ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

  1. 2 DNI TEMU

    វិបត្តិនយោបាយ​ដ៏ធ្ងន់ធ្ងរនៅបារាំង អាចមានដំណោះស្រាយ​ដោយ​របៀបណា?

    បារាំងបានធ្លាក់ផុង​ក្នុងវិបត្តិ​នយោបាយ គួរ​ឲ្យ​ព្រួយបារម្ភបំផុត បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី​ថ្មី​ សេបាស្យៀង ឡឺក័រ​នុយ បានប្រកាសលាចុះតំណែង​ កាលពីថ្ងៃចន្ទទី​៦តុលា​ ប្រមាណ​តែ​១៤ម៉ោង​ក្រោយ​ប្រកាសសមាសភាពរដ្ឋាភិបាល​ថ្មី​។ ការលាចុះពីតំណែង ព្រោះតែ​មានបក្សនយោបាយ​មិនពេញចិត្ត​នឹង​សមាសភាពរដ្ឋាភិបាល និងបានប្រកាសគំរាម​ដាក់ញត្តិ​សភា ដើម្បី​​បោះឆ្នោតដកសេចក្តី​ទុកចិត្ត​។ សម្រាប់ពេល​នេះ បារាំង មហាអំណាចសេដ្ឋកិច្ច​ទី​២របស់អឺរ៉ុប កំពុងស្ថិតនៅក្នុងភាពតែលតោល គ្មានរដ្ឋាភិបាល​ ស្របពេល​ដែលបរិបទសេដ្ឋកិច្ច​ និង​​សង្គ្រាមនៅ​អ៊ុយក្រែន​​ផង កំពុងតែរួមរឹតយ៉ាងខ្លាំង។​ ភាពរង្គោះរង្គើរនយោបាយ​បារាំង ត្រូវបានបណ្តាញ​ព័ត៌មាន​ទូទាំងពិភពលោក យកទៅផ្សព្វផ្សាយ​ ធ្វើឲ្យ​បារាំងបាត់​បង់កិត្តិយស ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ច​មួយដ៏ធំនឹងគេ និងជា​ប្រទេស​ធ្លាប់​មានវប្បធម៌​ប្រជាធិបតេយ្យ សាធារណរដ្ឋ​យ៉ាងរឹងមាំ​។ វិបត្តិជ្រៅទៅៗនេះ គឺ​បន្ទាប់ពីលោកម៉ាក្រុង​ បានរំលាយសភានៅខែមិថុនា​ឆ្នាំ​២០២៤ ក្រោយពេលដែរ​​ បក្សរបស់​លោកបាន​ចាញ់ឆ្នោត​ នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាអឺរ៉ុប។ មួយឆ្នាំចុងក្រោយនេះ បារាំងបានដូរ​នាយករដ្ឋមន្ត្រី​៣នាក់​​បន្តបន្ទាប់គ្នា ដោយហេតុថារដ្ឋាភិបាល​គ្មានសំឡេងភាគច្រើនក្នុងសភា ហើយ​សភាទៀតសោត ត្រូវពុះចែក​ជាច្រើនក្រុមនយោបាយ ឆ្វេងនិយមជ្រុល ស្តាំនិយមជ្រុល កណ្តាលនិយមជាដើម ដែលធ្វើ​ឲ្យ​ការ​ពិភាក្សានានា ត្រូវពើបប្រទះតែនឹងការឈ្លោះប្រកែក​ តតាំងប្រឆាំងតវ៉ា ​ការពារតែ​គោលការណ៍រៀងៗខ្លួន។ រដ្ឋាភិបាល​មានអាយុ១រាត្រី​​ លោកនាយករដ្ឋមន្ត្រី​សេបាស្យៀង ឡឺក័រនុយ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី​៩កញ្ញា បន្ទាប់ពីលោក​ហ្វ្រង់ស្វ័រ បៃរូ ត្រូវសភាបោះឆ្នោតដកសេចក្តីទុកចិត្ត​។ ជិត១ខែ ដែល​លោក​សេបាស្យៀង ឡឺក័រនុយ បានព្យាយាមចរចា​ ប្រជុំជាមួយគ្រប់ក្រុម​នយោបាយ និងសង្គមស៊ីវីល ដើម្បីរកច្រកផ្លូវរៀបចំរដ្ឋាភិបាល​មួយ ដែលគ្រប់គ្នាទទួលយកបាន​។ តែទីបំផុត គ្រាន់តែប្រកាស​សមាសភាពរដ្ឋាភិបាល​នៅយប់ថ្ងៃអាទិត្យ​ទី​៥តុលា រឿងរ៉ាវក៏បានផ្ទុះឡើងភ្លាមៗដែរ​។ គឺ​លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Bruno Retailleau និង​​ជា​​ប្រធាន​បក្សស្តាំនិយម “Les Républicains” បានប្រកាស​ដកខ្លួន​ចេញ​ពី​រដ្ឋា​ភិបាលចម្រុះ ដើម្បីសម្តែងការជំទាស់ទៅនឹងការតែងតាំងលោក Bruno Le Maire អតីតរដ្ឋមន្ត្រី​សេដ្ឋកិច្ចហិរញ្ញវត្ថុ ឲ្យធ្វើ​ជា​រដ្ឋមន្ត្រី​ការពារជាតិ​​។ លោក Bruno Retailleau ក៏ដូចជាមនុស្សចំនួនទៀតក្នុងបក្ស បានចោទថា​ស្ថានភាពហិរញ្ញវត្ថុស្រុកទេស បំណុល​រដ្ឋ​កើន​ឡើង​ខ្លាំង​សព្វថ្ងៃនេះ គឺមក​​ពីការដឹកនាំរបស់​លោក Bruno Le Maire នេះឯង។ ព្រឹកថ្ងៃចន្ទទី​៦កញ្ញា ប្រជាជនបារាំង​បើកភ្នែក​ស្រឡាំងកាំងគ្រប់គ្នា ពេល​​​លោក​ សេបាស្យៀង ឡឺក័រនុយ បានប្រកាសលាចុះពីតំណែងនាយករដ្ឋមន្ត្រី។ លោកសេបាស្យៀង ឡឺក័រនុយ បាន​អះអាងហេតុផលថា លោកមិនអាចដឹកនាំប្រទេសក្នុងកាលៈទេសៈឈ្លោះប្រកែកគ្នាបែបនេះបានទេ។ លោក​បានលើកឡើងថា ដោយហេតុថាគ្មានបក្សណាមួយ​មានសំឡេងភាគច្រើនក្នុងសភា ដូច្នេះដើម្បីឲ្យ​ប្រទេសអាចដើរទៅមុខបាន គឺទាល់តែគ្រប់គ្នាដាក់ចិត្ត​ចរចាគ្នា ធ្វើការជាមួយគ្នា រកការស្រុះស្រួល មិនត្រូវរឹងរូសគិតតែពីការពារ​គោលជំហរតែរៀងៗខ្លួននោះទេ​។ ប្រកាសរំលាយសភា? ក្រោយ​ការប្រកាសលាចុះពីតំណែងរបស់លោកនាយករដ្ឋមន្ត្រី សេបាស្យៀង ឡឺក័រនុយ ព្រឹកថ្ងៃចន្ទដដែល លោកប្រធានាធិបតីម៉ាក្រុង បាន​សម្រេច​ដាក់បេសកកម្ម​ឲ្យ​លោក​ សេបាស្យៀង ឡឺក័រនុយ ដឹកនាំការចរចា​ ​រយៈពេល​៤៨ម៉ោងទៀត ដើម្បីព្យាយាមស្វែងរកច្រកចេញពីភាពទ័លច្រកនេះ​។ ប្រសិនបើនៅតែគ្មានដំណោះស្រាយ​ទេ នោះលោកប្រធានាធិបតី​ម៉ាក្រុង នឹង​ទទួលខុសត្រូវដោយ​ខ្លួនលោក​។ មានន័យថា លោក​ម៉ាក្រុង អាចនឹងប្រកាសរំលាយ​សភាជាលើកទី​២ ដើម្បីឲ្យ​ប្រជាជនបារាំងបោះឆ្នោតជ្រើសរើសសមាជិក​សភា ជាថ្មីម្តងទៀត​។ បើនិយាយពីផ្លូវច្បាប់ គឺលោក​ប្រធានាធិបតីម៉ាក្រុង អាចមានសិទ្ធិប្រកាសរំលាយ​សភាម្តងទៀត​បាន​ហើយ ព្រោះថាច្បាប់កំណត់ថា ប្រធានាធិបតីអាច​ប្រកាសរំលាយសភាមួយឆ្នាំម្តង​។ តែអ្វីដែលគ្រោះថ្នាក់សម្រាប់​លោកម៉ាក្រុង គឺថា បើបោះឆ្នោតសភាម្តងទៀត គឺ​បក្សរបស់​លោក​​ប្រាកដជាបាត់​បង់អាសនៈសភា ដោយ​ចៀសមិនរួចទេ ព្រោះថា​មតិមហាជនបារាំងជាទូទៅ កាន់តែធុញទ្រាន់នឹងការដឹកនាំរបស់​លោកម៉ាក្រុង ក៏ដូចជាចលនានយោបាយ​ស្ទើឆ្វេងស្ទើស្តាំ​របស់​លោក។ ផ្ទុយ

    7 min
  2. 6 DNI TEMU

    ហេតុ​អ្វី​៣៥​ឆ្នាំ​ក្រោយ​ការ​បង្រួបបង្រួម អាល្លឺម៉ង់​នៅ​តែបន្ត​​បែង​ចែក​លិច​កើត?

