ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

  1. 17 GIỜ TRƯỚC

    កម្ពុជាគួរឆ្លើយតបយ៉ាងណាចំពោះការដាក់ឱសានវាទរបស់ថៃឲ្យជម្លៀសពលរដ្ឋខ្មែរពីតំបន់ជម្លោះ?

    អាជ្ញាធរ​ខេត្ត​ស្រះកែវ​របស់​ថៃ​បាន​ប្រកាស​ទុក​ពេល​ចំនួន​ ​២​សប្តាហ៍​រហូត​ដល់​ថ្ងៃ​ទី​១០ ​ខែ​តុលា​ឲ្យ​អាជ្ញា​ធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​របស់​កម្ពុជា​ផ្លាស់​ប្តូរ​ទី​លំ​នៅ​របស់​ប្រជា​ជន​ខ្មែរ​ក្នុង​ភូមិ​ព្រៃ​ចាន់​ និង​ភូមិ​ជោគ​ជ័យ​។​ បើមិន​ដូ​ច្នោះទេ​ ថៃ​នឹង​អនុវត្ត​ច្បាប់​របស់​ខ្លួន​។​ អ្នក​ជំនាញ​ចាត់​ទុក​ការ​ដាក់​ឱសាន​វាទ​របស់​ភាគី​ថៃ​បែប​នេះ​ថាជា​ការ​រំលោភ​ច្បាប់​អន្តរ​ជាតិ​ទាំង​ស្រុង​។​ តាម​អ្នក​ជំនាញ ​មាន​តែ​ច្បាប់​អន្តរ​ជាតិ​មួយ​ប៉ុណ្ណោះ​ដែល​អាច​ឆ្លើយ​តប​នឹង​ទង្វើ​របស់​ភាគី​ថៃ​។

    11 phút
  2. 1 NGÀY TRƯỚC

    តើការផ្តល់ប្រាក់កម្ចីហិរញ្ញវត្ថុមិនត្រឹមត្រូវអាចបង្កគ្រោះថ្នាក់បែបណាដល់ក្រុមជនជាតិដើ

    អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Right Watch) នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយ ស្តីពីកម្ចីមីក្រូហិរញ្ញវត្ថុ បង្កហានិភ័យដល់ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី។ បើតាមរបាយការណ៍របស់ HRW គេបានរកឃើញថា ជនជាតិដើមភាគតិចនៅខេត្តរតនគិរី កំពុងធ្លាក់ក្នុងវិបត្តិបំណុល និងរងគ្រោះដោយការបង្ខំឱ្យលក់ដីចម្ការសងបំណុលមីក្រូហិរញ្ញវត្ថុ។ តំណាងសហគមន៍ជនជាតិដើមភាគតិចទទួលស្គាល់ផលប៉ះពាល់នេះ ដោយសម្អាងថា ជនជាតិដើមភាគតិចមួយចំនួន ដែលកំពុងជាប់បំណុលមានជីវភាពក្រីក្រ ខ្វះអាហាររូបត្ថម្ភ និងគ្មានដីចម្ការបង្កបង្កើនផល។ សមាគមមីក្រូហិរញ្ញវត្ថុវិញបានប្រតិកម្មនឹងរបាយការណ៍ខាងលើថា រាល់ការផ្តល់កម្ចីដល់អតិថិជន គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានវាយតម្លៃយ៉ាងហ្មត់ចត់ទៅលើសមត្ថភាពសងរបស់អ្នកខ្ចី និងព្រមានចាត់វិធានការចំពោះទង្វើណាមួយដែលគំរាមកំហែងដល់អ្នកខ្ចី។

    15 phút
  3. 19 THG 9

    ហេតុអ្វីថៃមិនឲ្យកម្ពុជាលើកជម្លោះព្រំដែនដាក់ក្នុងកិច្ចប្រជុំអន្តរសភាAIPA?

