម៉ែត្រ។ ប៉ុន្តែ អ្នកជំនាញមើលឃើញថា អតីតមេដឹកនាំ​យោធាភូមា​ដែលជា​អ្នកដឹកនាំ​ការធ្វើរដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិលរបស់​លោកស្រី​អ៊ុងសាន ស៊ូជី​ ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​លើកនេះ ដើម្បីស្វែងរក​ការគាំទ្រ និងបញ្ជាក់ពីភាពស្របច្បាប់​របស់​រដ្ឋាភិបាល​ស៊ីវិល​ ដែលមាន​លោក​ជា​ប្រធានាធិបតី​កើត​ចេញមកពី​ការបោះឆ្នោត​​នៅឆ្នាំនេះ។ នៅថ្ងៃអង្គារ ទី​១៦មិថុនា ប្រធានាធិបតី​ចិន លោកស៊ី ជីនពីង​បាន​ប្រកាស​ចាប់ដៃ​សហការជាមួយ បុរសខ្លាំង​របស់​ភូមា មីន អ៊ុងឡាំង ដែលទើប​​ក្រឡាស់ខ្លួន ពី​មេដឹកនាំរបបសឹក មកជា​ប្រធានាធិបតី​ស៊ីវិល។ ចិនមិន​ចង់​របូត​ភូមា​ចេញពីដៃ ក៏ព្រោះតែ​មិនចង់​បាត់ប្រយោជន៍​។ ខុសពីទស្សនកិច្ច​លើកមុនៗ ប្រធានាធិបតីចិន លោកស៊ី ជីនពីង​ក្រាលព្រំក្រហម​ទទួល​អតីត​មេដឹកនាំយោធាភូមា លោកមីន អ៊ុងឡាំង ក្នុងនាមលោក​ជាប្រធានាធិបតី​​ដែលកើតចេញពីការបោះឆ្នោតនៅសភា កាលពីខែ​មេសា​កន្លងទៅ។ ដោយ​ទទួលស្វាគមន៍ ​លោកមីន អ៊ុងឡាំង ក្នុងនាមជា​ប្រមុខរដ្ឋ​ភូមា នៅក្នុង​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ចិន ចំនួន​៥ថ្ងៃ ចិនរបស់​លោក​ស៊ី ជីនពីង​ចង់​បញ្ជាក់សាជាថ្មីថា ចិនជា​ដៃគូ​ដ៏សំខាន់ និងយុទ្ធសាស្រ្តរបស់ភូមា នៅគ្រប់កាលៈទេសៈ មិនថា អំឡុង​សុខសន្តិភាព ឬ​សង្រ្គាមស៊ីវិល​ដូច​សព្វថ្ងៃ។ នៅកិច្ចពិភាក្សា​ជាមួយ​លោកមីន អ៊ុងឡាំង​នៅទីក្រុង​ប៉េកាំងកាលពីថ្ងៃអង្គារ លោកស៊ី ជីនពីង​បាន​សង្កត់ធ្ងន់ថា ប៉េកាំង​គាំទ្រ​ជំហរការពារ​ដែនអធិបតេយ្យ​ភាព​របស់ភូមា និង​គាំទ្រ​រដ្ឋាភិបាល​ថ្មី​របស់​ភូមា នៅក្នុងការប្រឹងប្រែង​ស្វែងរក​តុល្យភាព​រវាង​ការអភិវឌ្ឍ​និង​សន្តិសុខ។ ឯកោ និងជាប់ទណ្ឌកម្ម​ពីសហគមន៍អន្តរជាតិ ​ព្រោះតែ​រដ្ឋប្រហារទម្លាក់រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុងសាន ស៊ូជី របបសឹកភូមា​នៅតែ​អាច​ឈរជើង ទប់ទល់​នឹង​ចលនា​ប្រឆាំង​ប្រដាប់អាវុធនៅទូទាំងប្រទេស ក៏ដោយមកពីបានទទួលជំនួយ​​ ទាំង​សេដ្ឋកិច្ច និងយោធា​ពី​ប៉េកាំង។ នៅ ភូមា រដ្ឋាភិបាល​ចិន​ផ្តល់​ជំនួយ ជួយ​​គ្រប់ភាគីជម្លោះ មិនថា កងទ័ពភូមា ក្រុម​ប្រដាប់អាវុធ​ជនជាតិភាគតិច​ ឬចលនា​អ្នកប្រឆាំង​នឹង​របបសឹក ដើម្បីធានា​ថា ប្រយោជន៍​សេដ្ឋកិច្ចចិន​នៅ​ភូមា​មិនរងផលប៉ះពាល់ រំខាន ទោះក្នុងកាលៈទេសៈដែលភូមា​កំពុង​ធ្លាក់ក្នុងសង្រ្គាមស៊ីវិលក្តី។ រាល់លើក ចិន​ទន្ទេញជាប់មាត់ ចង់ឃើញ​ស្ថិរភាព​សន្តិសុខ​ និងនយោបាយនៅភូមា ព្រោះថា កត្តាទាំងពីរនេះ​ដើរតួនាទីសំខាន់ ​ជួយ​ឲ្យ​ចិន​អាច​សម្រេច​ផែនការយុទ្ធសាស្រ្ត​ ក្នុងនាមជាមហាអំណាច​ក្នុងតំបន់។ ចិន​ត្រូវ​ការទឹកដីភូមាដើម្បីធ្វើជា​កន្លែងឆ្លងកាត់​​ដឹកទំនិញរបស់ចិន​ចេញពី​ខេត្ត​គុនមីង ទៅ​កាន់កំពង់ផែទឹកជ្រៅ​របស់​ចិន​នៅ​ទីក្រុងឆ្នេរសមុទ្រ​ភូមា Kyaukpyu នៅ​សមុទ្រ​បង់ហ្កាល់។ ​​ ចិនមាន​ផែនការ​ យក​ភូមា​ជា​កន្លែង​ឆ្លងកាត់សំដៅ​ទៅមហាសមុទ្រ​ឥណ្ឌា​ផ្ទាល់ ដោយ​មិនចាំបាច់ត្រូវ​​ប្រើសមុទ្រ​ចិន​ខាងត្បូង នៅក្នុងករណី​ដែលមានផ្ទុះសង្រ្គាមជាមួយតៃវ៉ាន់ រហូត​ធ្វើឲ្យ​ប៉ះពាល់ដល់​ចរាចរណ៍​ដឹកទំនិញ​របស់​ចិន។ សព្វថ្ងៃ​នេះចិន​បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងទឹកដី​របស់ខ្លួន​ជិត​សព្វគ្រប់ដើម្បី​តភ្ជាប់​ទៅក្នុងដែនដី​ភូមា​ នៅ​ក្នុង​រដ្ឋ​ស្ហាន។ ដើម្បីធានា​សុវត្ថិភាព​ដល់អនាគត​គម្រោងសាងសង់​ផ្លូវដែក​សម្រាប់ដឹកនាំ​យកទំនិញចិន​ ចេញទៅ​មហាសមុទ្រ​ឥណ្ឌា និងដើម្បីការពារ​បំពង់បង្ហូរឧស្ម័ន​ដែល​ចិន​បាន​សាងសង់ភ្ជាប់ពី​ទឹកដីចិន​ទៅកំពង់ផែទឹកជ្រៅនៅ​ឈូងសមុទ្រ​បង់ហ្កាល់ ចិន​បាន​លូកដៃចូល​​​ដោយលួចលាក់ ក្នុង​សង្រ្គាម​ស៊ីវិល​នៅភូមា។ ជាក់ស្តែង នៅរដ្ឋ ស្ហាន ​ភាគខាងជើង​ភូមា ជាប់ព្រំដែន​ចិន បំពង់បង្ហូរឧស្ម័ន​របស់ចិនដែលឆ្លងកាត់ផ្ទៃប្រទេស​ភូមា​ទៅកាន់សមុទ្រ​បង់ហ្កាល់បានទទួល​សុខសុវត្ថិភាព គ្មានរងការខូចខាត បើទោះបីរដ្ឋនេះមានសមរភូមិប្រយុទ្ធរវាង​កងទ័ពភូមា និង​ក្រុមឧទ្ទាម​។ ហេតុផលគឺ ​ក្រុមឧទ្ទាមជនជាតិភាគតិច​ចំនួន​៣​ដែលបាន

    7 min
  2. Jun 10

    មហាអំណាចនុយក្លេអ៊ែរបន្ថែមការចំណាយលើសព្វាវុធ បង្កើនហានិភ័យ​នុយក្លេអ៊ែរកាន់​តែខ្លាំង

