ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

  1. 2 G. TEMU

    អ្នកឃ្លាំមើលថា ស្ថានការណ៍នៅភូមិព្រៃចាន់ និងភូមិជោគជ័យនៅតែផុយស្រួយ

    ក្រុម​អ្នក​តាម​ដាន​ថា ​ស្ថាន​ការណ៍​ព្រំ​ដែន​កម្ពុជា ​និង​ថៃ​ នៅ​ត្រង់​ភូមិ​ព្រៃ​ចាន់​ និង​ភូមិ​ជោគ​ជ័យ​ នៅ​តែ​ផុយ​ស្រួយ បើ​ទោះបី​ជា​ភាគី​ថៃ​មិន​អាច​សម្រេច​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​វាត​ទី​ដណ្តើម​យក​ភូមិ​ទាំង​ពីរ​របស់​កម្ពុជា​ នៅ​ថ្ងៃ​ទី​១០​ ខែ​តុលា​នេះ​ក៏ដោយ​។​ បើ​ទោះ​ជា​ភាគី​ថៃ​មិន​អាច​ធ្វើ​អ្វី​បាន​ទៅ​តាម​ការ​ដាក់​ឱសាន​វាទ​របស់​ខ្លួន​ តែ​អ្នក​ឃ្លាំមើល​ លើក​ឡើង​ថា​ កម្ពុជា​មិន​ត្រូវ​ភ្លេច​ខ្លួន​ ត្បិត​យោធា​ថៃ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​ត​ជំនាន់​៕

    9 min
  2. 3 DNI TEMU

    ការរកឃើញជនបរទេសខុសច្បាប់ដោយសារកម្សោយនៃការអនុវត្តច្បាប់ ឬច្បាប់នៅមានភាពចន្លោះប្រហោង?

    ជនជាតិប៉ាគីស្ថាន បង់ក្លាដែស និងនេប៉ាល់សរុបចំនួន ២៩០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីពួកគេបានស្នាក់នៅ និងធ្វើការខុសច្បាប់នៅក្នុងខេត្តព្រះសីហនុ។ ការរកឃើញជនបរទេសខុសច្បាប់ទាំងនេះ ផ្តើមចេញពីជម្លោះដ៏ហិង្សាទាក់ទងទៅនឹងការប្រមាថពូជសាសន៍កាលពីថ្ងៃទី៤ តុលា រវាងជនជាតិចិន និងជនបរទេសទាំងនោះនៅតំបន់ Chinatown។ អ្នកតាមដានសង្គមនានាបានចោទសួរថា តើការរកឃើញជនបរទេសរស់នៅ និងធ្វើការខុសច្បាប់ដ៏ច្រើនសន្ធឹកនៅខេត្តព្រះសីហនុពេលនេះ ជាកម្សោយនៃការអនុវត្តច្បាប់ ឬច្បាប់នៅមានភាពចន្លោះប្រហោង?

    10 min
  3. 4 DNI TEMU

    តើរដ្ឋាភិបាលគួរមានវិធានការចាំបាច់អ្វីខ្លះដើម្បីដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់នៅរដូវប

    នៅក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្រសួងធនធានទឹក និងឧតុនិយមបានបារម្ភពីការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ក្រោយរដូវវស្សា ឆ្នាំ២០២៥ បិទបញ្ចប់នៅក្នុងសប្តាហ៍ទី១ ខែវិច្ឆិកាខាងមុខ។ ក្នុងន័យនេះ ក្រសួងធនធានទឹកបានអំពាវនាវឲ្យពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ និងចូលរូមថែរក្សាប្រភពទឹកទុក ដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។ អ្នកតាមដានសង្គមកម្ពុជាលើកឡើងថា អាជ្ញាធរគួរមានការណែនាំប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវស្តីពីការប្រើប្រាស់ទឹក មិនថាសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ឬសម្រាប់កសិកម្មនោះទេ។ តើរដ្ឋាភិបាលគួរមានវិធានការចាំបាច់អ្វីខ្លះក្នុងការដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់នៅរដូវប្រាំង?

    12 min
  4. 5 DNI TEMU

    តើគួរដំឡើងប្រាក់ខែគ្រូបង្រៀនឲ្យដល់ជាង១២០០ដុល្លារដែរឬទេ?

