បទសម្ភាស

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

  1. 15h ago

    លោក ស៊ុយ កុកធាន៖ កិច្ចប្រជុំហ្វ្រង់កូហ្វូនី ជាឱកាសមាសសម្រាប់កម្ពុជាបង្ហាញគុណភាពគ្រាប់ស្

    បទសម្ភាសរបស់វិទ្យុបារាំងអន្តរជាតិ នាថ្ងៃពុធទី៤ខែវិច្ឆិកាឆ្នាំ២០២៦ នេះ គឺលោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា។ គ្រាប់ស្វាយចន្ទីកម្ពុជា ជាទិន្នផលកសិកម្មដ៏មានប្រជាប្រិយភាព និងត្រូវទទួលស្គាល់ពីសហគមន៍អន្តរជាតិ។ នៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វីនីខាងមុខ សមាគមស្វាយចន្ទីកម្ពុជាក៏ត្រូវបានអញ្ជើញឲ្យចូលរួម ដើម្បីផ្សព្វផ្សាយគ្រាប់ស្វាយចន្ទីផងដែរ។ លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា លើកឡើងថា កិច្ចប្រជុំហ្រ្វង់កូហ្វូនី ជាឱកាសមាសសម្រាប់កម្ពុជាបង្ហាញពីគុណភាពគ្រាប់ស្វាយចន្ទីរបស់ខ្មែរ ទៅកាន់បណ្តាប្រទេសនិយាយភាសាបារាំង ដើម្បីឲ្យបណ្តាវិនិយោគិនបរទេសចាប់អារម្មណ៍មកបើកក្រុមហ៊ុនវិនិយោគ។

  2. 5d ago

    លោក ឆៃ ស៊ីណារិទ្ធ៖ រដ្ឋាភិបាល​កម្ពុជាកំពុងបន្ត​បោសសម្អាតបទល្មើសអនឡាញឲ្យអស់ពីប្រទេស

    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ​នា​ថ្ងៃ​សុក្រ ទី៣០ តុលា​នេះ​គឺ​លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា។ ឆ្លើយ​នឹង​សំណួរ​របស់ គួច គន្ធារ៉ា​នៅ​ក្នុង Studio របស់​វិទ្យុបារាំង​អន្តរជាតិ​ក្នុង​ក្រុង​ប៉ារីស លោក ឆៃ ស៊ីណារិទ្ធ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​បន្ត​យុទ្ធនាការ​បោសសម្អាត​បទល្មើស​អនឡាញ​ឲ្យ​អស់​ពី​ប្រទេស និង​បន្ត​ការ​ស្រាវជ្រាវ ស៊ើបអង្កេត​លើ​អង្គការ និង​ក្រុម​មនុស្ស​ដែល​សង្ស័យ​ជាប់ពាក់ព័ន្ធ។

  3. Oct 28

    លោក ផល វ៉ាន់ឌី៖ កម្ពុជានឹងអាចដោះស្រាយបញ្ហាលំនៅដ្ឋានសមរម្យនាពេលខាងមុខ

    ឆ្នាំ២០២៦នេះ ជាខួបលើកទី៥០ នៃ​ដំណើរការ​របស់​អង្គការ​លំនៅដ្ឋានមនុស្សជាតិ។ នៅកម្ពុជា អង្គការលំនៅដ្ឋានមនុស្សជាតិ​បាន​ធ្វើ​កិច្ចការ​នេះ​អស់រយៈពេល២៣ឆ្នាំ រួម​មាន​ការ​ជួយ​សាងសង់ និងផ្តល់លំនៅដ្ឋាន​សុវត្ថិភាព និងសមរម្យ​ដល់​ពលរដ្ឋ​ខ្មែរ ពិសេសអ្នក​ងាយរងគ្រោះ និង​មាន​ជីវភាពខ្វះខាត។ នៅ​ក្នុង​បទសម្ភាស​ជាមួយ​វិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃពុធ ទី២៨ តុលានេះ លោក ផល វ៉ាន់ឌី នាយកប្រចាំប្រទេស​នៃ​អង្គការលំនៅដ្ឋានមនុស្សជាតិមើលឃើញពីភាពល្អប្រសើរនៃគោលនយោបាយអភិវឌ្ឍន៍លំនៅដ្ឋានរបស់រដ្ឋាភិបាលកម្ពុជា។ បើតាម​លោក ផល វ៉ាន់ឌី កម្ពុជានឹងអាចដោះស្រាយបញ្ហាលំនៅដ្ឋានសមរម្យជូនប្រជាពលរដ្ឋរបស់ខ្លួននាពេលខាងមុខ។

  4. Oct 11

    លោក អ៊ុំ សំអាន៖ «ខ្ញុំសុខចិត្តចាញ់លោក ហ៊ុន ម៉ាណែត ឲ្យតែកម្ពុជាឈ្នះថៃ»

