• Search
  • Home
  • New
  • Top Charts

Top Science Podcasts

All Categories
True Crime
Comedy
Society & Culture
News
Health & Fitness
Sport
Business
Education
Arts
Science
History
Religion & Spirituality
Kids & Family
Music
TV & Film
Technology
Leisure
Fiction
Government

  • ប្រវត្តិសាស្រ្តពិភពលោក
    ប្រវត្តិសាស្រ្តពិភពលោក

    1

    ប្រវត្តិសាស្រ្តពិភពលោក

    RFI ខេមរភាសា / Khmer

  • The Rest Is Science
    The Rest Is Science

    2

    The Rest Is Science

    Goalhanger

  • The Climate Question
    The Climate Question

    3

    The Climate Question

    BBC World Service

  • StarTalk with Neil deGrasse Tyson
    StarTalk with Neil deGrasse Tyson

    4

    StarTalk with Neil deGrasse Tyson

    Neil deGrasse Tyson

  • Suspicious Minds: AI and the Apocalypse
    Suspicious Minds: AI and the Apocalypse

    5

    Suspicious Minds: AI and the Apocalypse

    Agoric Media

  • The Science of Happiness
    The Science of Happiness

    6

    The Science of Happiness

    PRX and Greater Good Science Center

  • Explicit, Ologies with Alie Ward
    Ologies with Alie Ward

    7

    Ologies with Alie Ward

    Alie Ward

  • តើផែនដីអាចរងផលប៉ះពាល់អ្វីខ្លះ​ពេល​ផ្កាយបេតែលជូសផ្ទុះជាស៊ូពើណូវ៉ា?

    10/12/2022

    តើផែនដីអាចរងផលប៉ះពាល់អ្វីខ្លះ​ពេល​ផ្កាយបេតែលជូសផ្ទុះជាស៊ូពើណូវ៉ា?

    បេតែលជូស​មាន​ម៉ាស់​ធំជាង​ព្រះអាទិត្យ​របស់​យើង ប្រហែល​ពី ១០ដង ទៅ ១៥ដង​ ហើយ​​បើទោះជា​វាទើបនឹង​មាន​អាយុ​ត្រឹម​ប្រមាណ​ជា ១០លាន​ឆ្នាំ ក៏ប៉ុន្តែ បេតែលជូស​​កំពុង​ស្ថិតក្នុង​​​ដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត​ ដែល​អាច​នឹង​ត្រូវ​ផ្ទុះ​ទៅ​ជា​ស៊ូពើណូវ៉ា​បាន​គ្រប់ពេល​ទាំងអស់។ ​នៅពេល​ដែល​ផ្កាយ​បេតែលជូស​ត្រូវ​ផ្ទុះ​ទៅ​ជា​ស៊ូពើណូវ៉ា តើ​ភពផែនដី​អាច​នឹង​ត្រូវ​រង​នូវ​ផលប៉ះពាល់​អ្វីខ្លះ? នៅក្នុងចក្រវាល​របស់​យើង​នេះ ក្រៅពី​បន្ទុះប៊ីកប៊ែង​​ និង​បន្ទុះ​កាំរស្មី​ហ្កាម៉ា ដែលគេហៅ​ជា​ភាសា​អង់គ្លេស​ថា Gama-ray burst, ស៊ូពើណូវ៉ា គឺ​ជា​ការផ្ទុះ​ដ៏​ខ្លាំងបំផុត​មួយ គឺ​ខ្លាំងជាង​គ្រប់អ្វីៗ​ផ្សេងទៀតទាំងអស់ ដែល​មនុស្ស​យើង​ធ្លាប់​ស្គាល់។ នៅពេល​ដែល​ផ្កាយ​មួយ​ផ្ទុះ​ទៅជា​ស៊ូពើណូវ៉ា វា​បញ្ចេញ​ពន្លឺ​ភ្លឺ​ខ្លាំង​ជាង​កាឡាក់ស៊ី​មួយ​ទាំងមូល​ទៅទៀត ហើយ​កម្លាំងផ្ទុះ​​របស់​វា​អាច​ធ្វើ​ឲ្យ​សារធាតុ​ដែល​នៅ​ស្រទាប់​ខាង​ក្រៅ​របស់​ផ្កាយ ត្រូវ​សាយភាយ​ចេញ​ទៅក្រៅ កាត់តាមលម្ហ​អវកាស ក្នុងល្បឿន​​រហូតដល​់ទៅប្រមាណ​ពី ១ម៉ឺន៥ពាន់ ទៅ ៤ម៉ឺន​គីឡូម៉ែត្រ​ក្នុង​មួយវិនាទី ពោលគឺ រហូតដល់​ទៅ​ជាង ១០%​ឯណោះ នៃ​ល្បឿន​របស់​ពន្លឺ។ គិតមកទល់នឹង​សព្វថ្ងៃ​នេះ អ្នក​វិទ្យាសាស្រ្ត​បាន​ប៉ាន់ស្មាន​ថា ស៊ូពើណូវ៉ា​ដែល​កើតឡើង នៅ​ក្នុង​ចម្ងាយ​ត្រឹម​ប្រមាណ​ជា​ ៥០ឆ្នាំ​ពន្លឺ​ពី​យើង វា​អាច​នឹង​ធ្វើ​ឲ្យ​ស្រទាប់​បរិយាកាស​ជុំវិញ​ភពផែនដី​របស់​យើង​នេះ​ត្រូវ​បាត់បង់​ទាំងស្រុង ហើយ​ជីវិត​របស់​មនុស្សយើង ក៏ដូចជា​គ្រប់​ភារៈរស់​ផ្សេងទៀត នៅលើ​ភពផែនដី​របស់​យើង​នេះ អាចនឹង​ត្រូវ​ស្លាប់​ផុតពូជ​ទាំងអស់។ ការសិក្សា​ខ្លះ​បង្ហាញ​ថា ផលប៉ះពាល់​ដល់​ជីវិត​ ដោយសារ​បាតុភូត​ស៊ូពើណូវ៉ា​ អាច​កើតឡើង​រហូតដល់​ទៅ​ចម្ងាយ​ប្រមាណ​ជា ១៥០ឆ្នាំ​ពន្លឺ​ឯណោះ។ ទោះជាយ៉ាងណា ផ្កាយបេតែលជូស​ស្ថិត​នៅ​ចម្ងាយ​រហូតដល់ទៅប្រមាណ​ជា ៦៥០ឆ្នាំ ទៅ ៧០០ឆ្នាំ​ពន្លឺ​ឯណោះ​ពី​ភពផែនដី​របស់​យើង។ ដូច្នេះ នៅពេលដែល​បេតែលជូស​ផ្ទុះ​ទៅ​ជា​ស៊ូពើណូវ៉ា វា​នឹង​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​លើ​ភពផែនដី​របស់​យើង​នោះទេ។ ក៏ប៉ុន្តែ គេរំពឹងថា វានឹង​បង្កើត​ជា​ទស្សនីយភាព​ដ៏អស្ចារ្យ​​មួយ នៅលើ​ផ្ទៃមេឃ ពីព្រោះ​ថា នៅពេលដែល​​បេតែលជូស​ផ្ទុះ​ជា​ស៊ូពើណូវ៉ា ​វា​នឹង​ជះពន្លឺ​ដ៏​ខ្លាំង ដែល​​យើង​អាច​មើល​ឃើញ​សូម្បីតែ​នៅ​ពេល​ថ្ងៃ ចំណែក​​នៅ​ពេលយប់​វិញ ពន្លឺ​ស៊ូពើណូវ៉ា​នេះ​នឹង​ត្រូវ​កើនឡើង​​បន្តិចម្តងៗ រហូត​​អាច​នឹង​ត្រូវ​ភ្លឺ​ប្រហាក់ប្រហែល​នឹង​ព្រះចន្ទ​ពេញវង់​ ដោយ​​វា​នឹង​ភ្លឺ​ក្នុងរយៈពេល​រហូត​ដល់​ទៅ​​រាប់ខែឯណោះ មុន​នឹង​ត្រូវ​ថម​ថយ​ពន្លឺ​ទៅវិញ​បន្តិចម្តងៗ រហូត​ដល់​ពេលមួយ ​បេតែលជូស​នឹង​ត្រូវ​បាត់​ពី​ផ្ទៃមេឃ​របស់​យើង​ជា​រៀងរហូត។ អ្នកវិទ្យាសាស្ត្រ​បាន​ព្យាករ​ថា ការផ្ទុះ​ជា​ស៊ូពើណូវ៉ា​របស់​បេតែលជូស​នេះ​អាចនឹង​កើតឡើង នៅ​ក្នុងរយៈពេល​ប្រមាណ​ជា ១០ម៉ឺន​ឆ្នាំ​ទៀត ឬ​ក៏​វា​អាច​កើតឡើង​នៅថ្ងៃ​ស្អែក ឬ​ក៏​វា​អាច​កើតឡើង​រួចទៅហើយ​ក៏​អាច​ថា​បាន គ្រាន់តែ​យើង​មិនទាន់​អាច​មើ​លឃើញ​តែ​ប៉ុណ្ណោះ។ នេះគឺ​​ដោយសារ​តែ​បេតែលជូស​​ស្ថិត​នៅ​ចម្ងាយ​​រហូត​ដល់​ទៅប្រមាណ​ជា​ ៧០០ឆ្នាំ​ពន្លឺ​ពីយើង ហើយ​ចាប់​ពី​ពេល​ផ្ទុះ​ជា​​​ស៊ូពើណូវ៉ា​ ពន្លឺ​ចេញ​ពី​ស៊ូពើណូវ៉ា​នេះ ​ត្រូវ​ការពេល​រហូតដល់​ទៅ​ ៧០០ឆ្នាំ​ឯណោះ ទើប​ធ្វើ​ដំណើរ​មក​ដល់​ផែនដី ហើយ​អាច​ឲ្យ​យើង​មើ​លឃើញវា​បាន៕