    មហាអំណាចនុយក្លេអ៊ែរទាំង​៩ រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង បានបង្កើនការចំណាយ លើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងខ្លាំងក្នុងឆ្នាំ ២០២៥។ នេះបើផ្អែកតាម របាយការណ៍របស់យុទ្ធនាការអន្តរជាតិដើម្បី​​ការលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ដែល​បានចេញផ្សាយ​កាលពីថ្ងៃទី​៨មិថុនា​។ ពិភពលោកយើង​កំពុងតែឈានជើងចូល​ក្នុងកាលៈទេសៈ​ប្រកួតប្រជែងគ្នា​ ដែល​ប្រការនេះ វានឹង​បង្កើនកម្រិត​នៃហានិភ័យ​ដែល​អាចធ្វើ​ឲ្យ​​ផ្ទុះសង្គ្រាម​នុយក្លែអ៊ែរ​។ យោងតាមរបាយការណ៍របស់យុទ្ធនាការអន្តរជាតិសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ការចំណាយលើសព្វាវុធនុយក្លេអែរ បានកើនឡើងជាសរុប ដល់ជិត១១៩ ពាន់លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំ​២០២៥ ពោលគឺកើន​ ១៩% ប្រើប្រៀបធៀបទៅឆ្នាំមុន។​ ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង​៩ ដែលមានសហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង ហាក់កំពុងតែផ្តល់អាទិភាព​លើ​វិស័យសព្វាវុធមហាប្រល័យនេះ​​។​ គួរកត់​សំគាល់​ថា ការបន្ថែមការចំណាយនេះ​​ ស្ថិត​ក្នុងបរិបទមួយ​​ដែលបញ្ហាភូមិសាស្ត្រនយោបាយ​កាន់តែតានតឹង ហើយ​​​​ប្រទេសមហាអំណាច ខំពន្លឿនការធ្វើទំនើបកម្មស្តុក​សព្វាវុធ​តែរៀងៗខ្លួន​។ មិនខុសពី​​របាយការណ៍​យុទ្ធនាការអន្តរជាតិសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុង​ស្តុកខូលម៍​ ហៅកាត់ថា​ Sipri ក៏បាន​ថ្លែងការព្រួយ​បារម្ភដែរ​ ថាទំនោរ​នេះអាចនាំឱ្យមានការប្រកួតប្រជែងសព្វាវុធនុយក្លេអ៊ែរ សា​ជាថ្មីនៅលើពិភពលោក។​ ហានិភ័យ​ដ៏ធំមួយទៀតនោះ គឺការប្រើប្រើប្រាស់កាន់តែខ្លាំងឡើងនូវ ច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងប្រព័ន្ធសព្វាវុធទំនើប​ ដែល​​អាចមានឥទ្ធិពលលើការសម្រេចចិត្ត ទាក់ទងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ យោងតាម​វិទ្យាស្ថាន Sipri ពិភពលោកបច្ចុប្បន្ន​ មានក្បាលគ្រាប់នុយក្លេអ៊ែរ សរុបទាំងអស់​​ប្រមាណ ១២១៨៧ គ្រាប់ ក្នុងនោះ​៩៧៤៥គ្រាប់ គឺកំពុងស្ថិតនៅក្នុងស្តុកអាវុធ​ដែលគេត្រៀមទុកប្រើភ្លាម​ៗ។ ទោះបីជាចំនួនសរុប​នៃ​​សព្វាវុធ​នុយក្លេអ៊ែរ បន្តធ្លាក់ចុះក៏ដោយ តែក្រុមអ្នកជំនាញ បានបញ្ជាក់ថា ហានិភ័យនុយក្លេអ៊ែរវិញកំពុងកើនឡើង។ មូលហេតុ គឺប្រទេសដែលមានអាវុធនុយក្លេអ៊ែរកំពុងដកក្បាលគ្រាប់ចេញពីឃ្លាំងស្តុក និងដាក់បំពាក់លើប្រព័ន្ធបាញ់បង្ហោះ ឬហៅថា វិកទឺរ ដើម្បីត្រៀម​​ប្រើប្រាស់បាន​ភ្លាម​ៗ​។ តាមការលើកឡើងរបស់លោក Karim Haggag នាយកវិទ្យាស្ថាន​ Sipri ការថយចុះនៃចំនួនក្បាល​គ្រាប់នុយក្លេអ៊ែរ មិនមានន័យថាហានិភ័យថយចុះនោះទេ​​។ ផ្ទុយទៅវិញ ការពន្យារពេលរុះរើអាវុធចាស់ និងការបង្កើនល្បឿនដាក់ពង្រាយអាវុធថ្មី អាចធ្វើឱ្យចំនួនអាវុធកើនឡើងវិញនាពេលអនាគត។ គួរបញ្ជាក់ថា ​៨៣%នៃ​​ក្បាល​គ្រាប់​នុយក្លេអ៊ែរទាំងអស់ ស្ថិតនៅក្នុងដៃសហរដ្ឋអាមេរិក​និងរុស្ស៊ី។ មហាអំណាចទាំង២នេះ ម្នាក់ៗមាន​​ជាង​៥០០០គ្រាប់​។ សហរដ្ឋអាមេរិកនៅតែជាប្រទេស ដែលចាយប្រាក់ច្រើនជាងគេលើអាវុធនុយក្លេអ៊ែរ។ ក្នុងឆ្នាំ២០២៥ អាមេរិក​​បានចំណាយ ជិត​៧ម៉ឺនលានដុល្លារ​ ពោលគឺច្រើនជាងការចំណាយរបស់ប្រទេសនុយក្លេអ៊ែរផ្សេងៗទៀត បូកបញ្ចូលគ្នាទាំង​អស់។​ ចិនឈរនៅលំដាប់ទីពីរ ដោយចំណាយប្រមាណ ១៣៥០០ លានដុល្លារ បន្ទាប់មកគឺ អង់គ្លេស (១២,៦ ពាន់លានដុល្លារ) និងរុស្ស៊ី (៩,៥ ពាន់លានដុល្លារ)។ ក្នុងពេលជាមួយគ្នានេះ ចិនកំពុងពង្រីកឃ្លាំងស្តុក​​អាវុធនុយក្លេអ៊ែររបស់ខ្លួន យ៉ាង​លឿនរហ័សជាងគេ។ បច្ចុប្បន្នចិនមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ៦២០គ្រាប់។ វិទ្យាស្ថាន Sipri រំពឹងថា នៅរវាង​​ឆ្នាំ២០៣០ ចិនអាចមានចំនួន​មីស៊ីលបាលីស្ទីក​​ឆ្លងទ្វីប ប្រហាក់ប្រហែលនឹងសហរដ្ឋអាមេរិក ឬរុស្ស៊ី។ ជាសរុប ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៩ ចំណាយ​លើវិស័យសព្វាវុធនេះ​ សរុបទាំងអស់ ​៤៧ម៉ឺនលានដុល្លារ​ ក្នុងរយៈពេល​៥ឆ្នាំចុងក្រោយ​។ ប្រទេសទាំងនេះ នឹងបន្តវិនិយោគលើវិស័យ​សព្វាវុធនុយក្លេអ៊ែរ ច្រើន​​ទសវត្សរ៍ទៅមុខទៀត​​។ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បានត្រៀមប្រាក់​ច្រើនសិបពាន់លានដុល្លារ ដើម្បី​​រៀបចំផែនការធ្វើទំនើបកម្ម អភិវឌ្ឍន៍ និងថែទាំជួសជុល​​ប្រព័ន្ធសព្វាវុធនុយក្លេអ៊ែរ ពីពេលនេះ​​រហូតដល់ដំណាច់សតវត្សរ៍ទី​២១។​ មីស៊ីលឆ្លងទ្វីប Sentinel របស់អាមេរិក អាចនៅតែប្រើប្រាស់បាននៅក្រោយ​​ឆ្នាំ ២១០០ រីឯ​ក្បាលគ្រាប់នុយក្លេអ៊ែរមួយចំនួនវិញ គេនៅ

