បទសម្ភាស

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

  1. HÁ 3 DIAS

    លោក លី វណ្ណៈ៖សៀមរាបបង្កើតកម្មវិធីផ្សេងៗជំនួសការអុំទូកដើម្បីផ្តល់សន្ទុះវិស័យទេសចរណ៍

    ចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាបមិនមានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក-សំពះព្រះខែ ដូចរាល់ឆ្នាំទេ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក លី វណ្ណៈ អ្នកនាំពាក្យសាលាខេត្តសៀមរាបបានបញ្ជាក់ថា ជំនួសឲ្យបុណ្យអុំទូក សាលាខេត្តបានរៀបចំកម្មវិធីមួយចំនួនដូចជា ជិះទូកកម្សាន្តលើស្ទឹងសៀមរាប ផ្សារទឹក ប្រគំតន្ត្រីស្គរដៃ ការតាំងពិព័រណ៍ ប្រដាល់គុនខ្មែរ ល្ខោនបាសាក់ និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត។ គោលដៅនៃការរៀបចំពិធីទាំងនេះ គឺដើម្បីឲ្យមហាជនបានកម្សាន្ត និងជួយជំរុញវិស័យទេសចរណ៍។

    7min
  2. 29 DE OUT.

    លោក ឌិន ពុទ្ធី៖ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅប៉ោយប៉ែតបាត់បង់ចំណូលពី៧០ ទៅ១០០%

    អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅច្រកអន្តរជាតិប៉ោយប៉ែតកំពុងបន្តប្រឈមនឹងការបាត់បង់ចំណូល ដោយសារតែការអូសបន្លាយជម្លោះព្រំដែនខ្មែរ ថៃ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាបានថ្លែងថា អ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវនៅច្រកប៉ោយប៉ែតបានបាត់បង់ចំណូលរហូតដល់ ៧០% ធៀបនឹងមុនពេលមានជម្លោះព្រំដែន។ តែចំពោះកម្មករស៊ីឈ្នួលអូសរទេះដឹកឥវ៉ាន់ចេញ ចូលច្រកទ្វារព្រំដែនវិញ គឺបានបាត់បង់ចំណូលទាំងស្រុង ហើយអ្នកខ្លះបានស្វែងរកចំណូលផ្សេងដោយដើររើសអេតចាយ និងខ្លះទៀតត្រឡប់ទៅស្រុកកំណើតវិញ៕

    14min
  3. 15 DE OUT.

    លោ​ក ញឿន រ៉ាដែន៖យើងតែងនឹកឃើញសម្តេចឪដែលព្រះអង្គបានឈ្នះក្តីថៃរឿងប្រាសាទព្រះវិហារ

    ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នេះគឺជាខួប ១៣ឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានឲ្យដឹងថា ក្នុងពេលដែលកម្ពុជាកំពុងមានជម្លោះជាមួយថៃជាថ្មីសព្វថ្ងៃ គណបក្សហ៊្វុនស៊ិនប៉ិចបាននឹកឃើញនូវស្នាព្រះហស្តរបស់សម្តេចឪដែលព្រះអង្គបានឈ្នះក្តីថៃនៅក្នុងសំណុំរឿងប្រាសាទព្រះវិហារកាលពីទសវត្សរ៍ឆ្នាំ៦០៕

    10min
  4. 13 DE OUT.

    ឧកញ៉ា គីម ហ៊ាង៖ កម្ពុជាឈប់ប្រើសម្ភារៈសំណង់របស់ថៃ និងជំនួសដោយប្រទេសផ្សេង

    ការបន្តប្រឈមមុខដាក់គ្នានៅតាមព្រំដែនរវាងកម្ពុជា និងថៃមិនបង្កឲ្យប៉ះពាល់ធំដុំដល់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាទេ ទោះកម្ពុជាមានទម្លាប់ប្រើប្រាស់សម្ភារៈសំណង់គ្រប់ប្រភេទដែលផលិតដោយប្រទេសថៃក៏ដោយ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ លោកឧកញ៉ា គីម ហ៊ាង ស្ថាបនិកបុរីវិមានសំណាងបានលើកឡើងថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ ពោលចាប់ពីកម្ពុជា-ថៃមានជម្លោះនឹងគ្នារឿងព្រំដែនមក អ្នក​សាងសង់​ក្នុងប្រទេសកម្ពុជាបានបញ្ឈប់ការប្រើប្រាស់សម្ភារៈសំណង់របស់ថៃ និងជំនួសដោយសម្ភារៈសំណង់របស់ចិន វៀតណាម ម៉ាឡេស៊ី អឺរ៉ុប និងសម្ភារៈមួយចំនួនដែលផលិតក្នុងស្រុក៕

    10min
  5. 9 DE OUT.

