បទយកការណ៍

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

  1. -2 J

    ប្រាក់ចំណូលក៏តិច បំណុលក៏មាន ពលករត្រូវការប្រព័ន្ធគាំពារសង្គមមួយរឹងមាំ

    ចាប់តាំងពីមានជម្លោះព្រំដែនកម្ពុជា-ថៃ ពលករខ្មែរជាង៩សែននាក់ បានបង្ខំចិត្តនាំគ្នាចាកចេញពីការងារក្នុងប្រទេសថៃ ក្រោមហេតុផល រក្សាសុវត្ថិភាពផ្ទាល់ខ្លួន។ ពលករខ្មែរត្រឡប់មកប្រទេសកំណើតវិញក្នុង​ចំនួន​ដ៏ច្រើន​បែបនេះ ត្រូវគេមើលឃើញថា កំពុងធ្វើឱ្យសេដ្ឋកិច្ចជនបទ ទីផ្សារការងារ និងប្រព័ន្ធសុវត្ថិភាពសង្គម រងសម្ពាធគួរឲ្យព្រួយបារម្ភ។ ពលករមួយចំនួនកំពុងប្រឈមនឹងវិបត្តិបំណុលធនាគារ និងខ្វះការងារធ្វើជាដើម។ ឆ្លើយតបនឹងកង្វល់របស់ពលករ ភាគីក្រសួងការងារ និងសមាគមមីក្រូហិរញ្ញវត្ថុ បានខ្នះខ្នែងរក​ដំណោះស្រាយ​មួយចំនួន ដែល​អាច​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​ពួកគេ៕

    13 min
  2. -5 J

    ការប្រគំតន្រ្តីរបស់បារមី និងវណ្ណដានៅប៉ារីស ​ដើម្បី​បុព្វហេតុជនភៀសសឹក​នៅព្រំដែនកម្ពុជា

    នៅតែ​សល់​តែ​២ថ្ងៃទៀតប៉ុណ្ណោះ ការប្រគំតន្រ្តីជាប្រវត្តិសាស្រ្ត Rise for Khmerនឹង​លេចមុខ​​នៅទីក្រុង​ប៉ារីស ថ្ងៃទី​១ ធ្នូ ២០២៥។ ការប្រគំតន្រ្តីដែលមាន​ការចូលរួម​ពីតារា​ចម្រៀង​ល្បីនាំមុខ​គេ​របស់​កម្ពុជា គឺតារា​រ៉ែប វណ្ណដា កើតចេញពីគំនិតផ្តួចផ្តើមរបស់​ក្រុមយុវជនខ្មែរ​នៅប្រទេស​បារាំង​នៅក្នុង​នោះមាន​ ក្រុម​sabay sabay dara ដែល​ចង់​បាន​ថវិកា​ពីការ​លក់​សំបុត្រ​ដើម្បីយកទៅជួយ​ប្រជាជន​ភៀសសឹក​នៅតាម​តំបន់​ព្រំដែន​ខ្មែរ​ថៃ។ នៅ​ថ្ងៃ​អង្គារ ទី​២៥​វិច្ឆិកា ថោង ដារ៉ា ប្រធាន ក្រុមsabay sabay dara ​បាន​ធ្វើដំណើរ​ជាលើកចុងក្រោយទៅ​មើល​ទីតាំង​ប្រគំតន្រ្តី​នៅ​សាល Pleyel (ភ្លេយែល)​ និង​ផ្ទាំងបដា​ផ្សព្វផ្សាយពាណិជ្ជកម្ម​បិទ​នៅតាម​រូងរថភ្លើង​ក្រោមដីក្នុងទីក្រុង​ប៉ារីស។ ឈាង បុប្ផា​មាន​បទយកការណ៍ពីរឿងនេះ។

    11 min
  3. 25 NOV.

    ចំណងប្រវត្តិសាស្រ្តកម្ពុជា-ចិន មុនសម័យអង្គរ ដាក់តាំងបង្ហាញនៅសារមន្ទីរជាតិ

    អស់រយៈពេលជាងពីរពាន់ឆ្នាំមកហើយ ទំនាក់ទំនងប្រវត្តិសាស្ត្រកម្ពុជា-ចិន ត្រូវបានស្តែងឡើង តាមរយៈវត្ថុសិល្បៈ សំណង់ធ្វើអំពីឈើ និងទីសក្ការៈបូជារបស់ចិន ព្រមទាំងវត្តមានរបស់ជនជាតិចិននៅលើចម្លាក់ជញ្ជាំងសម័យ​អង្គរ ដូចជានៅប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាដើម។ សមុច្ច័យនៃសិល្បៈវប្បធម៌ចិនដែលប្រទះឃើញនៅក្នុងស្រុកខ្មែរដ៏កម្រតាំងពីសតវត្សទី៦ មុនសម័យអង្គរ រហូត​ដល់សតវត្សទី១៩ កំពុងត្រូវបានដាក់តាំងបង្ហាញជូនសាធារណជនជាលើកដំបូង ដើម្បីសិក្សាស្វែងយល់អំពីចិន នៅឯសារមន្ទីរជាតិកម្ពុជា តាំងពីថ្ងៃទី១៩ ខែវិច្ឆិកានេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។

    8 min
  4. 23 NOV.

    ព្រឹត្តិការណ៍ផ្សារបារាំងនាំមកនូវបរិយាកាសរីករាយ និងទំនាក់ទំនងកាន់តែជិតស្និទ្ធ

    ក្រោយពីបានជោគជ័យកាលពីឆ្នាំ២០២៤ ព្រឹត្តិការណ៍«ផ្សារបារាំង»ដែលមានការតាំងពិព័រណ៍ និងលក់ផលិតផល សេវាកម្ម ព្រមទាំងម្ហូបអាហារបែបបារាំងត្រូវបានរៀបចំធ្វើឡើងសាជាថ្មី ដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងកម្ពុជា នៅក្នុងបរិវេណស្ថានទូតបារាំង នាទីក្រុងភ្នំពេញ កាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មិនត្រឹមតែបានទាក់ទាញសាធារណជនកាន់តែច្រើននិងសប្បាយជាងមុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏រក្សាបាននូវទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកម្ពុជា-បារាំង ជាពិសេស នៅក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងត្រៀមខ្លួននៅក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំងហៅថាហ្វ្រង់កូហ្វូនី។

    9 min

À propos

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Plus de contenus par RFI ខេមរភាសា / RFI Khmer

Vous aimeriez peut‑être aussi