    5 min
  3. Jun 9

    ឆ្នាំ២០២៥កន្លងទៅ ពិភពលោកវឹកវរខ្លាំងដោយអំពើហិង្សា សង្គ្រាមកាប់សម្លាប់

    អំពើហិង្សា ជម្លោះ សង្គ្រាមកាប់សម្លាប់ជីវិត បាន​កើតមាន​ឡើងខ្លាំងនៅទូទាំងពិភពលោក ក្នុងឆ្នាំ​២០២៥។ នេះបើផ្អែកតាមរបាយការណ៍​ប្រចាំឆ្នាំ របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាព ស្ថិតនៅទីក្រុង​អូស្លូ ដែលបានចេញផ្សាយនៅថ្ងៃទី​៩មិថុនា​។ គិតចាប់ពី​ចប់សង្រ្គាម​លោក​លើកទី​២មក ឆ្នាំ​២០២៥ជាឆ្នាំ​ដែល​មានជម្លោះព្រំដែន ជម្លោះ​រវាង​ប្រទេសនិងប្រទេស​ ក្នុងចំនួនច្រើនបំផុត។ ពិភពលោក​បាននិងកំពុងតែវក់វី ជាមួយភាពហិង្សា ជម្លោះ សង្គ្រាមកាប់សម្លាប់​។​ យោងតាម​របាយការណ៍ប្រចាំឆ្នាំ របស់​វិទ្យាស្ថានស្រាវជ្រាវសន្តិភាព​ នៅទីក្រុងអូស្លូ តួលេខបានបង្ហាញថា​ ឆ្នាំ​២០២៥ គឺជាឆ្នាំដ៏ហិង្សាបំផុត ទាំងចំនួន​ជម្លោះ សង្គ្រាម ទាំងចំនួន​មនុស្ស​ស្លាប់​។ លោកស្រី Siri  Aas Rustad អ្នកស្រាវជ្រាវ​ម្នាក់​នៅវិទ្យាស្ថានស្រាវជ្រាវសន្តិភាពទីក្រុងអូស្លូ ហៅកាត់ថា​ PRIO បាន​លើកឡើងថា ឆ្នាំមុន​ៗលោកស្រី​អាចច្បិចបាន​ចំណុចវិជ្ជមាន​ខ្លះ​នៅក្នុងសន្និដ្ឋានបូកសរុប តែឆ្នាំ​២០២៥គឺរកចំណុចវិជ្ជមាន​មិនបានសោះ មាន​តែ​វិបត្តិហិង្សាពាស​​ពេញពិភពលោក​។ នៅឆ្នាំ​២០២៥ មាន​ជម្លោះ​បាន​ផ្ទុះ​ឡើងចំនួន​៦៥ករណី ដែល​មានពាក់ព័ន្ធយ៉ាងហោច​ជាមួយ​ប្រទេសមួយ​។ ចំនួន​នេះ​ គឺច្រើនបំផុត​មិន​ធ្លាប់​មាន​ បើរាប់ចាប់ពីឆ្នាំ​១៩៤៦មក។ ជម្លោះរវាងប្រទេសមួយ​និងប្រទេសមួយវិញ គឺមាន​ដល់ទៅ​៨​ជម្លោះ ពោលគឺបាន​កើនឡើងទ្វេដង​ បើប្រៀបធៀបទៅ​ឆ្នាំ​២០២៤។ ក្នុងជម្លោះ​រវាងប្រទេស​និងប្រទេស​ គឺមាន​ជាអាទិ៍ ជម្លោះទឹកដី​បញ្ហា​​ព្រំដែន ដូចជា​រវាងប៉ាគីស្ថាននិងឥណ្ឌា រវាង​កម្ពុជនិងថៃ ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ប្រតិបត្តិការកងទ័ពអ៊ីស្រាអែលនៅស៊ីរី និង​ជម្លោះផ្សេងទៀតក្នុងតំបន់មជ្ឈិមបូព៌ា​។ ផ្អែកតាមរបាយការណ៍ខាងលើ ឆ្នាំ​២០២៥ គឺជាឆ្នាំ​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុ​តកម្រិតទី​៣ បើគិតចាប់ពីក្រោយសម័យ​​​សង្គ្រាមត្រជាក់​។​ ជីវិតមនុស្ស​ប្រមាណ​២៤៥០០០នាក់ បាន​ស្លាប់​ដោយ​ការប្រយុទ្ធ និងអំពើហិង្សានយោបាយ​ ក្នុងនោះ ៧៦៥០០នាក់ គឺស្លាប់ដោយ​ការវាយប្រហារ​សំដៅដោយចំពោះទៅលើ​ជនស៊ីវីល។ កាលពី​ឆ្នាំ​២០២៤ ចំនួន​ជន​ស៊ីវីល​ស្លាប់​មាន​ចំនួន​ ១៤២០០នាក់ ពោលគឺតិចជាងឆ្នាំ​២០២៥ ដល់ទៅ​​៥ដង​។ ចំនួន​តួលេខជនស៊ីវីល​ស្លាប់ កើនឡើងខ្លាំងក្នុងឆ្នាំ​២០២៥ គឺ​មួយផ្នែកធំ ដោយហេតុតែវិបត្តិនៅស៊ូដង់ខាងត្បូង។ គ្រាន់តែ​​ជម្លោះវាយប្រហារគ្នា នៅទីក្រុ​ង​ El-Facher តំបន់ដាកហ្វួរស៊ូដង់ខាងត្បូង បានផ្តាច់ជីវិតជនស៊ីវីល ដល់ទៅ​​៦០០០០​នាក់​។​ ​បើរាប់ពីចប់សង្គ្រាមត្រជាក់មក មានតែ​សង្គ្រាមនៅទីហ្ក្រេ ឆ្នាំ​២០២១ និង​និងសង្គ្រាមស៊ីវីល​នៅរ៉ូវ៉ាន់ដា ទេ ដែល​មានចំនួន​ជនស៊ីវីលស្លាប់ច្រើនជាង​ឆ្នាំ​២០២៥​។ អ្វីដែល​អ្នកស្រាវជ្រាវ​បានសង្កេតឃើញ គឺ៥-៦ឆ្នាំចុងក្រោយនេះ ជម្លោះហិង្សា សង្គ្រាម​ច្រើន​កន្លែង​បាន​កើតឡើងក្នុងពេលព្រមៗគ្នា​ ហើយ​ក៏មានទំនាក់ទំនង​រវាង​គ្នាដែរ​។ លោកស្រី Siri  Aas Rustad លើកឡើងថា ពិភពលោក​ដូចជាមិន​បានស្រាកស្រាន​សោះ​ អស់ពីសង្គ្រាម​មួយចូល​សង្គ្រាម​មួយទៀត​។ ចន្លោះពីឆ្នាំ​២០០០ ដល់ឆ្នាំ​២០១០ ពិភពលោក​បានស្ងប់ស្ងាត់​ច្រើនឆ្នាំជាប់គ្នា​​ ពុំមាន​ជម្លោះរវាងប្រទេសនិងប្រទេស​ទេ។ តែប៉ុន្មានឆ្នាំចុងក្រោយនេះ សង្គ្រាមកាន់តែហិង្សា ក្តៅគគុក និង​បន្តឥតដាច់នៅទូទាំងពិភពលោក​។ សូមបញ្ជាក់ថា របាយការណ៍សិក្សា​​​របស់វិទ្យាស្ថាន​ស្រាវជ្រាវសន្តិភាព ត្រូវបាន​ធ្វើឡើងដោយ​ផ្អែក​លើ​តួលេខ​ប្រមូ​លដោយ​ Conflict Date Program នៃសកលវិទ្យា​ Uppsala  ប្រទេសស៊ុយអែត។​ អ្នកជំនាញ បានបែងចែក​ អំពើហិង្សា​ជា​៣ប្រភេទធំៗ ៖ អំពើហិង្សា​ដែល​មានពាក់ព័ន្ធ​ជាមួយ​រដ្ឋយ៉ាងហោច១ អំពើហិង្សា​មិនមែនជាលក្ខណៈរដ្ឋ និង​អំពើហិង្សាដោយអត្តនោម័តធ្វើទៅ​លើ​ជនស៊ីវីល​។ លោក​ស្រី Siri  Aas Rustad បាន​គូសបញ្ជាក់ថា អំឡុងពេលនេះ អ៊ីស្រាអែល​ត្រូវបាន​គេមើលឃើញថា​គឺជារដ្ឋដែលហិង្សាជាងគេបង្អស់។ អ៊ីស្រាអែលបានចូលរួម​ដោយ​ផ្ទាល់ នៅក្នុងសកម្មភាព​ជម្លោះហិង្សា នៅ​ហ្កាហ្សា នៅលីបង់ នៅស៊ីរី នៅយេម៉ែន និង​នៅអ៊ីរ៉ង់​ជាដើម​។ ដោយឡែក អំពើហិង្សាមួយចំនួនទៀត មិន​សូវត្រូវបាន​គេ​ចាប់អារម្មណ៍ ឧទាហរណ៍ អំពើហិង្សា​បង្កឡើងដោយបណ្តាញឧក្រិដ្ឋកម្ម​អន្ធពាលនៅប្រទេសហៃទី និងអំពើហិង្សាក្រោយ​ការបោះឆ្នោត​នៅប្រទេសតង់ហ្សានី​ជាដើម​។ យោងតាមរបាយការណ៍ សហរដ្ឋអាមេរិក​ដែលពីមុនជាមហាអំណាចរក្សាសន្តិភាពពិភពលោក ពេលនេះក៏បានចូលរួមយ៉ាងសកម្មដែរ នៅក្នុងការបង្កើនជម្

    5 min
  4. May 26

    ហេតុអ្វីការប៉ុនប៉ង​របស់​លោកត្រាំ ដើម្បី​ជំរុញ​កិច្ចព្រមព្រៀង​Abraham អាច​បរាជ័យធ្លាក់ទឹក?

