ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​អន្តរជាតិ​ក្តៅគគុក​ជាងគេ​បង្អស់​មួយ មក​ពង្រីក ពន្យល់ និង​វិភាគ ដោយ​មាន​អន្តរាគមន៍​ពី​អ្នកកាសែត​របស់​យើង​ នៅ​ប្រទេស​បារាំង ឬ​ពី​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង។

  1. ٧ مايو

    ផ្ទុះអាវុធទ្រង់ទ្រាយធំ រវាង​​កងទ័ព​​ឥណ្ឌានិង​ប៉ាគីស្ថាន​ នៅតំបន់កាស្មៀរ

    ដូចអ្វីដែល​គេបានព្រួយបារម្ភ​ប៉ុន្មានថ្ងៃមកនេះ ទីបំផុត​កងទ័ពឥណ្ឌា និង​ប៉ាគីស្ថាន ​បាន​ផ្ទុះអាវុធវាយប្រយុទ្ធគ្នានៅតំបន់កាស្មៀរ កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធទី​៧ឧសភា​នេះ។ គិតត្រឹមពេលនេះ យ៉ាងហោចណាស់ មានមនុស្ស​ស្លាប់​ជាង​៣០នាក់​​ និងរបួស​ជិត​១០០នាក់ ដែលភាគច្រើនសុទ្ធសឹងតែជាប្រជាជនស៊ីវីល​។ សហគមន៍អន្តរជាតិ បាន​ចេញ​មុខអំពាវនាវជាបន្តបន្ទាប់ ឲ្យ​ភាគីជម្លោះទាំង២ដែលសុទ្ធតែមាន​អាវុធនុយក្លេអ៊ែររៀងៗខ្លួន ថាត្រូវ​តែ​ខំអត់ធ្មត់ រំងាប់កំហឹងរៀងៗខ្លួន កុំ​បញ្ឆេះសង្គ្រាមថែមមួយទៀត​ ព្រោះថាពិភពលោក​បច្ចុប្បន្ននេះ មានភាពវឹកវរដោយសារ​សង្គ្រាម​ច្រើនរួចទៅហើយ​។ នៅវេលាយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធនេះ កងទ័ពឥណ្ឌាបាន​ចាប់ផ្តើមបើកការវាយប្រហារ ដោយ​បានបាញ់ប្លោងគ្រាប់មីស៊ីល ជាច្រើនគ្រាប់ ទៅលើទីក្រុង​ចំនួន​៦របស់ប៉ាគីស្ថាន ស្ថិតនៅតំបន់​កាស្មៀរ និង​ខេត្តពិនចាប់ផងដែរ​។ គិតត្រឹមព័ត៌មានចុងក្រោយ​ព្រឹកថ្ងៃពុធទី​៧ឧសភា​ គ្រាប់មីស៊ីលរបស់ឥណ្ឌាទាំងនេះ​​ បាន​បណ្តាល​ឲ្យ​ស្លាប់​ប្រជាជនស៊ីវីល​ប៉ាគីស្ថានចំនួន​២៦នាក់ ក្នុងនោះ​មានកុមារអាយុ ៣-៤ឆ្នាំ៣នាក់ដែរ ហើយ​និងរបួសមនុស្ស​យ៉ាងហោច​៤៦នាក់។ នេះបើផ្អែកតាមប្រភពពីអ្នកនាំពាក្យ​កងទ័ពប៉ាគីស្ថាន​។ ខាងឥណ្ឌា គេបានអះអាងថា គេបើកការវាយប្រហារនេះប្រកបដោយ​ការទទួលខុសត្រូវ និង​ប្រុងប្រយ័ត្នបំផុត ដោយ​គេវាយតែទៅលើទីទាំង​របស់​ក្រុមភេរវកម្ម​ប៉ាគីស្ថានប៉ុណ្ណោះ មិនបានវាយ​ទៅលើទីតាំងរបស់កងទ័ព​ប៉ាគីស្ថាន​។ ក្នុងសន្និសីទកាសែតព្រឹកមិញនេះ អ្នកនាំពាក្យ​កងទ័ពឥណ្ឌាបានបញ្ជាក់ថា ប្រតិបត្តិការវាយប្រហារ​របស់ឥណ្ឌា គឺបានសំដៅទៅលើទីតាំងលាក់ខ្លួន ជំរំហ្វឹកហាត់ ​របស់​ក្រុមជីហាតប៉ាគីស្ថាន២ក្រុម គឺក្រុម Jaish-e-Mohammed និង​ក្រុម​ Laskhar-e-Taiban។ តែយ៉ាងណា អាជ្ញាធប៉ាគីស្ថានអះអាងថា គ្រាប់មីស៊ីលរបស់ឥណ្ឌាបានធ្វើឲ្យខូចខាតយ៉ាងដំណំ ទៅលើទំនប់វារីអគ្គិសនីមួយកន្លែងនៅតំបន់កាស្មៀរប៉ាគីស្ថាន​។ ខាងកងទ័ព​ប៉ាគីស្ថានគេបានអះអាងថា គេសូមរក្សាសិទ្ធិឆ្លើយតបវិញ ទល់​ការវាយប្រហារឈ្លានពាន​របស់ឥណ្ឌានេះ​។ មិនបង្អង់យូរ កងទ័ពប៉ាគីស្ថាន​បានបាញ់ប្លោងគ្រាប់ ទម្លាក់​យន្តហោះចម្បាំងរបស់ឥណ្ឌាចំនួន៥គ្រឿង។ កងទ័ពឥណ្ឌាអះអាងថា ប៉ាគីស្ថាន​បានប្រើកាំភ្លើងធំ បាញ់​ប្លោងគ្រាប់ចូលមកខាងតំបន់​កាស្មៀររបស់ឥណ្ឌា។ មន្ត្រីមូលដ្ឋាន​ឥណ្ឌានៅកាស្មៀរ បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថាមានស្លាប់មនុស្ស​យ៉ាងហោច​​​៨នាក់ និងរបួស​ប្រមាណ​៣០នាក់ទៀត​។ របួសដំបៅចាស់ “កាស្មៀរ” ​ការផ្ទុះអាវុធលើកនេះ គឺមានលក្ខណៈធ្ងន់ធ្ងរ អាចក្លាយជាសង្គ្រាម​យ៉ាងចំហរ រវាងប៉ាគីស្ថាននិង​ឥណ្ឌា ដែលសុទ្ធតែជាមហាអំណាច​នុយក្លេអ៊ែរ​។ ជម្លោះ​រវាងឥណ្ឌានិង​ប៉ាគីស្ថាន មិនទៅណាឆ្ងាយ​ពីតំបន់កាស្មៀរនោះទេ។ ដូចយើងបានដឹងខ្លះៗហើយ ថាឥណ្ឌានិង​ប៉ាគីស្ថាន​ ពីមុនជាប្រទេសតែមួយស្ថិតក្រោមនឹមអាណានិគមចក្រភព​អង់គ្លេស។ លុះដល់ឆ្នាំ​១៩៤៧ ទើបអង់គ្លេសចាកចេញទៅ ហើយ​ក៏បាន​សម្រេចពុះផ្តាច់ដែនដី​ខាងលិច​​ បង្កើតជាប្រទេសប៉ាគីស្ថាន ​ប្រមូលផ្តុំ​អ្នកកាន់សាសនាឥស្លាមទាំងអស់ទៅរស់នៅទីនោះ។ ធ្វើបែបនេះ គឺគេជឿថានឹង​បញ្ចៀសបញ្ហាជម្លោះសាសនា រ​វាងពួកហិណ្ឌូនិងពួកឥស្លាម​។ តែដោយឡែក តំបន់កាស្មៀរមានលក្ខណៈពិសេស ព្រោះកាលនោះសំបូរអ្នកកាន់សាសនាឥស្លាមរស់នៅមែន តែមានមេដឹកនាំជាអ្នកកាន់សាសនាហិណ្ឌូ។ ម្លោះហើយក៏សម្រេចមិនចេញ កើតជាជម្លោះ​ដណ្តើមគ្នាតែម្តងទៅ។ តំបន់កាស្មៀរដែលជាតំបន់ភ្នំខ្ពស់​នៃ​ជួរភ្នំហិមាល័យ ត្រូវពុះចែកជា​២ជាមួយនឹង​បន្ទាត់ព្រំដែនប្រវែង​៧៧០គីឡូម៉ែត្រ ដីទំហំ​៣៥%បានទៅខាងប៉ាគីស្ថាន និង​៦៣%បានមកខាង​ឥណ្ឌា​។ ខាងឥណ្ឌាតែងតែចោទថា ប៉ាគីស្ថានបានទំនុក​បម្រុង​ក្រុមភេរវកម្ម ឬក្រុម​ឯករាជ្យនិយមឲ្យ​បះបោរ បង្ករអស្ថិរភាពនៅខាងតំបន់កាស្មៀរ​របស់ឥណ្ឌា​។​ ការវាយប្រហារភេរវកម្ម នាំអុជឲ្យផ្ទុះជម្លោះ​ ទាក់ទិននឹង​ប្រភពបញ្ហា​ បណ្តាល​ឲ្យ​​ផ្ទុះការប្រយុទ្ធគ្នានៅពេលនេះ គឺដោយ​សារ​កាលពីថ្ងៃទី​២២មេសា មានក្រុមភេរកម្មមួយក្រុម បានចូល​មកវាយ​ប្រហារនៅខាងឥណ្ឌា សម្លាប់​មនុស្ស​២៦នាក់ ភាគច្រើនសុទ្ធតែមនុស្ស​ប្រុសកាន់សាសនាហិណ្ឌូ។ ឥណ្ឌាបានចោទភ្លាម​ថាជាស្នាដៃរបស់ក្រុមភេរវកម្ម​ ក្រោមការផ្ចុងផ្តើមជួយពីរដ្ឋាភិបាលប៉ាគីស្ថាន ។ ឥណ្ឌាបានដាក់ការសង្ស័យទៅលើ​ក្រុមជីហាតឥស្លាម Lashkar-e-Taiba ដែលធ្លាប់វាយប្រហារម្តងហើយ​ នៅទីក្រុងបុមបៃឥណ្ឌា ស្លាប់​