    ជញ្ជាំង​បែរឡាំង​រលំ​ អាល្លឺម៉ង់ដែល​បែង​ចែកជា​ពីរ​ប្រទេស(​អាល្លឺម៉ង់​ខាង​កើត​និង​​ខាង​លិច) ​តាំងពី​សង្គ្រាម​លោកមក បាន​បង្រួបបង្រួម​គ្នា​ជា​ប្រទេស​តែ​មួយវិញ​ នៅ​ថ្ងៃ​ទី​៣​តុលា​១៩៩០។ តាំងពី​ពេល​នោះ​មក​ ៣​តុលា​ បាន​ក្លាយ​ជា​ថ្ងៃ​បុណ្យ​ជាតិ​របស់​អាល្លឺម៉ង់។ ប៉ុន្តែ៣៥​ឆ្នាំ​ក្រោយ​ ភាព​ខុសគ្នា​រវាង​អាល្លឺម៉ង់​ខាង​លិច និងអាល្លឺម៉ង់​ខាង​កើត​នៅ​បន្ត​មាន។ ៣៥ឆ្នាំក្រោយការបង្រួបបង្រួមជាប្រទេសតែមួយ អារម្មណ៍ជាពលរដ្ឋ និងជាប្រជាជាតិអាល្លឺម៉ង់តែមួយហាក់មិនជាក់ស្តែងសោះ។ បើតាមការស្ទង់មតិ មានពលរដ្ឋ​អាល្លឺម៉ង់តែប្រមាណ៣៥%ប៉ុណ្ណោះដែលមានអារម្មណ៍ជឿជាក់ថា អាល្លឺម៉ង់ជាប្រទេសតែមួយ និងជាពលរដ្ឋអាល្លឺម៉ង់តែមួយ។ ចំណែក ៦១% ផ្សេងទៀតយល់ថា មានភាពខុសគ្នាខ្លាំងរវាងអាល្លឺម៉ង់ខាងកើតដែលជាអតីតប្រទេសកុម្មុយនិស្ត និងអាល្លឺម៉ង់ខាងលិចដែលជាលោកសេរី។ គម្លាតមានកាន់តែខ្លាំង និងកើនឡើងតាំងពីប៉ុន្មានឆ្នាំចុងក្រោយមកនេះ។អ្នកមានគំនិតអវិជ្ជមានខ្លាំងជាងគេ គឺពលរដ្ឋនៅប៉ែកខាងកើត។ ៣ភាគ៤នៃពលរដ្ឋក្នុងអតីតអាល្លឺម៉ង់ខាងកើតអះអាងថា ៣៥ឆ្នាំ ក្រោយការបង្រួបបង្រួម គឺខាងលិចជាអ្នកឈ្នះ ហើយពួកគេមានអារម្មណ៍ថាជាពលរដ្ឋបន្ទាប់បន្សំ។ ហេតុអ្វីបានជាអាល្លឺម៉ង់លេចគំនិតដូច្នេះ និងដែលតាមពិតទៅ ការបង្រួបបង្រួមប្រទេសជាអ្វីដែលប្រជាពលរដ្ឋភាគច្រើនស្វាគមន៍ចង់បាន ហើយគ្រប់គ្នាសុទ្ធតែទទួលស្គាល់អំពីស្ថានភាពប្រសើរឡើងរបស់បុគ្គលនីមួយៗ?។ គម្លាត និងភាពខុសគ្នាផ្នែកសម្ភារៈនិងសេដ្ឋកិច្ចជាហេតុផលមួយដែលនាំឱ្យលេចគំនិតថាខាងកើតអន់ជាងខាងលិច។ ថ្វីបើវិសមភាពត្រូវបានបង្រួមជាលំដាប់ក៏ដោយ ក៏ប្រាក់បៀរវត្សរ៍របស់ពលរដ្ឋ​អាល្លឺម៉ង់ខាងកើតនៅតែទាបជាងអ្នកខាងលិចប្រមាណជាមធ្យម ១៧%។ ចំណែក​ទ្រព្យធននានាក៏មូលផ្តុំច្រើននៅតែប៉ែកខាងលិច ជាងខាងកើតដែរ។ គ្រួសារអាល្លឺម៉ង់ខាងលិចឡើងមានបានកើនទ្រព្យយ៉ាងខ្លាំងនារយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ក្រៅពីសម្ភារៈ អារម្មណ៍តូចចិត្ត ដូចមិនមែនជាពលរដ្ឋ​អាល្លឺម៉ង់ពេញលេញក៏មានពាក់ព័ន្ធនឹងកត្តាផ្សេងទៀតជាច្រើនដែរ។ កង្វះតំណាង ឬភាពជាមេកើយក្នុងសង្គមជាន់ខ្ពស់ក្នុងផ្នែកដឹកនាំនៅតាមក្រុមហ៊ុនសហគ្រាស សកលវិទ្យាល័យ តុលាការ ឬប្រព័ន្ធឃោសនាមកពីអាល្លឺម៉ង់ខាងកើតបានធ្វើឱ្យគេមើលឃើញថា អាល្លឺម៉ង់ខាងលិចជាអ្នកបន្តចង្អុលឆ្វេង ចង្អុលស្តាំ។ បន្ទាប់ពីឆ្លងកាត់របបផ្តាច់ការចំនួនពីរ គឺណាហ្ស៊ី និងកុម្មុយនិស្តមក អាល្លឺម៉ង់ខាងកើតខ្វះការអប់រំផ្នែកនយោបាយ។ សង្គមស៊ីវិល សហជីព សមាគម និងអង្គការក្រៅរដ្ឋាភិបាល រួមទាំងរចនាសម្ព័ន្ធនៅតាមតំបន់ជនបទដាច់ស្រយាលរបស់អាល្លឺម៉ង់ខាងកើតសុទ្ធតែខ្សោយជាងអាល្លឺម៉ង់ខាងលិចទាំងអស់។ ចំនួនប្រជាជនក៏ធ្លាក់ចុះជាគំហុកជាមួយនឹងអារម្មណ៍ថា អ្នកនយោបាយភ្លេចមិនគិតគូរដល់ពួកគេ។ ក្មេងមានសមត្ថភាព និងពេញកម្លាំងសកម្មច្រើនតែនាំគ្នាចាកចេញ។ អត្រាពលរដ្ឋនៅខាងកើតបានថយចុះត្រង់តំបន់ខ្លះដល់ទៅ៣៥% និងតំបន់ខ្លះ២០% ខណៈដែលប្រទេសទាំងមូលមានកំណើនប្រជាជន ៥% ក្នុងថេរវេលា៣៥ឆ្នាំ។ នៅពេលបានបង្រួបបង្រួមប្រទេសឡើងវិញ អ្នកនៅខាងកើត រួសរាន់ចង់ដឹង និងចង់ឃើញអាល្លឺម៉ង់ខាងលិចណាស់។ តែអ្នកខាងលិចហាក់មិនសូវឆ្ងល់ចង់មើលទិដ្ឋភាពខាងកើតវិញទេ។ ក្នុងឱកាសខួបទី៣៥ឆ្នាំនៃការបង្រួបបង្រួមអាល្លឺម៉ង់ វិសមភាពរវាងខាងកើត និងខាងលិចបានក្លាយជាប្រធានរឿងនៅលើទំព័រមុខកាសែតជាច្រើន។ កាសែតនៅតំបន់ប៉ែកខាងកើតចុះផ្សាយអំពីវិសមភាពនេះយ៉ាងខ្លាំង តែកាសែតអាល្លឺម៉ង់នៅខាងលិចមិនបានចាប់អារម្មណ៍រឿងនេះទេ។ គំនិត​បែង​ចែកថាមានខាងលិច និងខាងកើតត្រូវបានកេងបំបោងបន្ថែមទៀតដោយក្រុមអ្នកនយោបាយស្តាំនិយមជ្រុលអាល្លឺម៉ង់ដែលឡើងសំឡេងខ្លាំងនៅភាគកើតនៃប្រទេស។ បក្សជម្រើសថ្មីសម្រាប់អាល្លឺម៉ង់ afd បានទទួលការគាំទ្រ ដោយមានអ្នកចង់បោះឆ្នោតឱ្យនៅលើកក្រោយដល់ទៅ៤០% ក្នុងសង្កាត់អាល្លឺម៉ង់ខាងកើតខ្លះ។ គណបក្សនយោបាយនេះបានយកប្រវត្តិសាស្ត្រ និងវប្បធម៌ធ្វើជាធ្នាក់សម្រាប់​បញ្ជាក់អត្តសញ្ញាណអាល្លឺម៉ង់ខាងកើត ហើយមិនញញើតនឹងប្រើពាក្យស្លោកក្នុងសម័យធ្វើបដិវត្តប្រឆាំងនឹងរបបកុម្មុយនិស្ត។ សម្រាប់ប្រវត្តិវិទូ Ilko-Sascha Kowalczuk ដែលជាអ្នកឯកទេសអាល្លឺម៉ង់ខាងកើតយល់ឃើញថា ការបង្រួបបង្រួមអាល្លឺម៉ង់ជាជោគជ័យពិតៗ បើទោះបីជាការ​វេញជាធ្លុងមួយអាចប្រើពេលយូរ និងយឺតសម្រាប់ក្រសែភ្នែកអ្នកខ្លះក៏ដោយ។ ដោយហេតុតែគំនិតផ្តោតលើភាពមិនស្មើគ្នារវាងលិច និងកើ