    ជំហរ​របស់​លោកដូណាល់ ត្រាំ រេដូចចុងស្រល់។ ពីមួយថ្ងៃ ទៅ​មួយថ្ងៃ ប្រធានាធិបតីទី​៤៧​របស់​អាមេរិក​ប្រកាសដំណឹង​ជាមួយ​ការប្តូរជំហរ​ក្រឡាប់ចាក់ ធ្វើ​ឲ្យពិភពលោក​តាមសឹង​មិនទាន់។ ទាក់ទង​នឹង​ការចរចា​ដើម្បីបញ្ចប់សង្រ្គាមជាមួយ អ៊ីរ៉ង់ មេដឹកនាំ​អាមេរិក​បង្ហោះសារ​ម្តងថា ជិត​ឈាន​សម្រេច​បាន​កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ម្តងថា លោក​មិន​ប្រញាប់​ចង់​បាន​កិច្ចព្រមព្រៀង​ភ្លាមៗ​ជាមួយ​អ៊ីរ៉ង់។ ជាក់ស្តែង  នៅក្នុងសារ​បង្ហោះផ្សាយ​លើ​បណ្តាញសង្គម​Truth Social របស់​លោក​កាលពីថ្ងៃចន្ទទី ២៥ ឧសភា លោកត្រាំបាននិយាយ​ថា លោក​បាន​ប្រាប់​ក្រុមចរចាអាមេរិក​កុំ​ឲ្យ​ប្រញាប់ នៅក្នុង​រឿង​រកកិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់។ លោកត្រាំ​និយាយ​យ៉ាងដូច្នេះ នៅពីរថ្ងៃ​ក្រោយ លោក​ជួបពិភាក្សា​តាមទូរស័ព្ទ​ជាមួយ​មេដឹកនាំ​អារ៉ាប់ ដើម្បី​និយាយ​ពី​កិច្ចព្រមព្រៀង​Abraham ឬ​កិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាព​រវាងអ៊ីស្រាអែល និង​ក្រុមប្រទេស​អារ៉ាប់។ នៅប៉ុន្មាន​ថ្ងៃមកនេះ អារ៉ាប៊ី សាអូឌីត កាតា និង​ប៉ាគីស្ថាន ប្រទេស​កាន់សាសនា​អ៊ីស្លាម​ទាំងបី​បាន​ដុតដៃ ដុតជើង​ច្រើន​ដើម្បីរកច្រកចេញ ឲ្យវិបត្តិ​សង្រ្គាម​រវាង​អាមេរិក និងអ៊ីរ៉ង់ នោះបើទោះបីជា ទាំង​អារ៉ាប៊ី សាអូឌីត និងកាតា​បាន​រងគ្រោះ ព្រោះតែអ៊ីរ៉ង់​បាញ់ដ្រូន និងមីស៊ីល​សងសឹកមូលដ្ឋានទ័ព​អាមេរិក​នៅ​ប្រទេស​ជិតខាងទាំងពីរ​នេះ។ នៅថ្ងៃចន្ទ កាតា​បានទទួល​រាក់ទាក់​ក្រុមចរចា​របស់អ៊ីរ៉ង់​ដែល​ប្រាថ្នា​ចង់​ឲ្យ​កាតា​ជួយ​សម្រាល​ទណ្ឌកម្ម តាមរយៈ​ការឈប់​ផ្អឹបខ្ទប់​ទ្រព្យសម្បត្តិ​ជាង​២៤​ពាន់លាន​ដុល្លារ នៅពេល​អ៊ីរ៉ង់​ឈាន​ទៅ​ចុះកិច្ចព្រមព្រៀង​ជាមួយ​អាមេរិក។ ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច និង​ស្ថិរភាព​នៅក្នុង​តំបន់ កាតា អារ៉ាប៊ី សាអូឌីត និងប្រទេស​អារ៉ាប់​មួយចំនួនទៀត នៅឈូង​សមុទ្រ​ពែក្ស ចង់​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​បិទបញ្ចប់​សង្គ្រាម​កាន់តែ​ឆាប់​នៅដើមបូព៌ា។ នៅក្នុង​ក្រសែភ្នែក​របស់​ប្រធានាធិបតីអាមេរិក លោក​ដូណាល់ ត្រាំ នេះជា​ឱកាស​មួយ​ដែល​លោក​អាច​ដាស់​ឲ្យ​រស់ឡើងវិញ កិច្ចព្រមព្រៀង Abraham ដែលលោក​ជា​អ្នកផ្ចុងផ្តើម​កាលពីអាណត្តិទី​១ នៅក្នុង​គោលដៅ ផ្សាភ្ជាប់ទំនាក់ទំនង​រវាង​អ៊ីស្រាអែល ប្រទេស​ជ្វីហ្វ ជាមួយ ក្រុមប្រទេស​កាន់សាសនា​អ៊ីស្លាម។ តើ​លោកត្រាំ​ជាអ្នកនឹកភ្នក​គំនិត​នេះ ដោយ​ខ្លួនឯង ឬ​មានគេ​ផ្លុំ​ត្រចៀក? គេ​មិនអាច​ទាញសេចក្តីសន្និដ្ឋាន​ណាមួយ​បាន​ទេ។ ប៉ុន្តែ ប្រធានាធិបតីអាមេរិក លើក​យក​រឿង​កិច្ចព្រមព្រៀង​Abraham មក​ចងភ្ជាប់​ជាមួយកិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់ នៅបន្ទាប់ពី​លោក​បាន​និយាយ​ទូរស័ព្ទ ជាលើកទី​២ជាមួយ​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ កាលពីថ្ងៃសៅរ៍ទី ២៣​ឧសភា។ នៅថ្ងៃ​សៅរ៍ដដែល លោកត្រាំ​បាន​កោះហៅ និយាយ​តាមទូរស័ព្ទជាមួយ​មេដឹកនាំ​បណ្តាប្រទេស​អ៊ីស្លាម ដូចជា ប៉ាគីស្ថាន អារ៉ាប៊ី សាអូឌីត កាតា អេហ្ស៊ីប តួកគី ហ្សកដានី អេមីរ៉ាត អារ៉ាប់រួម និង​បារ៉ែនជាដើម។ នៅ​ក្នុង​សារ​បង្ហោះផ្សាយ​នៅ​មួយថ្ងៃក្រោយ លោកត្រាំ​បាន​និយាយ​បែបដាក់​សម្ពាធ ដាក់លក្ខខណ្ឌ ឲ្យ​ក្រុមប្រទេស​អារ៉ាប់ ប្រទេស​កាន់សាសនា​អ៊ីស្លាម ត្រូវ​តែ​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​Abraham ដើម្បី​ចង​មេត្រីភាពជាមួយ​អ៊ីស្រាអែល បើសិនជា​គេ​ចង់​ឲ្យ​មាន​កិច្ចព្រមព្រៀង​អ៊ីរ៉ង់ អាមេរិក។ អារ៉ាប៊ីសាអូឌីត និងកាតា​ជាអ្នកចាប់ផ្តើម​មុនគេ។ នេះបើតាម​លោកត្រាំ។ ក្រៅពី​អេមីរ៉ាត អារ៉ាប់រួម ស៊ូដង់ ម៉ារ៉ុក និង​បារ៉ែន​ដែលបាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​យល់​ព្រម​ចងមិត្តភាព​ជាមួយអ៊ីស្រាអែល ក្រោមគំនិត​ផ្តួចផើ្តម​របស់​លោកត្រាំ កាលពី​ឆ្នាំ ២០២០ អារ៉ាប៊ី សាអូឌីត​បាន​យល់ព្រម​សិក្សា​ដើម្បីជំរុញ​ទៅ​ចងសម្ព័ន្ធភាព​ជាមួយអ៊ីស្រាអែល។ ប៉ុន្តែ សង្រ្គាម​វាយប្រហារ​របស់​អ៊ីស្រាអែល​ទៅលើ​តំបន់ហ្កាហ្សា និងការរំលោភចូលកាន់កាប់ទឹកដីប៉ាឡេស្ទីន​នៅ​ស៊ីហ្សកដានី ពីសំណាក់​រដ្ឋាភិបាល និង​និគមជន​អ៊ីស្រាអែល បាន​ធ្វើ​ឲ្យ​អារ៉ាប៊ី សាអូឌីត ដកឃ្លា និង​ត្រលប់​មក​ដាក់​លក្ខខណ្ឌ​ឲ្យ​អ៊ីស្រាអែល​ត្រូវតែ​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន បើសិន​ចង់​បាន​សម្ព័ន្ធភាពពី​អារ៉ាប៊ី សាអូឌីត។ បើតាម​អ្នកវិភាគ​មួយចំនួន ដោយ​ប្រកាស​ទាញ​ភ្ជាប់​កិច្ចព្រមព្រៀង​Abraham ជាលក្ខខណ្ឌ​មួយ​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​កិច្ចព្រមព្រៀង​បិទបញ្ចប់សង្រ្គាម​នៅដើមបូព៌ា លោក​ដូណាល់ ត្រាំ​ទំនង​ចង់​បំពេញចិត្ត​នាយករដ្

    6 min
  5. May 19

    លើសពីសង្គ្រាមដោយអាវុធ លោកដូណាល់ ត្រាំ​​និងអ៊ីរ៉ង់ធ្វើសង្គ្រាមដាក់គ្នា​​ដោយ​​រូបភាព​ និ