    ٦ من الدقائق
  2. ١٧ أبريل

    បន្ទាប់ពីវៀតណាម និងម៉ាឡេស៊ី ប្រមុខរដ្ឋចិន លោកស៊ី ជីងពីនផ្តើមទស្សនកិច្ចរយៈពេល ២ថ្ងៃនៅកម្

    ប្រធានាធិបតីចិន លោក ស៊ី ជីងពីនបានផ្តើមទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់១៨ មេសា ឆ្នាំ២០២៥។ ទស្សនកិច្ចរបស់លោកស៊ីនៅកម្ពុជាពេលនេះធ្វើឡើងក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចរបស់លោកនេះនៅក្នុងប្រទេសអាស៊ានចំនួន ៣ គឺវៀតណាម ម៉ាឡេស៊ី និងកម្ពុជាដែលជាប្រទេសចុងក្រោយ។ អ្វីជាការកត់សម្គាល់ វត្តមានរបស់លោកស៊ីនៅវៀតណាម ម៉ាឡេស៊ី និងកម្ពុជាធ្វើឡើងចំពេលដែលប្រទេសអាស៊ីទាំង ៣ កំពុងប្រឈមនឹងការដំឡើងពន្ធពីសហរដ្ឋអាមេរិក។ មួយវិញទៀត កម្ពុជាកំពុងស្វះស្វែងរកការចរចាជាមួយអាមេរិកដើម្បីសម្រួលការដំឡើងពន្ធនេះ។ ជុំវិញសំណុំរឿងនេះ យើងមានបទអន្តរាគមន៍ផ្ទាល់របស់ ស៊ឹម ចាន់សំណាង៖

    ٨ من الدقائق
  3. ٦ أبريل

    តើក្រោយពីសម្ពោធជាផ្លូវការហើយ ភាពមន្ទិលនៅមូលដ្ឋានកងទ័ពសមុទ្ររាមអាចត្រូវបិទបញ្ចប់ដែរទេ?

    មូល​ដ្ឋាន​កង​ទ័ព​សមុទ្រ​រាម​របស់​កម្ពុជា​ដែល​សាង​សង់​ឡើង​វិញ​នៅ​ក្រោម​ជំនួយ​របស់​ចិន ​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៥​ខែ​មេសា​ឆ្នាំ​២០២៥​។​ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា បាន​អះអាង​ថា ​ពិធី​សម្ពោធ​ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​ផង​នោះ​ គឺ​ចង់​ឲ្យ​ប្រជា​ជន​កម្ពុជា​ និង​មនុស្ស​នៅ​ជុំវិញ​ពិភព​លោក​ឈប់​សង្ស័យ​អំពី​ទី​តាំង​នេះ​។ ​គឺ​ជាទី​តាំង​ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិកកន្លងមក និងជាបន្តបន្ទាប់ ​លើក​ឡើងថា អាចត្រូវផ្តល់ទៅឲ្យ​កង​ទ័ព​ជើង​ទឹក​ចិន​។ ​តើ​ក្រោយពី​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ ភាព​មន្ទិល​នៅមូល​ដ្ឋាន​កង​ទ័ព​សមុទ្រ​រាម​របស់​កម្ពុជា​អាច​ត្រូវ​បិទ​បញ្ចប់​ដែរ​ឬ​ទេ​?​

    ١١ من الدقائق
  4. ٢٣ مارس

    តើចលនាជាតិតស៊ូរបស់ លោក សម រង្ស៊ី នឹងមានឥទ្ធិពលលើរដ្ឋាភិបាលកម្ពុជាដែរឬទេ?