    4 min
  3. 22 WRZ

    កាលបរិច្ឆេទសំខាន់ៗនៃជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន​ គិតចាប់ពីផែនការពុះចែកទឹកដី​ឆ្នាំ​១៩

    ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន គឺជាជម្លោះដ៏រ៉ាំរ៉ៃអូសបន្លាយ​សឹងមួយ​សតវត្សរ៍​មកហើយ​។ នៅក្នុង​រយៈពេលមួយ​​នៃប្រវត្តិសាស្ត្រ​ គិតចាប់ពី​ការប្រកាសផែនការពុះចែកដែន​ដីប៉ាឡេស្ទីន​ជា​២នៅ​​​ឆ្នាំ​១៩៤៧ អ៊ីស្រាអែលនិងប៉ាឡេស្ទីនបាន​ខិតចូលចាប់ដៃគ្នាឈានទៅដោះស្រាយ​បញ្ហា តែពេលខ្លះ ក៏ឃ្លាតឆ្ងាយពីគ្នាវិញ ព្រោះតែ​​​ប្រការផ្សេងៗ ដែលមក​រារាំង មិន​ឲ្យ​ប្រជាជាតិទាំង២កសាងសន្តិភាពនឹងគ្នាបាន។ ហេតុការណ៍​វាយប្រហារ​​យ៉ាងសាហាវព្រៃផ្សៃរបស់ក្រុមហាម៉ាស​ប៉ាឡេស្ទីន កាលពីថ្ងៃទី​៧តុលាឆ្នាំ​២០២៣ នៅក្នុងទឹកដីអ៊ីស្រាអែល គឺជាចំណុចចាប់ផ្តើមនៃទំព័រប្រវត្តិសាស្ត្រដ៏សែនខ្លោចផ្សារបំផុត​ សម្រាប់ប្រជាជនប៉ាឡេស្ទីន​ ហើយដែលបានធ្វើ​ឲ្យក្តីសង្ឃឹម​នៃសន្តិភាព កាន់តែរសាត់ឆ្ងាយ​។ ឆ្នាំ​១៩៤៧៖ បែង​ចែកទឹកដី​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល ថ្ងៃទី​២៩​ វិច្ឆិកា​​ ១៩៤៧ អង្គមហាសន្និបាតនៃអង្គការសហប្រជាជាតិ បាន​បោះឆ្នោត​អនុម័តសេចក្តីសម្រេចចិត្តលេខ ១៨១ ដែល​ចែងកំណត់ពុះចែកដែនដី​ប៉ាឡេស្ទីនជារដ្ឋចំនួន​២។ មួយជារដ្ឋអារ៉ាប់ មានផ្ទៃដីប្រមាណ​៤៥% និង​មួយ​ទៀតជារដ្ឋ​ជ្វីហ្វ មានផ្ទៃដី​ប្រមាណ​៥៥%។ ចំណែកទីក្រុងហ្សេរុយសាឡិម ត្រូវដាក់ឲ្យស្ថិតនៅ​ក្រោម​ការគ្រប់គ្រងអន្តរជាតិ​។ គួររំលឹកថា ការពិតទៅគំនិត​ចង់បង្កើត​រដ្ឋជ្វីហ្វ នៅលើដែនដី​ដែលធ្លាប់ជាស្រុកកំណើតរបស់ប្រជាជនជ្វីហ្វតាំងពីច្រើនពាន់ឆ្នាំមកហើយនោះ បាន​ផុសផុលឡើងជាយូរមកហើយ​។ គឺនៅឆ្នាំ​១៨៩៥ លោក Theodor Herzl បិតានៃចលនា​Sionisme បានសរសេរសៀវភៅមួយ មានចំណងជើងថា “រដ្ឋជ្វីហ្វ” ដែលក្នុងសៀវភៅនោះ​លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាជនជ្វីហ្វទូទាំងពិភពលោក ​ត្រឡប់ទៅរស់នៅ​ប៉ាឡេស្ទីន​។ បន្ទាប់មកទៀត នៅឆ្នាំ​១៩១៧ ក៏មានសេចក្តីប្រកាស​Balfour ដែលបានបើកផ្លូវ ​ឲ្យ​មាន​ការចាប់ផ្តើមតាំងទីលំនៅរបស់ជនជាតិជ្វីហនៅប៉ាឡេស្ទីន​។ ចាប់តាំងពីឆ្នាំ​១៩២០ ពោលគឺក្រោយ​ការដួលរំលំ​ទៅនៃ​អាណាចក្រអូតូម៉ង់ អង្គការសង្គមប្រជាជាតិ បានចាត់តាំង​ឲ្យអង់គ្លេសមានតួនាទី គ្រប់ដែនដីប៉ាឡេស្ទីន។ ផែនការពុះចែកដែនដី​ប៉ាឡេស្ទីនជារដ្ឋ២ ម្ខាងជ្វីហ្វ ម្ខាងអារ៉ាប់ នៅឆ្នាំ​១៩៤៧ ត្រូវបានបណ្តាប្រទេសអារ៉ាប់នៅតំបន់ដើមបូព៌ាសឹងតែទាំងអស់ បដិសេធមិនទទួលយក​។​ ការបដិសេធដែលបាន​​ចិញ្ចឹមបញ្ហាជម្លោះនេះ ឲ្យ​នៅរ៉ាំ​រ៉ៃរៀង​​រហូតមក​។ ឆ្នាំ​១៩៤៨៖ ការប្រកាសឯករាជ្យ​នៃរដ្ឋអ៊ីស្រាអែល​ ការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន និងអ៊ីស្រាអែល បានចាប់ផ្តើមផ្ទុះឡើង​ ចាប់តាំងពី​ការប្រកាស​ផែនការ​ពុះចែកទឹកដី​ជា​២​នៅឆ្នាំ​១៩៤៧​។​ ស្របពេលដែលក្រុមប្រទេសប្រទេសអារ៉ាប់ មិនព្រមទទួលយកផែនការនេះ​ ហើយ​មិនព្រមប្រកាសរដ្ឋប៉ាឡេស្ទីន អ៊ីស្រាអែលឯនោះ បានសម្រេចប្រកាស​ឯករាជ្យ នៅថ្ងៃទី​​១៤​ឧសភា​​ឆ្នាំ​១៩៤៨។ គឺលោក​ David Ben Gourion នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ដំបូងគេបង្អស់​ ដែលបានប្រកាសឯករាជ្យ​នៅ​ទីក្រុងទែលអាវីវ។​ សង្គ្រាមរវាងអ៊ីស្រាអែល និង​ក្រុមប្រទេស​អារ៉ាប់ ​បាន​ផ្ទុះឡើងក្រោយ​ការប្រកាសឯករាជ្យ​នេះ​។ ជំនាន់នោះ ត្រូវគេហៅថាជាជំនាន់ Nakba ជាភាសាអារ៉ាប់ ដែល​ប្រែមកថា “គ្រោះមហន្តរាយ” ឬបរាជ័យដ៏ឈឺចាប់ របស់ប្រជាជនអារ៉ាប់​​។ យ៉ាងហោចណាស់ មានប្រជាជនប៉ាឡេស្ទីនប្រមាណ ៨សែននាក់ក្នុងចំណោម​៩សែននាក់​ ដែលត្រូវបាន​គេបណ្តេញចេញពីផ្ទះសម្បែង ព្រោះថា​ចាប់ពីនេះទៅ ផ្ទះរបស់ពួកគេស្ថិតនៅក្នុង​ទឹកដីរបស់អ៊ីស្រាអែល។ ភូមិអារ៉ាប់​ប្រមាណ​៤០០ទីតាំងត្រូវបានឈូសរំលើងចោល​។ ជនភៀសខ្លួន​ប៉ាឡេស្ទីន​ច្រើនម៉ឺននាក់ បានធ្វើដំណើរទៅតាំងទីលំនៅ​ នៅតំបន់ហ្កាហ្សា នៅតំបន់ស៊ីហ្សកដានី និងខ្លះទៀតបានភៀសខ្លួនទៅប្រទេសក្បែរខាង។ នៅក្នុង​សង្គ្រាមទី១នេះ អ៊ីស្រាអែលប្រទេសថ្មីទើបតែប្រកាសឯករាជ្យ បាន​យក​​​ជ័យជំនះ​ លើក្រុមកងទ័ព​ប្រទេសអារ៉ាប់រួមគ្នា ដែលមាន​អេហ្ស៊ីប ស៊ីរី លីបង់ និង​អ៊ីរ៉ាក់ជាដើម​។ ជ័យជំនះ​នេះ បានធ្វើ​ឲ្យអ៊ីស្រាអែល​ ឈានទៅ​ដណ្តើមបានដែនដី​មួយចំនួនធំ​។ ចាប់ពីពេលនេះហើយ ដែលជាការចាប់ផ្តើមនៃការតស៊ូ​​របស់ប្រជាជនប៉ាឡេស្ទីនដើម្បីដណ្តើមទឹកដី​មកវិញ​។ ឆ្នាំ​១៩៦៧៖ សង្គ្រាម៦ថ្ងៃ​ អ៊ីស្រាអែលបានបើកការវាយប្រហារទៅលើអេហ្ស៊ីប នៅថ្ងៃទី​៥​មិថុនា​១៩៦៧។ រយៈពេលតែ​៦ថ្ងៃ អ៊ីស្រាអែល​បានដណ្តើមបាន​ដែនដីជាច្រើន ក្នុងនោះមាននៅ​​​តំបន់ហ្កាហ្សា ស៊ីហ្សកដានី តំបន់ខ្ពង់រាបហ្គោឡាន ហ្សេរុយសាឡិមខាងកើត ព្រមទាំង​តំបន់ស៊ីណៃ​​សឹងទាំងស្រុង​។ ក្រុមប្រឹក្សាសន្តិស

    14 min
  4. 18 SIE

    តើណាសា​អាចសម្រេច​មហិច្ឆតាដំឡើងម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​នៅលើ​ឋានព្រះចន្ទដែរឬទេ?

