នាទីសុខភាពនិងអនាម័យ

សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។

  1. 3d ago

    កង្វះ​វីតាមីន B អាច​ប៉ះពាល់​ដល់​សុខភាព​ខួរក្បាល?

    ​សរីរាង្គកាយ​មនុស្ស​ត្រូវ​ការ​វីតាមីន​ច្រើន​មុខ​ណាស់។ វីតាមីន-A ចាំបាច់​សម្រាប់​ភ្នែក។ វីតាមីន C មាន​សកម្មភាព​អង់ទី​អុកស៊ីដង់។ វីតាមីន​ D ជា​សម្ព័ន្ធមិត្ត​របស់​ឆ្អឹង​និង​សាច់ដុំ។ ចុះ​វីតាមីន B មាន​តួនាទីអ្វី? ខ្វះ​វីតាមីន B អាច​បង្ក​ផលវិបាក​យ៉ាងណា ? តើ​ត្រូវ​បរិភោគ​អ្វីខ្លះ​ដើម្បី​បាន​វីតាមីន​ B មក​បំប៉ន​រាងកាយ? វីតាមីន ជា​ជីវជាតិ​ដែល​មាន​នៅក្នុង​ចំណីអាហារ​ម្ហូបបន្លែ​ត្រីសាច់​ ជួយ​ចិញ្ចឹម​សរីរាង្គកាយ​មនុស្ស​ឱ្យ​មាន​សុខភាព​ល្អ​ ទាំង​ផ្នែកលូតលាស់​ ​រាងកាយ ​សម្ផស្ស និង​បញ្ញា​ស្មារតី​។ គ្មាន​ផ្ទុក​កាឡូរី កង្វះ​វីតាមីន នឹង​ធ្វើ​ឱ្យ​ខ្លួន​ប្រាណអាច​​​ធ្លាក់​ខ្លួន​ឈឺ​បាន។ មាន​ច្រើន​ប្រភេទ A B C D E K វីតាមីន Aត្រូវ​បាន​​គេស្គាល់​ថា​មាន​ប្រយោជន៍​ជួយ​ភ្នែក​ឱ្យ​មើល​ឃើញ​ល្អ ជួយ​ឆ្អឹង​ក្នុង​ការ​លូតលាស់ និង​ជួយ​ការពារ​ស្បែកមិនឱ្យ​មានការ​បង្ក​រោគ។ វីតាមីន​A សម្បូរ​ជាង​គេ​នៅក្នុង​អាហារ​ ជា​គ្រឿង​ក្នុង​សត្វ ការ៉ុត ដំឡូង ល្ពៅ ផ្ទីរ ឬ​ស្ពៃ។ វីតាមីន C ក៏​មាន​អ្នក​ស្គាល់​ច្រើន​ខ្លាំង​ដែរ ថា​ជា​ជំនួយ​ដ៏​ល្អ​ប្រពៃ​បំផុតសម្រាប់​សុខភាព ដូច​ជា​ជួយ​ឆ្អឹង ជួយធ្មេញ ជួយ​អញ្ចាញ ជួយ​​ស្បែក ឱ្យ​ឆាប់​ជា​សះ និង​មាន​សមត្ថភាព​ពិសេស​ផ្នែក​អង់ទីអុកស៊ីដង់ ពោល​គឺ​ជួយ​ពន្យឺត​កោសិកា​កុំឱ្យ​ឆាប់​ចាស់​ទ្រុឌទ្រោម។ បន្លែ​បៃតង ផ្កាស្ពៃ​ប្រូកូលី ពពួក​ផ្លែក្រូច​ ត្របែក សុទ្ធ​សឹង​ជា​បន្លែ​ផ្លែឈើ​មាន​ផ្ទុក​វីតាមីនC ខ្ពស់។ ចំណែក​វីតាមីន D ដ៏ល្បីល្បាញ មាន​លក្ខណៈ​ប្លែក​ពីគេ ដោយ​សារ​ថា​យើង​អាច​ធ្វើ​សំយោគ​ស្រូប​យក​វីតាមីន D តាម​រយៈ​ពន្លឺ​ព្រះ​អាទិត្យ។ កាំរស្មី​អ៊ុលត្រាវីយូឡេរបស់​ពន្លឺ​ព្រះ​អាទិត្យ អាច​បំប្លែង​កោសិកាស្បែក​ខ្លះ​ទៅ​ជា​វីតាមីនដេ ដ៏​ចាំបាច់​សម្រាប់​សុខភាព​ឆ្អឹង​និង​ធ្មេញ។ វីតាមីនដេ​ក៏​​មាន​តួនាទី​សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធការពារ​ខ្លួន​ ជួយការពារ​មិន​ឱ្យមាន​ជំងឺ​សរសៃឈាម​Bះដូង និង​ជំងឺ​មហារីក។ ក្រៅ​ពី​ដើរ​ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ ទឹកដោះ​គោ​ ថ្លើម​គោ ត្រីខ្លាញ់ ត្រីតូចៗ​មាន​ផ្ទុក​អូមេហ្កា៣ ក៏ជា​ប្រភព​ផ្តល់​វីតាមីន Dដ៏​ល្អ​ដែរ។ ចំពោះ​វីតាមីន E ដែលមាន​គុណសម្បត្តិ​ផ្នែក​ប្រយុទ្ធប្រឆាំង​នឹង​ការ​រោលរលាក និង​Bះដូង មាន​ច្រើន​នៅក្នុង​គ្រាប់​ធញ្ញជាតិ គ្រាប់​អាមិន ឬផ្លែប៊ឺរ។ ជួយ​សម្រួលយន្តការបញ្ឈប់​ការ​ចេញ​ឬ​​ហូរ​ឈាម ជួសជុល​សរសៃឈាម​តូចៗ ​គឺ​វីតាមីន K ដែល​មាន​​ច្រើន​នៅ​ក្នុង​បន្លែ​បៃតង។ វីតាមីន B មាន​គុណសម្បត្តិ​អ្វីខ្លះ? ចុះ​វី​តាមីន B ? ខុស​ពីក្រុម​វីតាមីនផ្សេងៗ វីតាមីនB មិនមែន​ជា​វីតាមីនទោល​​ទេ តែ​​ជា​ចង្កោម​គ្រួសារ មាន​ដល់​ទៅ​៨មុខ សម្គាល់​ដោយ​​ B១-២-៣-៥-៦-៨-៩-១២ ដែល​ សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ដើម្បី​ធានារ៉ាប់រង​ដំណើរការ​សំខាន់ៗ​ក្នុង​សរីរាង្គកាយ។ មាន​រចនា​សម្ព័ន្ធ​ខុស​គ្នា តែរលាយ​ក្នុង​ទឹក​ដូច​គ្នា​ព្រមទាំង​មាន​ឥទ្ធិពល​ប្រហាក់ប្រហែល​គ្នា​លើ​សរីរាង្គកាយ គ្រួសារវីតាមីនB ដើរ​តួនាទី​សំខាន់​ខ្លាំង​ក្នុងប្រព័ន្ធ​​ដំណើរ​ការ​កោសិកាជា​ច្រើន។ ក្នុងផ្នែក​​ប្រព័ន្ធ​ប្រសាទ​ វីតាមីB មិន​អាច​ខ្វះ​បានទេ​ក្នុង​ការដំណើរ​បញ្ជូន​សញ្ញា​ និង​ដំណើរ​ផលិត​ប្រព័ន្ធសរសៃប្រសាទសម្រាប់​​ប្រទាក់​ព័ត៌មានទៅ​សរសៃ​ប្រសាទ​ជិត​ខាង​។ និយាយ​ជា​រួម ក្រុមវីតាមីនB ជា​អ្នក​សម្រួល​ផលិត​ថាមពល សំយោគ និង​ជួលជុល​ADN -ARN ព្រមទាំង​ជា​អ្នក​ទ្រទ្រង់​ប្រព័ន្ធ​សរសៃប្រសាទដ៏​សំខាន់​សម្រាប់​ខួរក្បាល។ ​ ​វីតាមីនB ជា​ចង្កោម​គ្រួសារមាន​៨ជីវជាតិសំខាន់ៗ​ដែល​មាន​តួនាទីប្លែកៗ​គ្នា​សម្រាប់​សុខភាព។ ​B១ ឬ​ហៅ​ថា​ វីតាមីន​អារម្មណ៍ ​សម្រាប់​ភាសា​អ្នក​វិទ្យាសាស្ត្រ​ មាន​ភារៈ​បំប៉ន​​សរសៃវិញ្ញាណ ដោយ​ចូល​រួម​ចំណែក​ក្នុង​សកម្មភាព​លូតលាស់​និង​ផលិត​ថាមពល។ ជួយកាត់​បន្ថយ​រោគសញ្ញាហត់​ល្វើយ​អស់កម្លាំង វីតាមីនB២ មានតូនាទី​ក្នុង​ការ​ផលិត​ថាមពល​ និង​ក៏​ចាំបាច់ខ្លាំង​ដែរ ក្នុង​សកម្មភាព​ផលិត​គ្រាប់​ឈាម​ក្រហម។ វីតាមីនB៣ ជួយ​ឱ្យ​សរីរាង្គកាយ ដុះ និង​​​លូតលាស់ ជា​ធម្មតា​ តាម​ដំណើរ​ តែ​ក៏​មាន​ចំណែក​ជួយ​ធ្វើ​សំយោគ​អរមូនផ្លូវភេទ​មួយ​ទៀត។ បន្ទាប់​មក​ទៀត គឺ​វីតាមីនB៥  ដែល​ល្បី​ខាង​មាន​សមត្ថភាព​ប្រឆាំង​នឹង​ស្ត្រេស និង​បង្កើន​សមត្ថភាព​ផ្នែក​បញ្ញាញាណ។ នៅក្នុង​ចំណោម​តួនាទី​ដ៏ច្រើន វីតាមីន​B៦ មាន​សកម្មភាព​ជួយ​បង្កើត​គ្រាប់​ឈាម​ក្រហម និង​ចាត់​ចែង​អត្រាជាត

  2. Oct 25

    ការងារពេលយប់ ជាភ្នាក់ងារអាចបង្កជំងឺមហារីកសុដន់?