    ចលនាជាតិ​តស៊ូត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​សមាជ​ប្រជាជន​ដែល​ធ្វើឡើង​នៅ​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​នាថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២៥​។​ ចលនានេះ​មាន​ លោក សម រង្ស៊ី ជា​ប្រធាន​ លោក គឹម សុខ ជា​អ្នក​នាំ​ពាក្យ និង​លោក ឆាំ ឆានី ជា​ប្រធានក្រុម​ជំនួយ​ការ​។ ​សេចក្តី​ប្រកាស​ព័ត៌​មាន​បាន​អះអាង​ថា​ ចលនា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ស្រប​តាម​រដ្ឋធម្ម​នុញ្ញ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដើម្បី​បញ្ចប់​នយោបាយ​ «សន្តិភាព​ងើប១​វ៉ៃ១» ​ជំនួស​មក​វិញ​ដោយ​ «សន្តិភាព​មាន​ទុក្ខម្នាក់​ ដោះស្រាយ​ជូន​ម្នាក់» ​និង​ទាម​ទារ​យុត្តិធម៌​ឲ្យ​បាន​ជោគ​ជ័យ​។​ តើ​ចលនា​ជាតិ​តស៊ូ​របស់ ​លោក សម ​រង្ស៊ី នឹង​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​កម្ពុជា​ដែរ​ឬ​ទេ​?

    ٩ من الدقائق
  5. ١٤ مارس

    លោកពូទីន​ឆ្លើយ​ថា មិនជំទាស់​នឹង​បទឈប់បាញ់​​៣០ថ្ងៃ​ទេ តែត្រូវតែ​និយាយ​​លក្ខខណ្ឌលម្អិតស

    ២ថ្ងៃបន្ទាប់ពីអ៊ុយក្រែន​បានយល់ព្រមតាមសំណើរបស់អាមេរិក ក្នុងការផ្អាកការ​ប្រយុទ្ធបណ្តោះអាសន្ន​៣០ថ្ងៃដើម្បីបើក​ផ្លូវចរចាជាមួយរុស្ស៊ី នៅទីបំផុត​​លោកពូទីន​បាន​ឆ្លើយ​ហើយ កាលពីថ្ងៃព្រហស្បតិ៍​ទី​១៣មីនា។​ លោកពូទីនឆ្លើយ​ថា លោក​មិន​ជំទាស់នឹង​ការ​ផ្អាកការប្រយុទ្ធបណ្តោះអាសន្ន​នេះទេ តែ​ត្រូវតែកំណត់លក្ខខណ្ឌឲ្យ​បានច្បាស់ជាមុនសិន​។​ តើចម្លើយ​របស់​លោកពូទីន​ ដែល​ថាមិនជំទាស់ទេ តែត្រូវមានលក្ខខណ្ឌនេះ វាមានន័យ​ធាតុពិតទៅ ជាចម្លើយ​បដិសេធនឹងសំណើររបស់ភាគីអាមេរិក​ឬយ៉ាងណា?​ ចម្លើយដែលលាក់បំពួនដោយ​ពាក្យបដិសេធ​ នៅទីបំផុត លោក​ពូទីន​បានឆ្លើយ​ហើយ ចំពោះ​សំណើរបស់អាមេរិក​ឲ្យ​មានបទឈប់បាញ់បណ្តោះអាសន្ន​៣០ថ្ងៃ​។ តែចម្លើយរបស់ពូទីន វាហាក់ដូចជាមិនច្បាស់លាស់ទាល់តែសោះ​ យល់ព្រមក៏មិនច្បាស់ បដិសេធក៏មិនច្បាស់។ ដូចយើងបានដឹងហើយ កាលពីថ្ងៃទី​១១មីនា រដ្ឋមន្ត្រីការបរទេសអាមេរិក​និងអ៊ុយក្រែន បានជួបប្រជុំគ្នា​នៅ​ទីក្រុងចេដដា ប្រទេសអារ៉ាប៊ីសាអូឌីត។ ជាលទ្ធផល​នៃការប្រជុំនេះ គឺ​អ៊ុយក្រែន​បានសុខចិត្ត ធ្វើតាម​ការ​ស្នើរបស់ភាគីអាមេរិក ថា​ផ្អាកការប្រយុទ្ធ​បណ្តោះអាសន្ន​៣០ថ្ងៃ​ ដើម្បីឈានទៅបើកផ្លូវចរចា​ជាមួយរុស្ស៊ី​។​ ភាគីអាមេរិក​ក៏បានបញ្ជូន​តំណាងម្នាក់ទៅម៉ូស្គូភ្លាម ដើម្បី​ប្រាប់ដំណឹងនេះទៅកាន់ភាគីរុស្ស៊ី ហើយ​ឲ្យ​រុស្ស៊ីឆ្លើយ​ថាព្រមឬមិនព្រម។ គ្រាន់តែ​លោក Steve Witkoff ប្រេសិតរបស់​លោកដូណាល់ ត្រាំ ចុះពីយន្តហោះបានប៉ុន្មានម៉ោង មិនទាន់ទាំងបានជួប​តំណាងណាម្នាក់នៃ​វិមានក្រេមឡាំងផង ស្រាប់តែលោក​ពូទីនបានធ្វើសន្និសីទកាសែតមួយ នៅរសៀលថ្ងៃទី​១៣មីនា​​ ហើយឆ្លើយថា លោក​មិនជំទាស់ទេនឹង​បទឈប់បាញ់បណ្តោះអាសន្ន តែត្រូវតែពិនិត្យ​មើលលក្ខខណ្ឌ​ឲ្យ​បានច្បាស់លាស់សិន។ លោក​ពូទីនបន្ថែមទៀតថា លោកចង់ទូរស័ព្ទ​និយាយរឿងនេះ ជាមួយ​នឹងលោកដូណាល់ ត្រាំឲ្យបានច្បាស់លាស់។ ពីសេតវិមានក្នុងពេលទទួលជួប​លោក​អគ្គលេខាធិការអង្គការអូតង់ Mark Rutt លោក​ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកកាសែតថា ចម្លើយរបស់លោកពូទីននេះ មានលក្ខណៈគួរឲ្យសង្ឃឹម តែជាចម្លើយដែល​មិនទាន់គ្រប់គ្រាន់ពេញលេញទេ។ លោក​ត្រាំបានបន្ថែមទៀតដែរ ប្រសិន​បើរុស្ស៊ីបដិសេធមិនព្រមទទួលយកបទឈប់បាញ់បណ្តោះអាសន្ន នោះជារឿងមួយគួ​រ​ឲ្យ​ខកចិត្តខ្លាំងណាស់សម្រាប់ពិភពលោក​។ នៅព្រឹកថ្ងៃសុក្រទី​១៤មីនា​​ វិមានក្រេមឡាំងបាន​ឲ្យដឹងថា កាលពីល្ងាចម្សិលមិញ លោក​ពូទីនផ្ញើសារលិខិត​ទៅកាន់ដូណាល់ ត្រាំតាមរយៈលោក​ប្រេសិត Steve Witkoff ហើយ។ ភាគីទាំងសងខាង​នឹង​កំណត់ពេលវេលា ដើម្បី​រៀបចំការ​ជួប​​និយាយជជែកគ្នា រវាងប្រធានាធិបតីទាំង២។ នេះបើផ្អែកតាមការបញ្ជាក់ ពីលោក​ ឌីមីទ្រី ប៉េសកូវ អ្នកនាំពាក្យ​វិមានក្រេមឡាំង​។ លក្ខខណ្ឌដដែល ដែល​​​លោកពូទីនទាមទារយូរមកហើយ​ ក្នុងពេលធ្វើសន្និសីទកាសែត ដែល​មានលោក​លូកាឆិនកូ ប្រធានធិបតី​បេឡារុសអង្គុយក្បែរ លោក​ពូទីន​បានលើកឡើងថា មាន​​ចំណុចជាច្រើន​ដែលត្រូវតែនិយាយគ្នាឲ្យ​បានដាច់ស្រលះមុនសិន​ មុននឹងមាន​បទឈប់បាញ់​បណ្តោះអាសន្ន​។ លោក​បន្តថា លោក​មិនជំទាស់ទេ រឿងបទឈប់បាញ់បណ្តោះអាសន្ន ក៏ប៉ុន្តែសម្រាប់រុស្ស៊ីបទឈប់បាញ់​នេះ ត្រូវតែនាំទៅកាន់សន្តិភាពយូរអង្វែង ហើយត្រូវតែដោះស្រាយ​ឲ្យ​ជ្រះស្រលះ នូវមូលហេតុស៊ីជម្រៅទាំងអស់ ដែលនាំឲ្យ​កើតមានវិបត្តិនេះ​។ គឺឃ្លាចុងក្រោយនេះហើយ​ដែលលោក​ពូទីនចង់​បានន័យថា​ ត្រូវតែធ្វើតាម​អ្វីដែល​គាត់ទាមទារចង់បាន តាំងតែ​ពីមុននិងក្រោយ​ពេល​​ផ្ទុះ​សង្គ្រាមភ្លាមៗ​​។ នៅក្នុងជម្រៅខួរក្បាលរបស់​លោកពូទីន មូលហេតុដែល​នាំឲ្យ​កើតវិបត្តិ ដែល​នាំឲ្យ​រុស្ស៊ីបើកប្រតិបត្តិការយោធា​​ចូលទៅអ៊ុយក្រែន គឺ​ព្រោះតែ​អ៊ុយក្រែន អឺរ៉ុប និង​អូតង់ ​រករឿងគំរាមសន្តិសុខ​រុស្ស៊ី​។ ដូច្នេះ ដើម្បី​​ដោះស្រាយបញ្ហានេះឲ្យជ្រះស្រលះ អ្វីដែលលោកពូទីន​ទាមទារ គឺ​ទី​មួយ​អ៊ុយក្រែនត្រូវតែ​ក្លាយ​ជាប្រទេសអព្យាក្រិត្យ ​ហាមចូលបក្សសម្ព័ន្ធលោក​ខាងលិចណាទាំងអស់ ​មិន​ថាចូលសហភាពអឺរ៉ុប ឬចូល​អូតង់។ បន្ទាប់មកទៀត អ៊ុយក្រែនត្រូវតែសុខចិត្តកាត់ទឹកដី​តំបន់ទាំង​៤ ដែល​រុស្ស៊ីគ្រប់គ្រងបាននាពេលបច្ចុប្បន្ននេះ បូកថែមទាំងតំបន់គ្រីម៉េមួយទៀត ដែលរុស្ស៊ីចូលទៅកាន់កាប់កាលពីឆ្នាំ​២០១៤។ មិនត្រឹមប៉ុណ្ណោះទេ លោកពូទីនធ្លាប់បាន​ទាមទារទៀត ថាត្រូវតែប្តូររបបនយោបាយ​នៅអ៊ុយក្រែន​ចោល។ វា​មានន័យថា លោកពូទីនមិនចង់​ឃើញអ៊ុយក្រែនកាន់លទ្ធិប្រជាធិបតេយ្យសេរីទេ។ អ្វីដែល​លោកព