  • ប្រវត្តិរ៉ុកកែតអវកាស​រុស្ស៊ីធុន Soyuz

    01/07/2023

    ប្រវត្តិរ៉ុកកែតអវកាស​រុស្ស៊ីធុន Soyuz

    រុស្ស៊ី គឺ​ជា​ប្រទេស​មហាអំណាច​ដ៏​ចម្បងមួយ នៅ​ក្នុង​វិស័យ​អវកាស នៅក្នុង​ពេល​បច្ចុប្បន្ន​ ជាមួយ​នឹង​បច្ចេកវិទ្យា​រ៉ុកកែត និង​យាន​អវកាស ដ៏​ល្បីល្បាញ​មួយ​នៅលើ​ពិភពលោក គឺ សូយូស (Soyuz)។ Soyuz ​ជា​បច្ចេកវិទ្យា​បន្សល់​ទុក​តាំង​ពី​សម័យ​សហភាព​សូវៀត ហើយ​ត្រូវបាន​អភិវឌ្ឍ​ចេញ​ពី​បច្ចេកវិទ្យា​រ៉ុកកែត V2 របស់​អាល្លឺម៉ង់ ដោយ​វិស្វករ​សូវៀត ឈ្មោះ Sergei Korolev ដែល​ត្រូវ​បាន​គេចាត់ទុក​ជា​បិតា​នៃ​កម្មវិធី​អវកាស​សូវៀត។ Sergei Pavlovich Korolev កើតនៅ​ឆ្នាំ១៩០៧ នៅ​ហ្ស៊ីតូមៀរ (Zhytomyr) ប្រទេស​អ៊ុយក្រែន ដែល​កាលណោះ ស្ថិត​នៅ​ក្នុង​រង្វង់​ចក្រភព​រុស្ស៊ី និង​ក្រោយ​មកទៀត ជារដ្ឋមួយ​ ក្នុង​សហភាព​សូវៀត។ Korolev បាន​បញ្ចប់​ការ​សិក្សា​ពី​សាលាប៉ូលីតិចនិក​ក្រុងកៀវ និង​ពី​សកលវិទ្យាល័យ​ម៉ូស្គូ ដោយ​ចាប់យក​ជំនាញ​ខាង​វិស្វកម្ម​យន្តហោះ និង​ម៉ូទ័រ​រ៉ុកកែត ហើយ​​បាន​បង្កើត​ក្រុមការ​ងារស្រាវជ្រាវ​ផ្នែក​រ៉ុកកែតអវកាស​មួយ ដែល​បាន​ទទួលជោគជ័យ​ក្នុងការ​ផលិត​រ៉ុកកែត​ប្រើ​ឥន្ធនៈរាវ​ជាលើកទីមួយ ក្នុង​ប្រវត្តិសាស្រ្ត​សូវៀត នៅ​ឆ្នាំ១៩៣៣។ ក៏ប៉ុន្តែ ប៉ុន្មាន​ឆ្នាំក្រោយ​មក​ទៀត Korolev បាន​ក្លាយ​ជា​ជនរងគ្រោះ ដោយ​នយោបាយ​ឃោរឃៅ​នៃ​របបស្តាលីន ហើយ​បាន​ក្លាយ​ជា​អ្នក​ទោស​នយោបាយ នៅ​ឆ្នាំ១៩៣៨។ Korolev ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​ក្នុងគុក ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ដាក់​ក្នុងគុកនៅ​ស៊ីបេរី​ជាច្រើន​ខែ មុននឹង​​ត្រូវ​បាន​គេ​បញ្ជូន​មក​ម៉ូស្គូវិញ ហើយ​តាមរយៈអន្តរាគមន៍​របស់ Andrei Tupolev (អ្នកបង្កើតយន្តហោះធុន Tupolev) Sergei Korolev ក៏​ត្រូវ​បាន​គេ​ដាក់បញ្ចូល​ទៅ​ក្នុង​ក្រុមស្រាវជ្រាវ​វិទ្យាសាស្រ្ត​មួយ ជាមួយ​អ្នក​វិទ្យាសាស្រ្ត​​ផ្សេងទៀតដែល​ជាប់ទោស​នយោបាយ​ដូចគ្នា។ នៅ​ក្នុងអំឡុងពេលនោះ រុស្ស៊ី​កំពុង​ស្ថិត​ក្នុង​សង្គ្រាម​លោកលើកទី២ ហើយ​ Korolev ​ត្រូវ​បាន​គេ​ចាត់​ឲ្យ​ទទួលបន្ទុក​ដឹកនាំ​​ស្រាវជ្រាវ​ផលិតរ៉ុកកែត ដើម្បី​ប្រជែង​ជាមួយ​នឹង​រ៉ុកកែត V2 របស់​អាល្លឺម៉ង់ ហើយ​នៅ​ឆ្នាំ១៩៤៥ នៅ​ក្រោយ​ពេល​កងទ័ព​សូវៀត វាយ​ដណ្តើម​កាន់កាប់​ទីតាំង​រ៉ុកកែត​របស់​អាល្លឺម៉ង់ ដោយ​រឹបអូសបាន​ទាំង​តួរ៉ុកកែត និង​ប្លង់​រ៉ុកកែត V2, Korolev ក៏​ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ទៅ​​អាល្លឺម៉ង់ ដើម្បី​​មើលការខុសត្រូវ​ក្នុងការ​នាំយក​បច្ចេកវិទ្យា​រ៉ុកកែត V2 ​នេះ​ទៅ​ផលិត​ជា​រ៉ុកកែត​ថ្មី សម្រាប់​សហភាព​សូវៀត។ ចេញ​ពី​ម៉ូដែល​រ៉ុកកែត V2 នេះ Korolev បាន​ផលិតចេញ​ជា​មីស៊ីល​បាលីស្ទិក​រយៈចម្ងាយ​ខ្លី​មួយ​ប្រភេទ ដែលគេ​ឲ្យ​ឈ្មោះ​ថា Scud ហើយ​ដែល​ត្រូវ​បាន​គេ​ប្រើ​ជាទូទៅ នៅ​ក្នុង​អំឡុង​សម័យ​សង្គ្រាម​ត្រជាក់។ បន្ទាប់មកទៀត នៅ​ឆ្នាំ១៩៥៣ Korolev បាន​ចាប់ផ្តើម​រៀបចំផលិត​រ៉ុកកែតប្រភេទ​ថ្មីមួយទៀត គឺ​រ៉ុកកែត​ធុន R-7 ដែល​ជា​មីស៊ីលបាលីស្ទិក​អន្តរទ្វីប​​ដំបូង​បង្អស់​នៅលើ​ពិភពលោក អាច​បាញ់បាន​ចម្ងាយ​​រហូតដល់​ទៅ ៨០០០គីឡូម៉ែត្រ ហើយ​អាច​ផ្ទុក​ក្បាលគ្រាប់នុយក្លេអ៊ែរ​ កម្លាំង ពី៣ ទៅ ៥មេហ្កាតោន។ ក៏ប៉ុន្តែ ក្រៅពីជា​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​ផ្ទុក​ក្បាលគ្រាប់នុយក្លេអ៊ែរ R-7 ក៏​ត្រូវ​បាន​គេយក​ទៅប្រើ​ជា​រ៉ុកកែតអវកាស​ផងដែរ... ជារ៉ុកកែតអវកាស ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​បំផុត នៅក្នុង​វិស័យ​អវកាស​របស់​សូវៀត។ R-7 គឺជាប្រភេទ​រ៉ុកកែត ដែល​មាន​ពីរកំណាត់ ដោយ​នៅ​កំណាត់ទីមួយ មានតួរ៉ុកកែត​ធំមួយ​នៅចំកណ្តាល បំពាក់ទៅដោ​យម៉ូទ័រ​ (ធុន RD-108)ចំនួន ២គ្រឿង អមទៅដោយ​ប៊ូស្ទ័រ​ចំនួន ៤ នៅ​ជុំវិញ ដោយ​ប៊ូស្ទ័រនីមួយៗ បំពាក់ទៅដោយ​ម៉ូទ័រ​ (ធុន RD-107)ចំនួន ១គ្រឿង។ ខុសពី​រ៉ុកកែតអវកាស​ភាគច្រើន ដែល​មាន​ប៊ូស្ទ័រ​ប្រើ​ឥន្ធនៈរឹង ប៊ូស្ទ័រ​ទាំង ៤គ្រឿង របស់​រ៉ុកកែត​ធុន R-7 គឺ​ជា​ប្រភេទ​រ៉ុកកែត​ប្រើ​ឥន្ធនៈរាវ ដែលមានន័យថា នៅ​ក្នុង​រ៉ុកកែត R-7 ទាំងមូល រាប់ចាប់តាំង​ពី​ប៊ូស្ទ័រ ​តួរ៉ុកកែតកំណាត់​ទីមួយ រហូត​ទៅដល់​​កំណាត់​ទីពីរ សុទ្ធតែ​ប្រើ​ឥន្ធនៈរាវ​ដូចគ្នា​ទាំងអស់ គឺ​ឥន្ធនៈប្រភេទ KeroLox ពោលគឺ កេរ៉ូសែន និង​អុកស៊ីសែន​រាវ។ រ៉ុកកែត R-7 ត្រូវបានគេ​បាញ់បង្ហោះ​ប្រកប​ដោយ​ជោគជ័យ​ជាលើកទីមួយ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៥៧។ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៥៧ រ៉ុកកែត R-7 ត្រូវ​បាន​គេ​យក​ទៅប្រើ ដើម្បី​បាញ់បង្ហោះ​ផ្កាយរណប​ដំបូងបង្អស់​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​មនុស្សជាតិ គឺ​​ផ្កាយរណប Sputnik។ មួយខែក្រោយ​មកទៀត នៅថ្ងៃទី៣ វិច្ឆិកា នៅ​ក្នុងពេល​ដែល​សហរដ្ឋ​អាមេរិក​នៅ​មិនទាន់បាន​ទទួល​ជោគជ័យ ក្នុងការ​បាញ់បង្ហោះ​ផ្កាយរណប​បាន​មួយគ្រឿង​នៅឡើយ Korolev និង​ក្រុមការងារ​បាន​

  • តើ​អ្វីទៅជា​បាតុភូត​ "ស៊ូពើណូវ៉ា"?