    «ខ្ញុំសុខចិត្តចាញ់លោក ហ៊ុន ម៉ាណែត ឲ្យតែកម្ពុជាឈ្នះថៃ បានទឹកដីត្រលប់មកវិញ»។ នេះជាការអះអាងរបស់លោក អ៊ុំ សំអាន អ្នកនយោបាយប្រឆាំងរស់នៅក្រៅប្រទេស ឆ្លើយតបទៅនឹងការបើកឱកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលហៅលោក អ៊ុំ សំអាន ឲ្យចូលប្រទេសកម្ពុជាវិញ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអាទិត្យទី១១​ ខែតុលា ឆ្នាំ២០២៦ លោក អ៊ុំ សំអាន បញ្ជាក់ថា លោកនៅមិនទាន់អាចបកស្រាយប្រាប់សាធារណជនថា លោកនឹងវិលចូលកម្ពុជាវិញ ឬយ៉ាងណាទេ ដោយត្រូវចាំការពិភាក្សាជាមួយក្រុមរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលាជាមុនសិន។ បើតាមលោក អ៊ុំ សំអាន ទោះមាន ឬមិនមានវត្តមាននៅកម្ពុជា លោក​​សុខចិត្តចាញ់លោក ហ៊ុន ម៉ាណែត ឲ្យតែកម្ពុជាបានទឹកដីពីថៃត្រលប់មកវិញ។

  5. Oct 1

    លោកស្រី អ៊ឹង កន្ថាផាវី៖ កម្ពុជា​ត្រៀម​លក្ខណៈ​រួចរាល់​ស្ទើរ​ទាំងស្រុង​ដើម្បីរៀបចំ​ជំនួប

    ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការមួយដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន និងមានអនុគណៈកម្មការចំនួន ៧ ដែលមានភារកិច្ចផ្សេងៗគ្នា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នេះ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការរៀបចំពិធីអមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ថ្លែងថា មកទល់ពេលនេះ និងក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានរៀបចំស្ទើររួចរាល់ទាំងស្រុង និងបញ្ជាក់ថា ភូមិហ្វ្រង់កូហ្វូនីនឹងបើកឲ្យមហាជនចូលទស្សនាចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែវិច្ឆិកា ឆ្នាំ២០២៦៕

  6. Sep 9

    ឧកញ៉ា ហៃ លីអ៊ាង៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនឹងផ្តល់ប្រយោជន៍ច្រើនដល់សេដ្ឋកិច្ច និងវ

    ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលមួយនេះនឹងចូលរួមដោយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រភូនៃបណ្តាប្រទេសប្រើភាសាបារាំងប្រមាណជា ៩០រដ្ឋជាសមាជិក។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន PPM-CONFIREL GROUP មើលឃើញថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជានឹងផ្តល់អត្ថប្រយោជន៍ច្រើនក្នុងផ្នែកសេដ្ឋកិច្ច និងវប្បធម៌ រួមទាំងវិស័យប្រើភាសាបារាំងផ្សេងទៀត៕

  7. Jul 30

    កញ្ញា ភឹង សោភា៖ «ការជាប់ក្នុងពន្ធនាគារមិនអាចផ្លាស់ប្តូរឆន្ទៈ និងបេសកកម្មខ្ញុំដើម្បីជួយស

    កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២នាក់ គឺកញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញ ក្រោយពីបានអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ២ឆ្នាំជុំវិញការបញ្ចេញមតិស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ កញ្ញា ភឹង សោភាអះអាងថា បទពិសោធន៍ជាប់ក្នុងចម្រឹងដែក ២ឆ្នាំកន្លងទៅមិនអាចបំផ្លាញឆន្ទៈរបស់កញ្ញាក្នុងការបន្តផ្សព្វផ្សាយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានទេ និងថា បទពិសោធន៍នេះជាការជំរុញភាពក្លាហានរបស់កញ្ញាឱ្យកាន់តែខ្លាំងជាងមុន។

  8. Jul 29

    លោក រី វុទ្ធី៖ អ្នកចិញ្ចឹមកង្កែបក្នុងស្រុកអាចក្ស័យធន បើមានការនាំចូលច្រើនពីវៀតណាម

    ថ្មីៗនេះ សមាគមវារីវប្បករនៅកម្ពុជាបានអំពាវនាវឲ្យមានវិធានការជាបន្ទាន់ចំពោះតម្លៃកង្កែបសាច់នៅកម្ពុជាដែលកំពុងធ្លាក់ពីជាង ៧ ០០០រៀលមកនៅ ៥ ០០០រៀលក្នុងមួយគីឡូក្រាមចាប់តាំងពីខែមេសាដល់ខែកក្កដា ឆ្នាំ២០២៦ នេះ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៩ ខែកក្ដដា លោក រី វុទ្ធី អ្នកគ្រប់គ្រងទូទៅនៃកសិដ្ឋានមាគ៌ាជលសាថ្លែងថា ការធ្លាក់ថ្លៃកង្កែបសាច់នៅកម្ពុជាដោយសារមានការនាំចូលកង្កែបសាច់ពីវៀតណាម។ បើតាមលោក រី វុទ្ធី បើសិនតម្លៃកង្កែបសាច់នៅតែទាបដូចនេះ អ្នកចិញ្ចឹមកង្កែបនៅកម្ពុជាអាចក្ស័យធន និងអាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាមួយចំណែកផង។

Ratings & Reviews

3.5
out of 5
2 Ratings

About

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More From RFI ខេមរភាសា / RFI Khmer

You Might Also Like