    សហរដ្ឋអាមេរិកកំពុង​ញាប់ដៃជើងដើម្បី​នាំយកម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​ទៅដាក់​នៅឋាន​ព្រះចន្ទ ឲ្យបាន​យ៉ាងយូរបំផុត នៅមុនឆ្នាំ​២០៣០។ នៅក្នុង​ក្របខណ្ឌ​នៃ​បេសកកម្ម​បញ្ជូនមនុស្ស​ឲ្យត្រលប់ទៅជាន់ដី​ព្រះចន្ទ​នៅអំឡុង​ឆ្នាំ​២០២៧ ​ប្រធានថ្មី​របស់​ទីភ្នាក់ងារ​ណាសា​កាលពី​ចុងខែ​កក្កដាកន្លងទៅបាន​បញ្ជា​ឲ្យគេ​ដាក់ដេញថ្លៃគម្រោងផលិត​​ប្រតិករនុយក្លេអ៊ែរ​ដែលមានសមត្ថភាព​ផ្គត់ផ្គង់​ថាមពល​នៅលើ​ឋានព្រះចន្ទ។ តើណាសា​អាចសម្រេច​មហិច្ឆតាដំឡើងម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​នៅលើ​ឋានព្រះចន្ទដែរឬទេ?  ដំឡើង​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​នៅលើ​ឋានព្រះចន្ទ។ ស្តាប់ទៅមួយភ្លែត គេអាច​គិតថា វាជា​គំនិត​ដ៏ឆ្កួតលីលា មិនអាចលេចចេញរូបរាងបាននោះទេ។ ប៉ុន្តែ ចំពោះលោក Sean Duffy ប្រធានទីភ្នាក់ងារអវកាស​ណាសា និងជា​រដ្ឋមន្រ្តីក្រសួង​គមនាគមន៍​អាមេរិក គ្មានអ្វីដែល​មិនអាច​ទៅរួចនោះទេ។ នៅក្នុង​កំណត់ហេតុដែល​ធ្លាក់​ទៅដល់​ដៃអ្នកកាសែត កាលពី​ដើម​ខែ​សីហានេះ ប្រធានថ្មីរបស់​ទីភ្នាក់ងារណាសា​បាន​បញ្ជា​ឲ្យ​គេ​បង្កើតអាជ្ញាធរមួយ​ដែលទទួលបន្ទុកស្វែងរកក្រុមហ៊ុន​ដៃគូ​ដែលមាន​សមត្ថភាព​ផលិត​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ ដើម្បី​ឲ្យ​ណាសា​អាច​នាំយកទៅ​ដាក់​នៅឋាន​ព្រះចន្ទ យ៉ាងយូរបំផុត​នៅ ចុងឆ្នាំ ២០២៩ ពោល​គឺ​ឲ្យបាន​មុន​ឆ្នាំ ២០៣០។ ហេតុអ្វី២០៣០? បើតាម​ប្រធានទីភ្នាក់ងារអវកាស​ណាសា លោក Sean Duffy តាំងពីខែ​មីនាឆ្នាំ​២០២៤ ចិន​និង​រុស្ស៊ី​បាន​ប្រកាស​យ៉ាងតិច​៣លើកពី​គម្រោងការសហការគ្នា​ដើម្បី​ដាក់​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​នៅលើដីព្រះចន្ទ​ នៅពាក់កណ្តាល​ឆ្នាំ ២០៣០។ “ប្រទេសដែលមាន​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរមុនគេនៅលើឋាន​ព្រះចន្ទ នឹងមានអំណាចកំណត់​ដែនគ្រប់គ្រងរបស់ខ្លួននៅទីនោះ។ នេះគឺជា​ការគំរាមកំហែង​ធំមួយ​ដល់​បេសកកម្ម​Artemis​របស់​ណាសា​ដែលមាន​គម្រោង​នាំយកអវកាសយានិកត្រលប់​ទៅជាន់ដីព្រះចន្ទសាជាថ្មី នៅ ឆ្នាំ ២០២៧។​ ចំពោះប្រធានទីភ្នាក់ងារ​ណាសា នេះជា​ហេតុផល​ចំបងដែល​ណាសា​ត្រូវ​រួសរាន់ ប្រឹងប្រែងស្រាវជ្រាវរកបច្ចេកវិទ្យាថ្មីដើម្បី​អាច​បោះមួយជំហាន​ទៅមុខឲ្យបាន​​មុន​គូប្រជែង ចិន និង​រុស្ស៊ី។ នៅ​ឋាន​ព្រះចន្ទ ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​នឹង​អាច​ផ្គត់ផ្គង់ថាមពលដល់​មូលដ្ឋាន​ដែលណាសា​គ្រោង​បញ្ជូនមនុស្ស​ឲ្យទៅនៅប្រចាំការផ្ទាល់​នៅភាគខាងត្បូង ឋានព្រះចន្ទដែលជាទីដៅចង់បាន​របស់​ចិន ឥណ្ឌា និងរុស្ស៊ី។ នៅ​ទីនោះ គេ​នឹងអាច​ធ្វើការស្រាវជ្រាវ សិក្សាពីការរស់នៅ​របស់​មនុស្ស​នៅកន្លែងផ្សេងមួយក្រៅពី​ភពផែនដី ទាំងការផ្សាំខ្លួន និងការប្រើបច្ចេកវិទ្យាទំនើបថ្មី។ វាជាដំណាក់កាលសិក្សា​សំខាន់​មួយ​របស់​ណាសា ដែលមាន​មហិច្ឆតាប្រើ​ឋាន​ព្រះចន្ទ ជា​កន្លែង​ឆ្លងបន្តទៅ​ភពក្រហម ភពអង្គារ។ ណាសា​ត្រូវការ​ម៉ាស៊ីន​ប្រតិករនុយក្លេអ៊ែរ​ដើម្បី​ផលិតថាមពល​ដែលគេអាច​ឲ្យគេ​ប្រើ​ប្រាស់​នៅមូលដ្ឋាន​របស់ណាសា​នៅ​ដីព្រះចន្ទ។ នៅ​ឆ្នាំ ២០២៣ គម្រោងការសាកល្បងមួយ​ដែល​ចាយអស់​ទឹកប្រាក់​៥លាន​ដុល្លារ​បាន​ផលិតចេញ​ម៉ាស៊ីន​មួយ​ដែលអាច​ផលិត​ថាមពលអគ្គិសនី​៤០គីឡូវ៉ាត់ គ្រប់គ្រាន់​សម្រាប់​ឲ្យផ្ទះ៣០ខ្នងប្រើក្នុងរយៈពេល ១០ឆ្នាំ។ ប៉ុន្តែ បើតាម​ការវាយតម្លៃ​របស់​អ្នកស្រាវជ្រាវវិទ្យាសាស្រ្ត ដើម្បី​ទ្រទ្រង់​ប្រតិបត្តិការ​របស់​មនុស្ស ដូចជា​ការរស់នៅ ទំនាក់ទំនង និង​ឧបករណ៍ជីកស្រាវជ្រាវ​នៅលើដីព្រះចន្ទ គេត្រូវ​ការ​ម៉ាស៊ីនផ្គត់ផ្គង់អគ្គិសនី​យ៉ាងតិច ១០០គីឡូវ៉ាត់។ គេត្រូវការថាមពល​នុយក្លេអ៊ែរនៅលើ​ឋានព្រះចន្ទ ក៏ព្រោះតែគេមិនអាច​ពឹងផ្អែកទៅលើ​ថាមពល​បានមកពីផ្ទាំងសូឡា។ ត្រូវ​ដឹងថា នៅឋានព្រះចន្ទ មួយយប់ៗ​មាន​រយៈពេល​ស្មើ១៤ថ្ងៃ​នៅលើផែនដី ដូច្នេះ ផ្ទាំងសូឡាប្រាកដជា​គ្មានពន្លឺថ្ងៃគ្រប់គ្រាន់ដើម្បីស្រូប​ផលិតចេញ​ជា​ថាមពល​សម្រាប់ប្រើប្រាស់​ដោយ​ឯករាជ្យនោះទេ។ ថាមពលនុយក្លេអ៊ែរសំខាន់ ប៉ុន្តែ ​បញ្ហាចោទនៅត្រង់ថា តើ​គេ​អាច​នាំយក​ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរដ៏មានទំហំធំ​ទៅកាន់ឋានព្រះចន្ទ​បាន​យ៉ាងដូចម្តេច? ចុះ ការដឹកជញ្ជូន​សារធាតុអ៊ុយរ៉ាញ៉ូម​? នេះគេ​នៅមិនទាន់និយាយ​ពីសីតុណ្ហភាពនៅឋានព្រះចន្ទ ដែលអាច​ឡើង​ដល់​១២៧អង្សារ និង​​ការគ្រប់គ្រងកំដៅ​របស់​ម៉ាស៊ីនប្រតិករផង។ ដើម្បី​បន្ថយកំដៅ​ម៉ាស៊ីន​ប្រតិករកុំ​ឲ្យឡើង​ក្តៅពេក គេត្រូវការប្រើប្រាស់ទឹកជាប្រចាំ។ ចុះ​បើព្រះចន្ទ​គ្មានទឹកដូចផែនដីផង តើ​គេ​អាច​សង្ឃឹមបានប៉ុណ្ណា​លើ​រ

    6 min
  5. 11 SIE

    តើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន​ពីលោកខាងលិចនឹង​អា​ចទៅផ្លាស់ប្តូរអ្វីខ្លះ?