    សង្គ្រាម​រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ មិនមែនធ្វើឡើងតែតាមរយៈគ្រឿងសព្វាវុធបណ្ណោះទេ តែរូបភាពនិងការឃោសនា​ ក៏ជាមធ្យោបាយ​មួយដែរ ដែលភាគីទាំង២បា​នប្រើ ដើម្បី​គំរាម និងសើចចំអកដាក់គ្នាទៅវិញទៅមក​។ នៅលើបណ្តាញសង្គម Truth Social លោកដូណាល់ ត្រាំ​បានបង្ហោះរូបថត និងវីដេអូ​​ បង្កើតឡើង​ដោយ​បច្ចេកវិទ្យា​​បញ្ញាសិប្បនិម្មិត​​ បង្ហាញ​ឲ្យ​ឃើញ​លោក ​ត្រៀមចុចប៊ូតុងក្រហម​ បញ្ជាគ្រាប់បែក​បរមាណូកម្ទេចអ៊ីរ៉ង់។ ចំណែកអ៊ីរ៉ង់វិញ មិនថានៅតាមទីសាធារណៈឬតាមទូរទស្សន៍​រដ្ឋ របបអ៊ីរ៉ង់​បានផ្សព្វផ្សាយឃោសនា​ ​នូវជ័យជំនះ​របស់អ៊ីរ៉ង់ ក៏ដូចជា​ការសាមគ្គីជាធ្លុងមួយរបស់ប្រជាជនអ៊ីរ៉ង់ នៅពីក្រោយថ្នាក់ដឹកនាំ​។ រូបភាពនិងការផ្សព្វផ្សាយឃោនា​ តែងតែជាផ្នែកមួយនៃ​​អាវុធ នៅក្នុង​ការធ្វើសង្គ្រាម។ ក៏ប៉ុន្តែ​ ជាមួយនឹងការភាពរីកចម្រើន​នៃបច្ចេកវិទ្យាទំនើប និង​​​បណ្តាញសង្គមសំបូរបែប​ រូបភាពច្នៃប្រឌិតបង្កើតឡើងដោយ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មានវត្តមានកាន់តែខ្លាំងឡើង ដែលគេប្រើវា​​ដើម្បីវាយប្រហារ គំរាមសំឡុត​ និងមាក់​ងាយទៅលើគូសត្រូវ​។ នៅក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ គេសង្កេតឃើញថា លោកដូណាល់ ត្រាំ បានប្រើបណ្តាញសង្គម Truth Social របស់លោក ជាសមរភូមិមួយដើម្បីវាយប្រហារ គំរាមសំឡុតអ៊ីរ៉ង់​ និងអួតពីភាពអស្ចារ្យរបស់​លោក​។ អមជាមួយនឹង​សារ​ គំរាមថាអាមេរិកនឹងវាយកម្ទេចអ៊ីរ៉ង់ឲ្យឆេះអស់ក្លាយជាផេះ ប្រសិនបើមិនព្រមចុះ​​កិច្ចព្រមព្រៀងទេ​ លោកដូណាល់ ត្រាំ​បាន​បង្ហោះរូបភាព​​ច្រើនសន្លឹកថែមទៀត ដែលរូបភាព​​ទាំងនោះ សុទ្ធតែត្រូវបានបង្កើតឡើងដោយ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​។ ក្នុងរូបភាពប្រឌិតទាំងនោះ គេឃើញរូប​​លោកដូណាល់ ត្រាំ ក្នុងទឹកមុខយ៉ាងអង់អាចក្លាហាន ចាត់ចែងបញ្ជា​ការធ្វើសង្គ្រាម​ផ្លូវអាកាស។ រូបភាពទាំងនេះ​​ គឺមានលក្ខណៈដូចទៅ​នឹង​​រូបភាព ស្រង់ចេញ​​ពីខ្សែភាពយន្តហូលីវូដ រឿងសង្គ្រាមអវកាសឬសង្គ្រាមពិភពផ្កាយជាដើម​។ រូបខ្លះទៀត លោក​ដូណាល់ ត្រាំ អង្គុយត្រៀមចុងប៊ូតុងក្រហម ដើម្បីបញ្ជា​បំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ​​។ បន្ថែមពីនេះ លោក​ដូណាល់ ត្រាំ ក៏បានបង្ហោះរូបភាពវីដេអូបង្កើតឡើងដោយ​បញ្ញាសិប្បនិម្មិតដែរ ដែល​បង្ហាញ​ឲ្យ​ឃើញ​លោក​បញ្ជា​ពីចម្ងាយ​ឲ្យនាវាចម្បាំងអាមេរិក បាញ់កម្ទេច​មីស៊ីល​របស់អ៊ីរ៉ង់។ នៅមានរូបភាព​បញ្ញាសិប្បនិម្មិតជាច្រើនទៀត ដែ​លលោកដូណាល់ ត្រាំ បានបង្ហោះជាបន្តបន្ទាប់ ដើម្បីសើចចំអកឲ្យអ៊ីរ៉ង់ ដែលលោកអះអាងថាកំពុងតែចាញ់សង្គ្រាម​។ រូបភាពបញ្ញាសិប្បនិម្មិតទាំងអស់នេះ ត្រូវបានធ្វើឡើងកម្មវត្ថុគំរាមសំឡុត។ តែមតិមហាជនខ្លះ ឃើញ​ហើយ​ក៏ហួសចិត្ត អស់សំណើច លាយឡំដោយ​ក្តីព្រួយបារម្ភ ដោយឃើញ​លោក​ប្រធានាធិបតី​មហាអំណាច​ដ៏ធំបំផុត​ យករឿងសង្គ្រាមដែលកំពុងធ្វើបាបពិភពលោកទាំងមូល ​មកជាការលេងសើច​លើបណ្តាញសង្គមដូច្នេះទៅ​វិញ​។ ពីខាងអ៊ីរ៉ង់វិញ គេក៏មិនបានបង្អង់ដៃឡើយ នៅក្នុងការប្រើប្រាស់រូបភាព​ដើម្បីសើចចំអកមាក់ងាយ មកលើលោកដូណាល់ ត្រាំ និងសហរដ្ឋអាមេរិក​។ នៅកណ្តាលទីក្រុងតេហេរ៉ង់ ផ្ទាំងបដាដ៏ធំមួយ បង្ហាញ​ឲ្យ​ឃើញផ្ទៃមុខមួយចំណែករបស់លោក​ដូណាល់ ត្រាំ មាត់ត្រូវគេដេរនិងគ្របពីលើដោយ​ក្រណាត់ពណ៌ខៀវទឹកសមុទ្រ តំណាង​ឲ្យ​ច្រកសមុទ្រអក​មូហ្ស​។ បដារូបភាពខ្លះទៀត បង្ហាញ​ឲ្យឃើញ​កងទ័ពអ៊ីរ៉ង់បង់សំណាញ់​ស្រង់បានពីសមុទ្រ សុទ្ធយន្តហោះនិងនាវាចម្បាំងរបស់អាមេរិក​ ដែលត្រូវអ៊ីរ៉ង់​វាយកម្ទេច​។ រូបភាពទាំងអស់នេះ គឺសុទ្ធតែជាមធ្យោបាយ​ឃោសនានៃរបប​ផ្តាច់ការអ៊ីរ៉ង់ ដើម្បី​អះអាងប្រាប់ប្រជាជនខ្លួន ថាអ៊ីរ៉ង់​រឹងមាំ​និងកំពុងមានជ័យជំនះលើសហរដ្ឋអាមេរិក​។ ​ជាងនេះទៀត មួយរយៈចុងក្រោយនេះ របបអ៊ីស្លាមផ្តាច់ការអ៊ីរ៉ង់ បានរៀបចំនូវកម្មវិធី​ជួបជុំសាធារណៈជាច្រើនដង​ ដើម្បី​ផ្តល់សន្ទុះ ពន្យុះស្មារតី​​ស្នេហាជាតិ ឲ្យ​ប្រជាជន​​រួមសាមគ្គីជាធ្លុងមួយ នៅពីក្រោយ​មេដឹកនាំ​អ៊ីរ៉ង់​។​ របបអ៊ីរ៉ង់បានរៀបចំកម្មវិធី​ ឲ្យ​ប្រជាជនទាំងប្រុសទាំងស្រី និងកុមារផង សាកល្បងកាន់កាំភ្លើង បាញ់កាំភ្លើង ដើម្បីត្រៀមកម្លាំង និងផ្ញើសារទៅកាន់សត្រូវ។ បណ្តាញ​​ទូរទស្សន៍រដ្ឋអ៊ីរ៉ង់វិញ ក៏បានផលិត​កម្មវិធីស្រដៀងនេះដែរ។ លើកញ្ចក់ទូរទស្សន៍ ​គេឃើញបុរសម្នាក់កាន់កាំភ្លើង អារម៉េ និង​​បាញ់​សំដៅទៅលើ​ទង់ជាតិ​អេមីរ៉ាតអារ៉ាប់រួម និងទីក្រុងឌូបៃ។ កម្មវិធីទូរទស្សន៍អ៊ីរ៉ង់​នេះ បានផ្ញើសារដោយចំពោះ គំរាម​ទៅលើបណ្តាប្រទេសអារ៉ាប់​តំបន់ឈូងស

    5 min
  6. May 13

    តើក្រោយពេល​ចេញពីមន្ទីរឃុំឃាំង លោកថាក់ស៊ីន នឹងបន្តទាញខ្សែញាក់នយោបាយថៃឬយ៉ាងណា?