    29/11/2022

    តើ​អ្វីទៅជា​បាតុភូត​ "ស៊ូពើណូវ៉ា"?

    នៅ​ក្នុង​ចក្រវាល​របស់​យើង​នេះ ក្រៅតែ​ពី​បន្ទុះប៊ីកប៊ែង (Big Bang) មានតែ​បាតុភូត​ពីរ​ទៀតប៉ុណ្ណោះ ដែល​មាន​កម្លាំងផ្ទុះ​ដ៏ខ្លាំងមហិមា​បំផុត គឺ​ការផ្ទុះ​កាំរស្មី​ហ្កាម៉ា (Gamma-ray burst) និង​បាតុភូត "ស៊ូពើណូវ៉ា" (Supernova)។ តើ​បាតុភូត "ស៊ូពើណូវ៉ា" នេះ​គឺ​ជាអ្វី? តើ​វា​កើតឡើង​ដោយ​របៀបណា? ហេតុអ្វីបាន​ជា​គេ​ឲ្យឈ្មោះ​បាតុភូត​នេះ​ថា "ស៊ូពើណូវ៉ា"? យប់មួយ នៅក្នុងឆ្នាំ១៦០៤ តារាវិទូអាល្លឺម៉ង់ យ៉ូហាណេស កេព្ល័រ (Johannes Kepler) បានសង្កេតឃើញ​ផ្កាយដ៏ចម្លែកមួយដួង នៅចន្លោះ​ផ្កាយ​វិច្ឆិកា (Scorpius) និងផ្កាយធ្នូ (Sagittarius) ជាផ្កាយ​ថ្មីមួយ ​ដែល​គេ​មិន​ធ្លាប់ឃើញ​មានសោះ​កាល​ពីមុន ក៏ស្រាប់តែ​លេចមុខឡើង ហើយ​ពីយប់មួយទៅយប់មួយ វា​មាន​ពន្លឺ​កាន់តែភ្លឺខ្លាំងឡើងៗ រហូត​កើនឡើង​ហួស​កម្រិត​ពន្លឺ​របស់​ផ្កាយ​ព្រហស្បតិ៍​ ​ក្នុងរយៈពេល​ត្រឹមតែ​ប៉ុន្មានយប់​តែ​ប៉ុណ្ណោះ។ កាលពី​ប្រមាណ​ជា ៣០ឆ្នាំ​មុន យ៉ូហាណេស កេព្ល័រ ​តារាវិទូ​​ដ៏ល្បីល្បាញ​មួយរូបទៀត គឺ​តារាវិទូដាណឺម៉ាក ទីកូ ប្រាហេ (Tycho Brahe) ក៏ធ្លាប់​សង្កេតឃើញ​បាតុភូតស្រដៀងគ្នា​នេះ​ដែរ នៅ​ក្នុងបណ្តុំផ្កាយ “កាស្យូពេ” (Cassiopeia)។ ទាំង​ កេព្ល័រ និង ទាំង ទីកូ ប្រាហេ សុទ្ធតែ​នាំគ្នា​កំណត់​ថា ផ្កាយ​ដែល​គេ​មិន​ធ្លាប់​ឃើញ​សោះ ហើយ​ក៏​ស្រាប់តែ​លេចមុខឡើង ក្នុងពន្លឺ​ចែងចាំងភ្លាមៗ​បែបនេះ គឺ​ប្រាកដ​ជា​ផ្កាយ ដែល​ទើបនឹង​ចាប់កំណើត​ឡើងថ្មី ហើយ​បាន​ហៅ​ផ្កាយ​ទាំងនេះ​ថា « Stella Nova »។ តាមភាសា​ឡាតាំង « Stella » គឺ “ផ្កាយ” ហើយ « Nova » គឺ​មានន័យថា “ថ្មី”។ ជាច្រើន​ឆ្នាំក្រោយៗ​មក​ទៀត អ្នកវិទ្យាសាស្រ្ត​បានរកឃើញ​ថា បាតុភូត ដែល​យ៉ូហាណេស កេព្ល័រ និងទីកូ ​ប្រាហេ ហៅថា​ « Stella Nova » នេះ តាមការពិត​ទៅ មិនមែន​ជា​ការ​ចាប់កំណើត​​ផ្កាយ​ថ្មី នោះទេ ផ្ទុយទៅវិញ គឺជា​ការស្លាប់​របស់ផ្កាយ នៅក្នុង​ហេតុការណ៍ផ្ទុះ​ដ៏​សម្បើម​បំផុត​មួយ​នៅក្នុងចក្រវាល។ មកទល់​នឹង​ពេលនេះ បាតុភូត​នេះ​នៅតែបន្ត​ជាប់ឈ្មោះ​​ថា « Nova » ដដែល ​គឺ “ស៊ូពើណូវ៉ា” (Supernova)។ ផ្កាយ គឺ​ជា​ដុំស៊្វែរ​ឧស្ម័ន ដែល​មាន​ម៉ាស់​យ៉ាងសម្បើមៗ​ រហូត​បង្កើត​ជា​សម្ពាធ និង​សីតុណ្ហភាព​រាប់លាន​អង្សា នាំ​ឲ្យ​មាន​ប្រតិកម្ម​នុយក្លេអ៊ែរ (ហ្វុយស្យុងនុយក្លេអ៊ែរ) នៅ​ក្នុង​ស្នូល​របស់​ផ្កាយ។ ហ្វុយស្យុងនុយក្លេអ៊ែរ​នេះហើយ ដែល​ធ្វើ​ឲ្យ​ផ្កាយ​ ដូចជា​ព្រះអាទិត្យ​របស់​យើង​ជាដើម ​អាច​បញ្ចេញថាមពល និង​ពន្លឺ​ជាប់ជាប់ជាប្រចាំឥតដាច់ ក្នុងរយៈពេល​រហូត​ដល់​ទៅ​រាប់ពាន់លាន​ឆ្នាំ។ ថាមពល​ដែល​ចេញ​ពី​ប្រតិកម្ម​នុយក្លេអ៊ែរ​ក្នុងស្នូល​នេះ វា​ក៏បង្កើត​ឲ្យ​មាន​ផងដែរ​នូវ​កម្លាំង​រុញ​ចេញ​ពី​ស្នូល​សំដៅទៅ​ស្រទាប់​ខាងក្រៅ​របស់​ផ្កាយ។ នៅក្នុង​ដំណាក់កាលធម្មតា​នៃ​ជីវិត​របស់​ផ្កាយ ដែល​គេ​ហៅជាភាសាអង់គ្លេស​ថា « Main sequence star » ផ្កាយ​ស្ថិត​នៅ​ក្នុង​ស្ថានភាពលំនឹងមួយ គឺ​ថាមពល​ដែល​ចេញ​ពី​ប្រតិកម្ម​នុយក្លេអ៊ែរ​នៅ​ក្នុង​ស្នូល​របស់​ផ្កាយ​បង្កើត​បាន​ជា​​កម្លាំង​រុញ​ទៅ​ខាង​ក្រៅ ក្នុងកម្រិតមួយ​ល្មមគ្រប់គ្រាន់​អាច​ទប់​ជាមួយ​នឹង​​កម្លាំងទំនាញ ដែល​ទាញ​សារធាតុ​សំដៅ​ទៅ​កាន់​ស្នូល​។ នៅពេលដែល​ប្រតិកម្ម​នុយក្លេអ៊ែរ​នេះ​ប្រើ​អស់​សារធាតុ​អ៊ីដ្រូសែន ផ្កាយ​ត្រូវ​ចូល​ដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត ដោយ​ដំបូង​ត្រូវ​រីកប៉ោង​ក្លាយ​ជា​ "ផ្កាយយក្សក្រហម" ហើយ​បន្ទាប់មក​ទៀត សម្រាប់​ផ្កាយ​ដែល​មាន​ម៉ាស់​ក្នុងចន្លោះ​ ពី ៨ដង ទៅ ១៥ដង​នៃ​ម៉ាស់​របស់​ព្រះអាទិត្យ វានឹង​ត្រូវ​ផ្ទុះជា​ស៊ូពើណូវ៉ា រួចហើយ​បន្សល់ទុក​តែ​ស្នូល​ខាងក្នុង ដែល​ត្រូវ​ក្លាយ​ទៅជា​ផ្កាយ​ដែល​ផ្សំឡើង​ដោយ​ណឺត្រុង​សុទ្ធសាធ ហើយដែល​គេ​ឲ្យឈ្មោះ​ថា "ផ្កាយណឺត្រុង" (Neutron star)៕

  • តើ​ពហុចក្រវាល​មានទំនាក់ទំនងអ្វីនឹងទ្រឹស្តីរូបវិទ្យាកង់ទិក?

    01/10/2022

    តើ​ពហុចក្រវាល​មានទំនាក់ទំនងអ្វីនឹងទ្រឹស្តីរូបវិទ្យាកង់ទិក?