    មហារីកសុដន់ ជា​ជំងឺ​មហារីក​ស្ត្រី​ដែល​មាន​កើត​ច្រើន​ញឹកញាប់ ជាងគេ និង ផ្តាច់ជីវិត​មនុស្ស​ស្រី​ច្រើន​ជាងគេ បើប្រៀបធៀប​ទៅ​នឹង​ជំងឺ​មហារីក​ផ្សេង​ទៀត។ មាន​ភស្តុតាង​វិទ្យាសាស្ត្រ​កាន់តែ​ច្រើន​ឡើងៗ បញ្ជាក់​អំពី​ទំនាក់ទំនង​រវាង​លក្ខខណ្ឌ​ការងារ និង​ជំងឺ​មហារីក​សុដន់​មួយ​ចំនួន។ ប៉ុន្តែ​ដើម្បី​ឲ្យ​មាន​ការទទួល​ស្គាល់​ថា​ស្ត្រី​រងគ្រោះ​កើត​ជំងឺមហារីក​ដោះ​ដោយ​មូលហេតុ​ការងារ ជា​ការតស៊ូដ៏​លំបាក​ណាស់។ ជារៀងរាល់ឆ្នាំ ពិភពលោក​បាន​ឧទ្ទិស​ពេល​ពេញ​មួយ​ខែ​តុលា ដើម្បី​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់ និង បញ្ចៀប​ឲ្យ​ស្ត្រី​យល់​ដឹង​អំពី​ជំងឺ​កំណាច​នេះ។ មហារីក​សុដន់ ជា​ជំងឺ​បង្ក​ឡើង​ដោយ​មូលហេតុ​ច្រើន​យ៉ាង​ ពោល​គឺ​ជំងឺ​មហារីក​សុដន់ អាច​លេច​ឡើង ដោយ​កត្តា​ហានិភ័យ​ច្រើន​ច្របូកច្របល់​បញ្ចូល​គ្នា យ៉ាង​ស្មុគស្មាញ។ នៅពេល​គេ​និយាយ​អំពី​កត្តា​ហានិភ័យ​នៃ​មហារីក ជំងឺ​ខ្លះ​មាន​កត្តា​ហានិភ័យ​ដែល​អាច​កំណត់​បាន​យ៉ាង​ច្បាស់​លាស់។ ឧទាហរណ៍ ថ្នាំជក់-បារី ជា​កត្តា​ហានិភ័យ​នៃ​ជំងឺ​មហារីក​សួត។ តែចំពោះ​ជំងឺ​មហារីក​សុដន់ មាន​កត្តា​ហានិភ័យ​ច្បាស់​ផង និង​កត្តា​ហានិភ័យ “ប្រហែល”​ផង។ បើតាម​ទិន្នន័យ​របស់​វិទ្យាស្ថាន​ជាតិ​ជំងឺ​មហារីក កត្តា​ហានិភ័យ​ទាំងអស់​នោះ មិន​ប្រាកដ​ថា ​នឹង​ពិត​ជា​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​ទេ។ កត្តា​ហានិភ័យ​ចម្បង​គេ គឺ កត្តា​អាយុ កត្តា​ពូជ កត្តា​អរមូន និង​កត្តា​បរិស្ថាន​របៀប​របប​រស់​នៅ​ប្រចាំ​ថ្ងៃ។ កត្តាពីរ​ដំបូង ជាអ្វី​ដែល​មិន​អាច​កែ​ប្រែ​បាន។ បើ​តាម​ស្ថិតិ ជំងឺ​មហារីក​សុដន់​មាន​កើត​ជា​ញឹកញយ​ខ្លាំង លើ​មនុស្ស​ស្រី ចាប់ពី​អាយុ​៥០​ឆ្នាំ​ឡើង។ ស្ត្រីខ្លះ​មាន​ហ្សែន​ពី​កំណើត ងាយ​លូតលាស់​ក្លាយ​ជា​កោសិកា​មហារីក ឬ​ហៅ​បាន ថា​ជា កត្តាពូជ។ ឆាប់​មាន​រដូវ (ឆាប់​ពេញ​ក្រមុំ) ក្រ​មាន​កូន មិន​បំបៅ​ដោះ​កូន ក្រ​អស់​រដូវ ជា​កត្តា​ហានិភ័យ ដែល​ប្រហែល​អាច​នាំ​ឲ្យ​លេច​ជំងឺ​មហារីក​សុដន់​បាន។ ធាត់ជ្រុល ប្រើ​ថ្នាំ​ពន្យារ​កំណើត​ប្រភេទ​oestrogestatifs ប្រើ​ថ្នាំ​អរមូន​ពន្យារ​ពេល​កុំ​ឲ្យ​ឆាប់​អស់​រដូវ ផឹកស្រា ជក់បារី ស្រូប​ផ្សែង​បារី ស្រូប​ជាតិ​គីមី​កសិកម្ម គីមី​ពុល ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ជា​កត្តា​ហានិភ័យ ដែល​ជាប់​សង្ស័យ​ថា​អាច​នាំ​មាន​ជំងឺ​មហារីក​សុដន់ និង​ដែល​គេ​អាច​បញ្ចៀស​បាន។ កត្តាការងារ​ត្រូវបាន​ប្រទេស​ខ្លះ​ចាត់​ទុក ជា​ដើម​ហេតុ​មួយ​នាំ​ឲ្យ​លេច​ឡើង​នូវ​ជំងឺ​មហារីក​សុដន់​ដែរ។ ភ្នាក់ងារ​ប្រឆាំង​នឹង​ជំងឺ​មហារីក​របស់​អង្គការ​សុខភាព​ពិភពលោក បាន​ចាត់ទុក​ការងារ​ប្រឈម​នឹង​កាំរស្មី X Gamma រលក​ម៉ាញេទិក រលក​វិទ្យុសកម្ម ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក​ធ្ងន់ធ្ងរ ឯ​ការងារ​ពេល​យប់ ត្រូវ​បាន​ចាត់ទុក​ជា​ភ្នាក់ងារ​អាចនាំ​ឲ្យ​មាន​ជំងឺ​មហារីក។ កត្តា​ហានិភ័យ​ផ្សេង​ទៀត​នៃ​ជំងឺមហារីក​សុដន់ ដូចយ៉ាង សារធាតុ​គីមី កំពុង​ស្ថិត​ក្នុង​ការសិក្សា​វិភាគ​របស់​ទីភ្នាក់ងារ​សុវត្ថិភាព​សុខភាព​បារាំង ដែល​នឹង​ចេញ​ផ្សាយ​លទ្ធផល​ការងារ​នៅ​ចុង​ឆ្នាំ​២០២៧។ តើ​ការងារ​ពេល​យប់​នាំ​ឲ្យ​លេច​ជំងឺ​មហារីក​យ៉ាង​ដូចម្តេច? ប្រឈមនឹង​រលក​វិទ្យុសកម្ម កាំរស្មី ... ញឹកញយ អាច​មាន​គ្រោះ​កើត​ជំងឺ​មហារីក​សុដន់​ជាហេតុផល​ងាយ​យល់។ ចុះ​ការងារ​ពេល​យប់​និង ជំងឺ​មហារីក​សុដន់​វិញ តើ​អ្នក​វិទ្យាសាស្ត្រ​ពន្យល់ អំពី​ទំនាក់ទំនង ហេតុ​និង​ផល យ៉ាង​ដូចម្តេច? បើតាមការសិក្សា​របស់​អ្នក​ស្រាវជ្រាវ នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​និង​ស្រាវជ្រាវ​សុខាភិបាល​បារាំង​ហានិភ័យ​មាន​ជំងឺ​មហារីក​សុដន់​បាន​កើន​ឡើង​យ៉ាងខ្លាំង ក្នុង​ចំណោម​ស្ត្រី​ធ្វើការ​ពេល​យប់​ដល់​ទៅ​៣០% លើស​ស្ត្រី​ផ្សេង​ទៀត។ កំណើន​ហានិភ័យ​កាន់តែ​គួរ​ឲ្យ​កត់​សម្គាល់​ថែម​ទៀត ចំពោះ​ស្ត្រី​នៅ​ពេល​ធ្វើការ​ពេល​យប់ ចាប់ពី ៤ឆ្នាំ​ឡើង​ទៅ និង​ធ្វើការ​ពេល​យប់​ជាប់​គ្នា​បី​យប់ ក្នុង​មួយ​សប្តាហ៍។ ការងារ​យប់​ពាក់ព័ន្ធ​កាន់តែ​ខ្លាំង​នឹង​ជំងឺ​មហារីក​សុដន់ បើ​ស្ត្រី​ចាប់ផ្តើម​ធ្វើការ​នៅ​ពេល​យប់ មុន​មាន​ផ្ទៃ​ពោះ​កូន​ដំបូង ព្រោះ​កោសិកា​ក្រពេញ​ផលិត​ទឹកដោះ នៅ​ខ្សោយ​ងាយ​រង​គ្រោះ​នៅ​ឡើយ។ បើតាម​អ្នក​ស្រាវជ្រាវ ផល​ប៉ះពាល់​នៃ​ការងារ​ពេល​យប់ ចំពោះ​សុដន់​បណ្តាល​មកពី​យន្តការ​នៃ​ចង្វាក់​ពេល​វេលា​ជា​ធម្មជាតិ​មនុស្ស​សកម្ម​ខ្លាំង​នៅ​ពេល​ថ្ងៃ​ និង សម្រាក​នៅ​ពេល​យប់ ត្រូវ​

  3. Oct 7

    ហេតុអ្វី​ចំនួន​កុមារមីញ៉ូម​ភ្នែក​កើន​ឡើង​ខ្លាំង​ ស្ទើរ​គុណនឹង​បី ក្នុង​រយៈ​ពេល​តែ​ប៉ុ