    នៅប៉ុន្មានថ្ងៃមកនេះ ប្រទេស​លោកខាងលិច​ជាបន្តបន្ទាប់គ្នា​បាន​ប្រកាសត្រៀម​ខ្លួនទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន​ នៅក្នុង​ឱកាស​មហាសន្និបាតអង្គការ​សហប្រជាជាតិ​នៅ​ខែ​កញ្ញា​ខាងមុខ។ លើកលែងតែ​សហរដ្ឋអាមេរិក ប្រទេស​លោកខាងលិចដែលជា​សម្ព័ន្ធមិត្ត​របស់អ៊ីស្រាអែល​បាន​សន្យា​ទទួលស្គាល់​ប៉ាឡេស្ទីនជារដ្ឋមួយនឹងគេ នៅបន្ទាប់ពី​រដ្ឋាភិបាល​អ៊ីស្រាអែល​ប្រកាសពីផែនការ​ចូលទៅច្បាម គ្រប់គ្រង​ទីក្រុង​ហ្កាហ្សា។ នៅ​ថ្ងៃ​ចន្ទទី ១១​សីហា អូស្ត្រាលី​ជាសម្ព័ន្ធមិត្ត​ចុងក្រោយគេ​របស់អាមេរិក​ដែល​ងាកចេញពី​នយោបាយ​ការពារអ៊ីស្រាអែល ទៅ​ទទួល​រដ្ឋបាឡេស្ទីន។ តើ​ការប្រកាស​ទទួលស្គាល់​ពីសំណាក់​ប្រទេស​មហាអំណាច​ឧស្សាហកម្ម ដូចជា​បារាំង អង់គ្លេស​ កាណាដា និង​ចុងក្រោយ​គឺ​អូស្ត្រាលី នឹង​អាច​ទៅផ្លាស់ប្តូរ​ខ្សែទឹក​ ឬ​លក្ខខណ្ឌ​ជីវិត​របស់​របស់​ប្រជា​ជន​ប៉ាឡេស្ទីន​ដែរ​ឬទេ? ចាប់តាំង​ពី​ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល​ប្រកាស​ផែនការចូលគ្រប់គ្រង​ទីក្រុងហ្កាហ្សា ក្នុងហេតុផល​បញ្ចប់​សង្រ្គាម​ ប្រទេស​លោកខាងលិច​ដែលធ្លាប់​តែ​នៅស្ងៀម ការពារអ៊ីស្រាអែល​​ បានផ្លាស់ប្តូរជំហរ ងាកមក​ដាក់​សម្ពាធ និង​ថ្កោលទោស​ផែនការ​របស់​អ៊ីស្រាអែល។ ជាក់ស្តែង​ ប្រតិកម្ម​តបនឹង​ជំហរ​របស់​អ៊ីស្រាអែល​ដែល​ចង់​ចូល​ដណ្តើម​កាន់កាប់ហ្កាហ្សា​ទាំងមូល​ បារាំង កាណាដា បានដាក់​ពិន័យ​អ៊ីស្រាអែល ដោយ​​ប្រកាស​ថា ខ្លួននឹង​ទទួល​ស្គាល់ប៉ាឡេស្ទីនជារដ្ឋស្របច្បាប់។ បន្ទាប់ពី អង់គ្លេសដែល​គំរាម​ប្រកាស​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន ក្នុងករណី​អ៊ីស្រាអែល​នៅតែបន្តបិទខ្ទប់​ មិន​ឲ្យ​គេនាំយកស្បៀង ជំនួយមនុស្សធម៌ទៅជួយ​ប្រជាជន​ហ្កាហ្សា​។ នៅថ្ងៃ​ចន្ទទី ១១សីហា អូស្ត្រាលី​តាមរយៈលោក​នាយករដ្ឋមន្រ្តី អង់តូនី អាល់បានីស៊ី បាន​ចូលរួមជាមួយ​ប្រទេស​ផ្សេងទៀត​ដើម្បី​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន។ នៅក្នុង​សន្និសីទកាសែត​នៅទីក្រុង​Canberra ប្រមុខរដ្ឋាភិបាល​អូស្ត្រាលី​បញ្ជាក់ថា ​ដំណោះស្រាយ​បង្កើតរដ្ឋពីរ​ជា​ក្តីសង្ឃឹម​មនុស្ស​ធម៌ល្អជាងគេ​បំផុត​ដើម្បីបិទបញ្ចប់ជាសា្ថពរអំពើហិង្សានៅដើមបូព៌ា និង​ទុក្ខវេទនា ក្តី​ឈឺចាប់របស់​ប្រជាជនហ្កាហ្សា។ ចំពោះនាយករដ្ឋមន្រ្តីអូស្ត្រាលី សន្តិភាពនឹង​មិន​ស្ថិតស្ថេរនៅ​យូរអង្វែង បើសិន​គ្មាន​រដ្ឋប៉ាឡេស្ទីន និ​ងរដ្ឋអ៊ីស្រាអែល​នៅជិតគ្នា។ ប្រទេស​ណាខ្លះ​ផ្លាស់ប្តូរជំហរ និងព្រោះហេតុអ្វី? សំណួរ​សួរថា បន្ទាប់ពី​ការពាររដ្ឋជ្វីហ្វ​មួយនេះតាំងពីដើមរៀងមក តាមរយៈការនៅ​ស្ងាត់ស្ងៀម​មិន​ព្រម​ទទួល​ស្គាល់​​រដ្ឋ​ប៉ាឡេស្ទីន ហេតុអ្វីបានជា​ប្រទេស​លោកខាងលិច​ផ្លាស់ប្តូរជំហរ​របស់ខ្លួននៅពេលនេះ? ដូចកាណាដា អេស្ប៉ាញ បារាំង និង​អង់គ្លេស ដែលជា​សមាជិក​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ និងជា​សមាជិក​របស់​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម​​G៧​បាន​ដកខ្លួន ឃ្លាតឆ្ងាយ​ពីអ៊ីស្រាអែល និង​សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្ត​ ក៏ដោយសារតែ​លែង​មាន​ភាពអត់ធ្មត់​ និងលែង​អាច​ទប់ប្រតិកម្ម​រិះគន់​ក្នុងស្រុក​នៅចំពោះមុខ​អំពើអមនុស្សធម៌​របស់​អ៊ីស្រាអែល​ទៅលើ​ប្រជាជន​ប៉ាឡេស្ទីននៅហ្កាហ្សា។ ដោយ​ប្រកាស​គម្រោង​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន នៅ​មហាសន្និបាតអង្គការ​សហប្រជាជាតិ​នៅ​ខែ​កញ្ញាខាងមុខ ប្រទេស​លោក​ខាងលិច​ (លើកលែងអាមេរិក) ចង់​​ដាក់សម្ពាធ​ការទូត​លើ​អ៊ីស្រាអែល។ គិត​រហូតមកដល់​ថ្ងៃនេះ ប្រទេស​សមាជិករបស់អង្គការ​សហប្រជាជាតិ ប្រមាណ​៣ភាគ៤ ស្មើនឹង​ចំនួន​១៤៥​ប្រទេស​បាន​ប្រកាស​ទទួល​ស្គាល់​រដ្ឋប៉ាឡេស្ទីនជាបន្តបន្ទាប់ តាំង​ឆ្នាំ​១៩៨៨ ឆ្នាំដែលប្រមុខអង្គការ​រំដោះប៉ាឡេស្ទីន លោក​យ៉ាសេ អារ៉ាហ្វាត​ប្រកាស​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន ដោយយកទីក្រុង​យេរូសាឡឹមជារដ្ឋធានី។ នៅមុន​បារាំង អង់គ្លេស កាណាដា អេស្ប៉ាញ ឬ​អូស្ត្រាលី ប្រទេស​ភាគច្រើនរបស់​អង្គការ​សហប្រជាជាតិ ក្នុងនោះមានចិន ឥណ្ឌា បាន​ទទួលស្គាល់​​ប៉ាឡេស្ទីនជា​រដ្ឋមួយនឹងគេ ប៉ុន្តែ នៅ​ស្ថានភាពជាក់ស្តែង ដោយសារ​​ការបែកបាក់​គ្នា​រវាង​ប្រទេស​មហាអំណាច និង​ការជំទាស់យ៉ាងចេញមុខ​របស់​អាមេរិក​ដែលសមាជិក​អចិន្ត្រៃយ៍របស់​ក្រុមប្រឹក្សា​សន្តិសុខ ប៉ាឡេស្ទីននៅតែមិនទាន់ក្លាយជា​រដ្ឋពេញមុខ ពេញមាត់ដូចជា​អ៊ីស្រាអែល​ដែលបាន​ប្រកាស​ជា​រដ្ឋឯករាជ្យ​តាំង​ពី​ឆ្នាំ ១៩៤៨។ អាមេរិក​បដិសេធមិនប្រកាសទទួល​ស្គាល់​រដ្ឋប៉ាឡេស្ទីន​ និង​លើកហេតុផលថា រដ្ឋប៉ាឡេស្ទីនអាច​លេចចេញរូប

    6 min
  6. 9 SIE

    ហេតុ​អ្វី​ក្រុម​ប្រទេស​ផលិត​ប្រេង​ រារាំង​សន្ធិសញ្ញា​ប្រឆាំង​ប្លាស្ទិក?