    ពហុចក្រវាល ឬ​ហៅ​ជាភាសាអង់គ្លេស​ថា « Multiverse » គឺជា​ប្រធានបទ​ដ៏​ពេញ​និយម​មួយ ​នៅ​ក្នុង​ការជជែក​វែកញែកគ្នា ក៏ដូចជា​នៅ​ក្នុង​រឿង​ប្រលោមលោក ឬ​ខ្សែភាពយន្ត។ ថ្វីដ្បិតតែមកទល់នឹង​សព្វថ្ងៃ​នេះ គ្មាន​ភស្តុតាង​ណាមួយ​ដែល​អាច​បញ្ជាក់​បាន​ពិតប្រាកដ​ ក៏ប៉ុន្តែ ពហុចក្រវាល​នេះ​មិនមែនជា​រឿង​ប្រឌិត​​សុទ្ធសាធ​នោះតែ តែវាមាន​មូលដ្ឋាន​លើ​ទ្រឹស្តី​​វិទ្យាសាស្រ្ត​ចម្បងមួយ គឺចេញ​ពី​ទ្រឹស្តី​រូបវិទ្យាកង់ទិក។ តើចក្រវាល​មាន​តែមួយ​គត់ ឬ​ក៏​ក្រៅ​ពី​ចក្រវាល​របស់​យើង​នេះ នៅ​​មាន​ចក្រវាលច្រើន​ផ្សេងទៀត? តើ​អាច​ជា​រឿងទៅរួចទេ ដែល​អ្វីៗ​ដែល​មាន​នៅ​ក្នុ​ងចក្រវាល​របស់​យើង​នេះ (កាឡាក់ស៊ី ភពផែនដី មនុស្ស​យើង​) អាច​មានស្រដៀងគ្នា​នៅ​ក្នុង​ចក្រវាល​ជាច្រើន​​ផ្សេងទៀត? តើ​អាច​ទេ ដែល​មនុស្ស​ម្នាក់ៗ​អាច​​​មាន​វត្តមាន​​ នៅ​ក្នុង​​ចក្រវាល​ច្រើន​ផ្សេងៗគ្នា ក៏ប៉ុន្តែ មាន​ជោគវាសនា មាន​គន្លង​ជីវិតខុសៗគ្នា? យោងតាម​ទ្រឹស្តី​រូបវិទ្យាកង់ទិក អាតូម ក៏ដូចជា​ភាគល្អិតផ្សេងទៀត នៅក្នុង​ពិភពកង់ទិក អាច​ស្ថិត​នៅ​ក្នុង​ទីតាំងច្រើនផ្សេងគ្នា ឬ​ក្នុង​សភាព​ខុសៗគ្នា​ក្នុងពេល​តែមួយ ដែល​គេ​ហៅ​ជាភាសា​អង់គ្លេស​ថា « Superposition »។ នេះ​ជា​លក្ខណៈ​ដ៏ចម្លែក​មួយ​នៃ​រូបវិទ្យាកង់ទិក ដែល​ជាទូទៅ​ត្រូវ​បាន​លើកបង្ហាញ​តាមរយៈ​ពិសោធន៍​អំពី​សត្វឆ្មា​​របស់ Erwin Schrödinger។ យោងតាមពិសោធន៍​នេះ សត្វឆ្មា​ដែល​ស្ថិត​នៅ​ក្នុង​ហឹបបិទជិត​ត្រូវស្ថិត​ក្នុង​ស្ថានភាព Superposition គឺ​ស្លាប់ផង និង​រស់​ផង ក្នុងពេលតែមួយ។ រហូត​ទាល់តែ​ក្រោយ​ពេលដែល​យើង​បើក​ហឹបនេះមើល ទើប​ជោគវាសនា​របស់​សត្វឆ្មា​ត្រូវ​បាន​កំណត់ គឺ​ឬមួយ​ឆ្មាស្លាប់ ឬមួយឆ្មា​នៅ​រស់។ យោងតាម​បិតាស្ថាបនិក​រូបវិទ្យាកង់ទិក​ពីររូប គឺ Niels Bohr និង Werner Heisenberg ចំណុចគន្លឹះ ដែល​នាំ​ឲ្យ​ Superposition របស់​សត្វឆ្មា​ត្រូវ​បញ្ចប់ គឺ​ការសង្កេត និង​វាស់វែង។ មុនពេលមាន​ការ​សង្កេត និង​វាស់វែង គ្រប់អ្វីៗ​ទាំងអស់​​នៅ​ជា​រលក​នៃ​ប្រូបាប៊ីលីតេ (Quantum Wave Function) ដោយ​គោរព​ទៅតាម​​សមីការ Schrödinger។ នៅពេលដែល​មាន​ការ​សង្កេត និង​វាស់វែង​មើល វា​តម្រូវ​ឲ្យ​រលកនៃ​ប្រូបាប៊ីលីតេ​ត្រូវ​បញ្ចប់ (Wave function collapse) ហើយ​តម្រូវ​ឲ្យ​​អាតូម ឬ​ក៏​ភាគល្អិត​ក្រោម​អាតូម​ត្រូវ​​មាន​អត្ថិភាព​នៅ​ក្នុង​ទីតាំង​ណាមួយ ឬ​នៅ​ក្នុង​ស្ថានភាព​ណាមួយ​ជាក់លាក់។ នេះ​ជា​ការ​បកស្រាយ​មួយ ទៅលើ​ទ្រឹស្តី​រូបវិទ្យាកង់ទិក ដែលគេ​ច្រើន​ហៅ​ជាភាសាអង់គ្លេស​ថា Copenhagen interpretation។ ក៏ប៉ុន្តែ យោងតាម​ការ​បកស្រាយ​មួយទៀត ដែលស្នើឡើង​ដោយ​រូបវិទូអាមេរិក Hugh Everett Superposition នៃ​មេកានិក​កង់ទិក ត្រូវ​បន្ត​​ទៅមុខ​ជាអចិន្ត្រៃយ៍ ដោយ​មិន​ត្រូវ​បញ្ចប់​ដោយ​ការ​សង្កេត និង​វាស់វែង​ណាមួយ​​នោះទេ ហើយ​រលក​កង់ទិក ឬ Wave Function គឺ​ជា​គោលការណ៍​គ្រឹះ​នៃ​មេកានិក​កង់ទិក ដែល​មាន​លក្ខណៈអចិន្ត្រៃយ៍ ដោយ​គ្មាន​ការបញ្ចប់ (Wave function collapse) ដូច​ការបកស្រាយ​ទៅតាម Copenhagen interpretation នោះទេ។ នៅ​ក្នុងករណី​ Schrödinger’s Cat បើយោងទៅតាម​ការ​បកស្រាយ​របស់ Hugh Everett គេមិន​អាច​បែងចែកដាច់ពីគ្នា រវាង​អ្វីដែល​នៅ​ក្នុងហឹបថា​ជា​មេកានិក​កង់ទិក ហើយអ្វី​ដែល​នៅ​ក្រៅហឹបថា​ជា​មេកានិក​ក្លាស៊ិក​បាននោះទេ។ ឆ្មា និង​អាតូម​ដែល​នៅ​ក្នុងហឹប​ស្ថិត​ក្រោម​ច្បាប់​កង់ទិក មនុស្ស​យើង​ដែល​នៅ​ក្រៅហឹប ហើយ​ដែល​ផ្សំឡើង​ពី​អាតូម និង​ភាគល្អិត​ក្រោម​អាតូម​ដូចគ្នា ក៏​ត្រូវតែ​ស្ថិត​ក្រោម​ច្បាប់​កង់ទិក​ដូចគ្នា​នេះដែរ។ ដូចគ្នា​ដែរ​ចំពោះ​បរិស្ថាន​ដែល​នៅ​ជុំវិញ ទាំង​បរិស្ថាន​នៅ​ក្នុងហឹប និង​បរិស្ថាន​​នៅ​ក្រៅហឹប ដែល​សុទ្ធតែ​ផ្សំឡើង​ដោយ​អាតូម និង​ភាគល្អិត​ក្រោម​អាតូម ក៏​សុទ្ធតែ​ត្រូវ​ស្ថិត​ក្រោម​ច្បាប់​កង់ទិក​ដូចគ្នាទាំងអស់។ ដូច្នេះ បើ​ឆ្មា​ដែល​នៅ​ក្នុងហឹប​​ស្ថិត​ក្នុង​ស្ថានភាព Superposition នៅពេលដែល​យើងបើក​ហឹបនេះ​មើល យើង​ក៏​​ស្ថិត​ក្នុង​ស្ថានភាព Superposition នៃ​មេកានិក​កង់ទិក​នេះ​ដូចគ្នា។ Superposition របស់​ឆ្មា គឺ​ឆ្មា​ស្លាប់​​ផង និង​ឆ្មា​នៅរស់​​ផងក្នុងពេលតែមួយ ហើយ Superposition របស់​យើង គឺ​​​យើង​បើក​ហឹបមើល​ឃើញ​ឆ្មា​ស្លាប់ផង និង​យើង​ឃើញ​ឆ្មា​នៅ​រស់​ផង ​ក្នុងពេលតែមួយ។ ក៏ប៉ុន្តែ នៅ​ក្នុង​ស្ថានភាព​ជាក់ស្តែង យើង​មិន​អាច​ដឹង​ខ្លួន​ថា យើង​មើល​ឃើញ​ឆ្មា​ស្លាប់​ផង និង​ឆ្មា​នៅ​រស់ផង ពីព្រោះថា ​យោង​ទៅតាម​គោលការណ៍​ពីរទៀត​នៃ​មេកានិក​កង់ទិក គោលការណ៍ដែល​គេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Quantum Decoherence និង Quantum Entanglement ទាំង​ឆ្មា ទាំង​យើង និង​ទាំង​បរិស្ថាន​ដែល​នៅ​ជុំវិញ​ខ្លួនយើង ត្រូវ​ស្