    បើ​តាមការសិក្សា​អេស្ប៉ាញ​ទើប​ចេញ​ផ្សាយ​ នៅ​ខែ​កញ្ញា​២០២៦ មីញ៉ូមភ្នែក​ពិត​ជា​​ជំងឺមួយ ដែល​កំពុង​រាតត្បាត​​នៅ​លើ​ពិភពលោក។ កំណើន​កុមារអាយុ ពី​​៨ទៅ​១២​ឆ្នាំ​ មាន​ភ្នែក​មីញ៉ូម បាន​កើន​ឡើងយ៉ាង​​ខ្លាំងនិង​​គួរ​ឱ្យ​កត់​សម្គាល់។ កុំប្រហែសមើលស្រាល​ជំងឺ​មីញ៉ូមភ្នែករបស់កុមារឱ្យសោះ ព្រោះផលវិបាក​អាច​ធ្ងន់ធ្ងរ​ខ្លាំង ​នៅ​ពេល​ចាស់។ គ្មាន​អ្វី​ប្លែក​ទៀត​ឡើយ នៅ​ពេល​ឃើញ​ក្មេង​ពាក់​វែនតា។ នៅ​ឆ្នាំ​២០៥០ មនុស្សពាក់​កណ្តាលផែន​ដី​នឹង​ពាក់វែនតា មីញ៉ូម។ ប៉ុន្តែ​កំណើន​ករណីមីញ៉ូមភ្នែក មាន​សន្ទុះខ្លាំង ពិសេស​ ក្នុង​ចំណោម​កុមារ។ ដូច្នេះ​ប្រសិន​បើ​កូនមក​ពីសាលា​រៀន​វិញ ថ្នូរ​ថា​ឈឺក្បាល ថ្នូរ​ថាលោក​គ្រូ អ្នកគ្រូ ​សរសេរមិនច្បាស់នៅ​លើ​ក្តារខៀន​ ឬ​ធ្វើ​ភ្នែក​មីៗ នៅ​ពេល​មើល​ឆ្ងាយ​ ... កូនៗរបស់​អ្នក​​ប្រហែល​ជា​មាន​ជំងឺ​មីញ៉ូប និង​ត្រូវ​ការ​ពាក់​វែនតា​ហើយ។ ហើយ​ត្រូវ​តែបង្កើន​ការ​​ប្រុង​ប្រយ័ត្នបន្ថែម​ទៀត បើ​កូន​នៅកំពុង​មាន​អាយុ​ពី​៨​ទៅ ១២​ឆ្នាំ។ មីញ៉ូបជា​ជំងឺ​រាតត្បាតថ្មី ​ការសិក្សា​របស់អ្នកស្រាវជ្រាវ​​អេស្ប៉ាញ ទើប​ចេញផ្សាយ​នៅ​ខែកញ្ញា ក្នុង​ទស្សនាវដ្តី​Ophthalmic and Physiological Optics បាន​បង្ហាញ​ឱ្យ​ឃើញ​ថា អត្រា​កុមារ​មាន​ជំងឺ​មីញ៉ូម ក្នុង​វ័យ​ពី​៨​ទៅ​១២​ឆ្នាំ​នេះ បាន​កើន​ឡើង​យ៉ាង​ខ្លាំង ដល់​ទៅ​ប្រមាណ​ជិត​បីដង​ ពោលគឺពី​១២,៣%​ទៅ​២៨,៧%។ នៅ​ប្រទេសបារាំង ទិន្នន័យ​សិក្សា​អេពីដេមីសាស្ត្រ​ចុងក្រោយ ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០២១ ក្នុង​ទស្សនាវដ្តី  le British Journal of Ophtalmology ​ក៏​បាន​បញ្ជាក់​ដូច​គ្នា​ថា គឺ​ក្មេង​ក្នុង​វ័យ​នេះហើយ​​ដែល​មាន​ការ​លូត​លាស់​ជំងឺ​មីញ៉ូម​លឿន​ខ្លាំងជាង​គេ ព្រោះ​ជា​វ័យ​ដែលកុមារពេញ​​លូត​ខ្លាំង។ នៅ​ពេល​ក្មេង​ចាប់​លូត​ធំ ឆ្អឹង​និង​គ្រាប់​ភ្នែក​ក៏​ចាប់​លូត​វែង និង​រីកធំ​ដែរ។ ហើយ​ភ្នែកដែលមីញ៉ូប គឺ​ជា​ភ្នែកដែលមានទម្រង់វែង​និង​ធំ។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Pr Nicolas Leveziel ប្រធាន​ផ្នែក​ចក្ខុ​វិទ្យា​នៅ​មន្ទីរពេទ្យ​CHU Poitiers។ កាលណា​​គ្រាប់​ភ្នែក​លូត​វែង​ជ្រុល ជាផលវិបាក​ រូបភាព​មើល​ឃើញ​មិនផ្តិត​​នៅ​លើ​ប្រសី​នៅ​បាត​ភ្នែក​ ដូច​អ្នក​មាន​​ភ្នែកជា​​​ល្អ​ធម្មតា​ទេ តែ​នៅ​ខាង​មុខ​ប្រសី​ភ្នែក ទើប​បាន​ជា​អ្នក​មីញ៉ូម​មិនអាចមើល​​ឆ្ងាយ​បានឃើញ​ច្បាស់​នោះ។ ជា​ទូទៅ មូលហេតុ​ចម្បង​ទីមួយ​ដែលនាំឱ្យ​ភ្នែក​មីញ៉ូប គឺ​កត្តាពូជ។ មានម្តាយ​ឬ​ឪពុក​មីញ៉ូម នោះ​កូនក៏​ងាយ​ជួប​គ្រោះ​មាន​ជំងឺមីញ៉ូប​ដែរ។ ហើយ​បើ​ម្តាយ​និង​ឪពុក​សុទ្ធ​តែមីញ៉ូបទាំងពីរ​នាក់ នោះលទ្ធភាព​​មីញ៉ូមរបស់​កូនៗ នឹងកើន​ឡើង​មួយ​ជា​បី​យ៉ាង​តិច និង​អាច​ដល់៨​ដង​លើស​ក្មេង​គ្មាន​ឪពុកម្តាយ​មីញ៉ូមឯណោះ។ តែ​កំណើន​ករណី​ភ្នែក​មីញ៉ូប ដ៏ខ្ពស់​និង​លឿន​ខ្លាំង​ក្នុង​វ័យ​កុមារ អាច​បណ្តាល​មក​ពីកត្តា​ដែល មិនពាក់ព័ន្ធ​នឹង​ពូជ។ កាលពីមុន​ក្មេង​កើតមីញ៉ូប​ច្រើន​នៅពេល​ចូល​ដល់​វ័យ​សិក្សាថ្នាក់មហាវិទ្យាល័យ ជានិស្សិត ដែល​ចំណាយ​ពេល​វេលា​ច្រើន​ក្នុង​ការ​អាន ក្នុង​ការ​សិក្សា។ ជា​មីញ៉ូបនិស្សិត។ តែពេល​នេះ មីញ៉ូប​និស្សិត​ក្លាយជា​មីញ៉ូបសិស្ស មីញ៉ូបកុមារ​និងក្មេង​ជំទង់ ដែល​វក់​ខ្លាំង​នឹង​អេក្រង់។ នៅ​ពេល​អាន នៅពេល​មើល​ទូរស័ព្ទ ចំណុចប្រសព្វ​នៃ​ភ្នែក​ផ្តោត​មើល​​លើរយៈចម្ងាយ​ខ្លី​។ ធ្លាប់​តែមើលជិតយូរៗ​ទៅ​ ភ្នែក​មាន​ទម្លាប់ប្រឹង​មើល​តែ​របស់​ជិតៗ ក្លាយ​ជា​ភ្នែក​ខ្ជិល បាត់​បង់​ទម្លាប់​ប្រឹង​មើល​ឆ្ងាយ។ បន្ទាប់​មក​ទៀត កុមារជំនាន់​ថ្មី ចំណាយ​ពេលវេលា​តិច​តួច​ណាស់​ សម្រាប់​រត់​លេង​នៅ​ក្រៅ​ផ្ទះ នៅ​ទីលាន​ ទីវាល។ នៅ​ពេល​ក្មេងបាន​​រត់​​លេងនៅ​​ក្រៅ​ផ្ទះ នៅក្នុង​សួន ក្នុង​កន្លែងក្មេងលេង ក្មេង​អាច​មើល​អ្វីៗ​ដែល​នៅ​ឆ្ងាយ មើលសត្វស្លាប​ហោះហើរ មើលវត្ថុ​នៅ​លើមេឃ​ មើល​ព្រៃព្រឹក្សា ។ល។ គឺ​ ជា​ការ​បង្ហាត់​ភ្នែក​ឱ្យ​ប្រឹង​មើល​ឆ្ងាយ​ផង និងជា​ឱកាស​ផលិត​ជាតិ​អរមូន​ដួប៉ាមីន​។ អរមូនដូប៉ាមីននេះ​មាន​សកម្មភាព​លើ​ភ្នែក ដោយ​ទៅ​រារាំង​មិន​ឱ្យ​គ្រាប់​ភ្នែក លូតដុះវែងទេ។ ដូច​និយាយ​ពី​ខាង​ដើម មក​ពី​​​គ្រាប់​ភ្នែក​លូត​វែង ទើប​មានរោគមីញ៉ូប។ ក្មេង​នៅ​រត់​លេង​ខាង​ក្រៅ​ផ្ទះ​កាន់តែ​យូរ​ ភ្នែក​ផលិត​អរមូនដូប៉ាមីន​កាន់តែ​ច្រើន​ដែរ ហើយ​មិន​សូវ​លូត ជំងឺ​មីញ៉ូប​ក៏​លែង​សូវមាន។ ប៉ុន្តែ​បច្ចុប្បន្ននេះ ក្មេង​ជក់​នឹង​ទូរស័ព្ទ អេក្រង់​ មិនចង់​ចេញ​ទៅ​រត់​លេង​នៅ​ក្រៅ​ផ្ទះ​ នៅ​ឧទ្យានទ

  4. Sep 30

    បរិភោគទឹកច្រើនជ្រុលពេក អាចជា គ្រោះថ្នាក់សម្រាប់សុខភាព ?