    ថ្ងៃ​ទី​៥​តុលា ​គឺ​ជា​ទិវា​គ្រូ​បង្រៀន​ពិភព​លោក​។​ ឆ្លៀត​យក​ឱកាស​នេះ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​បាន​ស្នើ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​គ្រូ​បង្រៀន​នៅ​កម្ពុជា​ឲ្យ​បាន​១​ភាគ​៤​នៃ​ប្រាក់​ខែ​តំណាង​រាស្ត្រ​បច្ចុប្បន្ន​ឬ​ស្មើ​នឹង​១២៥០​ដុល្លារ​សហរដ្ឋ​អាមេរិក​។​ ប្រាក់​ខែ​តំណាង​រាស្ត្រ​ដែល​មាន​ប្រមាណ​៥​ពាន់​ដុល្លារ​ក្នុង​១​ខែ​។​ តែ​ក្រសួង​អប់​រំ​ យុវជន និង​កីឡា លើក​ឡើង​ថា​ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ​ប្រាក់​ខែ​គ្រូ​បង្រៀន​ត្រូវ​បាន​ដំឡើង​ជា​បន្ត​បន្ទាប់​។​ ពោល​គឺ​ឥឡូវ​នេះ​ ជា​មធ្យម​គ្រូ​បង្រៀន​ម្នាក់​ទទួល​បាន​២​លាន​រៀល ​ឬ​ប្រមាណ​៥០០​ដុល្លារ​ក្នុង​មួយ​ខែ​៕

    10 min
  5. 6 DNI TEMU

    តើអ្វីជាច្រកផ្លូវបន្ថែមរបស់គ្រួសារលោក លិម គិមយ៉ា ដើម្បីទទួលបានយុត្តិធម៌ពេញលេញ?

    នៅថ្ងៃសុក្រទី៣ខែកញ្ញាឆ្នាំ២០២៥ តុលាការថៃបានចេញសាលក្រមផ្តន្ទាទោសខ្មាន់កាំភ្លើងជនជាតិថៃ អេកាឡាក់ ភាណយ ដែលបានបាញ់សម្លាប់ លោក លិម គិមយ៉ា ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ កូនប្រុសលោក លិម គិមយ៉ា បានប្រតិកម្មភ្លាមៗថា ការសម្រេចរបស់តុលាការថៃគ្រាន់ជាជំហាននៃការផ្តល់យុត្តិធម៌ដល់ឪពុករបស់ខ្លួនប៉ុណ្ណោះ។ សម្រាប់គ្រួសារលោក លិម គិមយ៉ា យុត្តិធម៌ពិតប្រាកដនឹងកើតមានឡើង នៅល្គឹកណាដែលអ្នកបញ្ជាពិតប្រាកដត្រូវនាំយកទៅកាត់ទោសតាមផ្លូវច្បាប់។ តើមានមធ្យោបាយអ្វីបន្ថែមទៀតសម្រាប់ឲ្យគ្រួសារលោក លិម គិមយ៉ា អាចរកបានយុត្តិធម៌ពេញលេញ?

    14 min
  6. 3 PAŹ

    តើកម្ពុជាគួរដោះស្រាយករណីលោក កឹម សុខា យ៉ាងណា ក្រោយអាមេរិកជួយឲ្យមានបទឈប់បាញ់ជាមួយថៃ?

    កញ្ញា ​កឹម ​មនោវិទ្យា ​កូនស្រី ​លោក កឹម សុខា បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០២៥ ​ថា​ មកដល់​ម៉ោង​នេះ​ តុលា​ការ​កម្ពុជា​នៅ​តែ​ចោទ​អាមេរិក និង​លោក កឹម សុខា ពី​បទ​ឃុប​ឃិត​បំផ្លាញ​កម្ពុជា​នៅ​ឡើយ​។​ បើ​តាម​កូន​ស្រី​លោក កឹម សុខា ​គិត​ត្រឹម​ម៉ោង​នេះ​ គឺ​មាន​តែ​អាមេរិក​មួយ​គត់​ដែល​បាន​ជួយ​កម្ពុជា​ឲ្យ​ផុត​ពី​ការ​វាយ​ប្រហារ​ផ្លូវ​យោធា​ពី​ថៃ ​និង​បាន​បង្ខំ​ឲ្យ​ថៃ​ទទួល​យក​បទ​ឈប់​បាញ់​។​ ក្នុង​ន័យ​នេះ​ ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ចង់​ឃើញ​តុលា​ការ​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក​ កឹម សុខា ​ពី​បទ​«ឃុប​ឃិត​ជា​មួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​កម្ពុជា»​។​ តើ​កម្ពុជា​គួរ​ពិចារ​ណា​ដោះ​ស្រាយ​ករណី​លោក កឹម សុខា ​ដែរ​ ឬ​យ៉ាង​ណា​?

    9 min

O programie

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

Więcej od: RFI ខេមរភាសា / RFI Khmer

Możesz również polubić