  • រូបវិទ្យាកង់ទិក៖ អនុគមន៍​រលក​កង់ទិក ​និង ​Schrödinger's Cat

    26/09/2022

    រូបវិទ្យាកង់ទិក៖ អនុគមន៍​រលក​កង់ទិក ​និង ​Schrödinger's Cat

    នៅឆ្នាំ១៩២៤ អ្នកប្រាជ្ញ​រូបវិទ្យាបារាំង Louis de Broglie បាន​រកឃើញ​ទ្រឹស្តី ដែលលើកឡើង​ថា អេឡិចត្រុង​គឺ​ជា​រលកផង និង​ជា​ភាគល្អិតផង (Wave-particle duality) ហើយ​ពីរឆ្នាំក្រោយមកទៀត អ្នកប្រាជ្ញ​រូបវិទ្យាអូទ្រីស Erwin Schrödinger បាន​រកឃើញ​សមីការ ដែល​បញ្ជាក់អំពី​រលកកង់ទិក ហើយ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​រូបវិទ្យាកង់ទិក។ ក៏ប៉ុន្តែ មិនយូរប៉ុន្មានក្រោយមក Schrödinger បាន​សង្កេតឃើញ​ភាព​ចម្លែក​នៃ​ទ្រឹស្តី​កង់ទិក​នេះ ហើយ​បានបញ្ជាក់ អំពី​ភាពចម្លែក​នេះ តាមរយៈឧទាហរណ៍​អំពី​សត្វឆ្មារ (Schrödinger's cat)។ ជិត២០ឆ្នាំក្រោយ​ពី​អាញស្តាញ​ចុះផ្សាយ​ទ្រឹស្តី ដែល​បង្ហាញ​ថា ពន្លឺ ដែល​កាល​ពីមុន​គេ​ធ្លាប់​តែ​គិត​ថា​ជា​រលក ត្រូវ​ផ្សំឡើង​ដោយ​បណ្តុំថាមពល​ជា​ភាគល្អិត គឺ​ហ្វូតុង នៅឆ្នាំ១៩២៤ រូបវិទូបារាំង​ឈ្មោះ ល្វី ដឺប្រឺយ (Louis de Broglie) នៅក្នុងនិក្ខេបបទ​បញ្ចប់​ការ​សិក្សា​ថ្នាក់​​បណ្ឌិត​​ បាន​លើកឡើង​នូវទ្រឹស្តី​មួយ​ថា អេឡិចត្រុង ដែល​គេ​ស្គាល់​តាំងពីដើម​មក​ថា​ជា​ភាគល្អិត​នោះ បែរ​ជា​មាន​លក្ខណៈ​ជា​រលក​ទៅវិញ។ មែនទែនទៅ យោងតាម​ទ្រឹស្តី​របស់ ល្វី ដឺប្រឺយ អេឡិចត្រុង ក៏ដូចជា​ភាគល្អិត​ផ្សេងទៀតដែរ គឺ​មាន​លក្ខណៈ​ជា​ភាគល្អិតផង និង​ជា​រលកផង ទ្រឹស្តី ដែលគេហៅ​ជាភាសាអង់គ្លេស​ថា Wave-particle duality។ នៅឆ្នាំ១៩២៦ រូបវិទូ​អូទ្រីសឈ្មោះ Erwin Schrödinger បាន​សិក្សាស្រាវជ្រាវលម្អិត​ ទៅលើ​ទ្រឹស្តី​រលកអេឡិចត្រុង​របស់ ល្វី ដឺប្រឺយ ហើយ​បានរកឃើញ​សមីការ ដែល​អាច​ពិពណ៌នា និង​ព្យាករ​អំពី​ដំណើរវិវឌ្ឍ​របស់​រលកអេឡិចត្រុង ក៏ដូចជា ភាគល្អិត​ផ្សេងទៀត នៅ​ក្នុង​កម្រិត​កង់ទិក។ សមីការនេះ​ត្រូវបាន​ស្គាល់ជាទូទៅថា “សមីការ Schrödinger” (Schrödinger equation) ហើយ​ដែល​ជា​មូលដ្ឋានគ្រឹះចម្បងបំផុត​នៃ​រូបវិទ្យាកង់ទិក។ គេ​អាច​និយាយ​ដោយ​ប្រៀបធៀបគ្នា​បាន​ថា ច្បាប់​ចលនា​នៃ​មេកានិក​ក្លាស៊ិក គឺ​មាន​សមីការ​របស់​អ៊ីសាក់ញូតុន​​ជា​មូលដ្ឋានគ្រឹះ រីឯមេកានិក​កង់ទិក​វិញ សមីការ​ជា​មូលដ្ឋានគ្រឹះ​ចម្បង​បំផុត គឺ​​សមីការ​របស់ Schrödinger។ នៅ​ក្នុង​មេកានិក​ក្លាស៊ិក សមីការ​របស់​ញូតុន ជា​គន្លឹះ​ក្នុងការ​ពិពណ៌នា និង​ព្យាករ​​យ៉ាងសុក្រឹត​ អំពី​ចលនា​របស់​ភព ផ្កាយ និង​កាឡាក់ស៊ី ចំណែក​នៅក្នុង​មេកានិក​កង់ទិកវិញ សមីការ​របស់ Schrödinger គឺ​ជា​គន្លឹះ​ក្នុងការ​ពិពណ៌នា និង​ព្យាករ​ អំពី​អាតូម និង​ភាគល្អិត​ក្រោម​អាតូម។ ក៏ប៉ុន្តែ ផ្ទុយស្រឡះ​ពី​មេកានិក​ក្លាស៊ិក ដែល​ការព្យាករ​អាច​ធ្វើ​ឡើង​បាន​យ៉ាង​​ជាក់លាក់ នៅ​ក្នុង​មេកានិក​កង់ទិកវិញ សមីការរលកកង់ទិក​​អាច​ឲ្យ​គេ​ព្យាករ​បាន​ត្រឹមតែ​ជា​ប្រូបាប៊ីលីតេ​តែប៉ុណ្ណោះ មានន័យថា នៅ​ក្នុង​ពិភពកង់ទិក អេឡិចត្រុង ក៏ដូចជា​ភាគល្អិត​ផ្សេងទៀតដែរ មិនមាន​អត្ថិភាព​ពិតប្រាកដ​នោះទេ ដោយ​គេ​​មិន​អាចកំណត់​បាន​ច្បាស់លាស់​​ថា វា​មាន​ចលនា​បែបណា ទៅទិសខាងណា ឬ​​ស្ថិត​នៅ​ទីតាំង​ណាមួយ​ពិតប្រាកដ​នោះ​ទេ។ មែនទែនទៅ គេ​មិនត្រឹមតែ​មិន​អាច​ដឹង​ថា អេឡិចត្រុង​ស្ថិតនៅទីតាំង​ណាមួយ ឬ​ក្នុង​សភាពបែបណាមួយ​ពិតប្រាកដ​នោះទេ ក៏ប៉ុន្តែ ទៅតាម​គោលការណ៍​​នៃ​មេកានិកកង់ទិក អេឡិចត្រុង​អាច​ស្ថិត​នៅ​ក្នុងទីតាំងច្រើន​ផ្សេងគ្នា ឬ​ក្នុង​សភាពខុសគ្នា​​ក្នុងពេលតែមួយ​ ដែលគេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា « Superposition »។ នេះ​គឺ​ជា​ភាពចម្លែក ដែលសូម្បីតែ Erwin Schrödinger ខ្លួនឯងផ្ទាល់ ក៏ពិបាក​នឹង​ទទួល​យក ហើយ​ដើម្បី​បង្ហាញ​ពី​ភាពចម្លែក​នេះ Erwin Schrödinger បានលើកឡើង អំពី​ពិសោធន៍​ទៅលើ​សត្វឆ្មារ ដែលគេតែងតែ​ស្គាល់​ជា​ភាសាអង់គ្លេស​ថា Schrödinger's cat។ នៅក្នុងពិសោធន៍​របស់ Schrödinger ​នេះ គេ​យក​សត្វឆ្មារ​មួយក្បាល​ទៅដាក់​នៅ​ក្នុង​ហឹប​បិទជិត ដោយ​នៅ​ក្នុង​ហឹបនោះ មាន​ផ្ទុកសារធាតុវិទ្យុសកម្ម ដែល​​អាតូម​របស់​វា​អាច​មាន​បម្រែបម្រួល​វិទ្យុសកម្ម (Radioactive decay) ក្នុង​​ប្រូបាប៊ីលីតេ ៥០%-៥០% ពោលគឺ ប្រូបាប៊ីលីតេ ៥០% ដែល​វា​បំភាយវិទ្យុសកម្ម ហើយ ៥០% មិនបំភាយ​វិទ្យុសកម្ម។ នៅ​ក្នុង​ហឹបនោះដែរ គេ​ដាក់​​​ដបឧស្ម័នពុល ដោយ​មាន​យន្តការពិសេស ភ្ជាប់​ជាមួយនឹង​ឧបករណ៍​ចាប់សញ្ញាវិទ្យុសកម្ម។ ប្រសិនបើ​មាន​ការ​បំភាយ​វិទ្យុសកម្ម យន្តការពិសេស​នឹង​បញ្ចេញ​ឧស្ម័នពុល​ ហើយ​សត្វឆ្មារ​នឹង​ត្រូវ​ស្លាប់។ ផ្ទុយ​ទៅវិញ បើ​សិន​ជា​គ្មាន​ការ​បំភាយវិទ្យុសកម្ម​ទេ ឧស្ម័នពុល​​ក៏​នឹង​មិន​ត្រូវ​បំភាយចេញ ហើយ​សត្វឆ្មារ​ត្រូវ​នៅ​រស់។ និយាយជារួម ជោគវាសនា​របស់​សត្វឆ្មារ​ត្រូវ​ផ្សាភ្ជាប់​ទៅនឹង​អាតូម គឺ​មាន​ប្រូបាប៊ីលីតេ ៥០% ឆ្មារ​ត្រូវ​ស្លាប់ ហើយ ៥០% ឆ្មារ​នៅ​រស់។ យោងទៅតាម​គោលក

  • រូបវិទ្យាកង់ទិក៖ វត្ថុពិតជាក់ស្តែងប៉ុន្តែផ្សំឡើងដោយអ្វីៗដែលមានត្រឹមជាប្រូបាប៊ីលីតេ