    ٧ من الدقائق
  6. ٥ مارس

    លោកដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​នៅ​សភា​ខុនហ្ក្រេស អួត​អំពី​ជោគជ័យ​​ដ៏​អស្ចារ្យ​​នៃ​រដ្

    លោក​ដូណាល់ ត្រាំ បានឡើងថ្លែងសុន្ទរកថាជាលើកទី១ នៅ​សភាខុនហ្ក្រេស បន្ទាប់ពីបានចូលកាន់អំណាចសាជាថ្មី កាលពីថ្ងៃទី​២០​មករា។ ជាសុន្ទរកថា ដែល​ពោរពេញ​ទៅ​ដោយ​អំនួត អួតសរសើរពីខ្លួនលោកផ្ទាល់ និង​ការដឹកនាំរបស់លោក ដែល​​ត្រឹមតែ​ជាង​១ខែ តែបានលទ្ធផល​ដ៏ល្អអស្ចារ្យ ធ្វើ​​​ឲ្យ​​​សហរដ្ឋអាមេរិក​ត្រលប់​មកខ្លាំងក្លា​ឡើងវិញ​។ សុន្ទរកថា​ដែលបានផ្តោតខ្លាំងតែទៅលើបញ្ហាផ្ទៃក្នុង ជាជាងនយោបាយការបរទេស។ តែទន្ទឹមនឹងនេះ សុន្ទរកថាលោកដូណាល់ ហាក់ដូចជាគ្មានកំណត់​ទស្សនវិស័យនយោបាយ​ក្នុងការដឹកនាំប្រទេសឡើយ​។​ ដូចយើងធ្លាប់ស្គាល់លោកដូណាល់ ត្រាំ ហើយ​ គឺថា​​គ្មាននរណាសរសើរគាត់បាន​ល្អ​​ ជាងគាត់ខ្លួនឯងនោះទេ។ នៅក្នុងសុន្ទរកថាដល់​ទៅ​១ម៉ោង​៤០នាទី នៅចំពោះមុខ​អង្គសភាខុនហ្រ្កេស​ កាលពីថ្ងៃទី​៤មីនា ​លោកដូណាល់ ត្រាំ បាន​អួត​សរសើរអំពីលទ្ធផល​ធំៗ​ដ៏លឿនរហ័ស នៃ​ការដឹកនាំ​ត្រឹម​តែ​៦សប្តាហ៍​នៃរដ្ឋបាលរបស់​លោក​។ “អាមេរិក​ត្រលប់មកវិញហើយ!” លោកត្រាំ បាន​ចាប់ផ្តើមសុន្ទរថា​ ដោយ​បានថ្លែង​ថា “អាមេរិក​ត្រលប់​មកវិញហើយ”។ ពោល​គឺ​​ត្រលប់​មកវិញ​លើកនេះ មក​ដ៏ខ្លាំងក្លា ដែលពិភពលោក​មិនធ្លាប់​បាន​ឃើញ ឬក៏​នឹងគ្មានថ្ងៃឃើញ​បែបនេះទៀតទេ។ លោក​​​បានអួតថា លោកឮគេនិយាយច្រើននាក់ណាស់ថា មិនដែល​មានប្រធានាធិបតីណា ធ្វើការបានជោគជ័យធំនិងរហ័សដូចរដ្ឋបាល​លោកទេ ជាប្រវត្តិសាស្ត្រហើយ​។ ៦សប្តាហ៍​កន្លងមកនេះ លោក​បានចុះហត្ថលេខា​លើ​ក្រិត្យ​ប្រធានាធិបតី​​ចំនួន​ជិត​១០០ និង​បាន​ចេញ​​វិធានការប្រតិបត្តិ​​ចំនួន​​ជាង​​៤០០ ដើម្បី​ឈាន​​ទៅ​ស្តារ​ប្រទេស​​ឡើងវិញ។ ការស្តារឡើងវិញនេះ ដែល​លោកត្រាំអះអាងថា គឺស្តារប្រទេស​ឲ្យ​មកដើរផ្លូវត្រូវ មានសុវត្ថិភាព មាន​សុទិដ្ឋិនិយម និង​ការរីកចម្រើនមានបាន នៅទូទាំងទឹកដីអាមេរិក​។ ដោយមិន​ភ្លេច​​ឆ្លៀតនិយាយសង្កត់ រិះគន់ចំអក​ទៅ​ដល់​ការដឹកនាំរបស់​លោក​ចូ បៃដិន​ និង​បក្ស​ប្រជាធិបតេយ្យ លោកត្រាំ បានអះអាងថាដោយសារតែលោក គឺអាមេរិក​បានតម្រង់ទិស ឈប់នៅក្រោមអំណាចផ្តាច់​ការ​ នៃគោលនយោបាយ​ចម្រុះនិយម សមធម៌និយម និង​ការរាប់បញ្ចូល តទៅហើយ។ ក្នុនន័យនេះ គឺលោកដូណាល់ ត្រាំចង់សំដៅថា រដ្ឋបាលលោក​បានចាត់វិធាន​កម្ទេចចោល​ នូវទ្រឹស្តី​នយោបាយ​បែប Wok ដែលសំដៅ​លើកកំពស់​សិទ្ធិ​ស្ត្រី សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា​ ឬអ្នកប្តូរភេទអីជាដើម​ លោកដូណាល់ ត្រាំ បាន​ឆ្លៀតសរសើរផងដែរ ថាលោក​ Elon Musk បានជួយ​លោកច្រើនណាស់ នៅក្នុងការ​ងារ​ធ្វើ​ឲ្យ​ស្ថាប័នរដ្ឋសហព័ន្ធ​មានប្រសិទ្ធិភាព​ឡើងវិញ​។ តាមរយៈប្រតិបត្តិការរបស់​លោក​Elon Musk លោកដូណាល់ ត្រាំ បានអួតថា អាមេរិក​បាន​រកឃើញថា​ស្ថាប័នរដ្ឋសហព័ន្ធ បាន​សំងំចាយប្រាក់ខ្ជះខ្ជាយណាស់​ ទាំងនៅក្នុងស្រុកតាមរយៈការប្រើបុគ្គលិក​ច្រើនឥតប្រយោជន៍ ហើយ​នៅក្រៅស្រុកវិញ គឺចំណាយ​ទៅជួយនៅ​​ប្រទេសផ្សេងៗ ដែលវាគ្មានបានប្រយោជន៍អីសោះមកឲ្យ​អាមេរិក​។ លោកត្រាំអួតទៀតថា ក្នុងការងារកំចាត់ការចំណាយ​ឥតប្រយោជន៍នេះ គឺរដ្ឋបាល​លោក ​បានបញ្ឈប់​បុគ្គលិករដ្ឋសហព័ន្ធច្រើនពាន់នាក់ណាស់ ហើយជួយឲ្យអាមេរិកសន្សំលុយបានមិនចេះតិចទេ​​។ ជីវភាពប្រជាជនអាមេរិក​នឹងជួបការលំបាក? គ្រប់គ្នាចង់ដឹងខ្លាំងណាស់ ថាលោក​ដូណាល់ ត្រាំនឹងនិយាយអ្វី​ខ្លះ​អំពី​បញ្ហា​សេដ្ឋកិច្ច​ពាណិជ្ជកម្មអាមេរិក ដែល​ហាក់កំពុងតែរំជើបរំជួលខ្លាំង​ ដោយសារវិធានការសង្គ្រាម​ពាណិជ្ជកម្ម​ ដែល​លោកត្រាំកំពុងតែអនុ​វត្តទៅ​លើ​ប្រទេសជាច្រើន​។ ចាប់ពីថ្ងៃទី​៣មីនា អត្រាពន្ធថ្មីលើទំនិញនាំចូល​ពីកាណាដា ពីមិកស៊ិកមាន​ឡើងដល់ទៅ​២៥% ហើយទំនិញចិន​វិញ​ឡើងដល់​២០%។ កាណាដា​និងចិនបានចេញវិធាន​ការ​ឆ្លើយបតវិញភ្លាមដែរ ដោយ​មិនបង្អង់ទេ ដោយ​បានដំឡើងពន្ធលើទំនិញ​នាំចូលពីអាមេរិក​។ សង្គ្រាម​ពាណិជ្ជកម្ម​ដែល​លោកដូណាល់ ត្រាំ កំពុងតែដើរដុត​គ្រប់កន្លែងនេះ បានធ្វើ​ឲ្យទីផ្សារហិរញ្ញវត្ថុ​អាមេរិក​មានការព្រួយបារម្ភខ្លាំងណាស់ ព្រោះទំនិញនិងឡើងថ្លៃ អត្រាផរណានឹងកាន់តែកើន ដែលនឹងមកធ្វើបានជីវភាពប្រជាជនអាមេរិក​ខ្លួនឯង។ កាសែត The Wall Street Journal បានចុះផ្សាយ​អត្ថបទវិចារណកថា ថា​រដ្ឋបាល​លោក​ដូណាល់ ត្រាំ កំពុងតែធ្វើ​ឲ្យសេដ្ឋកិច្ចអាមេរិក​ដាំក្បាលចុះហើយ​។ តែយ៉ាងណានៅក្នុង​សុន្ទរកថា​ លោកដូណាល់ ត្រាំ បានអះអាងប្រាប់ប្រជាជនអាមេរិកអាមេរិក ថា​កុំភ័យអី ផលប៉ះពាល់ទៅលើសេដ្ឋកិច្ចគឺមានតែបន្តិចបន្តួចប៉ុណ្ណោះ។ លោកត្រាំបាន​ប្រកាសថា គោលការណ៍​នៃអត្រាពន្ធ​ឆ្លើយតបវិញ នឹងចូលជាធរមាន​