    លោកថាក់ស៊ីន តួអង្គដ៏សំខាន់ម្នាក់​នៃឆាកនយោបាយថៃ ដែល​ត្រូវតុលាការផ្តន្ទាទោស​ជាប់ពន្ធនាគារ​១ឆ្នាំនោះ ទើបតែត្រូវបានដោះលែង​ឲ្យ​នៅក្រៅឃុំវិញ កាលពីដើមសប្តាហ៍នេះ​។ លោកនឹងត្រូវពាក់ខ្សែអេឡិចត្រូនិកនៅនឹងកជើង ហើយស្ថិតនៅក្នុងផ្ទះរយៈពេល​៤ខែ ដើម្បីអនុវត្តទោស​ឲ្យ​បានចប់សព្វគ្រប់។ ទោះយ៉ាងណា នេះគឺជាករណីអនុគ្រោះ ឬអាចហៅថាជាការទទួលបាន​ការ​អភ័យ​ឯកសិទ្ធិពិសេស ពីប្រព័ន្ធតុលាការ។ សំណួរត្រូវបានចោទសួរ ថាតើស្រមោល​របស់​​​លោក​ថាក់ស៊ីន នឹងបន្តគ្របឥទ្ធិពល​លើនយោបាយ​ថៃទៀត ឬយ៉ាងណា? ថ្ងៃចន្ទ​ទី​១១​ឧសភា លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ បានដើរចេញពី​ទ្វាររបងមន្ទីរឃុំឃាំង​ក្លងព្រែម ក្នុងទឹកមុខញញឹមរីករាយ។ លោកត្រូវបាន​សមាជិកក្រុមគ្រួសារ កូនៗចៅៗមកទទួលស្វាគមន៍  មុននឹងដើរទៅ​ធ្វើគារវកិច្ច​គោរពភ្លេងជាតិ​និងទង់ជាតិថៃ។ បន្ទាប់មកទៀត លោក​ទទួលផ្កានិងចាប់ដៃជាមួយ​មនុស្សម្នាច្រើននាក់ អ្នកខ្លះពាក់អាវក្រហម ដែល​ពណ៌នយោបាយ​នៃគណបក្សភឿថៃ​របស់ក្រុមគ្រួសារស៊ីណាវ៉ាត្រ​។ គួររំលឹកថា លោក​ថាក់ស៊ីន ត្រូវបានតុលាការកំពូល​ថៃ​សម្រេចសេចក្តី​​កាលពីខែ​កញ្ញា​ឆ្នាំ២០២៥ ឲ្យជាប់ពន្ធនាគារ​១ឆ្នាំ​ បន្ទាប់ពីបានរកឃើញថាលោក​មិនបានអនុវត្តទោស​ឲ្យ​បានត្រឹមត្រូវ​។ ជាប់បាន​តែ​៨ខែ នៅពេលនេះ លោកថាក់ស៊ីនត្រូវបានដោះលែងឲ្យនៅក្រៅឃុំ តែត្រូវពាក់ខ្សែ​អេឡិចត្រូនិក​នៅនឹងកជើង ហើយត្រូវ​ឃុំខ្លួនក្នុងផ្ទះ​រយៈពេល​៤ខែ​។ គួរកត់សំគាល់ដែរថា នេះមិនមែនជាលើកទី១ទេ ដែល​លោកថាក់ស៊ីន ទទួលបានការអនុគ្រោះជាពិសេសពីប្រព័ន្ធតុលាការថៃ។ ក្រោយ​និរទេសខ្លួន​រយៈពេល​១៥ឆ្នាំ លោកថាក់ស៊ីនបានត្រឡប់​ចូលស្រុកវិញ កាលពីខែសីហា ឆ្នាំ​២០២៣ ហើយត្រូវប្រឈមមុខនឹងសវនាការតុលាការ​ជាបន្តបន្ទាប់ រហូតមានការសម្រេចទោស​ឲ្យ​លោកជាប់ពន្ធនាគារ​រយៈពេល​១០ឆ្នាំ។ ក៏ប៉ុន្តែ ក្រោយ​ការចរចា​ជាមួយ​ក្រុមនយោបាយ​អភិររក្ស​និយម ដែលស្និទ្ធនឹងយោធាថៃ ព្រមទាំងស្ថាប័នព្រះមហាក្សត្រ ទោសរបស់​លោកថាក់ស៊ីន ត្រូវបាន​ព្រះរាជា​ថៃសម្រាល​ពី១០ឆ្នាំ​ មកនៅត្រឹមតែ​១ឆ្នាំ​វិញ​។ ជាងនេះទៀត លោកថាក់ស៊ីន ត្រូវ​បានគេយកទៅដាក់នៅក្នុងបន្ទប់ VIP នៃមន្ទីរពេទ្យ​នគរបាលថៃ ដោយ​អះអាងថាលោក​មានវ័យចំណាស់ សុខភាពមិន​មាំទាំ​។ តែទីបំផុត នៅដើមខែកញ្ញា ឆ្នាំទៅម៉ិញ តុលាការកំពូលថ្ងៃ​ ក៏បានលុបចោលវិធានការនេះវិញ ដោយ​តម្រូវ​ឲ្យ​គេយក​លោកមកដាក់ឃុំ ក្នុងមន្ទីរឃុំឃាំង​ដូចទណ្ឌិតដ៏ទៃ​ទៀត​។ សូមបញ្ជាក់ថា បច្ចុប្បន្នមាន​​អាយុ៧៦ឆ្នាំ លោកថាក់ស៊ីន​នៅតែបន្តមាន​ប្រជាប្រិយភាព​ និង​​ឥទ្ធិពល​នៅលើ​ឆាក​នយោបាយថៃ។ ការដោះលែង​ឲ្យ​លោក​ ឃុំខ្លួននៅផ្ទះបែប​នេះ កំពុងតែធ្វើឲ្យ​មានចម្ងល់ចោទសួរ ថាតើលោក​មហាសេដ្ឋី​រូបនេះ បានទទួលការអនុគ្រោះពិសេសអ្វីទៀតហើយ ហើយ​តាមរយៈការចរចាននយោបាយ​បែបណា។ សំណួរមួយទៀតនោះ គឺថាតើលោកថាក់ស៊ីន នឹងប្រលូក​ក្នុងនយោបាយវិញដែរឬទេ? ឆ្លើយទៅកាន់អ្នកកាសែតកាលពីថ្ងៃចន្ទទី​១១ឧសភា លោកថាក់ស៊ីន បានបង្ហើសំដី​ថាលោកចាស់ហើយ ភ្លេចភ្លាំងច្រើនណាស់ លោកលែងចងចាំអ្វីទៀតហើយ ព្រោះលោក​មានជម្ងឺអាល់ហ្សៃម៉ឺ (Alzheimer)។ លោកស្រីភែថងថាន បុត្រីសំណព្វ​របស់លោកថាក់ស៊ីនវិញ ដែលបានចូលទៅ​ជួបឪពុក​ក្នុងមន្ទីរឃុំឃាំង​កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅ បាន​ថ្លែងប្រាប់អ្នកកាសែតថា​ក្នុងពេលជួបគ្នា លោកស្រី​និយាយតែពីរឿងក្រុមគ្រួសារផ្ទាល់ខ្លួន​ប៉ុណ្ណោះ មិនបាននិយាយអំពីបញ្ហានយោបាយ​ឡើយ​។ គួររំលឹកដែរថា លោក​អានុធិន ឆានវីរៈគូន នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន ក៏ធ្លាប់ជាមនុស្សម្នាក់​ស្និទ្ធស្នាល​នឹងលោកថាក់ស៊ីនដែរ។ ជាមហាសេដ្ឋីដូចគ្នា លោកអានុធិន ឆានវីរៈគូន បានរៀនសូត្រពីរបៀបធ្វើនយោបាយ​របស់លោកថាក់ស៊ីន។ តែទន្ទឹមនឹងនេះ លោកអានុធិនបាន​បន្តរក្សាចំណងសម្ព័ន្ធភាពជាមួយ​ក្រុមអភិរក្សនិយម ក្រុមយោធាថៃដែលស្និទ្ធនឹងព្រះបរមរាជវាំង​។ នេះគឺជាយុទ្ធ​សាស្ត្រ​ បែបសំយោគ​ ដែល​បានអនុញ្ញាតឲ្យ​លោកអនុធិនឈរជើងរាំងមាំ​។ កាលពីថ្ងៃទី​៩ឧសភា លោកអានុធិន បានប្រាប់អ្នកកាសែតថា លោកនៅតែគោរពលោកថាក់ស៊ីន ព្រោះលោកធ្លាប់ធ្វើការ​ក្រោមបង្គាប់​អស់រយៈពេល​ជាង​២០ឆ្នាំ​។ លោកអានុធិនអះអាងថា ទំនាក់ទំនងរវាងលោកនិងលោកថាក់ស៊ីន គឺបន្តស្និទ្ធស្នាល​ដូចសមាជិកគ្រួសារតែមួយ។ យ៉ាងណាក៏ដោយ គេមិន​ជឿថា នៅពីក្រោយភាពស្និទ្ធស្នាល​លក្ខណ​ៈបុគ្គលរវាងលោក​អានុធិន ជាមួយ​ក្រុមគ្រួសារលោកថាក់ស៊ីននេះ គឺវាមិនពាក់​ព័ន្ធដល់រឿងនយោបាយនោះ​។ បក្សភឿថៃ និងបក្ស

    5 min
  7. May 10

    ហេតុអ្វីតួកគីបារម្ភ និងទាញសញ្ញាអាសន្នពេលឮគម្រោងពង្រាយទាហានបារាំង នៅប្រទេសកោះស៊ីប?