    19/09/2022

    រូបវិទ្យាកង់ទិក៖ វត្ថុពិតជាក់ស្តែងប៉ុន្តែផ្សំឡើងដោយអ្វីៗដែលមានត្រឹមជាប្រូបាប៊ីលីតេ

    យោងតាម​ទ្រឹស្តី​កង់ទិក គ្រប់អ្វីៗ​ទាំងអស់ ដែល​ស្ថិតក្នុងកម្រិត​អាតូម ឬ​ក្រោម​អាតូម ដរាបណា​គេនៅមិនទាន់​សង្កេត និង​វាស់វែង​មើលទេនោះ វា​មិនមាន​អត្ថិភាព​ពិតប្រាកដ​នោះទេ ដោយ​អ្វីៗ​មានត្រឹមតែ​ជា​រលក​នៃ​ប្រូបាប៊ីលីតេ​តែប៉ុណ្ណោះ។ នេះ​ហើយ​ជា​ភាពចម្លែក​ដែល​អ្នកវិទ្យាសាស្រ្ត​ជាបិតាស្ថាបនិក​រូបវិទ្យាកង់ទិច តែងតែ​បាន​លើកឡើងជាសង្ខេបថា គ្រប់អ្វីៗ​ដែល​យើង​​កំណត់​ថា​ជា​វត្ថុពិត អាច​មើលឃើញ អាច​ពាល់បាន ក៏ប៉ុន្តែ ត្រូវផ្សំឡើង​ដោយ​ភាគល្អិត ដែល​ទៅតាមលក្ខណៈធម្មជាតិ មិនអាច​ជាវត្ថុពិត។ យោងតាម​ទ្រឹស្តី​របស់​អាញស្តាញ និង​ការពិសោធន៍​ជាក់ស្តែង​ទៅលើ​ឥទ្ធពល​ហ្វូតូអេឡិចទ្រិក ពន្លឺ​គឺ​ជា​ភាគល្អិត ដែល​គេឲ្យឈ្មោះ​ថា “ហ្វូតុង”។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ការពិសោធន៍​ជាច្រើន​ផ្សេងទៀត ក៏​សុទ្ធតែ​បង្ហាញ​ផងដែរ​ថា ពន្លឺ​គឺ​ជា​រលក គឺ​រលក​អេឡិចត្រូម៉ាញេទិក។ បើ​ដូច្នេះ តើពន្លឺ​គឺ​ជា​អ្វីពិតប្រាកដ? ជា​រលក (Wave) ឬ​ក៏​ជា​ភាគល្អិត (Particle)? ប៉ុន្មានឆ្នាំក្រោយ​ការចេញផ្សាយ​ទ្រឹស្តី​របស់​អាញស្តាញ ភាពចម្លែក​​មួយទៀត​ក៏​កើតមានឡើង ដោយលើកនេះ​ ទាក់ទង​នឹង​ភាគល្អិតវិញម្តង គឺ​អេឡិចត្រុង។ នៅក្នុង​ការធ្វើ​ពិសោធន៍​ទៅលើ​អេឡិចត្រុង​នេះ ដែលគេហៅថា “Double-slit experiment” គេបង្កើត​ចន្លោះ​ពីរ មានរាងបញ្ឈរ ហើយ​ស្ថិត​នៅ​ទន្ទឹមគ្នា រួចហើយ​​បញ្ជូន​អេឡិចត្រុង​ឲ្យ​ឆ្លងកាត់​ចន្លោះ​ទាំងពីរនេះ ទៅ​ប៉ះនឹង​ផ្ទាំងដែល​នៅ​ខាងក្រោយ។ ដោយសារ​តែ​តាមការ​យល់ដឹង​ពី​មុនមក គេ​ដឹង​ថា អេឡិចត្រុង​គឺ​ជា​ភាគល្អិត ដូច្នេះ អេឡិចត្រុង​នីមួយៗ​​គួរតែ​ធ្វើ​ដំណើរ​ឆ្លងកាត់​​ចន្លោះ​ណាមួយ​ក្នុង​ចំណោម​ចន្លោះ​ទាំងពីរ ហើយ​​ទៅ​ប៉ះនឹង​ផ្ទាំង​ដែល​នៅ​ខាង​ក្រោយ បង្កើត​ជា​គំនូស​​បញ្ឈរពីរ​ទន្ទឹមគ្នា។ ក៏ប៉ុន្តែ ខុសពី​ការរំពឹងទុក នៅក្នុង​ការធ្វើ​ពិសោធន៍​ជាក់ស្តែង គេសង្កេតឃើញ​ថា នៅលើ​ផ្ទាំង​ដែល​ស្ថិត​នៅ​ខាង​ក្រោយ​នោះ អេឡិចត្រុង​មិន​បង្កើត​ត្រឹមតែ​បន្ទាត់​បញ្ឈរពីរ​នោះទេ តែ​បង្កើត​​ជា​បន្ទាត់​ច្រើន​បញ្ឈរ​តម្រៀបគ្នា គឺ​ក្នុង​ទម្រង់​ដូចគ្នា​ទាំងស្រុង​ទៅនឹង​ការ​ពិសោធន៍ Double-slit experiemnt ទៅលើ​រលក។ នេះ​គឺ​ជាចំណុចរបត់​ដ៏ចម្បង​មួយ នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត​សម័យទំនើប ហើយ​ជា​ការ​រុះរើ​ឡើងវិញ​ទាំងស្រុង​ នូវចំណេះដឹង​វិទ្យាសាស្រ្ត ដែលមនុស្ស​​យើង​ធ្លាប់​មាន​កាល​ពីមុន។ កាលពីមុន ពន្លឺ ដែល​យើង​ធ្លាប់​តែ​ដឹង​ថា គឺ​ជា​រលក ក៏ប៉ុន្តែ ត្រូវ​បាន​គេរកឃើញ​ថា ត្រូវ​ផ្សំឡើងដោយ​ភាគល្អិត គឺ ហ្វូតុង។ ចំណែក​អេឡិចត្រុង​វិញ ដែល​យើង​ធ្លាប់​តែ​ដឹង​ថា គឺ​ជា​ភាគល្អិត ឥឡូវ ត្រូវ​បាន​គេ​ធ្វើ​ពិសោធន៍​ឃើញ​មាន​លក្ខណៈ​ជា​រលក​ទៅវិញ។ ដើម្បីពន្យល់​អំពី​ភាព​ចម្លែក​នេះ Niels Bohr អ្នកប្រាជ្ញ​រូបវិទ្យាដាណឺម៉ាក និង​អ្នកប្រាជ្ញ​មួយ​ចំនួន​ផ្សេងទៀត នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩២០​ រួមមាន​ដូចជា Erwin Schrödinger, Paul Dirac និង Werner Heisenberg ក៏បាន​បង្កើត​ទ្រឹស្តី​ថ្មី គឺ​ទ្រឹស្តី​រូបវិទ្យាកង់ទិក។ យោងតាម​ទ្រឹស្តី​រូបវិទ្យាកង់ទិក​ នៅក្នុងពិសោធន៍ Double-slit experiment អេឡិចត្រុង​នៅពេល​កំពុង​ធ្វើ​ដំណើរ​ មិនមាន​រូបរាង ឬ​ក៏​ទីតាំង​ជាក់លាក់​នោះទេ គឺ​គ្រាន់តែ​ជា​រលក​នៃ​ប្រូបាប៊ីលីតេ​តែ​ប៉ុណ្ណោះ។ អេឡិចត្រុង​ជារលក​នេះ ឆ្លងកាត់​តាម​ចន្លោះ​ទាំងពីរ នៅ​ក្នុងពេល​តែមួយ​ បង្កើត​ជា​រលក​ពីរ​ដាច់ពីគ្នា ហើយ​មាន​ឥទ្ធិពល​លើ​គ្នា​ទៅវិញទៅមក បង្កើត​​ទៅជា​ទម្រង់​នៃ​ប្រូបាប៊ីលីតេ​ថ្មី​មួយទៀត ហើយទាល់តែ​​នៅពេល​ដែល​រលក​នេះ​ធ្វើ​ដំណើរ​ទៅ​ប៉ះនឹង​ផ្ទាំង​ដែល​នៅ​ខាង​ក្រោយ ទើប​អ្វីៗ​ដែល​ត្រឹមតែ​ជា​រលក​នៃ​ប្រូបាប៊ីលីតេ​​ត្រូវ​ប្រែ​ក្លាយ​ខ្លួន​ជា​ចំណុច​​នៃ​ភាគល្អិត​មួយ នៅត្រង់​ទីតាំង​ណាមួយ អាស្រ័យ​ទៅតាម​ប្រូបាប៊ីលីតេ។ ទៅតាម​ទ្រឹស្តី​កង់ទិក​នេះ គ្រប់អ្វីៗ​ទាំងអស់ ដែល​ស្ថិតក្នុងកម្រិត​អាតូម ឬ​ក្រោម​អាតូម ដរាបណា​គេនៅមិនទាន់​សង្កេត និង​វាស់វែង​មើលទេនោះ វា​មិនមាន​អត្ថិភាព​ពិតប្រាកដ​នោះទេ។ គ្មានទីតាំង​ជាក់លាក់ ហើយ​ក៏​គ្មាន​​រូបរាង​ជាក់លាក់នោះដែរ ដោយ​អ្វីៗ​មានត្រឹមតែ​ជា​រលក​នៃ​ប្រូបាប៊ីលីតេ​តែប៉ុណ្ណោះ រហូត​ទាល់តែ​គេ​វាស់មើល ទើប​អ្វីដែល​ជា​​រលកនៃ​ប្រូបាប៊ីលីតេនេះ​​ត្រូវ​មាន​រូបរាង និង​ទីតាំង​ពិតប្រាកដ៕