    កិច្ចប្រជុំ​អន្តរជាតិ​នៅ​ក្រុង​ហ្សឺណែវ ដើម្បី​តាក់តែង​សន្ធិសញ្ញាពិភពលោក​​ប្រឆាំង​ប្លាស្ទិក​ គ្មានការ​ជឿន​លឿន​ទៅ​មុខ​​ទេ។ នេះ​បើ​តាម​តំណាង​ការទូត​អេក្វាទ័រ ដែល​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិស្តីពី​ប្លាស្ទិក។ ក្រុម​ប្រទេស​ផលិត​ប្រេង​បន្ត​រារាំង​ ហើយ​ប្រឆាំង​នឹង​ការ​កាត់​បន្ថយ​ប្លាស្ទិក​នៅ​លើ​ពិភពលោក​យ៉ាង​ខ្លាំង។ ហេតុអ្វី? ព្រោះ​តែ​ប្រយោជន៍​ហិរញ្ញវត្ថុឬ? ការ​ចរចា​​ដើម្បី​បង្កើត​សន្ធិសញ្ញា​ពិភពលោក​ប្រឆាំង​នឹង​បា្លសិ្ទក​​ប្រើ​ពេល​អស់ជា​ង​បី​ឆ្នាំ​ហើយ។ បន្ទាប់​ពី​បរាជ័យ​​នៅ​ប៊ូសាន​ប្រទេស​កូរ៉េខាង​ត្បូង​កាលពី​ចុង​ឆ្នាំ​២០២៤ កិច្ចប្រជុំអង្គការ​សហប្រជាជាតិ​​ថ្មី​មួយ​ទៀត “ដែល​គេ​ចាត់​ទុក​ជា​ការ​ផ្តល់​សំណាង​ចុងក្រោយ” ​បាន​រៀប​ចំ​ធ្វើ​ក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស​ តាំង​ពី​ថ្ងៃ​ទី​៥​សីហា​​រហូត​ដល់​ថ្ងៃ​ទី​១៤​សីហា។ ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត កិច្ចពិភាក្សា​មិន​ចម្រើន​ទៅមុខ​គួរ​ជា​ទី​សង្ឃឹម​ទេ។ គម្រោង​សន្ធិសញ្ញា​បានរីក​ប៉ោ​ង ​កើន​ពី​២២​ទំព័រ​ដល់​៣៥​ទំព័រ ឯ​កឋាខណ្ឌ​​ដែល​ក្រុមប្រតិភូទាំង​​១៨៤​ប្រទេស​និង​អង្គការ ជជែក​មិន​ត្រូវ​គ្នា​សោះ​មាន​ចំនួន​កាន់​តែ​ច្រើនឡើងៗ ​ពី​៣៧១ ពី​ដំបូង​ ​ទៅ​១៥០០​ចំណុចនៅពេល​នេះ។ តំណាង​ជាង​មួយ​រយ​ប្រទេស​ចង់​បាន​សន្ធិសញ្ញា​ប្រឆាំង​ប្លាស្ទិក​ជាប្រវត្តិសាស្ត្រ​មួយ សំដៅ​កាត់​បន្ថយ​ផលិតផល​ប្លាស្ទិក ព្រោះ​បរិមាណ​ប្លាស្ទិក​បាន​កើនទ្វេ​ដង​នៅ​រវាង​ពី​ឆ្នាំ​២០០០​ទៅ​២០២០ ហើយ​បើ​គ្មាន​វិធានការ​ទេ ប្លាស្ទិក​នឹង​កើន​ឡើង​ដល់​ទៅ​ជាង​១២០០លាន​តោន​នៅ​ឆ្នាំ​២០៦០។​ ប៉ុន្តែ​ក្រុម​ប្រទេស​ផលិត​ប្រេង បាន​រារាំង និង​បិទ​ខ្ទប់​​កិច្ច​ខិត​ខំប្រឹង​ប្រែង​បង្កើត​សន្ធិសញ្ញា​ប្រឆាំង​ប្លាស្ទិក​ ដោយ​បញ្ជូន​ក្រុម​អ្នក​ជំនាញ​មក​ឃោសនា​ប្រឆាំង​ ក្នុង​ចំនួន​ដ៏ច្រើន​លើសលុប។ នាំ​មុខ​ដោយ​រុស្ស៊ី អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អ៊ីរ៉ាក់​ កូវ៉ែត  ព្រមទាំង​បណ្តាប្រទេស​នៅទ្វីប​អាហ្វ្រិក​ដូច​យ៉ាង អេហ្ស៊ីប កាហ្សាក់ស្ថាន ឬ​អាស៊ែរប៊ៃហ្សង់​ដែល​មិន​សូវ​មាន​សំឡេង​ បាន​ច្រាន​ចោលយ៉ាង​ដាច់​អហង្ការ​​គំនិត​ចង់​កាត់​បន្ថយ​ផលិតផល​ប្លាស្ទិក នៅក្នុង​សម័យ​​ប្រជុំ​វគ្គមុន។ សហរដ្ឋ​អាមេរិក ប្រទេស​ផលិតប្រេង​លំដាប់​លេខ​មួយ​ពិភពលោក ក៏​មាន​ជំហរ​ដូច​គ្នា​ដែរ ពោល​គឺ​ប្រទេស​ផលិត​ប្រេង​មិន​ថា​តូច​ឬ​ធំ មាន​សកម្មភាព​​រួម​តែ​មួយដូចគ្នា​​គឺ ជា​អ្នកផលិត​ប្រេង​ និង​វិនិយោគ​ផលិតផលប្លាស្ទិក (ប្រេងគីមី) ​នៅក្នុង​ប្រទេស​ឬ​នៅបរទេស។ សម្រាប់​ក្រុមប្រទេស​ទាំងអស់​នេះ កំណើន​ផលិតផល​ប្លាស្ទិក​ពិភពលោក​នស​​ទសវត្សរ៍​ខាង​មុខ គឺ​កំណប់ទ្រព្យ​ថ្មី​។ នៅ​ពេល​ដែល​ក្រុមប្រទេស​អ្នក​មាន​កាន់​តែ​ច្រើនឡើងៗ​នាំ​គ្នា​ដើរ​ចេញ​ពី​ថាមពល​ផូស៊ីល​ ក្រុមប្រទេស​ផលិត​ប្រេង​ច្បាស់​ជា​ត្រូវ​​គិត​រក​វិធីថ្មី​សម្រាប់​ប្រើប្រាស់​ធនធាន​ប្រេង​របស់​ពួកគេ។​ នោះ​គឺ​ប្លាស្ទិក​នេះ​ឯង។ បើ​តាម​ការ​សិក្សា​របស់​សកលវិទ្យាល័យ​ចិនTsinghua ចេញ​ផ្សាយ​កាលពី​ខែមេសា ៩៨%​នៃ​ផលិតផល​ប្លាស្ទិក​មាន​ប្រភព​មក​ពី​ផូស៊ីល (ប្រេង​ ​ធ្យូងថ្ម ឬ​ឧស្ម័ន​ធម្មជាតិ)នៅ​ឆ្នាំ​២០២២។ សេចក្តី​ត្រូវការ​ពិភពលោក​ផ្នែ​ក​ប្រេង ក្នុងវិស័យ​ដឹកជញ្ជូន​ច្បាស់​ជា​លែង​កើន​ នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​។ ឯ​ផលិតផល​ប្លាស្ទិក​និង​ប្រេង​គីមី នឹង​ក្លាយ​ជា​កម្លាំង​ចលករ​រុញ​ច្រាន​កំណើន​សេចក្តី​ត្រូវការ​ផ្នែក​ប្រេង​វិញ​ម្តង​។ ​ក្រុម​ហ៊ុន​ឬ​ប្រទេស​ខ្លះ​បាន​ចាប់​ផ្តើម​វិនិយោគ​ក្នុង​ផ្នែក​ប្លាស្ទិក​រួច​ទៅ​ហើយ។ ខ្លះ​ទៀត​ដូច​យ៉ាង​អារ៉ាប៊ីសាអូឌីត បាន​ចាត់​ទុក​ប្លាស្ទិក​ជា​អាទិភាព និង​ជា​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​អនាគត ដែល​មាន​ចែង​ក្នុង​ផែនការ​អភិវឌ្ឍ​និង​ទំនើបកម្ម​ប្រទេសសម្រាប់​​ឆ្នាំ​២០៣០​ផង។ បើ​តាម​អ្នក​វិភាគ នៅ​ពីក្រោយ​ការ​ចរចា​ស្វែង​រក​សន្ធិសញ្ញា​ពិភពលោក​ប្រឆាំង​នឹង​ប្លាស្ទិក មាន​លាក់​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ​ដ៏​ចម្បង​។ ហេតុ​ដូច្នេះហើយ​បាន​ជា​ក្រុមប្រទេស​ផលិតប្រេង​ ឬ​ក្រុមប្រទេស​ប្រេង​គីមី ​មិន​ចង់​ឃើញ​ពាក្យ​​កាត់​បន្ថយ​ផលិតផល​ប្លាស្ទិក ​មាន​ចែង​ក្នុងសន្ធិសញ្ញា​ពិភពលោកនោះ។ ក្រុមប្រទេសទាំង​​នេះ បាន​​ដាក់​សម្ពាធ​ឱ្យ​មាន​​សន្ធិសញ្ញា​ប្រឆាំង​ប្លាស្ទិក ដែល​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​កែច្នៃ​សំរាម​ប្លាស្ទិក។ មានការកែច្ន

