បទសម្ភាស

បទសម្ភាស

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

  1. 6 HR AGO

    លោក កែវ រតនៈ៖ ពលរដ្ឋដែលបន្តតវ៉ាបញ្ហាដីធ្លីនៅតំបន់ផ្លូវអន្ទង់អាំង គឺមានអ្នកនៅពីក្រោយខ្នង

    លោក កែវ រតនៈ ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​របស់​រដ្ឋាភិ​បាល​ចុះជួយ​ខេត្ត​ពោធិ៍សាត់​ បាន​អះអាង​ថា ពល​រដ្ឋ ២​ភាគ​៣ បាន​យល់​ព្រម​ចាក​ចេញ​ពី​តំបន់​ផ្លូវ​អន្ទង់​អាំង ​ក្នុង​ស្រុក​ វាល​វែង​ ខេត្តពោធិ៍​សាត់ ​ដើម្បី​ទុក​ដីតំបន់​នោះ​ឲ្យ​រដ្ឋ​ដាំ​ដើម​ឈើ ​អភិរក្ស​ជា​ឧទ្យាន​ជាតិ​បៃតង​។​ ក្នុង​បទសម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ ​RFI ​នៅថ្ងៃ​ទី​១២ ខែ​មីនា លោក កែវ រតនៈ បាន​លើក​ឡើង​ថា ​ការ​ដែល​នៅមាន​ពលរដ្ឋ​ជាង​២០​គ្រួសារ​ទៀត​ក្នុង​ចំណោម ​១០០​គ្រួសារ​បន្ត​តវ៉ា​ដល់​ភ្នំពេញ​នាប៉ុន្មាន​ថ្ងៃ​នេះ ​គឺ​មិន​មែន​ដោយសារ​តែ​ពួកគេ​គ្មាន​ផ្ទះ​នៅ​បណ្តោយ​ផ្លូវ​អង្ទង់​អាំង​ទេ​ តែ​មក​ពី​ពលរដ្ឋ​ទាំង​នោះ​ត្រូវ​បាន​មនុស្ស​ផ្សេង​ទៀត​ប្រើ​ប្រាស់​ឲ្យ​ចេញ​តវ៉ា​ដើម្បី​ការពារ​ដី​ពួកគេ​ដែល​បាន​កាន់​កាប់​ខុស​ច្បាប់​។​

    13 min
  2. 1 DAY AGO

    លោកស្រី ភឿង សកុណា៖ ការត្រឡប់ទៅសម្តែងរបាំព្រះរាជទ្រព្យនៅបារាំងជាថ្មីជាជោគជ័យរបស់ជាតិ

    សិល្បករ សិល្បការិនីខ្មែរមានវត្តមាននៅក្នុងប្រទេសបារាំងពីថ្ងៃទី០៦ដល់ថ្ងៃទី១២ មីនា ដើម្បីសម្តែងរបាំព្រះរាជទ្រព្យជាថ្មី។ ពីថ្ងៃទី៨ និង៩មីនា សិល្បករ និងសិល្បិការីខ្មែរបានសម្តែងនៅសារមន្ទីរមួយក្នុងទីក្រុងប៉ារីស។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃអង្គារ ទី១១ មីនានេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្របានកត់សម្គាល់ពីការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ និងបារាំងចំពោះការសម្តែងរបាំព្រះរាជទ្រព្យពីសំណាក់សិល្បករខ្មែរ។ តាមលោកស្រី លោកស្រី ភឿង សកុណា ការត្រឡប់ទៅសម្តែងរបាំព្រះរាជទ្រព្យនៅបារាំងជាថ្មីនេះជាជោគជ័យរបស់ជាតិកម្ពុជាទាំងមូល។

    10 min
  3. 2 DAYS AGO

    លោក កត្តា អ៊ន៖ ការប្រើប្រាស់ ប.ស.ស ក្នុងឆ្នាំ២០២៤ មានជាង ២២លានដង

    តាំងពីដើមអាណត្តិទី៧នៃរដ្ឋាភិបាលថ្មីនាចុងឆ្នាំ២០២៣ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានដាក់ចេញនូវការងារអាទិភាពចំនួន៦ចំណុចដល់ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ ការងារអាទិភាពទាំង៦ ចំណុចរួមមានការប្រឹងប្រែងតម្លើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិត ដំណើរការរបបសន្តិសុខសង្គម(ប.ស.ស) ដំណើរការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនក្រីក្រ ១,៥លាននាក់ រួមទាំងអនុសាសន៍បន្ថែមដូចជាការបង្កើតទារកដ្ឋាន និងការកែប្រែមធ្យោបាយដឹកកម្មករប្រកបដោយសុវត្ថិភាព។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុ RFI នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារបានអះអាងថា ក្រសួងបានសម្រេចកិច្ចការជាច្រើនក្នុងចំណោមអនុសាសន៍ទាំងអស់ដែលដាក់ចេញដោយប្រមុខរដ្ឋាភិបាល ក្នុងនោះការប្រើប្រាស់ ប.ស.ស មានរហូតដល់ជាង២២លានដងក្នុងឆ្នាំ២០២៤។