    គ្មានទឹកមនុស្សនឹង​ស្លាប់។ ពិសាទឹក បានគ្រប់គ្រាន់ ជាប្រការចាំបាច់ណាស់ សម្រាប់​ជួយ​ឲ្យ​សរីរាង្គកាយ មាន​ដំណើរការ​ល្អ ប៉ុន្តែ​បើ​ពិសា​ច្រើន​ជ្រុល​ហួស​ហេតុ​ពេក ទឹក​​អាច​​បង្ក​គ្រោះថ្នាក់​ទៅ​វិញទេ។ តើ​ត្រូវ​បរិភោគ​ទឹក​ប៉ុន្មាន​លីត្រ​ក្នុង​មួយ​ថ្ងៃ ទើប​ហៅ​ថា​ល្អ និង ចាប់​ពី​បរិមាណ​ប៉ុន្មាន​ទៅ ដែល​នាំ​មាន​ផលវិបាក​ដល់​សុខភាព? ទឹកជាភេសជ្ជៈដ៏ចាំបាច់​សម្រាប់​មនុស្ស​គ្រប់​រូប​ទាំងអស់។ ផ្តល់​ជាតិទឹក ផ្តល់​ភាពសើម​ដល់​សព៌ាង្គកាយ ជាប់​ជាប្រចាំ នឹង​ធ្វើឲ្យ​សរីរាង្គ​កាយ​មាន​ដំណើរការ​ល្អ។ ការផ្តល់​ជាតិ​ទឹក​គ្រប់គ្រាន់​ដល់​សរីរាង្គកាយ ជា​ការចូលរួម​ចំណែក​ធ្វើឲ្យ​មាន​ សរសៃ​ឈាម​បេះដូង តម្រង់នោម ប្រព័ន្ធ​រំលាយ​អាហារ និង ខួរក្បាល មាន​សុខភាព​ល្អ។ ប៉ុន្តែ​ត្រូវ​ឲ្យ​ទឹក​នោះ ជា​ទឹក​មាន​គុណភាព​ល្អ ជា​ទឹក​បរិសុទ្ធ អាច​បរិភោគ​បាន​ដោយ​គ្មាន​មេរោគឆ្លង​​ចូល​ក្នុង​សព៌ាង្គកាយ។ ទឹក​មាន​ភារៈ​ចាត់​ចែង​សីតុណ្ហភាព​រាងកាយ​ ដឹកជញ្ជូន​ជីវជាតិ រំលាយ​កាកសំណល់មេតាបូលិក និង​ធានារ៉ាប់រង​ដំណើរការ​របស់​ក្រលៀនឬតម្រងនោម ប្រព័ន្ធ​រំលាយអាហារ និង​សន្លាក់។ មាន​ន័យ​ថា ការ​ផ្តល់​ជាតិ​ទឹក​បានគ្រប់គ្រាន់ នឹង​ជួយតម្រង​នោម​ឱ្យ​ច្រោះ​​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​ក្នុង​ខ្លួន និង​ជួយ​បង្ការ​កុំ​មាន​គ្រួស​ក្នុង​តម្រងនោម។ ជួយ​ប្រព័ន្ធរំលាយអាហារ​ កិន​បំបែក​និង​បញ្ជូន​កាកសំណល់​ចេញ បញ្ចៀសអាការៈ​​ទល់​លាមក​។ ជួយរក្សា​លំនឹង​ថាមពល​ កាត់​បន្ថយ​អាការៈ​នឿយហត់​អស់កម្លាំងខ្សោយ​បញ្ញាស្មារតី។ ហេតុដូច្នេះ​ហើយ​បាន​ជា​នៅ​ពេល​ខ្វះជាតិ​ទឹក ឬបរិភោគទឹក​មិន​គ្រប់គ្រាន់ ទោះបី​ជា​ខ្វះ​តិច​តួច​ក៏​ដោយ ក៏​មនុស្ស​នឹង​អាច​មាន​អាការៈ​អស់​កម្លាំង ឈឺក្បាល ការ​ផ្ចង់គំនិត​ស្មារតី​ចុះខ្សោយ និង​ចុះ​ខ្សោយ​សមត្ថភាព​រាងកាយ​ ភ្លាម។ ផ្ទុយទៅ​វិញ ការបរិភោគ​ទឹក​ច្រើន​ជ្រុល ក៏​អាច​ជះផលវិបាក​ និងបង្កគ្រោះថ្នាក់​ដល់​សុខភាព​ដែរ។ ពិសាទឹក​ច្រើន​ជ្រុល​អាច​បង្ក​បញ្ហា​អ្វីខ្លះ? ទឹក​ជា​ភេសជ្ជៈ​ដ៏​ល្អ​ជាង​គេ​សម្រាប់​សុខភាព​។ នេះ​ជា​អនុសាសន៍​ណែនាំ​ដែល​យើង​ឮ​ជា​រហូត​មក។ ប៉ុន្តែ​ការ​ពិសាទឹក​ច្រើន​ជ្រុល​ហួសហេតុ​ពេក ក៏​មិន​ល្អ​ដែរ។ ដើម្បី​ផ្តល់ចម្លើយ​ថា​តើ​មនុស្ស​ម្នាក់ៗ​ត្រូវ​បរិភោគ​ទឹក​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ​ ទើប​សមរម្យ យើង​ត្រូវ​យល់​ជាមុន​ថា ក្នុង​មួយ​ថ្ងៃៗ​ សរីរាង្គកាយ​យើង​បាន​បាត់​បង់​​ជាតិ​ទឹក​ អស់​ប្រមាណ​ពី​ពីរលីត្រកន្លះ​ទៅ​បី​លីត្រ តាម​រយៈ​ការបញ្ចេញ​ចោល​ទឹក​នោម លាមក ​​ញើស និង​ការ​ហួត​ជាតិ​តាម​ផ្ទៃ​ស្បែក។ ដូច្នេះ​ដើម្បី​រក្សាតុល្យភាព​ យើង​ត្រូវ​ទទួល​ទាន​ទឹក បំពេញ​សរីរាង្គកាយឱ្យ​បាន​ក្នុង​​បរិមាណឱ្យ​​ស្មើវិញ (ពីរលីត្រ​កន្លះទៅបី​លីត្រ) ជា​ប្រចាំ។ តាមការ​ពិត​ យើង​បានផ្តល់​តុល្យភាព​ជាតិ​ទឹក​​ធ្វើជា​រៀង​រាល់​ថ្ងៃ ដោយ​មិន​ដឹង​ខ្លួន​ តាម​រយៈ​ការ​ទទួល​ទាន​អាហារ បន្លែផ្លែឈើ សម្លសម្លុក និង​ការ​ផឹកទឹកធម្មតា ឬ​ភេសជ្ជៈផ្សេងៗ។ ប៉ុន្តែ​នៅ​ពេល​ពិសាទឹក​ច្រើន​ជ្រុល​និង​លឿន​ពេក លើស​​ការ​បាត់បង់ អ្នក​នឹងទទួលលទ្ធ​ផល​បញ្ច្រាស។ អ្វី​ក៏​ដោយ​ឱ្យ​តែ​ធ្វើ​ជ្រុល សុទ្ធ​តែ​អាច​បក​ជា​អាក្រក់​វិញ​ទាំងអស់។ យ៉ាងណា​មិញ ការ​បរិភោគ​ទឹក​ច្រើន​ជ្រុល ហួស​សមត្ថភាពចម្រោះ​របស់​តម្រង​នោម  ដែល​ជា​ទូទៅ​អាច​ច្រោះ​បាន​ប្រមាណ​ពី​៨០០មីល្លីលីត្រ​ទៅ​១លីត្រ​ក្នុង​ម៉ោង អាច​នឹង​បង្ក​ឱ្យ​មាន​បញ្ហា​ខ្សោះ និង​ធ្លាក់​ចុះថយ​បរិមាណ​ជាតិ​អេឡិចត្រូលីត ​ជាតិ​Sodium ក្នុង​ឈាម Hyponatrémie ឬ​និយាយ​បែប​សាមញ្ញ​ថា “ពុល​ទឹក”។ ពុល​​ទឹក គឺ​ជា​គ្រោះថ្នាក់​ដ៏​ធំ​មួយ ដែលពាក់ព័ន្ធ​នឹង​បរិភោគ​​ទឹក​ច្រើន​ជ្រុល​ហួសហេតុ​ ក្នុង​រយៈ​ពេល​ដ៏​ខ្លី  លើស​សេចក្តីត្រូវការ​របស់​​សរីរាង្គកាយ។ ទឹក​នឹងក្លាយ​ជា​ជាតិ​ពុល  ព្រោះ​នៅ​ពេល​សរីរាង្គកាយ​មាន​បរិមាណ​ទឹក​ច្រើន​ពេក ​កំហាប់ជាតិ​សូច្យូម (អំបិល) ​ក្នុង​ឈាមរាវ​ខ្លាំង  ពោល​គឺមាន​កំរិត​ជាតិ​សូច្យូម​ទាប។ បើ​​អត្រា​​សូច្យូមក្នុង​ឈាម​​ទាប​ នោះកោសិកា​ខួរក្បាល​ អាច​នឹង​ហើម ហើយឡើង​សម្ពាធ​ក្នុងលលាដ៏ក្បាល ដែល​អាច​បង្កជា​អាការៈ​ ឈឺក្បាល ចង់ក្អួត រមួលក្រពើ ច្របូក​ច្របល់ ប្រកាច់ សន្លប់ និង​បើ​ធ្ងន់ធ្ងរ​អាច​ដល់​ស្លាប់​បាន។ ករណី​ស្លាប់​ដោយ​ហេតុ ហូប​​ទឹកច្រើន​ពេក​ដល់​ពុល ធ្លាប់​កើត​មានរួច​មក​ហើយ​ ​ជាពិសេស​ក្នុង​ចំណោម​អ្នកកីឡា​រត់​ម៉ារ៉ាតុង។ បើ​តាម​ស

  5. Sep 23

    ថ្នាំបង្ការ​ជំងឺរបេង​អាច​ការពារជំងឺ​វង្វេងបាន?