    ٧ من الدقائق
  7. ٢٤ فبراير

    ខួប៣ឆ្នាំនៃសង្គ្រាម​អ៊ុយក្រែន ក្នុងបរិបទ​ដែលរដ្ឋបាល​ថ្មីអាមេរិក ​​បែរ​​ក្បាលទៅខាង​​​រ

    ថ្ងៃទី​២៤កុម្ភៈ២០២២ កងទ័ពរុស្ស៊ីបានសំរុកវាយ​ចូល​ឈ្លានពាន​អ៊ុយក្រែន។ គិតមកទល់ថ្ងៃនេះ គឺជា​ថ្ងៃខួប​គម្រប់​៣ឆ្នាំហើយ ដែលអ៊ុយក្រែនខិតខំ​ប្រយុទ្ធដើម្បីការពារទឹកដី​​។ បណ្តាថ្នាក់ដឹកនាំប្រទេសអឺរ៉ុប​ និងកាណាដា​ជាដើម បាន​ធ្វើដំណើរទៅរដ្ឋធានី​​កៀវ នៅព្រឹក​​ថ្ងៃចន្ទនេះ ដើម្បី​បង្ហាញការសាមគ្គី ​គាំទ្រអ៊ុយក្រែន ស្របពេល​ដែល​សហរដ្ឋអាមេរិក​ដឹកនាំដោយ​រដ្ឋបាលថ្មីរបស់​លោកដូណាល់ ត្រាំ ហាក់កំពុងតែបែរក្បាលទៅ​ខាងរុស្ស៊ី​។​ ខួប​៣ឆ្នាំ​នៃសង្គ្រាមអ៊ុយក្រែន​នាពេលនេះ គឺអ៊ុយក្រែនកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយ​ដ៏លំបាក ទាំងនៅ​លើ​សមរភូមិ ទាំងនៅ​លើ​ផ្នែក​ជួយ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត​។ ដូចយើងដឹងហើយ ថាលោកដូណាល់ ត្រាំ ដែលចូលកាន់អំណាចទើបតែបាន១ខែ បានធ្វើ​ឲ្យ​ប្រែប្រួលក្រឡាប់ចាក់ទាំងស្រុង ដល់ស្ថានការណ៍នៅអ៊ុយក្រែន​។​ លោក​ដូណាល់ ត្រាំ បានបង្ហាញជំហរបោះបង់ចោល​អ៊ុយក្រែន ហើយងាកទៅចរចាតែ២នាក់ជាមួយរុស្ស៊ី។ លោកដូណាល់ ត្រាំ បានចោទថាលោក​ហ្សេលេនស្គី ជាជន​ផ្តាច់ការ ហើយថាសង្គ្រាម​នេះ គឺអ៊ុយក្រែនជាអ្នកចាប់ផ្តើមមុន​។ លោកត្រាំ ថែមទាំងបានគំរាម​ឲ្យ​អ៊ុយក្រែន ត្រូវតែ​ចុះហត្ថលេខាបើកផ្លូវ​ឲ្យ​អាមេរិក​ ចូលទៅ​កកាយ​បូមយកធនធានរ៉ែទាំងស្រុង របស់​អ៊ុយក្រែនថែមទៀតផង​។ “៣ឆ្នាំនៃការតស៊ូការពារជាតិ​” អ៊ុយក្រែនស្ថិតនៅ​ក្រោម​សំពាធមួយធ្ងន់ណាស់ ព្រោះបាត់បង់សម្ព័ន្ធមិត្តអាមេរិក ​ដែល​​ជា​ម្ចាស់ជំនួយ​យោធា​ដ៏ធំបំផុត​។​ តែយ៉ាងណាក៏ដោយ គេសង្កេតឃើញថា លោក​ប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី បានប្រមូល​អារម្មណ៍ ​ងើបមុខបន្តបោះជំហាន​ ដើម្បី​​ការពារកិត្តិយសខ្លួននិងកិតិ្តយសជាតិ។ ក្នុង​ឱកាសខួប៣ឆ្នាំ​នៃសង្គ្រាម​នេះ លោក​ហ្សេឡេនស្គី បានបង្ហោះសារនៅលើបណ្តាញ​សង្គម ដោយ​លោកសរសេរថា “​៣ឆ្នាំនៃការតស៊ូ ៣ឆ្នាំនៃភាពអង់អាចក្លាហានដ៏ម៉ឺងម៉ាត់ របស់ប្រជាជនអ៊ុយក្រែនគ្រប់រូបក្នុងការប្រយុទ្ធ​​ការពារទឹកដី​”។ ដើម្បីបង្ហាញជំហរជួយសាមគ្គីជាមួយ​អ៊ុយក្រែន បណ្តាថ្នាក់ដឹកនាំចំនួន១៣នាក់ បានធ្វើដំណើរទៅ​រដ្ឋធានីកៀវ ក្នុងនោះមាន​លោកស្រីប្រធានគណៈកម្មកាអឺរ៉ុប ប្រមុខរដ្ឋាភិបាលក្រុមប្រទេសស្កង់ឌីណាវ ក្រុមប្រទេស​បាល់ទិក លោក​នាយករដ្ឋមន្ត្រី​អេស្ប៉ាញ និង​លោក​នាយករដ្ឋមន្ត្រីកាណាដាយូស្តាំង ទ្រុយដូ ជាដើម។ ថ្នាក់ដឹកនាំ​ទាំងនេះ ទៅជួប​​លោក​ហ្សេឡេនស្គី នៅក្នុង​​ជំនួបកំពូលពិសេសមួយនៅព្រឹកថ្ងៃចន្ទ​​នេះ ជាមួយ​នឹងថ្នាក់ដឹកនាំ​២៤នាក់ទៀត ដែលចូលរួម​​ពីចម្ងាយ​​តាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍។​ តាមទីក្រុងធំៗប្រទេសជាច្រើន ក៏មានការដង្ហែរក្បួនបង្ហាញការសាមគ្គីចំពោះអ៊ុយក្រែន និងបានថ្កោលទោសរុស្ស៊ី​ថាជា​ចោរឈ្លានពាន​។ “ជនផ្តាច់ការពិត​ទើបរអៀសខ្លួន” កាលពីល្ងាចថ្ងៃអាទិត្យទី​២៣កុម្ភៈ លោក​ហ្សេឡេនស្គី បានធ្វើសន្និសីទកាសែតមួយ។ ឆ្លើយទៅនឹងសំណួរបស់​អ្នកកាសែត លោក​ហ្សេឡេនស្គីបាន​អះអាងថា លោក​មិនខឹងមិនតូចចិត្តអ្វី​​ទេ ដែល​លោកដូណាល់ ត្រាំ ដៀលត្មេះថាលោកជាមេដឹកនាំផ្តាច់ការ​។ លោក​ហ្សេឡេនស្គី បន្ថែមថា បើមេដឹកនាំផ្តាច់ការពិត​មែន​​ ទើបខ្មាសនិងរអៀសខ្លួន​​​ ចំណែកលោក​ លោក​ដឹងច្បាស់ថាខ្លួនលោកជានរណា​។ លោកហ្សេឡេនស្គី​បានឆ្លើយទៀតថា លោកមិនដែលគិតចង់ក្រាញអំណាចអ្វីឡើយ ហើយ​លោកត្រៀមខ្លួនចុះពីតំណែងប្រសិន​បើវាជាដំណោះស្រាយ នាំ​ប្រទេសឲ្យ​មានសន្តិភាព និង​បានទឹកដី​មកវិញ។ ហើយចំពោះសំដី​គំរាម​ពីខាងវ៉ាស៊ីនតោន ប្រាប់​ឲ្យ​លោកត្រូវតែចុះហត្ថលេខា បើក​ផ្លូវ​ឲ្យ​អាមេរិក​ចូល​មកជីកកកាយ​យករ៉ែអ៊ុយក្រែនទាំងស្រុង ដើម្បីជាការ​សងប្រាក់ដែលអាមេរិក​បានជួយ​អ៊ុយក្រែនកន្លងមកនោះ លោក​ហ្សេឡេនស្គីបានលើកឡើងថា លោក​មិនចុះហត្ថលេខាជាដាច់ខាតនូវកិច្ចព្រមព្រៀងណាមួយ ដែល​នឹងដាក់បន្ទុក​ទៅលើ​កូនចៅ​អ៊ុយក្រែន​១០​ជំនាន់​ទៅមុខ។ លោកថារឿងនេះធំខ្លាំងណាស់ ដូច្នេះ​គឺទាល់តែ​សភាអ៊ុយក្រែន ​ជាអ្នកបោះឆ្នោត​អនុម័ត​។ ចម្លើយរបស់​លោក​ហ្សេឡេនស្គី ហាក់មានន័យជាការខោក​ដោយប្រយោលទៅលើ​លោកដូណាល់ ត្រាំ ដែលចោទថាលោក​ហ្សេឡេនស្គីជាជនផ្តាច់ការ តែខ្លួន​លោកត្រាំវិញ ក្នុងនាមប្រធានាធិបតី​មហាអំណាចប្រជាធិបតេយ្យ បែរជាមក​​បង្ខំ​ឲ្យគេចុះហត្ថលេខាប្រគល់ធនធានរ៉ែទាំងអស់ ដោយ​មិនចាំបាច់ឆ្លងកាត់ ​ការបោះឆ្នោតពីសភា​អ៊ុយក្រែនទៅវិញ​។​ “ការប្រយុទ្ធដើម្បី​ការពារអាយុជីវិតអឺរ៉ុបទាំងមូល​” តែយ៉ាងណា យើងឃើញថាអ៊ុយក្រែនកំពុងតែលតោលខ្លាំងណាស់ ក្នុងពេលនេះ ព្រ