    លោក សោ សុវណ្ណ៖ ពលរដ្ឋខេត្តប៉ៃលិនផ្លាស់ប្តូរស្ទើរ១០០%ពីចាយលុយបាតមកចាយលុយរៀល

    តបតាមអនុសាសន៍របស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ពលរដ្ឋខ្មែរនៅក្នុងខេត្តប៉ៃលិនជាប់នឹងព្រំដែនថៃ បាននាំគ្នាចាប់ផ្តើមប្ដូរប្រាក់បាតរបស់ថៃទៅជាប្រាក់រៀល ឬប្រាក់ដុល្លារ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិនបានថ្លែងថា ពលរដ្ឋនៅក្នុងខេត្តប៉ៃលិនបានផ្ទុះកំហឹងចំពោះការប្រមាថរបស់ថៃមកលើថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ព្រមទាំងប្តេជ្ញាឈប់ទូទាត់ទំនិញជាលុយបាត រួមទាំងពហិការក្នុងការប្រើប្រាស់គ្រប់ទំនិញរបស់ថៃទៀតផង៕

    10min
  6. 8 DE OUT.

    លោក លឹង សុផុន៖ ពលករខ្មែរខ្លះនៅថៃមិនចង់ចូលស្រុកព្រោះបារម្ភរឿងរកការងារធ្វើ និងបាត់ចំណូល

    គិតត្រឹមថ្ងៃពុធ ទី៨តុលានេះ និងចាប់តាំងពីមានការផ្ទុះអាវុធតាមព្រំដែនរវាងកងទ័ពកម្ពុជា និងថៃកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មក មានពលរដ្ឋ និងពលករខ្មែរចំណាកស្រុកសរុបជិត ១លាននាក់បានវិលត្រឡប់ពីប្រទេសថៃចូលប្រទេសកម្ពុជាវិញ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥នេះ លោក លឹង សុផុន មន្ត្រីទទួលបន្ទុកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់បានប្រាប់ថា មានពលករខ្មែរមួយចំនួនបានសម្រេចចិត្តមិនចង់ត្រឡប់ចូលប្រទេសកម្ពុជាវិញទេ។ មិនចង់វិលត្រឡប់ ដោយសារតែពួកគេមាននិរន្តរភាពការងារនៅថៃផង និងបារម្ភពីការបាត់បង់ប្រាក់ចំណូលជាប្រចាំនៅពេលផ្លាស់ប្តូរការងារពីថៃមកកម្ពុជាផង៕

    10min
  7. 6 DE OUT.

    លោក ស៊ីន ចាន់សិរីវុត្ថា៖ វត្តមានក្រុមហ៊ុនអាកាសចរណ៍ Etihad ជាការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក

    កាលពីចុងសប្តាហ៍កន្លងទៅ យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍កំរិតពិភពលោក Etihad Airways បានចាប់ផ្តើមហោះហើរត្រង់ជាលើកដំបូងពីទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម មកកាន់រាជធានីភ្នំពេញប្រទេសកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថា ការតភ្ជាប់រវាងទីក្រុងអាប៊ុយដាប៊ី និងក្រុងភ្នំពេញ តាមរយៈក្រុមហ៊ុន Etihad Airways ជាសញ្ញាណមួយ ដែលបង្ហាញពីស្ថិរភាពផ្លូវអាកាស និងជាការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក៕

    11min
  8. 3 DE OUT.

    លោក លី ធុជ៖ ការដោះមីនតាមខេត្តចំនួន៦ ជាប់ព្រំដែនថៃមិនពាក់ព័ន្ធនឹងការដោះមីនមនុស្សធម៌ទេ

    នៅថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៥ មានពិធីចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីនរវាងអាជ្ញាធរមីនជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម រួមនឹងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ គោលដៅគឺដើម្បីប្រតិបត្តិការដោះមីនលើផ្ទៃដីចំការមីនទំហំជាង៤១ គីឡូម៉ែត្រការ៉េនៅក្នុងខេត្តជាប់ព្រំដែនថៃចំនួន៦ ក្រោមការគាំទ្រពី «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ដែលមានទឹកប្រាក់ ៥ លានដុល្លារ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនបានបញ្ជាក់ថា គម្រោងបោសសម្អាតមីនខាងលើនេះមិនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងដោះមីនមនុស្សធម៌រវាងកម្ពុជា និងថៃទេ៕

    10min

Classificações e avaliações

3,5
de 5
2 avaliações

Sobre

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Mais de RFI ខេមរភាសា / RFI Khmer

Você também pode gostar de