    នៅ​ក្នុង​កិច្ច​ប្រជុំ​អន្តរ​សភា​ AIPA​ លើក​ទី​៤៦​ នា​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា ​នៅ​ប្រទេស​ម៉ាឡេ​ស៊ី ​ប្រធាន​សភា​កម្ពុជា ​បាន​ប៉ះ​សំដី​គ្នា​ជាមួយ​តំណាង​សភា​ថៃ ​ខណៈ​កម្ពុជា​រាយការណ៍​ពី​ករណី​ថៃ​បំពាន​អធិប​តេយ្យ​ភាព​កម្ពុជា ​នៅ​ក្រោយ​បទ​ឈប់​បាញ់​។ ​បន្ទាប់​ពី​ហេតុការណ៍ប៉ះ​សំដី​គ្នា​នោះ​ ប្រតិ​ភូស​ភា​ថៃ​បាន​ចេញ​មុខ​ប្រ​ឆាំង​ដាច់​ខាត​មិន​ឲ្យ​ ប្រធាន​សភា​ AIPA​ ដែល​ម៉ាឡេ​ស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ  ​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​រួម​ លើ​រឿង​ជម្លោះ​ព្រំ​ដែន​កម្ពុជា​ និង​ថៃ ​បាន​ឡើយ​។​ ហេតុ​អ្វី​ថៃ​ប្រឆាំង​កម្ពុជា ​មិន​ឲ្យលើក​ករណី​ជម្លោះ​ព្រំ​ដែន​ដាក់​ក្នុង​កិច្ច​ប្រជុំ​អន្តរ​សភា​AIPA​?

    9 phút
  4. 18 THG 9

    កម្ពុជាចំណេញអ្វីខ្លះពីការដែលវៀតណាមគ្រោងបញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន?

    វៀតណាមគ្រោងដាក់បញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីសិក្សាភាសាបរទេសរបស់ខ្លួនដោយអនុវត្តជំហានដំបូងនៅក្នុងសាលារៀនតាមព្រំដែនចាប់ពីឆ្នាំ ២០២៨ តទៅ។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ អ្នកជំនាញសង្គម និងវប្បធម៌ខ្មែរមើលឃើញពីអត្ថប្រយោជន៍មួយចំនួននៃការបញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីសិក្សាវៀតណាម។ តែពួកគេក៏បារម្ភខ្លាចវៀតណាមឆ្លៀតឱកាសនេះដើម្បីបំពេញមហិច្ឆតាឈ្លានពានទឹកដីខ្មែរដូចដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។

    10 phút
  5. 16 THG 9

    តើសមយុទ្ធទ័ពអាកាសចិន-ថៃនឹងជះឥទ្ធិពលដល់ជម្លោះព្រំដែនខ្មែរ-ថៃដែរ ឬទេ?

    ក្រសួងការពារជាតិចិនបានប្រកាសនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ថា កងទ័ពចិន និងថៃនឹងធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នានៅខែកញ្ញានេះដែលមានឈ្មោះថា «Falcon Strike 2025» នៅប្រទេសថៃ។ បើតាមក្រសួងការពារជាតិចិន សមយុទ្ធរួមគ្នានេះមានគោលដៅពង្រឹងសមត្ថភាពបច្ចេកទេស និងយុទ្ធសាស្ត្ររបស់កងទ័ពដែលចូលរួម ក៏ដូចជាការបង្កើនទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពនៃប្រទេសទាំងពីរ។ អ្នកវិភាគនយោបាយនានារបស់កម្ពុជាមើលឃើញផ្សេងៗគ្នាអំពីគម្រោងសមយុទ្ធទ័ពអាកាសរវាងប្រទេសចិន និងប្រទេសថៃ។ តើសមយុទ្ធទ័ពអាកាសចិន-ថៃនឹងជះឥទ្ធិពលដល់ជម្លោះព្រំដែនខ្មែរ-ថៃដែរ ឬទេ?

    11 phút
  6. 15 THG 9

    តើគួររៀបចំឲ្យពលរដ្ឋចូលទស្សនាព្រលានយន្តហោះថ្មីបែបណាទើបមិនបង្កផលប៉ះពាល់?