    ថ្ងៃទី ២១​កញ្ញា​ជា​ទិវា​ពិភពលោក​នៃជំងឺ​វង្វេងវង្វាន់។ ​បើ​តាម​ស្ថិតិ​ទើប​ចេញ​ថ្មី ២,២%​នៃ​ប្រជាជន​​បារាំងមាន​ជំងឺ​វង្វេងវង្វាន់​ Alzheimer។ ​ចំណោម​អ្នក​ជំងឺ​ចុះ​ខ្សោយ​សតិ​ទាំង​នោះ មាន​តែ​៣៤%​ប៉ុណ្ណោះ បាន​ទទួល​ការ​វិនិច្ឆ័យត្រឹម​ត្រូវ​។ ជំងឺ​វង្វេងវង្វាន់​បានក្លាយ​ជា​បន្ទុក​ ដ៏​ធំ​សម្រាប់​ពិភពលោក​ទាំងមូល។ ពិភពវេជ្ជសាស្ត្រ​ ក៏មិន​ទាន់​រកឃើញ​ថ្នាំ​ព្យាបាល និង​ថ្នាំ​ការពារ​ជំងឺ​ដ៏គួរ​ខ្លាច​នេះ​ទេ ប៉ុន្តែវ៉ាក់សាំងBCGប្រឆាំងនឹង​ជំងឺ​របេង ទំនង​អាច​ពន្យឺត​អាការៈ​រោគ​វង្វេង​បាន។ តើ​ថ្នាំ​បង្ការ​BCG​ មាន​លក្ខណៈ​ពិសេស​យ៉ាងណា ? ការសិក្សា​ពន្យល់​យ៉ាង​ដូចម្តេច​ខ្លះ? វង្វេងវង្វាន់​ជា​ជំងឺ​ខូច​ប្រព័ន្ធ​សរសៃ​ប្រសាទ​ដែល​មានកើត​ច្រើន​ជាង​គេ​នៅលើពិភពលោក។ បើ​តាម​អង្គការ​សុខភាពពិភពលោក មាន​មនុស្ស​ជាង​៥៥​លាន​នាក់​មាន​​ជំងឺ​វង្វេង ក្នុងនោះ​៦០ទៅ៧០%​ជា​ជំងឺ​វង្វេងវង្វាន់​Alzheimer នៅ​ឆ្នាំ​២០២០ និង​ដល់​១៣២លាន​នាក់​នៅ​ឆ្នាំ​២០៥០។ រោគសញ្ញា​ដំបូង​ដែល​ត្រូវ​ប្រយ័ត្នគិត​ដល់​ជំងឺវង្វេងវង្វាន់ ភ្លេច​កូនសោ​ផ្ទះ រក​នឹក​ឈ្មោះ​អ្នក​ស្គាល់​ណាម្នាក់មិន​ឃើញ ដើរ​ទៅ​ដល់​កន្លែង​តែ​ភ្លេច​មិន​ដឹង​ថា​មកធ្វើអី ... ស្ថានភាពបែបនេះ​ជា​អាការៈ​ធម្មតា​ដែល​តែង​កើត​ឡើង​លើ​មនុស្ស​ស្ទើរ​គ្រប់​រូប​។ ការភ្លេច ឬភ្លាំង​មួយ​ភ្លែតដូច្នេះ​ មិនមែន​​​ជា​សញ្ញាបញ្ជាក់ជា​ស្វ័យប្រវត្តិ​នៃ​ការ​​ចាប់ផ្តើមមានជំងឺ​វង្វេងវង្វាន់ Alzheimerឡើយ។ ប៉ុន្តែ នៅពេល​ភ្លេច ​ក្លាយ​ជា​ទម្លាប់​ប្រចាំថ្ងៃ កើត​ឡើង​ដដែលៗ រំខាន​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ​អម​ដោយ​ការ​និយាយស្តី​សួរដដែលៗ​ ឬ​អម​ដោយ​ការរង្វេង​ក្នុង​ទីតាំង-កន្លែង​ដែល​ធ្លាប់​ស្គាល់សោះ ទើប​ជា​សញ្ញា​ដាស់​ស្មារតី​ប្រាប់​ពី​ហានិភ័យ​កើត​ជំងឺ​វង្វេងវង្វាន់។ មាន​កត្តា​ចម្បងៗ​ជា​ច្រើន​ដែល​បង្កើន​គ្រោះ​ឈាន​ទៅ​កើតជំងឺ​វង្វេងវង្វាន់​។ អាយុ​ជា​កត្តាចម្បង​គេ ដោយ​​ប្រេវ៉ាឡង់កើត​ជំងឺ​វង្វេងវង្វាន់បាន​កើន​ឡើង​ពី​​១%​នៅ​អាយុ​ពី​៦០ទៅ​៦៥ឆ្នាំ​​ ដល់​ជិត​៥០%​នៅ​អាយុ​៨៥ឆ្នាំ។ ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Bruno Dubois សាស្ត្រាចារ្យ​ផ្នែក​ប្រព័ន្ធប្រសាទវិទ្យា នៅ​មន្ទីរពេទ្យសកលវិទ្យាល័យ​ Pitié-Salpêtrière ក្រុង​ប៉ារីស ៖ “ជំងឺ​វង្វេងវង្វាន់ Alzheimer មានពាក់ព័ន្ធ​នឹង​អាយុ។ ប៉ុន្តែ​មិនមែនមានន័យថា​ ក្មេង​មិន​កើត​ជំងឺ​នេះ​ឡើយ។ យើង​គ្រប់គ្នា​ នៅអាស៊ី អាហ្វ្រិក ... រស់​មាន​សុខភាព​ល្អ រហូត​ដល់​វ័យមួយ​ដែល​ជំងឺ​វង្វេងលេចឡើង​ដោយឯង តាម​ច្បាប់ធម្មជាតិ។ ហេតុដូច្នេះហើយ​បាន​ជា​កាលពី​ជាង​៣០ឆ្នាំមុន គេ​មិន​សូវ​ឃើញ​មាន​ជំងឺ​វង្វេងវង្វាន់អាល់ហ្សៃមែរ​ទេ នៅប្រទេស​បារាំង។ ជំងឺ​នេះ​​ទើប​ចាប់​ផ្ទុះ​កំណើន ដូច​ស៊ូណាមី​ នៅពេល​នេះ ព្រោះ​មនុស្ស​បច្ចុប្បន្ន​មាន​អាយុវែង រស់​បាន​យូរ។​ អាយុ​វែង ​រស់​បាន​យូរ​រហូត​ដល់​វ័យ​មួយ​ដែល​ជំងឺ​វង្វេង​លេចឡើង ជា​ធម្មតា។ ប៉ុន្តែ​ជា​ថ្មី​ម្តងទៀត​ ខ្ញុំ​សូម​បញ្ជាក់​ថា ជំងឺ​វង្វេងវង្វាន់​អាល់ហ្សៃមែរ មិនមែន​ជា​ជំងឺ​ដែល​បណ្តាលមកពី​ភាព​ចាស់​ជរាទេ។ ប៉ុន្តែ​ជា​ជំងឺ​ដែល​មាន​ពាក់ព័ន្ធ​ភាព​ចាស់ជរា។ គ្រប់​មនុស្ស​ចាស់​រស់​ដល់​អាយុ​៩០ឆ្នាំ​ មិនមែន​សុទ្ធ​កើត​រោគ​វង្វេងទាំងអស់​ឡើយ។​ ២០-៣០%​ ចំពោះ​មនុស្ស​ក្នុង​វ័យ​ខ្ទង់​៨០ និង​ដល់​ជាង​៤០%​សម្រាប់​មនុស្ស​ចូល​វ័យ​៩០ឆ្នាំ។ មាន​ន័យ​ថា ប្រមាណ​៦០%​នៃ​មនុស្ស​ចាស់អាយុ​លើស៩០ឆ្នាំ​ គ្មាន​ជំងឺ និងគ្មាន​រោគសញ្ញាជំងឺ​ Alzheimer។” កត្តាពូជ និង​សុខភាព​សរសៃឈាម​បេះ​ដូង (មានជំងឺ​លើស​ឈាម ទឹកនោមផ្អែម ក៏​មាន​ចំណែក​សំខាន់​ខ្លាំង​ដែរ​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ជំងឺ​វង្វេងវង្វាន់។ នៅក្នុង​ការ​សិក្សា​ចេញ​ផ្សាយ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០២៥​ ក្នុង​ទំព័រទស្សនាវដ្តី​វិទ្យាសាស្ត្រ​ដ៏ល្បីល្បាញ The Lancet ការ​ស្រូប​ធាតុល្អិត​និចល​ តូចឆ្មារ PM2.5 យូរ​ខែ​ថ្ងៃ បាន​បង្កើន​គ្រោះ​ហានិភ័យ​ខ្ពស់ខ្លាំងណាស់​ឱ្យ​​មាន​ជំងឺ​វង្វេងវង្វាន់។ បើ​តាម​របាយការណ៍​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​ ឆ្នាំ​២០២៤ ជំងឺ​វង្វេង​​ចុះ​ខ្សោយ​ប្រព័ន្ធសរសៃ​ប្រសាទនៅលើពិភពលោក ចំនួន​៤៥% ទំនង​បណ្តាល​មក​ពី​កត្តា​ហានិភ័យ​ដែល​គេអាច​ប្តូរផ្លាស់​បាន។ ដូច្នេះ​ គេ​ទំនង​ជា​អាច​មាន​លទ្ធភាព​ ក្នុង​ករណី​ខ្លះ ការពារ ឬ​ពន្យឺត​ពេលវេលា​កុំ​ឱ្យ​ឆាប់​កើត​ជំងឺ Alzheimerបាន។ មូលនិធិស្រាវជ្រាវជំងឺ Alzheimer បារាំង បាន​ពន្យល់​ថា ខួរក្បាលមនុស្ស​ជា​សរ