    4 min
  7. 28 CZE

    រីកនិង​បំប្លែង​ខ្លួន​​​ជា​លំដាប់​នៅ​លើ​ពិភពលោក ទីផ្សារ​គ្រឿង​ញៀន​ជាវិបត្តិ​ពហុមុខ

    ទីផ្សារ​គ្រឿង​ញៀន​មាន​សកម្មភាព​ខ្លាំង ​និង​មាន​ភាព​ចម្រុះយ៉ាង​សម្បូរ​បែប ព្រមទាំង​រីក​រាលដាល​ទូទាំងពិភពលោក យ៉ាង​ខ្លាំង​ក្លា​។ នៅ​ចំពោះ​មុខ​ការ​​ហាមឃាត់ ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន រក​ល្បិច​ថ្មី ផលិតផល​ថ្មី​ និង​ផ្លូវ​ពង្វាង​ថ្មី​។ ចរាចរណ៍​គ្រឿង​ញៀន​ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន​ទេ នៅ​ឆ្នាំ​២០២៣​។ នេះ​បើ​តាម​របាយការណ៍​ឆ្នាំ​២០២៥​ របស់​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន​ព្រមទាំង​ឧក្រិដ្ឋកម្ម ក្នុង​ឱកាស​​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំងនឹងការ​ប្រើប្រាស់​និង​ជួញដូរ​​គ្រឿង​ញៀន​ខុសច្បាប់​ ថ្ងៃទី​២៦​មិថុនា។ បើ​តាម​របាយការណ៍ប្រចាំ​ឆ្នាំ​២០២៥ ​របស់​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន (ONUDUC) ការ​ប្រើប្រាស់​គ្រឿង​ញៀន អាភៀន កញ្ឆា ឬ​ហៅ​ខ្លី​ថា​ “ម្សៅ​ស” ​មាន​សកម្ម​ភាព​​​ខ្លាំង​​​ក្រៃ​នៅ​ឆ្នាំ​២០២៣។ ការ​ផលិត​កូកាអ៊ីន​បា​ន​បំបែក​ឯតទគ្គកម្ម​ថ្មី​ ដោយ​មាន​កំណើន​៣៤%​លើស​ឆ្នាំ​មុន​ និង​កើន​បី​ដង​លើស​​ឆ្នាំ​២០១០។ គ្រឿង​ញៀន​សំយោគគំរាម​សុខភាព​សាធារណៈ ក្រៅ​ពី​អាភៀន កញ្ឆា កូកាអ៊ីន ហេរ៉ូអ៊ីន​ ដែលជា​​គ្រឿង​ញៀន​បែប​បូរាណ​ ​ទីផ្សារ​គ្រឿង​ញៀន​សំយោគ​ ផលិត​ក្នុង​មន្ទីរ​ពិសោធន៍​ ដោយ​ប្រើ​តែ​សារធាតុ​គីមី ក៏​កំពុង​រីក​ដុះ​ដាល​ខ្លាំង គួរ​ជា​ទីព្រួយ​បារម្ភ​សម្រាប់​សុខភាព​សាធារណៈ។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ដដែល។ នៅ​ឆ្នាំ​២០២៥ ទី​ភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀននិង​ឧក្រិដ្ឋកម្ម បាន​រាប់​ឃើញ​មាន​សារធាតុ​ញៀនសំយោគ​​ថ្មី​ចំនួន ១១០០​មុខ​ កំពុង​ធ្វើ​ចរាចរណ៍​នៅលើ​ពិភពលោក។ សារធាតុ​ញៀន​សំយោគ​នេះ ផ្តល់ផល​ចំណេញ​ខ្លាំងដល់​ក្រុម​ជួញដូរ​ហើយ​ងាក​លាក់​ ងាយ​គេច​ពី​សំណាញ់​ហាមឃាត់​របស់​អាជ្ញាធរ​ណាស់។ គ្រឿង​ញៀន​សំយោគ​ប្រភេទ​នេះ មាន​ឥទ្ធិពល​ខ្លាំង​គ្រឿង​ញៀន​សំយោគ​ផលិត​ចេញ​រុក្ខជាតិ​អាភៀន​ ឬកញ្ឆា​ឆ្ងាយ​ណាស់​។ គឺ​ដល់​ទៅ​ជាង​៥០០​ដង​លើស​Morphine។ ជាង​នេះទៅទៀត​ ក្រុម​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន តែងតែ​​ប្តូរ​ផ្លាស់​សមាសធាតុផ្សំ​ជា​រឿយៗ ជា​ហេតុ​ធ្វើ​ឱ្យគ្រឿង​ញៀន​សំយោគ​កាន់​តែ​មាន​ហានិភ័យ​​ និង​គ្រោះ​ថ្នាក់ ដែល​មិនអាចស្មាន​បាន។ “សន្ទុះ​ដ៏​ខ្លាំងក្លា​នៃ​ឧស្សាហកម្ម​គ្រឿង​ញៀន​សំយោគ​​ខុស​ច្បាប់ គឺ​ជា​ការ​គំរាមកំហែង​សុខភាព​​សាធារណៈ​ដ៏​ចម្បង​នៅ​លើ​ពិភពលោក​ ដោយ​អាចបង្ក​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ ក្នុង​ទម្រង់​ជា​មហន្តរាយ​សម្រាប់​មនុស្ស​ជាតិ​តែ​ម្តង​ផង។ នេះ​បើ​ប្រសាសន៍​របស់​នាយក​​ស្ថាប័ន​គ្រប់​គ្រង​គ្រឿង​ញៀនរបស់​អង្គការ​សហប្រជាជាតិ។ ​​​គ្មាន​រូបភាព​ល្អ អាភៀន គ្រឿង​ញៀន កំពុង​វាយលុក​ចូល​ក្នុង​គ្រប់​ស្រទាប់​​សង្គម ទាំង​នៅ​ទីក្រុង​ធំ​ ទីក្រុង​តូច សង្កាត់​ក្រីក្រ មធ្យម អ្នក​មាន​ និង​​ទីជនបទ។ របាយការណ៍​ឆ្នាំ​២០២៥ បាន​បញ្ជាក់​អំពី និន្នាការ​នៃ​ការ​រីក​រាល​ដាល​គ្រឿង​ញៀន ក្នុង​គ្រប់​ស្រទាប់វណ្ណៈ​នៃ​​សង្គម​ផង  និង​ក្នុង​រង្វង់​អ្នក​ប្រើប្រាស់​ជា​ក្មេង​ផង ពោល​គឺ​ទាំង​ក្មេង​ជំទង់ និស្សិត មនុស្ស​ពេញ​វ័យ អ្នក​ធ្វើ​ការ អ្នក​មានអាជីព។ គ្រឿង​ញៀន​ កូកាអ៊ីន អំហ្វេតាមីន មេតំហ្វេតាមីន  ... បាន​ក្លាយ​ជា​វត្ថុ​សម្រាប់​បង្កើន​កម្លាំង បង្កើនបរិយាកាស ​អារម្មណ៍​ល្អ ដំណេក ដែល​អម​ដោយ​ផលវិបាក​ចំពោះ​សុខភាព​ដែលគេ​​​ពុំ​ទាន់​​ធ្វើ​ការ​​វាយតម្លៃ​បាន​។ ពី​គ្រឿង​ញៀន​សំយោគទៅ​សង្គ្រាម​ពាណិជ្ជកម្ម​ គ្រឿង​ញៀន​សំយោគ​​ពពួក​Fentanyl ដែល​ខ្លាំង​ជាង​ពពួក​ហេរ៉ូអ៊ីន​ដល់​ទៅ​៥០​ដង និង​ដែល​បាន​សម្លាប់​ពលរដ្ឋ​អាមេរិក​អស់​៧៥០០០​នាក់​ នៅ​ឆ្នាំ​២០២៣​ និង​ជិត​៥ម៉ឺន​នាក់​នៅ​ឆ្នាំ​២០២៤ ក្លាយ​ជា​ប្រភព​នាំ​ឱ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និ​ង​បណ្តា​ប្រទេស​មួយ​ចំនួន​ធំ​នៅលើ​ពិភពលោក។ រដ្ឋាបាល​លោក​ដូណាល់ត្រាំ​បាន​ចោទ​ចិន ម៉ិកស៊ិក និង​កាណាដា ថា​បាន​រៀបចំ ឬ​បណ្តោយ​ឱ្យ​មាន​លំហូរ​គ្រឿង​ញៀន​សំយោគ​ចូល​ទៅ​ក្នុង​ទឹក​ដី​អាមេរិក ទើបបាន​លេស​​ដាក់​ទណ្ឌកម្ម​ តាម​រយៈ​ការ​ដំឡើង​ពន្ធ​នាំ​ចូល​ ដើម្បី​បង្ខំ​ឱ្យ​ចិន កាណាដា ម៉ិកស៊ិក​ ប្រយុទ្ធ​ប្រឆាំ​ង​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន។ ប៉ុន្តែ​ បើ​តាម​ការ​អង្កេត​របស់​ទស្សនាវដ្តី​ជប៉ុន Nikkei Asia បណ្តាញ​ជូញ​ដូរ​គ្រឿង​ញៀន​សំយោគ Fantanyl ដែល​អាមេរិក​ចោទ​ចិន​នោះ មាន​ម្នាក់​មាន​ក្រុមហ៊ុន​នៅ​Nagoyaប្រទេស​ជប

    6 min
  8. 25 CZE

    អាយុ៨០ឆ្នាំ​ ​តើអង្គការ​សហប្រជាជាតិអាច​ជំនះវិបត្តិហិរញ្ញវត្ថុ និងពាក្យប្រមាថរិះគន់ដែរ