    ភាពតានតឹងមិនមែនមានតែនៅដើមបូព៌ា ឬនៅអឺរ៉ុបខាងកើត ព្រោះតែសង្រ្គាមអ៊ុយក្រែន ប៉ុន្តែ នៅ សមុទ្រមេឌីទែរ៉ាណេ ប្រទេសសមាជិករបស់អូតង់ ជាពិសេសតួកគីកំពុងសម្លក់សម្លឹង មិនពេញចិត្តនឹងប្រទេសស៊ីប ក្រិក និងបារាំងដែលប្រកាសរឹតចំណងយោធាជាមួយគ្នាកាន់តែណែនតឹង។ ជាក់ស្តែង ទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ទៅប្រទេសស៊ីប កាលពីចុងខែមេសាមិនបានស្ថិតក្នុងក្រសែភ្នែកល្អរបស់អង់ការ៉ាឡើយ។ រដ្ឋាភិបាលកាន់តែមិនពេញចិត្ត និងទាញសញ្ញាអាសន្ន នៅពេលឮគម្រោងពង្រាយទាហានបារាំង នៅលើកោះស៊ីប នោះបើទោះបីជាប្រធានាធិបតីស៊ីបអះអាងថា វត្តមានរបស់កងទ័ពបារាំងធ្វើឡើងក្នុងគោលដៅមនុស្សធម៌ក្តី។    បន្ទាប់ពីទទួល​ស្វាគមន៍​ប្រធានាធិបតីបារាំង លោក​អេម៉ានុយអែល ម៉ាក្រុង​កាលពី​ចុងខែ​មេសា ប្រធានាធិបតី​ស៊ីបលោក​នីកូស គ្រីស្តូឌូលីដ​បាន​ប្រកាស​ថា នៅ​ខែ​មិថុនាខាងមុខនេះ ស៊ីប​នឹង​ចុះហត្ថលេខា​ជាមួយ​បារាំង​លើ​កិច្ចព្រមព្រៀងយោធា​ ដែលនឹង​អនុញ្ញាត​ឲ្យ​បារាំង​បញ្ជូន​កងទ័ព​មក​ឈរជើង​ប្រចាំ​ការ​លើ​ប្រទេសកោះស៊ីប។ បើតាម​ប្រធានាធិបតី​ស៊ីប​ វត្តមាន​របស់​កងទ័ពបារាំង​មានគោលដៅ​មនុស្សធម៌។ បារាំងបង្កើន​ការគាំទ្រ​យោធា​ចំពោះ​ស៊ីប ដោយ​សន្យា​​បញ្ជូនទាហាន​របស់ខ្លួន​នៅប្រចាំការ​នៅលើ​កោះស៊ីប។ ពោលគឺ នៅបន្ទាប់ពី​អ៊ីរ៉ង់​បាញ់មីស៊ីល​សំដៅ​មូលដ្ឋានទ័ពអង់គ្លេសនៅលើ​កោះស៊ីប ដើម្បីសងសឹក​នឹងសង្រ្គាមវាយប្រហារ​របស់អាមេរិក។ ប៉ុន្តែ នៅក្នុង​ក្រសែភ្នែក​របស់​រដ្ឋាភិបាល​តួកគី វត្តមានកងទ័ពបារាំង​នៅលើ​កោះស៊ីប​មានគោលដៅផ្សេងក្រៅពីមនុស្សធម៌ រហូតធ្វើ​ឲ្យ​តួកគីត្រូវតែទាញសញ្ញាអាសន្ន និង​ព្រមាន​ពីភាពតានតឹង ការមើលមុខគ្នាមិនចំ ​រវាង​បារាំង និងតួកគី ដែលជា​សមាជិកនៅក្នុងអង្គការ​អូតង់ដូចគ្នា។ បើតាម​ការពន្យល់​របស់​សាស្រ្តាចារ្យ​Serhat Guvenc នៅ​សកលវិទ្យាល័យ Kadir Has ​ក្នុងក្រុង​អ៊ីស្តង់ប៊ូល តួកគី និង​បារាំង​ជាគូប្រជែងភូមិសាស្រ្តនយោបាយ។ ប្រទេស​ទាំងពីរ​ប្រកួតប្រជែងឥទ្ធិពលគ្នា​ទាំងនៅទឹកដីអាហ្វ្រិក និង​នៅ​តំបន់ខាងកើតសមុទ្រ​មេឌីទែរ៉ាណេ។ បារាំង​នៅតែចាត់​ទុកតួកគីថាជា​ប្រទេសដែល​នៅតែចិញ្ចឹមចិត្តចង់​បង្កើនអំណាច ពង្រីក​​ឥទ្ធិពល តាម​រយៈការប្រើនយោបាយ​វាតទី​និយម​លើ​បណ្តាប្រទេស​​​តូចៗ ដូចជា​ស៊ីបជាដើម។ ចំពោះ​សាស្តា្រចារ្យ​ខាងលើ ការប្រមូលផ្តុំ​ទាហាន​របស់​ប្រទេស​មហាអំណាចច្រើនពេក​នៅលើ​ដែនដីកូនកោះដ៏តូចមួយ ដូចជា​ស៊ីប​នឹង​អាច​បង្ក​ជា​ហានិភ័យ ឈានទៅ​ផ្ទុះសង្រ្គាមដាក់គ្នា ដោយគ្មានប្រយោជន៍។ អតីត​អ្នកតំណាងទូត​របស់ស៊ីប ប្រចាំប្រទេស​អង់គ្លេស​វិញយល់ឃើញថា គឺ​វត្តមានទ័ពតួកគី​ដ៏ច្រើន​សន្ធឹកនៅទឹកដីស៊ីប​ទៅវិញទេ​ដែល​បង្កគ្រោះថ្នាក់គំរាមកំហែងដល់​សន្តិសុខជាតិ​របស់ស៊ីប។ បើតាម​អតីត​ឯកអគ្គរដ្ឋទូតរូបនេះ សព្វថ្ងៃ​នេះ តួកគី​បាន​បញ្ជូន​ទ័ព ប្រមាណ​​៤ម៉ឺននាក់ឲ្យ​ទៅ​ប្រចាំការនៅភាគខាងជើង​កោះស៊ីប។ តួកគីមាន​ទ័ពរបស់ខ្លួន​លើដែនដីកោះស៊ីប ចាប់តាំង​ពី​តួកគី​បាន​បញ្ជូន​ទ័ព​ទៅឈ្លានពាន​ស៊ីប​កាលពីឆ្នាំ ១៩៧៤ ដើម្បី​ឆ្លើយតប​នឹង​ការប៉ុនប៉ង​ធ្វើរដ្ឋប្រហារ​ពីសំណាក់​ក្រុមទាហាន​ស៊ីប គាំទ្រ​ដោយប្រទេស​ក្រិក។ ជាង​៥០ឆ្នាំមកនេះ ស៊ីប ដីកោះដ៏តូចនៅក្នុងសមុទ្រ​មេឌីទែរ៉ាណេ​ភាគខាងកើតត្រូវ​ពុះខ័ណ្ឌចែកជា​២។ ភាគខាងត្បូងគ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក្រិកស៊ីបដែលទទួលស្គាល់​ដោយ​សហគមន៍អន្តរជាតិ ចំណែកទឹកដីមួយផ្នែកតូច​នៅខាងជើង​គ្រប់គ្រង​ដោយ​រដ្ឋបាល​តួកគីស៊ីប កាន់សាសនា​អ៊ីស្លាម ​​ដែលបាន​ប្រកាស​ខ្លួន​ជា​ប្រទេស​ឯករាជ្យ ប៉ុន្តែ គ្មានការទទួលស្គាល់​ពី​អង្គការ​សហប្រជាជាតិ។ មានតែ​តួកគីមួយប៉ុណ្ណោះដែលទទួលស្គាល់​ និង​ផ្តល់ជំនួយហិរញ្ញវត្ថុដល់​រដ្ឋបាល​តួកគីស៊ីបនៅភាគខាងជើងដែល​ធ្លាក់ខ្លួនក្រីក្រ ព្រោះតែ​ការដាក់ទណ្ឌកម្ម​ពីអន្តរជាតិ។ តួកគីចាត់ទុក ការដាក់សម្ពាធពីអន្តរជាតិ និង​ការគាំទ្រ​ផ្នែកកងទ័ព​ពីសំណាក់​ប្រទេស​ក្រិក និងបារាំងចំពោះរដ្ឋាភិបាល​ស៊ីបខាងត្បូង ថា ជា​យុទ្ធសាស្រ្ត​ ឡោមព័ទ្ធ​ចូលក្រសោបយក​ផលប្រយោជន៍​របស់​តួកគី​នៅ​សមុទ្រ​មេឌីទែរ៉ាណេ។ តួកគីមិនសប្បាយចិត្ត​នឹង​បារាំងទាល់តែសោះ ព្រោះថា បន្ទាប់ពីស៊ីប ប្រធានាធិបតី​បារាំង លោកម៉ាក្រុង​បានធ្វើដំណើរ​ទៅបញ្ជាក់ជំហរ​គាំទ្រផ្នែកយោធាដើម្បីការពារ​ក្រិក​ពីការវាយប្រហារ​ពីប្រទេសខាងក្រៅ។ ប្រទេស​ខាងក្រៅនោះគ្មាននរណា​ក្រៅពីតួកគី ដែល​បានដំឡើង​សំឡេង​តឹងខ្លាំង​ជាមួយក្រិក

    5 min
  8. May 4

    ហេតុអ្វីអេមីរ៉ាតអារ៉ាប់រួម សម្រេចចិត្តចាកចេញពីអង្គការ​ក្រុមប្រទេសផលិត​ប្រេង OPEP-OPEC?