  6. Sep 16

    សាក់និងគ្រោះថ្នាក់ជា​យថាហេតុ​ចំពោះ​សុខភាព​រាងកាយ

    តាំងពីជាង២០ឆ្នាំកន្លងមកនេះ សាក់ស្បែក បានឡើងកូដ មានអ្នកនិយមទៅចាក់ កាន់តែ​ច្រើនឡើងៗ នៅតាមបណ្តាប្រទេស​លោកខាងលិច។ មួយភាគប្រាំ នៃ​មនុស្ស​នៅ​លើ​ពិភពលោក​យើងនេះ មានសាក់នៅលើខ្លួន។ ប៉ុន្តែការសាក់ មិនថា ដើម្បីលម្អរាងកាយ ឬ ដោយសារ ជំនឿផ្សេងៗទេ សុទ្ទតែមានបង្កប់ហានិភ័យឆ្លងរោគ និង អាល់ឡែកហ្ស៊ីបាន។ តើបច្ចុប្បន្ននេះ គេ​បាន​ស្គាល់ និង យល់​អំពី​ផលវិបាក នៃ​ការសាក់ ចំពោះ​សុខភាព យ៉ាង​ណា​ដែរ? ការចាក់សាក់ នៅលើស្បែក មានប្រវត្តិ និងជាប្រពៃណី​ដ៏យូរលង់​ណាស់​មក​ហើយ នៅលើ​ពិភពលោក។ ក្នុង​ប្រពៃណីខ្លះ សាក់​ជា​ដំណាក់កាល​ដែល​មិនអាច​រំលង​បាន ព្រោះ​ជា​ការបញ្ជាក់​អត្តសញ្ញាណ ឋានៈ​ក្នុង​សង្គម និង​ដំណើរជីវិត។ នៅ​កម្ពុជា ចាស់​បុរាណ​មាន​ជំនឿ​ថា ការចាក់​សាក់​យ័ន្ត បញ្ចូល​អាគម​គាថា អាច​ធ្វើ​ឲ្យ​ក្លាយ​ជា​វិសេសជន អាច​ជួយ​ការពារ​ខ្លួន អាច​ធ្វើ​ឲ្យ​មនុស្ស​ប្តូរផ្លាស់​អត្តចរិក។ល។ អបិយ​ជំនឿ ចាក់​សាក់​យ័ន្ត ធ្វើជា​អាវុធការពារ កាប់​មិន​មុត​ដុត​មិន​ឆេះ បាន​ដក់​ជាប់​ក្នុង​ផ្នត់​គំនិតខ្មែរ និង ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មរតក​វប្បធម៌​ខ្មែរ​បុរាណ​មួយ ដែល​គួរ​ថែរក្សា​ឲ្យ​បាន​គង់វង្ស។ ក្នុង​សង្គម​ខ្លះ​ទៀត សាក់​ជា​តំណាង​រូបភាព​អវិជ្ជមាន  ដោយ​យល់​ថា​អ្នក​ចាក់​សាក់ ជា​ក្រុម​អ្នក​លេង ក្រុម​មិន​ល្អ។ ប៉ុន្តែ​តាំង​ពី​ជាង​ម្ភៃ​ឆ្នាំ​មក​នេះ សាក់​បាន​ក្លាយ​ជា​សិល្បៈ​នៃ​ការ​លម្អ​រាងកាយ​មួយ ក្នុង ចំណោម​យុវវ័យ​ជំនាន់​ក្រោយ និង​កាន់តែ​ពេញ​និយម​ឡើងៗ គ្រប​បាំង​គំនិត​អវិជ្ជមាន ទាំងឡាយ​ទាក់ទង​នឹង​សាក់។ ចាក់​សាក់​បាន​ក្លាយ​ជារឿង​សាមញ្ញ​របស់​ជន​ទូទៅ។ បើតាម​ការ​ប៉ាន់​ស្មាន មាន​មនុស្ស​ជាង​១ពាន់​លាន​នាក់ ឬ ត្រូវជា ១ភាគ៥​នៃ​ប្រជាជន​សរុប​នៅលើ ផែនដី មាន សាក់​នៅ​​លើ​ខ្លួន និង ដល់​ទៅ មួយ​ភាគ​បួន ក្នុង​ចំណោម មនុស្ស​អាយុ​ក្រោម​៣៥​ឆ្នាំ។ នៅអឺរ៉ុប កន្លែង​ចាក់​សាក់​បាន​រីក​ដុះដាល​យ៉ាង​ខ្លាំង ព្រោះ​អាជ្ញាធរ​បាន​សម្រួល បែប​បទ​រដ្ឋបាល និង​បាន​ពង្រឹង​ច្បាប់​ត្រួតពិនិត្យ​សុវត្ថិភាព​ការចាក់សាក់ ទាំង​ខាង​ផ្នែក អនាម័យ ដ៏​ដូចជា​ទឹកថ្នាំ​សម្រាប់​សាក់។ ប៉ុន្តែ​ច្បាប់​កំណត់​បទដ្ឋាន​សុវត្ថិភាព​ទឹកថ្នាំ​សាក់​នៅ​អឺរ៉ុប ដែល​មាន​លក្ខណៈ​តឹងតែង​ខ្លាំង​ជាង​គេ ខ្លាំង​ជាង​នៅ​សហរដ្ឋ​អាមេរិក​ទៀត​នោះ ទើប​ចូល​ជា​ធរមាន កាលពី​ខែ​កុម្ភៈ​ឆ្នាំ២០២៥​មុន​នេះ​ទេ។ ទឹកថ្នាំ​ចាស់ និង​សល់​ពី​មុន នៅ​តែ​បន្ត​ធ្វើ​ចរាចរណ៍​នៅអឺរ៉ុបដដែល រហូត​អស់​ពី​ស្តុក។ ហានិភ័យឆ្លងរោគ ឬមាន​ការបង្ក​រោគ ដោយ​ការសាក់ ត្រូវបាន​កាត់​បន្ថយ តាម​រយៈ​ការ​ប្រើប្រាស់​សម្ភារៈ​ម្ជុល​ឬឧបករណ៍​​ចាក់ ដែល​ឆ្លង​កាត់​ការ​សម្លាប់​មេរោគ​​ត្រឹមត្រូវ។ តែ​គ្រោះ​អាល្លែកហ្ស៊ី និង​គ្រោះថ្នាក់ បង្ក​ឡើង​ដោយ​ទឹក​ថ្នាំ​សម្រាប់​សាក់ នៅ​ខ្ពស់​ដដែល។ គ្រូ​សាក់​បាន​ទទួល​ស្គាល់​ថា ពួកគាត់​បាន​ដឹង​អំពី​ធាតុ​ផ្សំ​គោល​បិទ​លើ​ប្រអប់​ទឹក​ថ្នាំ ប៉ុន្តែ​មិន​អាច​ដឹង​អស់​អំពី​សមាសធាតុ​លម្អិត​នៃ​ទឹកថ្នាំ​នោះ​ទេ។ បញ្ហាធំ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព គឺ​បណ្តាល​មកពី ទឹកថ្នាំ។ គ្មាន​ក្រុមហ៊ុន​ណា ផ្សំ​ពណ៌​ទឹក​ថ្នាំ ពិសេស​សម្រាប់​ប្រើ​សាក់​លើ​ស្បែក​ទេ។ នៅ​ក្នុង​ទឹកថ្នាំ ធាតុ​កំណត់​ពណ៌​ថ្នាំ ជា​សារធាតុ​គីមី តែមួយ​ដូចគ្នា ក្នុងថ្នាំព៌ណ​ឧស្សាហកម្ម ផលិត​ឡាន ផលិត​ប្លាស្ទិក ដែល បង្កប់​ទៅ​ដោយ​ភាពកខ្វក់។ គឺភាព​មិន​បរិសុទ្ធ​នៃ​ថ្នាំ​នេះ​ហើយ ដែល​ជា​ដើម​ហេតុ​នាំ​ឲ្យ​មាន ផល​វិបាក​ចំពោះ​សុខភាព​នៅ​ពេល​សាក់។ បើតាម​គ្រូពេទ្យ​ជំនាញ​ផ្នែកសើរស្បែក ទឹកថ្នាំ​អាច​បង្ក​បញ្ហា​បី​យ៉ាង៖ គឺ​ទឹកថ្នាំ​អាច​ចម្លង​មេរោគ ពពួក​មីកូបាក់តេរី​ ឆ្លងក្រោយ​ចាក់​សាក់​រួច។ ទីពីរ គឺ​ការ​ចាក់​សាក់​ក្រាស់ និង ច្រើន​ពេញ​ផ្ទៃ​ស្បែក​ពេក អាច​បញ្ចៀប​ជាតិ​ថ្នាំ​ពណ៌​សាក់ ទៅក្នុង​ស្រទាប់​ស្បែក ដែម ច្រើនជ្រុលដែល ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ប្រព័ន្ធ​ទឹក​រងៃ​ឡាំហ្វាទិក ពោលគឺ​អាច​ធ្វើ​ឲ្យ​សរីរាង្គកាយ​ពុល នៅ​ពេល​ក្រោយ។ ជាតិ​ផ្សំ​ដំឡើង​ពណ៌​ខ្លះ​ទៀត ជា​សារធាតុ​ហាម​ឃាត់ ដោយ​វា​ជា​ភ្នាក់ងារ​អាច​បង្ក​ជំងឺ​មហារីក ឬ​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​សរីរាង្គ​កាយ​ចុះ​ខ្សោយ ហើយ បង្ក​ជា​ប្រតិកម្ម​អាល្លែកហ្ស៊ី​ឡើង។ បើ​តាម​វេជ្ជបណ្ឌិត​ជំនាញ​ស្បែក​ដដែល ថ្នាំពណ៌​កាន់​តែ​ដុត កាន់​តែ​អាច​បង្ក​គ្រោះថ្នាក់ជាងគេ។ មកទល់​ពេលនេះ​ម៉ោង​នេះ ការចាក់​សាក់​ដោយ​ប្

  7. Sep 9

    តើក្មេងជំទង់ងាយមានវិបត្តិផ្លូវចិត្ត អ្វីខ្លះ ?