    14 min
  4. 3 DAYS AGO

    លោក ឡុង ឌីម៉ង់៖ ជ័យលាភី «សេវាសាធារណៈគំរូ» លើកទឹកចិត្តដល់ការផ្តល់សេវាជូនពលរដ្ឋ

    រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ​នឹង​រៀប​ចំ​«ពិធី​ដង្ហែ​ពាន​រង្វាន់​ជ័យ​លាភី​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ​ និង​វិស័យ​សុខា​ភិបាល»​ នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៥​ នៅ​ជុំវិញ​ទី​តាំង​សំខាន់​មួយ​ចំនួន​ក្នុងខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​។ ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅថ្ងៃ​អាទិត្យ​ទី​៩ ​ខែ​មីនា ​លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ ​ចាត់​ទុក​ ការ​ផ្តល់​ពាន​រង្វាន់​ ជា​ការ​លើក​ទឹក​ចិត្ត​អង្គ​ភាព ​ស្ថាប័ន​រដ្ឋ​ដែល​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជា​ពល​រដ្ឋ​។​

    8 min
  5. 5 DAYS AGO

    លោកថេ ឈុនហាក់ ៖ការលើកកម្ពស់សិទ្ធិ និងបង្កើនភាពអង់អាចរបស់ស្ដ្រីនឹងជះផលវិជ្ជមានដល់សង្គម

    ក្នុងឱកាសអបអរទិវានារីអន្ដរជាតិ ៨ មីនា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកិច្ចការនារី បានរៀបចំកម្មវិធីក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ដ្រី និងក្មេងស្រីគ្រប់រូប”។ ប្រធានបទនេះមានគោលដៅលើកកម្ពស់សិទ្ធិ សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ដ្រី និងក្មេងស្រីគ្រប់រូប។ នេះបើតាម លោក ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រសួងកិច្ចការនារី នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃទី៧ មីនានេះ។ លោក ថេ ឈុនហាក់ បញ្ជាក់ថា ការលើកកម្ពស់សិទ្ធិ និងបង្កើនភាពអង់អាចរបស់ស្ដ្រី នឹងជះផលវិជ្ជមានដល់សហគមន៍ និងសង្គមជាតិ។

    10 min
  6. 6 DAYS AGO

    អ្នកឧកញ៉ា លឹម ហេង៖ វត្តមានអ្នកចូលរួមច្រើនឆ្លុះបញ្ជាំងពីប្រយោជន៍ធុរកិច្ចសម្រាប់កម្ពុជា

    នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នេះ កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម»។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា វេទិកាធុរកិច្ចអាស៊ាន-កម្ពុជា បានប្រព្រឹត្តិទៅដោយជោគជ័យ។ ជោគជ័យ ព្រោះមានធុរកិច្ចជនចូលរួមច្រើន ដែលនេះជាផលប្រយោជន៍ដ៏ធំមួយក្នុងការទាក់ទាញធុរកិច្ចជនមកបណ្តាក់ទុននៅកម្ពុជា។

    9 min
  7. 5 MAR

    លោកស្រី អេង ចាន់ឌី៖ បើភ្ជាប់ការប្រមាថស្ត្រីទៅនឹងរឿងនយោបាយ គឺពិបាកលុបបំបាត់ការរើសអើងភេទ

    លោកស្រី អេង ចាន់ឌី នាយិកា​ប្រតិ​បត្តិ​នៃ​អង្គការ​យែន​ឌ័រ ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​កត់​សម្គាល់​ថា ​ការលើក​កម្ពស់​ស្ត្រី​នៅ​កម្ពុជា​មាន​ការ​ប្រែ​ប្រួល​គួរ​ចាប់​អារម្មណ៍​តាម​រយៈ​ផ្តល់​តួនាទី​ដល់​ស្ត្រីឲ្យ​កាន់​តួនា​ទី​ធំៗ​ក្នុង​ស្ថាប័ន​រដ្ឋ​។​ តែ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ​លោកស្រី ​អេង ចាន់ឌី លើក​ឡើង​ថា ​ការ​ប្រមាថ​ទៅ​លើ​ស្ត្រី ​ការ​បៀត​បៀន ​និង​ការ​រើស​អើង​ភេទ​នៅ​តែ​បន្ត​កើត​ឡើង​ ខណៈ​ការអនុវត្ត​ច្បាប់​នៅ​មាន​កម្រិត​។​ អ្នក​ការ​ពារ​សិទ្ធិ​ស្ត្រី​រូប​នេះ​បាន​បញ្ជាក់​ថា ​បើភ្ជាប់​ការ​ប្រមាថ​ទៅ​លើ​ស្ត្រីទៅ​នឹងរឿង​នយោបាយ នោះ​គេ​ពិបាក​លុប​បំបាត់​ការ​រើស​អើង​ភេទ​។

    12 min
  8. 3 MAR

    លោក ហេង សុផាឌី៖យុវជនខ្មែរបានចូលរួមលើកស្ទួយសិល្បៈវប្បធម៌ច្រើនតាមបណ្តាញសង្គម

    ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ គឺជាទិវាវប្បធម៌ជាតិលើកទី២៧ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ តែពិធីអបអរទិវាវប្បធម៌ជាតិនេះត្រូវបានលើកទៅធ្វើនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ វិញ ដោយភ្ជាប់ជាមួយនឹងកម្មវិធីជួបជុំសំណេះសំណាលប្រចាំឆ្នាំរវាងនាយករដ្ឋមន្ត្រី និងអ្នកសិល្បៈ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ លោក ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ យុវជនខ្មែរបានចូលរួមគាំទ្រ និងលើកស្ទួយយ៉ាងផុលផុសដល់វិស័យសិល្បៈវប្បធម៌ខ្មែរ ពិសេសតាមបណ្តាញសង្គម។

    12 min

About

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More From RFI ខេមរភាសា / RFI Khmer

You Might Also Like

To listen to explicit episodes, sign in.

Stay up to date with this show

Sign in or sign up to follow shows, save episodes and get the latest updates.

Select a country or region

Africa, Middle East, and India

Asia Pacific

Europe

Latin America and the Caribbean

The United States and Canada