បទយកការណ៍

លោកស្រី​Véronique Lourme៖ លោកLouis DELAPORTE​មិនបាន​លួចប្លន់​វត្ថុសិល្បៈខ្មែរ

ទីក្រុង​Loches ​លាតត្រដាង​ប្រវត្តិជីវិត ការងារ​ស្រាវជ្រាវ និង​ការងប់ស្រឡាញ់​វត្ថុសិល្បៈខ្មែរ​របស់លោក​Louis Delaporte ​​នៅក្នុង​ឱកាស​ខួប​១០០ឆ្នាំនៃ​មរណភាព​របស់​អ្នករុករកបារាំងរូបនេះ។ នៅសប្តាហ៍មុន លោកអ្នកនាង​បាន​ទស្សនាបទយកការណ៍​និយាយ​ពី​ការវិលត្រលប់​របស់​លោក​ Louis Delaporteទៅប្រទេស​កម្ពុជា បន្ទាប់ពី​លង់នឹង​សម្រស់​ប្រាសាទអង្គរ។ នៅថ្ងៃនេះ លោកអ្នកនាងនឹង​បានដឹង​ពីការប្រែងប្រែង តស៊ូ​ជំនះ​របស់​លោក​ Louis Delaporte ​​ដើម្បី​ឲ្យ​សាធារណជនបារាំង​ចាប់អារម្មណ៍ និងឲ្យតម្លៃដល់វប្បធម៌ ​សិល្បៈខ្មែរដូចដែលគេ​ផ្តល់ទៅ​ឲ្យ​អរិយធម៌វប្បធម៌អេហ្ស៊ីប។