    គេថាក្មេងជំទង់ ជាវ័យដ៏ល្អនិងរីករាយបំផុត នៃជីវិត។ ប៉ុន្តែអន្តរកាលនេះ អាច​មាន​វិបត្តិ​ច្រើន និង​យូរ ទម្រាំ​ឆ្លង​ផុត សម្រាប់​ក្មេង​ជំទង់ខ្លះ។ បើតាម​អង្គការ​សុខភាព​ពិភពលោក ក្នុងចំណោម​ក្មេង​ជំទង់​អាយុពី ១០​ទៅ​១៩​ឆ្នាំ ៧​នាក់ មាន​ម្នាក់​រង​វិបត្តិ​ផ្លូវចិត្ត ដូចជា​មាន​ជំងឺ​បាក់​ទឹកចិត្ត ជំងឺ​ថប់បារម្ភ ឬ​ជំងឺ​ញៀន (ញៀនថ្នាំ ញៀន​ល្បែង​ស៊ីសង-ហ្កេម ញៀន​ស្រា)។ ជា​បឋម​វ័យ​ដ៏​ស្រស់​ផូរផង់ ហេតុអ្វី​ក្មេង​ក្នុង​វ័យ​នេះ​ងាយ​និង​ឆាប់​ធ្លាក់​ក្នុង​គ្រោះ​ញៀន មាន​វិបត្តិ​ផ្លូវចិត្ត ? វ័យ​ជំទង់​ជា​ដំណាក់​ពិសេស​និង​ជា​វ័យ​កំណត់​អនាគត។ ការប្តូរផ្លាស់​រូបរាង​កាយ អារម្មណ៍ សង្គម បរិយាកាស​ជុំវិញ​ខ្លួន កត្តា​សម្ភារៈ​ភាពក្រីក្រ អំពើ​ហិង្សា រង​ការព្យាបាទ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ក្មេងស្រី ក្មេងប្រុស​ក្នុង​វ័យជំទង់​ជួប​វិបត្តិ​ផ្លូវចិត្ត​បាន។ នៅលើ​ពិភពលោក​បច្ចុប្បន្ន ក្នុង​ចំណោម​មនុស្ស​៦​នាក់ ម្នាក់​មាន​អាយុ ពី១០​ទៅ១៩ឆ្នាំ។ ហើយ​ក្មេង​ក្នុង​វ័យ​នេះ ម្នាក់​ក្នុង​ចំណោម​៧​នាក់ (១៤%នៃ​ប្រជាពលរដ្ឋ​នៅលើ​ផែនដី) មាន​បញ្ហា​ផ្លូវចិត្ត និង មិន​បាន​ទទួល​ការយក​ចិត្ត​ទុក​ដាក់​ព្យាបាល​ទេ។ វិបត្តិ​ផ្លូវចិត្ត​ចម្បងៗ​ដែល​អាច​លេច​ឡើង​នៅ​ក្នុង​វ័យជំទង់ និង ទើប​ពេញ​វ័យ​ភ្លាម ច្រើន​តែ​ជា ជំងឺ​ថប់​ព្រួយ​បារម្ភ ជំងឺ​បាក់​ទឹកចិត្ត វិបត្តិ​ចំណីអាហារ និង​ញៀន។ វិបត្តិផ្លូវចិត្ត តាមការពិត វ័យជំទង់ ដែល​ល្បីថា​ដំណាក់កាល​ដ៏​រីករាយ​បំផុត​នៃ​ជីវិត ជា​ដំណើរ​ឆ្លង​អន្តរកាល​ទៅ​រក​ភាព​ពេញ​វ័យ ក្លាយ​ជា​មនុស្ស​ធំ នា​ពេល​អនាគត ដែល​រំលេច​ទៅ​ដោយ​វិបត្តិ និង ដែល អ្នក​ម្តាយ​លោក​ឪពុក​ខ្លះ ហៅ​ថា​ជា​ដំណាក់កាល​កូន​អកត្តញូ។ ក្នុងរយៈពេល​នេះ ក្មេង​មាន​ការប្តូរ​ផ្លាស់​រាងកាយ​ផង ត្រូវ​ចាប់​ផ្តើម​ប្រកាន់​ទម្លាប់​សម្រប​ខ្លួន​ទៅ​នឹង​សង្គម​ផង សម្រប​អារម្មណ៍​ខ្លាំង​ដើម្បី​ផាសុកភាព​ផ្លូវចិត្ត​ផង។ មាន​កត្តា​ជាច្រើន​អាច​ជះ​ឥទ្ធិពល​លើ​សុខភាព​ផ្លូវចិត្ត ដូចជា ភាពលំបាកលំបិន សម្ពាធ​ចង់​ដូច​គេ​ឯង សម្ពាធ​ស្វែង​រក​អត្តសញ្ញាណ។ ឥទ្ធិពល​នៃការ​ផ្សព្វផ្សាយ​ព័ត៌មាន និង ស្តង់ដារ​មនុស្ស អាច​ធ្វើ​ឲ្យ​មាន​គម្លាត​ខ្លាំង​រវាង​ការពិត​ជាក់ស្តែង ដែល​យុវវ័យ​កំពុង​ឆ្លងកាត់ និង​គំនិត​ ឬ​ក្តី​ស្រមៃ​សម្រាប់​អនាគត​ពីមុន។ គុណភាព​ជីវិត​ក្នុងគ្រួសារ ទំនាក់ទំនង​ជាមួយ​ក្មេង​វ័យ​ស្របាល​គ្នា ក៏ជា​កត្តា​កំណត់​សុខភាព​ផ្លូវចិត្ត​មួយ​ដែរ​របស់​ក្មេង​ជំទង់ ។ អំពើ​ហិង្សា (ជាពិសេស​អំពើ​ហិង្សា​ផ្លូវភេទ និង​ការបំពារបំពាន) ការអប់រំ​បែប​តឹងតែង​ផ្តាច់ការ​ និង​ការលំបាក​ផ្នែក​ថវិកា​សេដ្ឋកិច្ច សុទ្ធតែ​ជា​ផ្នែក​មួយ ដែល​អាច​បង្កើន​គ្រោះ​ហានិភ័យ​នាំ​ឲ្យ​ក្មេងជំទង់ ងាយ​មាន​ជំងឺ​ផ្លូវចិត្ត។ ក្មេងជំទង់​ស្រី​ប្រុស​ខ្លះ ធ្លាក់ខ្លួន​មាន​គ្រោះ​កើត​ជំងឺ​ផ្លូវចិត្ត ដោយហេតុ​តែ​លក្ខខណ្ឌ​ជីវិត ការរើសអើង ប្រកាន់​វណ្ណៈក្នុង​សង្គម ឬ​កង្វះ​លទ្ធភាព​ទទួល​បាន​ការ​ថែទាំ ប្រកប​ដោយ​គុណភាព មាន​ជា​អាទិ៍​ក្រុម​ក្មេង​ក្រីក្រ​ខ្លាំង រស់​ក្នុង​វិបត្តិ​មនុស្សធម៌ មាន​ជំងឺ​ប្រចាំ​កាយ មាន​ពិការភាព​ផ្នែក​បញ្ញាញាណ ប្រព័ន្ធ​ប្រសាទ ឬ ជា​ក្មេង​កំព្រា ក្មេង​ប្រសូត​ចេញ​ពី​គ្រួសារ​ជនជាតិ​ភាគតិច គ្រួសារ​ធា្លប់​រង​គ្រោះ​ផ្លូវភេទ ។ល។ ខុសពីការគិត ដែល​យល់​ថា នៅ​ក្មេង​មិន​ដឹង​ខ្យល់ មិន​ចេះ​ខ្វល់ អារម្មណ៍​ថប់​បារម្ភ ឆាប់​ភ័យ​ស្លន់ស្លោ ឬ​គិត​ភ័យ​ជ្រុល​ហួសហេតុ ជា​អាការៈ​ដែល​កើត​មាន​ជា​ញឹកញាប់​ខ្លាំង​ជាងគេ លើ​ក្មេង​ក្នុង​វ័យ​ជំទង់ និង កាន់តែ​ច្រើន​ទៀត ចំពោះ​ក្មេង​ទើប​ពេញ​វ័យ។ ក្មេង​អាយុ​ពី​១៥ ទៅ ១៩​ឆ្នាំ ​ចំនួន​ដល់​ទៅ​៥,៣% មាន​វិបត្តិ​ថប់​បារម្ភ និង​៣,៤%​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត។ នេះ​បើ​គេ​ជឿ​តាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក។ រោគ​សញ្ញា​នៃ​ជំងឺ​បាក់​ទឹកចិត្ត និង​ថប់បារម្ភ មាន​លក្ខណៈ​រួម គឺ​ក្មេង​មាន​ការប្តូរផ្លាស់​អារម្មណ៍​យ៉ាង​លឿន​រហ័ស។ វិបត្តិ​នេះ​អាច​ជះ​ផលវិបាក​ធ្ងន់ធ្ងរ ទៅលើ​ការសិក្សា មិន​ចង់​ចូល​រៀន ឬ​រៀន​មិន​ទាន់ ហើយ​មូរមុខ ចង់​ផ្តាច់​ខ្លួន​ឲ្យ​នៅ​ម្នាក់​ឯង ឯកា និង​ឈាន​ដល់​ការ​បាក់​ទឹកចិត្ត​ខ្លាំង​រហូត​ចង់​ធ្វើ​អត្តឃាត​បាន។ វិបត្តិចំណីអាហារ ក្រៅអំពី​វិបត្តិ​ផ្លូវចិត្ត ក្មេងជំទង់​អាច​មាន​វិបត្តិ​ចំណី​អាហារ ដោយអាច​ជា​ការ​បង្អត់​អាហារ​ខ្លួន​ឯង ឬ​បរិភោគ​ច្រើន​និង​

  8. Sep 2

    ជំងឺកាមរោគ​អាច​ចម្លង​តាមរយៈ​ការ​ប្រើប្រាស់​​បង្គន់សាធារណៈ?