  • The Right Way To Open A Shaken Soda Can

    5 days ago

    The Right Way To Open A Shaken Soda Can

    A can of fizzy drink has been violently shaken. The pressure is building, the bubbles are ready to erupt, and Michael Stevens is about to open it. But Hannah Fry has a trick up her sleeve. Can a few taps really prevent an explosion?This week on The Rest Is Science, Hannah and Michael begin with the surprisingly complicated physics of carbonation before tackling a much bigger question: can we really trust science?From the replication crisis and scientific studies that fail to stand up to scrutiny, to the strange incentives that shape what gets published, they explore why even respected scientific discoveries can turn out to be wrong...and why that might not be such a bad thing.Along the way, they investigate whether Archimedes really could have moved the Earth with a long enough lever, why aircraft are designed to withstand enormous pressure changes, and what happens when we lose our curiosity.Plus, an unexpected discussion about nuns, the dangers of absolute certainty, and why asking questions might be one of the most important things we can do.-------------------"For more information about Cancer Research UK, their research, breakthroughs and how you can support them, visit https://cancerresearchuk.org/restisscienceCancer Research UK is a registered charity in England and Wales (1089464), Scotland (SC041666), the Isle of Man (1103) and Jersey (247). A company limited by guarantee. Registered company in England and Wales (4325234) and the Isle of Man (5713F). Registered address: 2 Redman Place, London, E20 1JQ."-------------------Find The Rest Is Science all over the internet by ⁠⁠clicking here.⁠⁠-------------------Video Producer: Adam Thornton + Oli Oakley + Jack MeekAnimator: Sam BensonVideo & Social: Bex TyrrellAssistant Producer: Lucy LipscombeProducer: Simona RataSenior Producer: Lauren Armstrong-CarterChief Digital Officer: Samuel OakleyExec Producer: Neil Fearn Learn more about your ad choices. Visit podcastchoices.com/adchoices

  • ប្រវត្តិនៃការកកើតទ្រឹស្តីរូបវិទ្យាកង់ទិក

    02/09/2022

    ប្រវត្តិនៃការកកើតទ្រឹស្តីរូបវិទ្យាកង់ទិក

    ទ្រឹស្តី​រូបវិទ្យាកង់ទិក ថ្វីដ្បិតតែ​ស្មុគស្មាញ និង​ពោរពេញ​ទៅដោយ​ភាពចម្លែក ក៏ប៉ុន្តែ ​ជាទ្រឹស្តីមួយ​ដែល​មាន​ផលប្រយោជន៍​បំផុត​ នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង ហើយ​ក៏មាន​ឥទ្ធិពល​យ៉ាងខ្លាំងផងដែរ​ទៅលើ​ជីវិតរស់នៅ​ប្រចាំថ្ងៃរបស់​យើង នៅ​ក្នុង​ពេល​បច្ចុប្បន្ននេះ។ បច្ចេកវិទ្យាជាច្រើន រាប់ចាប់តាំង​ពី​កាំរស្មីឡាស៊ែរ នៅ​ក្នុង​វិស័យវេជ្ជសាស្រ្ត រហូត​ទៅដល់​​ទូរសព្ទដៃ កុំព្យូទ័រ និង​គ្រឿងអេឡិចត្រូនិចជាច្រើន​ផ្សេងទៀតដែល​យើងប្រើ​ជាប្រចាំ​សព្វថ្ងៃនេះ មិនអាច​កើតមានបានទេ ប្រសិនបើ​គ្មាន​​​ទ្រឹស្តី​រូបវិទ្យាកង់ទិក។ នៅក្នុង​រូបវិទ្យាសម័យទំនើប​បច្ចុប្បន្ន​នេះ គេឃើញ​មាន​ទ្រឹស្តីចម្បងៗ​ចំនួន​ពីរ៖ ទីមួយ​ Relativity ជាទ្រឹស្តីដែលគ្រប់គ្រង​ទៅលើ​អ្វីៗ​ដែល​មានទំហំធំ និង​ចម្ងាយឆ្ងាយសម្បើមៗ ដូចជា ភព ផ្កាយ កាឡាក់ស៊ី ប៊្លែកហូល ជាដើម និង​ទីពីរ ទ្រឹស្តី​កង់ទិច ដែល​គ្រប់គ្រង​ទៅលើ​អ្វីដែល​មាន​ទំហំ​ដ៏តូចល្អិត រហូត​កម្រិតអាតូម ឬ​ក្រោម​អាតូម។ ចំណុចចាប់ផ្តើម ដែល​នាំ​ទៅដល់​ការ​រកឃើញ​ទ្រឹស្តី​​រូបវិទ្យា​កង់ទិច​ គឺ​កើតចេញ​ពី​ការ​សិក្សា​ទៅលើ​វត្ថុ​ដ៏​សាមញ្ញ​មួយ កាលពីជាង​មួយសតវត្សរ៍មុន គឺ​ការ​សិក្សា​ទៅលើ​អំពូល​ភ្លើង។ គេដឹង​ថា អំពូលភ្លើង​មាន​ពន្លឺ នៅពេល​ដែល​មាន​ចរន្តអគ្គិសនី​ឆ្លងកាត់​រេស៊ីស្តង់​ដ៏តូចឆ្មា​រ​នៅ​ក្នុង​អំពូល ដែល​ធ្វើ​ឲ្យ​រេស៊ីស្តង់​ឡើងកម្តៅ ហើយ​បញ្ចេញ​ពន្លឺ។ តាមការ​សង្កេត​ជាក់ស្តែង គេឃើញ​ថា ពណ៌នៃ​ពន្លឺ​បញ្ចេញ​ដោយ​រេស៊ីស្តង់​អំពូលភ្លើង​នេះ គឺ​វា​ប្រែប្រួល​អាស្រ័យ​ទៅលើ​សីតុណ្ហភាព ក៏ប៉ុន្តែ យន្តការ​រូបវិទ្យា​នៅពីក្រោយ​ការផ្លាស់ប្តូរ​ពណ៌​នៃពន្លឺ​​​នេះ គឺ​នៅតែ​ជា​អាថ៌កំបាំង​ដ៏ធំមួយ ដែល​គេ​នៅមិនទាន់​អាច​យល់​បាន​នៅឡើយ។ នៅឆ្នាំ១៩០០ អ្នកប្រាជ្ញអាល្លឺម៉ង់ ឈ្មោះ Max Planck បាន​ផ្តោត​ការសិក្សា​ទៅលើ​សំណួរ​ចម្បងមួយ​ថា តើ​ហេតុអ្វី​បាន​ជា​នៅពេលដែល​រេស៊ីស្តង់​អំពូលភ្លើង​កាន់តែក្តៅ ពន្លឺ​ដែល​បញ្ចេញ​ដោយ​រេស៊ីស្តង់​នោះត្រូវ​ផ្លាស់ប្តូរពណ៌? ​រឹតតែ​ចម្លែក​ជាងនេះ​ទៅទៀត តើ​ហេតុអ្វី​បាន​ជា​ការ​ប្រែប្រួល​ពណ៌​​នៃ​ពន្លឺ​នេះ​ត្រូវ​​បញ្ចប់​​ត្រឹម​ពណ៌ ស? គេដឹង​ថា នៅ​ក្នុង​វិសាលគមន៍​នៃ​ពន្លឺ ដែល​យើង​អាច​មើលឃើញ​ដោយ​ភ្នែកទទេ ពណ៌នៃ​ពន្លឺ​គឺ​ត្រូវ​កំណត់​ដោយ​ហ្វ្រេកង់ គឺ​​ពន្លឺ​ដែល​មាន​ហ្វ្រេកង់ទាប​មាន​ពណ៌ក្រហម ហើយ​ពន្លឺ​ដែល​មាន​​ហ្វ្រេកង់ខ្ពស់​មានពណ៌​ខៀវ ឬ​កាន់តែខ្ពស់​ទៅទៀត រហូតដល់​ពណ៌ស្វាយ។ ក៏ប៉ុន្តែ នៅ​ក្នុងករណី​អំពូល​ភ្លើង បើទោះជា​គេ​បង្កើន​ថាមពលអគ្គិសនី ធ្វើ​ឲ្យ​​កម្តៅ​រេស៊ីស្តង់​កាន់តែ​ក្តៅ​យ៉ាងណា គេ​​ក៏​មិន​អាច​ធ្វើ​ឲ្យ​ពន្លឺ​ត្រូវ​ផ្លាស់ប្តូរ​ពណ៌​ទៅជា​ពណ៌ខៀវ ឬ​ពណ៌ស្វាយ​បាននោះទេ ដោយ​អាច​បង្កើត​បាន​ត្រឹម​តែ​ពន្លឺ​​ពណ៌ ស តែ​ប៉ុណ្ណោះ។ មែនទែន​ទៅ សូម្បីតែ​​ពន្លឺ​ព្រះអាទិត្យ ដែលសីតុណ្ហភាព​នៅលើ​ផ្ទៃខាងលើ​មាន​រហូតដល់​ទៅ​ជាង ៥ពាន់​អង្សានោះ ក៏​បញ្ចេញ​ពន្លឺ​​ភាគច្រើន ជាពន្លឺ​ពណ៌ ស នេះ​ដែរ ដោយ​មាន​ពន្លឺ​ពណ៌​ខៀវ និង​ពណ៌​ស្វាយ​​ក្នុងកម្រិត​តិចតួច​តែប៉ុណ្ណោះ ហើយ​ពន្លឺ​ប្រភេទ​អ៊ុលត្រាវីយ៉ូឡេ ​វិញ គឺ​រឹតតែ​តិចទៅទៀត។ តើ​ហេតុអ្វីបាន​ជា​ប្រភេទពន្លឺ​ដែល​មាន​កម្រិតថាមពល និង​ហ្វ្រេកង់ខ្ពស់ ដូចជា​អ៊ុលត្រាវីយ៉ូឡេ​នេះ សូម្បីតែ​ចេញ​ពី​វត្ថុដែល​មាន​សីតុណ្ហភាព​ខ្ពស់​រហូតដល់​ទៅ​រាប់ពាន់​អង្សាដូចជា​ព្រះអាទិត្យ ក៏​នៅតែ​កម្រនឹង​ឃើញ​មានបែបនេះ​ទៅវិញ? នេះ​គឺ​ជា​អាថ៌កំបាំង​ដ៏​ធំមួយ​ សម្រាប់​អ្នក​វិទ្យាសាស្រ្ត នៅ​ក្នុង​អំឡុង​ដើម​សតវត្សរ៍​ទី២០ ភាព​ចម្លែក​នេះ​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ជាភាសា​អង់គ្លេស​ថា « Ultraviolet Catastrophe »។ នៅក្នុងការ​សិក្សាស្រាវជ្រាវ ដើម្បី​ស្រាយចម្ងល់​នេះ Max Planck បាន​រកឃើញ​សមីការ​គណិតវិទ្យា ដែល​អាច​កំណត់​យ៉ាងសុក្រឹត អំពី​ទំនាក់ទំនង រវាង​ហ្វ្រេកង់ ពណ៌ និង​កម្រិត​ថាមពល​របស់​ពន្លឺ ដោយ​នៅ​ក្នុង​សមីការ​នោះ Max Planck បាន​បន្ថែម​កុងស្តង់មួយ ដែល​គេ​ហៅជាទូទៅ​ថា “កុងស្តង់ផ្លាងខ៍” (Planck constant)។ ចេញ​សមីការនេះ​ Max Planck​ បាន​សន្និដ្ឋាន​ថា ថាមពល (ដូចជា​ថាមពល​ដែល​ចេញ​ពីពន្លឺជាដើម) វាមិនមែន​​ជាលំហូរ​ជាប់​​ឥតដាច់នោះទេ ផ្ទុយ​ទៅវិញ គឺ​ផ្សំឡើង​ដោយ​បណ្តុំថាមពលដាច់ៗពីគ្នា។ បណ្តុំថាមពល ប្រៀបបាន​ដូចជា​ភាគល្អិត ហើយ​ដែល​ក្រោ​យមក​ត្រូវបាន​គេ​ឲ្យ​ឈ្មោះ​ថា “កង់តា” (Quanta)។ ទ្រឹស្តីរូបវិទ្យា​ជុំវិញ​កង់តា​នេះហើយ​ ដែល​ក្រ