    កាលពីសប្តាហ៍​កន្លងទៅ ប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលជាប្រទេសផលិត​ប្រេងមួយ​ដ៏សំខាន់ បាន​បង្ក​ឲ្យ​មានការផ្ញាក់​ផ្អើល តាម​រយៈការប្រកាស​ចាកចេញពី​អង្គការក្រុមប្រទេសផលិតប្រេង ហៅកាត់ថា OPEP និង OPEP+។ តើមានមូលហេតុអ្វី​ នៅពីក្រោយ​ការសម្រេចចិត្តនេះ? យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្មអេមីរ៉ាតអារ៉ាប់រួម បានអះអាងនៅ​​ថ្ងៃចន្ទ​ទី​៤ឧសភា ថាការចាកចេញរបស់អេមីរ៉ាតអារ៉ាប់រួម គឺជាការសម្រេចចិត្ត​ដើម្បី​ប្រយោជន៍ជាតិ មិនមែនដើម្បីប្រឆាំង ឬជំទាស់នឹងប្រទេសសមាជិក​ផ្សេងទៀតណាមួយឡើយ​។ នៅក្នុងបរិបទនៃវិបត្តិប្រេងឥន្ធនៈពិភពលោក បង្កឡើងដោយសារតែសង្គ្រាមនៅតំបន់មជ្ឈិម​បូព៌ា ស្រាប់តែអេមីរ៉ាតអារ៉ាប់រួម បានធ្វើរឿងគួរ​ឲ្យ​ភ្ញាក់ផ្អើលមួយ ដោយ​បានប្រកាសចាកចេញពី អង្គការ​ក្រុមប្រទេសផលិត​ប្រេង ហៅកាតថា OPEP ឬ OPEC។ ចាប់ពីថ្ងៃទី​១ឧសភា អេមីរ៉ាតអារ៉ាប់រួម លែងជាសមាជិក​របស់OPEP ទៀតហើយ។ ការចាកចេញនេះ​ បានបង្ក​ឲ្យ​មានការចោទសួរជាច្រើន ទាក់ទិននឹងមូលហេតុ។ គួរកត់សំគាល់ថា ជាច្រើនខែមកហើយ ដែល​​គេដឹងថា អេមីរ៉ាតអារ៉ាប់រួម មានបញ្ហាថ្នាំងថ្នាក់ចិត្តជាមួយអារ៉ាប៊ីសាអូឌីត ប្រទេសផលិត​ប្រេងដ៏ធំបំផុតនៅតំបន់នេះ​។ ផ្អែកតាមការសង្ស័យខ្លះ​ បញ្ហារកាំរកូសរវាងប្រទេសអារ៉ាប់ផលិត​ប្រេងទាំង២នេះ​ គឺ​​អាច​មានជាប់ពាក់ព័ន្ធនឹងសំណុំរឿងសង្គ្រាមនៅ​​យេម៉ែន និងសង្គ្រាមនៅ​ស៊ូដង់​ផង។ យ៉ាងណាក៏ដោយ ថ្ងៃចន្ទទី​៤ឧសភា លោករដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និងជាអគ្គនាយកក្រុមហ៊ុនជាតិ​ប្រេងកាតអេមីរ៉ាតអារ៉ាប់រួម បានចេញមុខអះអាងថា ការចាកចេញពី​OPEP របស់អេមីរ៉ាតអារ៉ាប់រួម គឺជាការសម្រេចចិត្ត​ដោយ​ផ្អែក​លើ​ផលប្រយោជន៍ជាតិទាំងស្រុង។ ពោលគឺវាមិនមែនជា​ការចាកចេញ ដើម្បីបញ្ជាក់ការជំទាស់ ​ឬប្រឆាំងទៅនឹងប្រទេសណាមួយឡើយ​។ មន្ត្រីអេមីរ៉ាតរូបនេះ បានគូសបញ្ជាក់ថា អេមីរ៉ាតអារ៉ាប់រួម មានបំណង​ពង្រឹងយុទ្ធសាស្ត្រ កម្មវត្ថុយូរអង្វែង ​ដើម្បី​ពង្រីកសក្តានុពល​សេដ្ឋកិច្ច​និងឧស្សាហកម្ម​ ធ្វើឲ្យ​ខ្លួនអាចមានភាពធន់រឹងមាំល្អ។ ដូច្នេះ ការចាកចេញពីOPEP នឹងបើក​ផ្លូវ​ឲ្យ​អេមីរ៉ាតអារ៉ាប់រួម លែងជាប់ចំណងកាតព្វកិច្ច ហើយ​មានសមត្ថភាពអភិវឌ្ឍន៍ ​ទៅតាមអ្វីដែលខ្លួនចង់បាន​ដោយ​ឯករាជ្យ​​។ សូមរំលឹកថា អង្គការ​ក្រុមប្រទេសផលិត​ប្រេង OPEP ដែលបច្ចុប្បន្ននៅសល់សមាជិកត្រឹម​១២ប្រទេសត្រូវបាន​បង្កើតឡើងនៅឆ្នាំ​១៩៦០។ នៅឆ្នាំ​២០១៦ OPEP បាន​សហការ​បង្កើតសម្ព័ន្ធភាពជាមួយ​ប្រទេសផលិត​ប្រេង១០ទៀត ​មានឈ្មោះថា OPEP+។ កម្មវត្ថុរបស់ OPEP និង OPEP+ គឺដើម្បីស្វែងរកការស្រុះស្រួលគ្នា កំណត់​បរិមាណផលិតប្រេងឆៅ ដើម្បីទប់ស្តុកកុំឲ្យចាល់ ហើយអាចទប់តម្លៃប្រេងកុំ​ឲ្យ​ធ្លាក់ចុះថោក​​​។ ចូលជាសមាជិក OPEP នៅឆ្នាំ​១៩៦៧ អេមីរ៉ាតអារ៉ាប់រួម គឺជាប្រទេស​ផលិត​ប្រេងបរិមាណច្រើន​ជាងគេលំដាប់ទី​៤។ ជាងនេះទៀត ប្រទេសនេះនៅមានសល់​សក្តានុពល​ផលិតច្រើនទៀត​​​។ ការចាកចេញពី ​OPEP របស់អេមីរ៉ាតអារ៉ាប់រួម ត្រូវបាន​អ្នកជំនាញសំឡឹងឃើញថា វាបង្កឲ្យ​មាន​ការរំជើបរំជួលយ៉ាង​​ខ្លាំងដល់អង្គការនេះ ខ្លាំងលើស​កាលពីពេលដែល​​ប្រទេសកាតា និង​អង់ហ្គោឡា​បាន​​ចាកចេញ។ គួរបញ្ជាក់ដែរថា ពេល​សង្គ្រាម​នៅអ៊ីរ៉ង់​បាន​ផ្ទុះឡើងនៅចុងខែកុម្ភៈ​ អេមីរ៉ាតអារ៉ាប់រួម ជាប្រទេសដែល​បានរងគ្រោះច្រើនជាងគេ​ ដោយ​គ្រាប់មីស៊ីល​និង​ដ្រូនរបស់អ៊ីរ៉ង់​។ អ្នកជំនាញ​បានលើកឡើងថា​ អេមីរ៉ាត់អារ៉ាប់រួម ចង់​បំរាស់ខ្លួនចេញពីកាតព្វកិច្ចគោរពកូតា របស់OPEP នៅពេលចប់សង្គ្រាមនេះ​ ដើម្បីអាចផលិតប្រេង​​ឲ្យ​បានច្រើនបំផុត។ កូតាបច្ចុប្បន្ន​តម្រូវឲ្យ​ប្រទេសនេះ​ផលិត​ប្រេងមួយ​ថ្ងៃ មិន​ឲ្យ​លើស​​៣,៥លានធុងបារីល។ តែប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនជាតិ​ប្រេងកាតអេមីរ៉ាត ហៅកាត់ថា Adnoc បានចំណាយ​ប្រាក់វិនិយោគយ៉ាងច្រើនសន្ធឹក ដើម្បី​​សម្រេច​​​កម្មវត្ថុផលិត​​ឲ្យ​បានដល់ ៥លានធុងបារីល​ក្នុងមួយថ្ងៃ​ នៅរវាងឆ្នាំ​២០២៧​​។ ទំហំផលិត​ច្រើនសន្ធឹកនេះ នឹងផ្តល់ចំណូល​ជាតិ​ឲ្យ​បានកាន់តៃច្រើន​ ។ ប្រាក់ចំណូលនេះ អេមីរ៉ាតអារ៉ាប់រួមនឹងយកទៅចំណាយ​វិនិយោគ ពង្រីក​សក្តានុពលសេដ្ឋកិច្ច​លើវិស័យផ្សេងទៀតក្រៅពីប្រេងកាត ហើយជាពិសេសនោះ គឺយកទៅចំណាយ​លើវិស័យ​ឧស្សាហកម្មគ្រឿងសព្វាវុធ​ការពារសន្តិសុខ​។ យ៉ាងណាមិញ លោក Fayçal al-Bannaï អគ្គនាយកក្រុមហ៊ុនឧស្សាហកម្មសព្វាវុធ EDGE Group បានលើកឡើងថា បរិបទសង្គ្រាម​នៅអ៊ីរ៉ង់បានជំរុញ​ឲ្យ​អេមីរ៉ាតអារ៉ាប់រួម ត្រូវតែអាច​ការពារផ្លូវអាកាសដោយខ្ល

    4 min

About

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

More From RFI ខេមរភាសា / RFI Khmer

You Might Also Like