    ដូចឈ្មោះ​ដែល​ហៅ ជំងឺកាមរោគ ជា​ជំងឺដែលបង្ក​ឡើងដោយ​បាក់តេរី ដោយ​វីរុស ឬ​ដោយ​ពពួក​ប៉ារ៉ាស៊ីត និង​ដែល​ចម្លង​តាម​ផ្លូវភេទ នៅ​ពេល​​រួមរក្ស​ដោយ​មិន​ការពារ។ ចុះ​ជំងឺកាមរោគ​អាច​ឆ្លង​ដោយ​ខ្វះ​អនាម័យ ឬ​ដោយ​ការ​ប្រើប្រាស់​បង្គន់​រួម បង្គន់​សាធារណៈ​ដែរឬទេ? បច្ចុប្បន្ននេះ វេជ្ជសាស្ត្របានស្គាល់ភ្នាក់ងារ​បង្ក​ជំងឺ​កាមរោគ ប្រមាណ​ជាង​៣០​ប្រភេទ ជា បាក់តេរី ជា​វីរុស ​ជា​ប៉ា​រ៉ាស៊ីត ដែល​អាច​ចម្លង នៅពេល​ស្បែក​ប៉ះ​កកិត​គ្នា ក្នុង សកម្មភាព​សេព​សន្ធវៈ មិន​ថា​ជា​ការ​រួមរក្ស​តាម​ទ្វារ​មាស តាម​មាត់ ឬ​តាម​រន្ធ​គូថ​ទេ។  ជំងឺ​កាម​រោគ​ខ្លះ អាច​ឆ្លង​បន្ត​ពី​ម្តាយ​ទៅ​កូន ពេល​នៅក្នុង​ផ្ទៃ ពេល​ឆ្លង​ទន្លេ និង ពេល​បំបៅ​ដោះ ឬ​ចម្លង ពេល​បញ្ចូល​ឈាម ដោយ​ខ្វះ​​ការ​ប្រុងប្រយ័ត្ន គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ។ ជំងឺ​កាមរោគ មាន​ច្រើន​ប្រភេទ​ណាស់ ប៉ុន្តែ​ជំងឺ​ដែល​គេ​ជួប​ប្រទះ​ញឹកញាប់​ជាង​គេ មាន​ដូចជា​ជំងឺ​ប្រមេះ​ទឹកបាយ ប្រមេះ​ទឹកថ្លា ជំងឺ​ស្វាយ ជំងឺ​សិរមាន់ ជំងឺ​ពងទឹក (ពងបែក) ជំងឺ​ទ្រីកូម៉ូណាស ជំងឺ​អេដស៍ និង ជំងឺ​បង្ក​ឡើង​ដោយ​មេរោគHPV (papillomavirus)។ ជំងឺ​រលាក​ថ្លើម​ប្រភេទ​B ក៏ ត្រូវ​បាន​ចាត់​ទុក​ជា​ជំងឺ​កាម​រោគ​មួយ​ដែរ។ ក្នុងមួយថ្ងៃៗ មាន​មនុស្ស​នៅ​លើ​ពិភពលោក អាយុ​ពី​១៥​ទៅ​៤៩​ឆ្នាំ ចំនួន​ជាង​១​លាន​នាក់ បាន​ឆ្លង​ជំងឺ​កាម​រោគ ដោយ​ភាគច្រើន​គ្មាន​បញ្ចេញ​រោគ​សញ្ញា និង​អាច​ព្យាបាល​ជា។ បើ​តាម​ការប៉ាន់​ស្មាន របស់​អង្គការ​សុខភាព​ពិភពលោក​ មនុស្ស​ក្នុង​វ័យនេះ​ប្រមាណ​៣៧៤​លាន​នាក់ មាន​ផ្ទុក​ជំងឺ​កាម​រោគ​មួយ ក្នុង​​ចំណោម​ជំងឺ​កាម​រោគ​ដែល​មាន​កើត​ញឹកញាប់​ជាង​គេ ដោយ​អាច​ជា ជំងឺ​ស្វាយ ប្រមេះ ទ្រីកូម៉ូណាស។ ជាង ៨លាន​នាក់ មាន​ជំងឺ​ស្វាយ ជាង ៥២០​នាក់​រស់​ជាមួយ​ជំងឺ​ពង​ទឹក​ និង​ជាង​២៥៤​លាន​នាក់​មាន​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ប្រភេទB នៅ ឆ្នាំ ២០២២។ ស្ត្រីជាង ៣០០​លាន​នាក់​បាន​ឆ្លង​មេរោគ​ប៉ាពីឡូម៉ាវីរុស ដែល​ជា​ដើម​ហេតុ​ដ៏​ចម្បង នាំ​ឲ្យ​មាន​ជំងឺ​មហារីក​នៅ​ក​ស្បូន​ស្ត្រី និង​ជំងឺ​មហារីក​នៅ​រន្ធ​គូថ ចំពោះ​បុរស​ដែល​ស្រលាញ់​ភេទ​ដូចគ្នា។ ជំងឺ​កាមរោគ ប៉ះពាល់​ខ្លាំង​ណាស់ ដល់​សុខភាព​ផ្លូវភេទ និង សុខភាព​បន្ត​ពូជ។ ក្រៅ​អំពី​បង្ក​ឲ្យ​មា​ន​ផលវិបាក​ភ្លាមៗ ជំងឺ​កាមរោគ អាច​ជះ​ឥទ្ធិពល​អាក្រក់​និង​ធ្ងន់ធ្ងរ​ខ្លាំង។ ជំងឺ​កាម​រោគ​ខ្លះ ដូចជា ជំងឺ​ពងបែក ស្វាយ ឬ​ប្រមេះ អាច​បង្កើន​គ្រោះ​ឆ្លង​ជំងឺ​ស៊ីដា។ ម្តាយ​​មាន​ផ្ទុក​ជំងឺ​កាម​រោគ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​កូន​ស្លាប់​ក្នុង​ផ្ទៃ ឬ​នៅ​ពេល​កើត​មិន​ពេញ​ខែ គ្រោះ​កូន​​តូចស្រាល​​ជ្រុល​​នៅ​​ពេល​កើត ឬ​មាន​ការលូតលាស់​មិន​ត្រឹម​ត្រូវ។ បើ​ជា​ជំងឺ​កាម​រោគ​បង្ក​ឡើង​ដោយ​មេរោគ​ប៉ាពីឡូម៉ាវីរុស ផលវិបាក​អាច​អាក្រក់​ខ្លាំង ព្រោះ​មេរោគ​នេះ ជាដើម​ហេតុ​នាំ​ឲ្យ​មាន​ជំងឺ​មហារីក​មាត់ស្បូន និង ជំងឺ​មហារីក​ផ្សេង​ទៀត។ បើជា​ការ​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ នោះ​គ្រោះថ្នាក់​អាច​ដល់​ជីវិត។ គ្មាន​ថ្នាំ​ព្យាបាល នៅ​ឆ្នាំ​២០២២ រលាក​ថ្លើម​ប្រភេទ​បេ ដែល​ងាយ​ធ្វើ​ឲ្យ​ថ្លើម​ក្រិន និង​មហារីក បាន​សម្លាប់​មនុស្ស​អស់​ប្រមាណ​១​លាន​១​សែន​នាក់។ ចម្លង​ស្វាយ​ឬ​ប្រមេះ ទៅ​ប្រពន្ធ នឹង​​ធ្វើ​ឲ្យ​ស្ត្រី​មាន​គ្រោះអា​រ មិន​អាច​មាន​កូន។ ការ​ចម្លង​ជំងឺកាមរោគ ដូចឈ្មោះ​ហៅ ជំងឺ​កាម​រោគ ​ឆ្លង និង​អាច​ចម្លងគ្នា តាមរយៈ​ការ​រួមរក្ស រួម​ភេទ តាម​ទ្វារ​មាស តាម​មាត់ និង តាម​រន្ធ​គូថ មិន​ពាក់ព័ន្ធ​នឹង​កត្តាអនាម័យ​ទេ។ ជំងឺ​កាមរោគ ជា​ទូទៅ មិន​ឆ្លង​ដោយ​គ្រាន់​តែ​​ប្រើប្រាស់​បង្គន់​រួម ឬ​បង្គន់​សាធារណៈ​ ដូច​ជំនឿរបស់​មនុស្ស​ជា​ច្រើន​នោះឡើយ។ ប៉ុន្តែ​ជំនឿនេះ​ខុស​ទាំង​អស់​ស្រុង។ អ្នក​ជំនាញវេជ្ជសាស្ត្រ​​គ្រប់​ជំនាន់​សុទ្ធ​តែ​បញ្ជាក់​​ថា​ជំងឺ​កាមរោគ មិន​​ឆ្លង ដោយ​គ្រាន់​តែ​ទៅ​អង្គុយបន្ទោរបង់​​លើ​បង្គន់ ដែល​មាន​មនុស្ស​អង្គុយជុះ​ច្រើន​តគ្នា​ទេ។ គ្រូពេទ្យ​ជំនាញ​បារាំង​បាន​បញ្ជាក់​យ៉ាង​លម្អិត​ថា​​​ ជំងឺ​បង្ក​រោគ​តាម​ការ​រួមភេទ អាច ឆ្លង​គ្នា នៅពេល ណាភ្នាសរំអិល ទឹករំអិល (ប្រដាប់ភេទ ឬមាត់ ) ប៉ះត្រដុសគ្នា ដែល ជាសកម្មភាពតែងកើតមានឡើង ជាទូទៅ នៅពេលរួមរក្ស។ ដើម្បី​អាច​ឆ្លង​ជំងឺ​កាមរោគ​​នៅពេល​ប្រើ​បង្គន់​សាធារណៈ ល្គិក​ណា​តែ​អ្នក​យក​ភ្នាសរំអិល ប្រដាប់​ភេទ ទៅ​ប៉ះផ្ទាល់​នឹង​ថាស​បង្គន់។ តើ​មាន​នរណា​អង្គុយ​បត់​ជើង​បែបនេះ ! គឺ​គ្មាន

About

សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។

More From RFI ខេមរភាសា / RFI Khmer

You Might Also Like