    ក្រោយព្រលានយន្តហោះអន្តរជាតិតេជោបើកប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ គេសង្កេតឃើញមានពលរដ្ឋច្រើននាក់នាំគ្នាសម្រុកទៅទស្សនាកម្សាន្តរហូតបង្កការកកស្ទះចរាចរណ៍ណែនណាន់តាន់តាប់។ ការណ៍នេះបានធ្វើឲ្យអ្នកដំណើរមួយចំនួនខកខាន ឬយឺតយ៉ាវជើងហោះហើររបស់ខ្លួន។ អ្នកជំនាញផ្នែកទេសចរណ៍ និងអ្នកតាមដានសង្គមខ្លះយល់ឃើញថា ការអនុញ្ញាតឲ្យពលរដ្ឋចូលទស្សនាព្រលានយន្តហោះថ្មីជាការបើកឱកាសឲ្យពលរដ្ឋមើលឃើញពីសមិទ្ធិផលថ្មីរបស់រដ្ឋាភិបាល។ តែអ្នកជំនាញខ្លះទៀតយល់ថា អាជ្ញាធរគួររៀបចំឲ្យបានច្បាស់លាស់ដើម្បីធានាសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ និងសុវត្ថិភាពដល់អ្នកដំណើរ។ តើគួររៀបចំឲ្យពលរដ្ឋចូលទស្សនាព្រលានយន្តហោះថ្មីបែបណាទើបមិនបង្កផលប៉ះពាល់?

    10 phút
  7. 14 THG 9

    ហេតុអ្វីជនជាតិចិនខ្លះអាចប្រើប្រាស់អាវុធបាននៅកម្ពុជា?

    សមត្ថ​កិច្ច​ខេត្ត​ព្រះ​សីហនុ​ បាន​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ នេប៉ាល់​ និង​ខ្មែរ​សរុប​៤៧​នាក់​ និង​ដក​ហូត​កាំភ្លើង​១៣​ដើម បន្ទាប់​ពី​មាន​ការ​ផ្ទុះ​អាវុធ​ ដែល​បង្ក​ដោយ​ជន​ជាតិ​ចិន​២​ក្រុម ​កាល​ពី​ថ្ងៃ​ទី​១១ ​ខែ​កញ្ញា​ ឆ្នាំ​២០២៥​។​ នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​ករណី​បាញ់​បោះ​ដោយ​ជន​បរទេស ​បាន​កើត​ឡើង​នៅ​ខេត្ត​ទេសចរណ៍​មួយ​នេះ​។​ បន្ទាប់ពី​មាន​ករណី​ផ្ទុះ​អាវុធ​នេះ​កើត​ឡើង​ជា​ថ្មី​ទៀត​ រដ្ឋ​មន្ត្រី​ក្រ​សួង​មហា​ផ្ទៃ​បាន​កោះ​ប្រជុំ​ពិសេស​មួយ​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា ​ដើម្បី​រិះ​រក​វិធាន​ការ​ជាក់​លាក់​ណា​មួយ​ដែល​អាច​ឆ្លើយ​នឹង​បាតុ​ភាព​បាញ់​បោះ​អនា​ធិប​តេយ្យ​បែប​នេះ​។​ អ្នក​ឃ្លាំ​មើល​បារម្ភ​ថា​ ករណី​ផ្ទុះ​អាវុធ​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​នេះ​នឹង​បន្ត​គំរាម​កំហែង​ដល់​ភ្ញៀវ​ទេសចរ​នា​ពេល​ខាង​មុខ​ ប្រ​សិន​បើ​មិន​អាច​ទប់​ស្កាត់​បាន​ទេ​នោះ​។

    10 phút
  8. 13 THG 9

    តើការបង្កើតរដ្ឋាភិបាលក្រៅប្រទេសអាចមានឥទិ្ធពលបែបណាខ្លះលើកម្ពុជា?

    ក្រុមប្រឹក្សាជាតិតស៊ូរបស់មេដឹកនាំនយោបាយជំទាស់លោក សម រង្ស៊ី កាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៥ បានសម្រេចបង្កើតរដ្ឋាភិបាលក្រៅប្រទេសមួយ ដោយមានស្ថាប័ន ឬក្រសួងចំនួន៧ ដើម្បីដំណើរការរដ្ឋាភិបាលនិរទេសខ្លួនមួយនេះ។ អ្នកវិភាគនយោបាយយល់ថា ការបង្កើតរដ្ឋាភិបាលក្រៅប្រទេសរបស់លោក សម រង្ស៊ី នឹងមិនអាចជះឥទ្ធិពលអ្វីមកលើរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នឡើយ។ ម្យ៉ាងវិញទៀត អ្នកវិភាគយល់ឃើញថា ការបង្កើតរដ្ឋាភិបាលក្រៅប្រទេសនេះ អាចជាការបិទបញ្ចប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី និងបក្ខពួកលោកដែលបាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេសកម្ពុជា។

    12 phút

Giới Thiệu

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

Nội Dung Khác Của RFI ខេមរភាសា / RFI Khmer

Có Thể Bạn Cũng Thích