ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ផែនការផាកពិន័យឡើងវិញរងការរិះគន់ ក្រោយប៉ូលិសចរាចរណ៍បាត់មុខមួយរយៈនៅតាមស្តុប

ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ ​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១១​ខែ​តុលា​ឆ្នាំ​២០២៥​ថា​ លោក​នឹង​ស្នើ​ទៅ​ក្រ​សួង​មហា​ផ្ទៃ ​ដើម្បី​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​នគរ​បាល​ចរាចរណ៍​ចាប់​អនុវត្ត​ច្បាប់ ​និង​ផាក​ពិន័យ​លើ​អ្នក​បើក​បរ​ល្មើស​ច្បាប់​ចរាចរណ៍​ឡើង​វិញ​។​ ការ​លើក​ឡើង​នេះ​ ដោយ​សារ​ សមត្ថ​កិច្ច​សង្កេត​ឃើញ​ថា​ ចំនួន​មនុស្ស​ដែល​បាន​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើន​ឡើង​គួរ​ឲ្យ​បារម្ភ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ក្នុង​រយៈ​ពេល​៣​ខែ​នៃការ​ផ្អាក​ការ​ផាក​ពិន័យ​ចរា​ចរណ៍។​ តែ​ក្រោយ​ពេល​មេ​ប៉ូលិស​បង្ហាញ​ចេតនា​អនុវត្ត​ការ​ផាក​ពិន័យ​ចរាចរណ៍​ឡើង​វិញ​នេះ​ មហា​ជន​ចាប់​ផ្តើម​មាន​ប្រតិកម្ម​ភ្លាមៗ ​ដោយ​បាន​លើក​ជា​មតិ ​និង​ចោទ​សួរ​ពី​អវត្ត​មាន​របស់​នគរបាល​ចរាចរណ៍​ប្រចាំ​ការ​នៅ​តាម​ភ្លើង​ស្តុប​ គ្រា​ដែល​មាន​ការ​កក​ស្ទះ​។