    ٦ من الدقائق
  8. ٢ يناير

    ចូល​ឆ្នាំ​ថ្មី​ភ្លាម អាមេរិក​រង​ឧប្បត្តិហេតុបែប​ភេរវក​ម្មពីរបន្ត​បន្ទាប់​គ្នា

    នៅ​សហរដ្ឋ​អាមេរិក ក្រោយ​​ភេរវកម្ម​​ ឡានបើក​បុកហ្វូង​​មនុស្ស ក្នុង​សង្កាត់​ទេសចរណ៍​​នៃក្រុង​​នូវែលអរឡេអង់ ក្នុង​យប់​ឆ្លង​ឆ្នាំ នៅ​ថ្ងៃ​ពុធ​ទី​១​មករា​ដដែល​នេះ​ មាន​ករណី​បំផ្ទុះ​រថយន្ត​មួយ​គ្រឿងស្លាប់​មនុស្ស​ម្នាក់​​នៅ​មុខ​សណ្ឋាគារTrump នៅ​ក្រុង​Las Vegas។ អាជ្ញាធរ​អាមេរិក​កំពុង​អង្កេត​ថា​តើ​ហេតុការណ៍​ទាំងពីរ​នេះមាន​ទំនាក់ទំនង​នឹង​គ្នា​ដែរ​ឬ​អត់។ គ្រាន់​តែ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៥​​ភ្លាម អាមេរិក​រង​ឧប្បត្តិហេតុបែប​ភេរវក​ម្មពីរបន្ត​បន្ទាប់​គ្នា គឺការ​​​បើក​ឡាន​បុកហ្វូង​​មនុស្សក្នុង​ពេល​បុណ្យ​​ឆ្លង​ឆ្នាំ និង​​ ​ការ​ផ្ទុះ​រថយន្ត​មួយ​គ្រឿងទៀត​​នៅ​មុខ​សណ្ឋាគារTrump នៅ​ក្រុង​Las Vegas។ ​តើ​ហេតុការណ៍ទាំងពីរ​​​មាន​ពាក់ព័ន្ធ​គ្នា​? នេះ​ជា​សំណួរ​ដែលពុំ​ទាន់​មាន​ចម្លើយ​​ទេ! ភ្នាក់ងារ​អាមេរិកកំពុង​ចោទ​សួរ​ដូច​គ្នា។ ​​ប្រធានាធិបតី​អាមេរិក​ចូបៃដិន​បាន​បញ្ជាក់ ដោយផ្ទាល់​ ​​នៅក្នុង​សន្ទរកថា​ខ្លី​យប់​មិញ​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃពុធ​ទី​១​មករា​ គ្មានអ្វី​បង្ហាញ​ពី​ទំនាក់ទំនង​នៃ​ឧប្បត្តិហេតុ​ទាំងពីរ​ទេ។ តែ​អាជ្ញាធរបាន​បើក​អង្កេត ក្រែង​រក​ឃើញ​​​​ចំណង​ជា​យថាហេតុ​រវាង​ហេតុ​ការណ៍​ផ្ទុះ​រថយន្តនិង​​ការបើក​ឡាន​បុក​ហ្វូង​មនុស្ស​នៅ​នូវែលអរឡេអង់។ នៅ​មុន​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​បៃដិន លោក​ Elon Musk ដែល​ជា​មិត្តរបស់​លោក​ត្រាំ បាន​សរសេរ​នៅ​បណ្តាញសង្គម​​X ថា​ការ​ផ្ទុះ​រថយន្ត ម៉ាក​តេស្លាដែល​លោក​ជា​ម្ចាស់​ក្រុមហ៊ុន បណ្តាល​មក​ពី​កាំជ្រួច​ ឬ គ្រាប់​បែក​ផ្ទុក​នៅ​ក្នុងឡាន មិន​ទាក់ទង​នឹងតួ​គ្រឿង​ឡានទេ។ បើ​តាម​រូប​ភាព​ផ្សព្វផ្សាយ​នៅ​តាម​បណ្តាញសង្គម ឡាន​អាគុយ​ម៉ាកតេស្លា ប្រភេទ Cybertruck ពណ៌ប្រផេះ បាន​មក​ចត​នៅ​ចំពីមុខ​​ទ្វារ​ចូល​សណ្ឋាគារ “Trump” ​ហើយ​ផ្ទុះយ៉ាង​ខ្លាំង ដោយបញ្ចេញ​ផ្សែង​ខ្មៅ​យ៉ាង​សម្បើម។ មនុស្ស​ម្នាក់​នៅក្នុង​ឡាន​បាន​ស្លាប់ និង​​៧​នាក់​ផ្សេង​ទៀតនៅ​ខាង​ក្រៅ​​បាន​រងរបួស។ ហេតុការណ៍នេះ​បាន​កើត​​​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​FBI បាន​​បញ្ចេញ​អត្តសញ្ញាណ​ភេរវជន​ជនសង្ស័យ​ Shamsud-Din Jabbar ​អ្នក​បង្ក​ហេតុ​នៅ​នូវែលអរឡេអង់។ សម្រាប់​ពេល​នេះ​ FBI គិត​ថា​ជាឧប្បត្តិហេតុ​ទោល។ ប៉ុន្តែ​ទោះ​គ្មាន​អ្វី​ជា​ភស្តុតាង​អាច​ភ្ជាប់​ហេតុការណ៍​ផ្ទុះ​​ទៅ​នឹង​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​អង្គការ​រដ្ឋ​អ៊ីស្លាម​ក៏​ដោយ ក៏​អាមេរិក​ចាត់​​គ្រប់​វិធានការ​ចាំបាច់​ទាំងអស់​ដើម្បីការពារ​សន្តិសុខ​ជាតិ​ ព្រោះ​ការ​ផ្ទុះ​នេះ​ស្ថិត​នៅ​ចំមហាវិថី​ដ៏​ល្បី​ផង នៅ​មុខ​សណ្ឋាគារ​ឈ្មោះ​ត្រាំផង។ ហើយលោក ដូណាល់ ត្រាំ​ ​ក៏នឹងចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ថ្ងៃ ទី​២០​មករា​ខាង​មុខ​ទៀត។ ​​ឡានបើក​​បុក​ហ្វូង​មនុស្ស​ជា​ភេរវកម្ម ចំពោះ​​ករណី​បើក​ឡាន​បុកហ្វូង​មនុស្ស​ ​អាជ្ញាធរ​អាមេរិក​បាន​ចាត់ទុក​ជា​ទង្វើ​ភេរវកម្ម​ និង​បើក​​អង្កេត​ភេរវកម្ម​។ ហេតុការណ៍​ ​បាន​កើត​ឡើងនៅវេលា​ម៉ោង ៣និង​១៥នាទី​ទៀបភ្លឺ ​ ត្រង់​​​សង្កាត់ទេសចរណ៍ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​បំផុតមួយ​របស់​អាមេរិក។​ ចំនួនមនុស្ស​​ស្លាប់​បាន​ឡើង​ដល់​​យ៉ាង​ហោច​ណាស់​១៥​នាក់​ និង​របួស​៣៥​នាក់​ ក្នុង​នោះ​ពីរ​នាក់​ជា​ប៉ូលិស​។ ចំណែក​ជន​ល្មើស​ ត្រូវ​បានប៉ូលិសបាញ់​សម្លាប់​ភ្លាម​ បន្ទាប់​ពីប៉ុនប៉ង​​​​​​រត់​គេចខ្លួន​បាន​បន្តិច។ ពេល​នេះ​អាជ្ញាធរ​បាន​ប្រគល់​ភារកិច្ច​​អង្កេត​ភេរវកម្ម​ទៅ​ឱ្យ​ទី​ភ្នាក់ងារ​ចារកិច្ច​អាមេរិកFBI។ នៅក្នុង​សន្និសីទកាសែត នា​ល្ងាច​ថ្ងៃ​ពុធ​ទី​១​មករា FBI បានបញ្ជាក់ថា ក្រៅពីរក​ឃើញ​មាន​ទង់ជាតិអង្គការរដ្ឋអ៊ីស្លាម នៅក្នុងឡាន ជនល្មើសពិតជាមានគ្រាប់បែកច្នៃភ្លាមៗពីរគ្រាប់ទៀត ដែលភ្នាក់ងារ​កម្ទេច​​ចោលភ្លាម បើទោះបីជាមិនប្រាកដថាគ្រាប់នោះអាចផ្ទុះបានឬមិនបានក៏ដោយ។ ​ ជាងនេះទៅទៀត ជនល្មើសទំនងមិនមែន ជាជនទោលធ្វើសកម្មភាពតែម្នាក់ឯងទេ។ ប៉ូលិសកំពុងតាមអង្កេតរកអ្នក​ផ្សំគំនិត។ អត្តសញ្ញាណ​ជន​ល្មើស មានអាយុ​៤២​ឆ្នាំភេរវជន​សង្ស័យឈ្មោះ​ Shamsud-Din Jabbar ជា​អតីត​ទាហាន​អាមេរិក បំរើការ​ក្នុង​ជួរ​កងទ័ព​ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១៥ ដោយ​ធ្លាប់​បាន​​ទៅ​បំពេញ​បេសកកម្ម​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានិស្ថាន រយៈ​ពេលពី​រ​ឆ្នាំ (២០០៩-២០១០)  និង​ធ្លាប់​មាន​​ឋានៈ​ជា​ពលបាលទោ។ នេះ​បើ​តាមព័ត៌មាន​ផ្តល់​ដោយ​​ក្រសួង​ការពារ​ជាតិអាមេរិកដែល​បញ្ជាក់​ទៀត​ថា ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០២០ Shamsud-Din Jabbar ជា​ទាហ

    ٧ من الدقائق

حول

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​អន្តរជាតិ​ក្តៅគគុក​ជាងគេ​បង្អស់​មួយ មក​ពង្រីក ពន្យល់ និង​វិភាគ ដោយ​មាន​អន្តរាគមន៍​ពី​អ្នកកាសែត​របស់​យើង​ នៅ​ប្រទេស​បារាំង ឬ​ពី​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង។

المزيد من RFI ខេមរភាសា / RFI Khmer

قد يعجبك أيضًا

للاستماع إلى حلقات ذات محتوى فاضح، قم بتسجيل الدخول.

اطلع على آخر مستجدات هذا البرنامج

قم بتسجيل الدخول أو التسجيل لمتابعة البرامج وحفظ الحلقات والحصول على آخر التحديثات.

تحديد بلد أو منطقة

أفريقيا والشرق الأوسط، والهند

آسيا والمحيط الهادئ

أوروبا

أمريكا اللاتينية والكاريبي

الولايات المتحدة وكندا