    កាលពី​៨០ឆ្នាំមុន នៅថ្ងៃទី​២៦មិថុនា ប្រទេស​ចំនួន​៥០​បាន​ចុះ​ហត្ថលេខា​លើ​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ​ ​នៅទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ។ នៅថ្ងៃព្រហស្បតិ៍ទី​២៦​មិថុនានេះ អង្គការ​សហប្រជាជាតិត្រូវ​ប្រារព្ធខួប៨០ឆ្នាំ​នៃ​ធម្មនុញ្ញដែលអនុញ្ញាតឲ្យបង្កើត​អង្គការ​សហប្រជាជាតិជាផ្លូវការ​ ប៉ុន្តែ ការប្រារព្ធខួបកំណើត​៨០ឆ្នាំ​ប្រព្រឹត្តទៅ​ នៅក្នុង​កាលៈទេសៈមួយ​ដែល​ស្ថាប័នអន្តរជាតិកំពូល​មួយនេះ កំពុង​ជួប​វិបត្តិថវិកាដ៏ធ្ងន់ធ្ងរ និងបាត់បង់​សំឡេង​ ឥទ្ធិពល​នៅក្នុង​ពិភពលោក​មួយដែលសង្រ្គាម ជម្លោះប្រដាប់អាវុធ និង​គ្រោះមហន្តរាយមនុស្សធម៌​ផ្ទុះឡើង​សឹងនៅគ្រប់​ទីកន្លែង។ ​មានអាយុ​៨០ឆ្នាំ តើ​អង្គការ​សហប្រជាជាតិនឹង​​រស់រាន ឆ្លងរួចផុត​ពីវិបត្តិ​ដ៏ធំ​លើកនេះឬ ក៏ត្រូវ​ដួលរំលំ​ដូច​សង្គម​ប្រជាជាតិ​កាលពី​ឆ្នាំ​១៩៤៦​?  នៅថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ១៩៤៥ ប្រទេស​ចំនួន​៥០​បាន​ចុះហត្ថលេខា​លើ​ធម្មនុញ្ញសហប្រជាជាតិ​នៅ​ទីក្រុង​សាន់ហ្រ្វាន់ស៊ីស្កូ​ ដែលបាន​បើកផ្លូវ​ឲ្យបង្កើតអង្គការ​សហប្រជាជាតិ​ជាផ្លូវការ​នៅ​ប៉ុន្មាន​ខែ​បន្ទាប់​ក្នុង​ឆ្នាំ​ដដែល (ថ្ងៃទី​៤​តុលា​ឆ្នាំ ១៩៤៥)។ គេ​មាន​គំនិតផ្តួចផ្តើមបង្កើត​អង្គការ​សហប្រជាជាតិកាលពី​៨០ឆ្នាំមុន ដើម្បី​ជំនួស​អង្គការ​សង្គម​ប្រជាជាតិ​ដែល​បរាជ័យ​មិនអាច​ទប់ស្កាត់​សង្រ្គាម​លោក​លើកទី២ និង​ដួលរលំ​ដោយសារតែ​ការដកខ្លួន​ជាបន្តបន្ទាប់​របស់ប្រទេស​សមាជិក។ អង្គការសហប្រជាជាតិ​ត្រូវ​បានបង្កើតឡើង​នៅប៉ុន្មាន​ខែ​ក្រោយ​ការបិទបញ្ចប់សង្រ្គាម​លោកលើកទី២ នៅក្នុង​គោលដៅទប់ស្កាត់​មិនឲ្យ​មនុស្ស​ជំនាន់ក្រោយរងគ្រោះដោយសារ​សង្រ្គាម​ប្រល័យលោកសាជាថ្មី។ ទោះពិភពលោក​មិនទាន់​ជួបសង្រ្គាម​ធំដូច​សង្រ្គាម​លោក​ទាំងពីរលើក ប៉ុន្តែ សង្រ្គាមថ្នាក់តំបន់ សង្រ្គាមស៊ីវិល ជម្លោះប្រដាប់អាវុធ​បាន​កើតមាន​ជាហូរហែ​​ ដូចជា​សង្រ្គាមវៀតណាម អំពើប្រល័យពូជសាសន៍​នៅរវ៉ាន់ដា សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមស៊ីរី សង្រ្គាម​ដ៏រ៉ាំរ៉ៃ​នៅស៊ូដង់ ហៃទី ភូមា សង្រ្គាមហ្កាហ្សា សង្រ្គាម​អ៊ុយក្រែន និងចុងក្រោយនេះ គឺ​សង្រ្គាមអ៊ីរ៉ង់ អ៊ីស្រាអែល។ ​​អង្គការ​សហប្រជាជាតិ​បានរងការចោទប្រកាន់ថា ជាស្ថាប័នអន្តរជាតិ​ គ្មាន​សមត្ថភាព គ្មានឥទ្ធិពល គ្មាន​អំណាច​ដើម្បីរារាំងទប់ស្កាត់ ឬបិទបញ្ចប់​សង្រ្គាម។ សំឡេង​រិះគន់ថា អង្គការ​សហប្រជាជាតិ​អសកម្ម ជា​ស្ថាប័នចាយលុយខ្ជះខ្ជាយ ​ស្អប់ជនជាតិជ្វីហ្វ និងគាំទ្រ​មេដឹកនាំ​ផ្តាច់ការ រឹតតែ​ធ្វើ​ឲ្យ​អង្គការ​សហប្រជាជាតិ​កាន់តែ​អាប់ឱន​កេរ្តិ៍ឈ្មោះ បាត់ប​ង់ជំនឿទុកចិត្ត​ពី​ប្រទេស​សមាជិក។ នេះគេនៅមិនទាន់និយាយ​ពីវិបត្តិហិរញ្ញវត្ថុ​ដែលគំរាមកំហែង​ខ្លាំង​ដល់​អនាគត ភាពរស់រាន​មានជីវិត​របស់​ស្ថាប័ន​អង្គការ​សហប្រជាជាតិ។ នៅពេល​វិបត្តិខ្វះថវិកាមិនមែនជារឿងថ្មីចំពោះអង្គការ​សហប្រជាជាតិ​ដែលត្រូវការ​ថវិកា​រាប់ពាន់លាន​ដុល្លារ​ក្នុងមួយឆ្នាំៗ​ដើម្បី​ជួយ​ដោះស្រាយបញ្ហាមនុស្សធម៌ ជួយមនុស្ស​រាប់រយលាននាក់​នៅក្នុងពិភពលោក វិបត្តិហិរញ្ញវត្ថុ​របស់​អង្គការ​សហប្រជាជាតិ​ធ្លាក់​ធ្ងន់ធ្ងរ បន្ទាប់ពី​លោកដូណាល់​ត្រាំប្រកាសឲ្យ​ឈប់​ផ្តល់​ជំនួយ និង​ផ្អាក​បង់វិភាគទាន​ចូល​កេស​របស់​អង្គការ​សហប្រជាជាតិ។ នៅក្នុងកាលៈទេសៈដែល​ពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ច សមាជិក​មួយចំនួន​ផ្សេងទៀត​បាន​យកតម្រាប់តាមអាមេរិក។ ការដកខ្លួន​របស់​អាមេរិក​ដែលជាអ្នកឧបត្ថម្ភហិរញ្ញវត្ថុធំជាងគេ​បាន​ធ្វើ​ឲ្យទីភ្នាក់ងារ​ទាំងអស់​របស់​អង្គការ​សហប្រជាជាតិ​កាត់បន្ថយ​​សកម្មភាពមនុស្សធម៌ និង​កាត់បុគ្គលិក​ប្រមាណ​២០%​នៅទូទាំងពិភពលោក។ ​ជួបវិបត្តិហិរញ្ញវត្ថុ​ដ៏ធ្ងន់ធ្ងរ និង​រងការចោទប្រកាន់ថា គ្មានប្រយោជន៍ តើ​​​អង្គការ​សហប្រជាជាតិ​នឹង​អាច​រស់រាន មានអនាគតវែងឆ្ងាយរហូត​ដល់​១០០ឆ្នាំដែរឬទេ? ចំពោះអ្នកជំនាញ រាល់​ពេល​កើតមាន​វិបត្តិធំៗ​ ដូចជា​សង្រ្គាម​នៅអ៊ីរ៉ាក់ គេ​តែង​ចោទសួរ និង​ដាក់ទំនាយ​ថា អង្គការ​សហប្រជាជាតិដែលគ្មាន​ប្រយោជន៍ ​នឹង​ស្លាប់​ ដួលរលំដូច​អង្គការសង្គម​ប្រជាជាតិ កាលពីឆ្នាំ​១៩៤៦យ៉ាងដូច្នេះដែរ។ ប៉ុន្តែ នៅការពិតជាក់ស្តែង អង្គការ​សហប្រជាជាតិ​នៅតែ​អាច​រស់រានមាន​ជីវិតរហូតមក ហើយ​គេ​មិនជឿថា ស្ថាប័ននេះ​នឹង​អាច​ដួលរលំ​ងាយៗ​នោះទេ ទោះនៅ ២០ឆ្នាំខាងមុខ។ គេ​ហ៊ាន​និយាយ​ដូច្នេះ ព្រោះថា​ ស្ថាប័នអង្គការ​សហប្រជាជាតិនៅតែ​សកម្ម និងធ្វើកា

    8 min

O programie

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

Więcej od: RFI ខេមរភាសា / RFI Khmer

Możesz również polubić