  • តើគេអាចកែប្រែភពអង្គារឲ្យក្លាយជាភពសម្រាប់មនុស្សរស់នៅបានដែរឬទេ?

    26/08/2022

    តើគេអាចកែប្រែភពអង្គារឲ្យក្លាយជាភពសម្រាប់មនុស្សរស់នៅបានដែរឬទេ?

    តាមរយៈការសិក្សា​យ៉ាងស៊ីជម្រៅ កាល​ពីពេល​កន្លងមក ដោយ​មាន​ទាំង​ការ​បញ្ជូន​យាន​ទៅ​ចុះចត​ដោយ​ផ្ទាល់​ផង យើង​អាច​ដឹង​បានថា ភពអង្គារ នៅក្នុងពេល​បច្ចុប្បន្ន​នេះ មិនមាន​លក្ខខណ្ឌ​អំណោយផល​នោះទេ សម្រាប់ជីវិត​មនុស្ស​យើង​រស់នៅ។ទោះជាយ៉ាងណា មាន​អ្នក​វិទ្យាសាស្រ្ត​មួយ​ចំនួន ធ្លាប់​បានលើកឡើង​ថា សម្រាប់​រយៈពេល​វែង​ទៅមុខ គេ​អាច​កែប្រែ​បរិស្ថាន​របស់​ភព​អង្គារ​នេះ ឲ្យ​ក្លាយ​ជា​ភព ដែល​មាន​លក្ខខណ្ឌ សម្រាប់​ឲ្យ​មនុស្ស​យើង​រស់​នៅ​បាន គឺ​កែប្រែ​ទៅតាម​យន្តការ ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា « Terraforming »។ នៅ​ក្នុងដំណើការ​កែប្រែ​បរិស្ថាន​ភពអង្គារ​ឲ្យ​មាន​លក្ខខណ្ឌ​អំណោយផលសម្រាប់​ជីវិត​​នេះ ចំណុចគន្លឹះ​ទីមួយ ដែលគេត្រូវ​មើល គឺ​ស្រទាប់​បរិយាកាស។ បច្ចុប្បន្ន​នេះ ភពអង្គារ​មាន​ស្រទាប់​បរិយាកាស​យ៉ាងស្តើង ត្រឹមតែ​ប្រមាណ​ជា ១% ប៉ុណ្ណោះ ​នៃ​ស្រទាប់​បរិយាកាស​របស់​ភពផែនដី។ ការបង្កើន​ស្រទាប់​បរិយាកាស​នេះ អាច​បង្កើត​នូវ​លក្ខខណ្ឌវិជ្ជមាន​ចម្បង​ចំនួន​ពីរ សម្រាប់​ជីវិត។ ទីមួយ នៅពេលដែល​ស្រទាប់​បរិយាកាស​មាន​កាន់តែក្រាស់ សម្ពាធ​នៅលើ​ផ្ទៃដីភពអង្គារ​ក៏​មាន​កាន់តែខ្ពស់ ហើយ​នៅពេល​ដែល​សម្ពាធ​កាន់តែខ្ពស់ មនុស្ស​អាច​ដើរចេញ​ពី​ទីជម្រក​មក​ខាងក្រៅ​បាន ដោយ​មិនចាំបាច់​មាន​សម្លៀកបំពាក់អវកាស ហើយ​ម្យ៉ាងទៀត សម្ពាធខ្ពស់ វា​ក៏​ជាលក្ខខណ្ឌ​ចាំបាច់​មួយផងដែរ ដើម្បី​ឲ្យ​ទឹក​អាច​ស្ថិត​នៅ​ជា​សភាព​រាវ ដោយ​មិន​ត្រូវ​ហួត​ទៅជា​ចំហាយទឹក។ ទីពីរ ស្រទាប់​បរិយាកាស​ក្រាស់​​អាច​ជួយ​ទប់ស្កាត់​វិទ្យុសកម្ម​ពី​ព្រះអាទិត្យ​បាន​មួយផ្នែក​ ហើយ​បន្ថែម​ពីលើ​នេះ​ទៅទៀត វា​អាច​ជួយ​ទប់កម្តៅព្រះអាទិត្យ​មិន​ឲ្យ​ភាយ​ចេញ​ទៅវិញ ហើយ​​អាច​​បង្កើន​សីតុណ្ហភាព​នៅលើ​ភពអង្គារ។ នៅពេល​ដែល​សីតុណ្ហភាព​កើនឡើង រូបកាយ​របស់​មនុស្ស​យើង​ក៏​ងាយ​នឹង​រស់​នៅ ហើយ​កាន់តែ​សំខាន់​ជាងនេះ​ទៅទៀត សីតុណ្ហភាព​កើនឡើង បូករួមជាមួយនឹង​កំណើន​នៃ​សម្ពាធ​បរិយាកាស វា​ជា​លក្ខខណ្ឌ​ផ្សំគ្នា ​អាច​ធ្វើ​ឲ្យ​ទឹក​​ស្ថិត​នៅ​ជា​សភាព​រាវ​ ដែល​ជា​លក្ខខណ្ឌ​ចាំបាច់​បំផុត​មួយ​ សម្រាប់​ជីវិត។ កន្លងមក លោក អេឡន មើស្ក៍ ម្ចាស់ក្រុមហ៊ុន SpaceX ដែល​មាន​គម្រោង​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​រស់​នៅលើ​ភពអង្គារ​ ធ្លាប់​បាន​លើកឡើង​ជាច្រើន​លើកថា វិធីសាស្រ្ត​ដែល​អាច​បង្កើន​ស្រទាប់បរិយាកាស និង​បង្កើន​សីតុណ្ហភាព​លើ​ភពអង្គារ​បាន​លឿនបំផុត គឺ​បំផ្ទុះគ្រាប់បែក​នុយក្លេអ៊ែរ នៅ​ត្រង់​តំបន់​ប៉ូល​របស់​ភពអង្គារ ដើម្បី​ធ្វើ​ឲ្យ​ផ្ទាំងទឹកកក​នៅ​តំបន់​ប៉ូល​នេះ​ត្រូវ​រលាយ ហើយ​បញ្ចេញ​ចំហាយទឹក និង​ឧស្ម័ន​កាបូនិក​ទៅ​ក្នុង​បរិយាកាស។ ក៏ប៉ុន្ត មាន​អ្ន​កវិទ្យាសាស្រ្ត​ជាច្រើន​យល់ថា គេ​អាច​មាន​វិធីសាស្រ្ត​មួយទៀត ដែល​អាច​បង្កើន​បរិមាណ​ឧស្ម័ន​ផ្ទះកញ្ចក់​នៅ​ក្នុង​បរិយាកាស​​ភពអង្គារ​បាន ដោយ​មិនចាំបាច់​ប្រើ​អាវុធ​នុយក្លេអ៊ែរ។ ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់​ធ្វើ​ឲ្យ​ភពឡើងកម្តៅ​នេះ វា​គឺ​ជា​ជំនាញ​របស់​មនុស្ស​យើង​ស្រាប់​ទៅហើយ។ ដូច្នេះ យើងអាច​យក​បទពិសោធន៍​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ នាំ​ឲ្យ​ផែនដីឡើងកម្តៅ​បច្ចុប្បន្ន​នេះ ទៅអនុវត្ត​​នៅលើ​ភពអង្គារ ធ្វើ​ឲ្យ​ភពអង្គារ​ត្រូវ​ឡើងកម្តៅ​បន្តិចម្តងៗ រហូត​ដល់​កម្រិតមួយ ទឹកកក និង​ឧស្ម័ន​កាបូនិក​ដែល​កកជាប់​ក្នុងផ្ទាំង​ទឹកកក​ក៏​ត្រូវ​រលាយ ហើយ​បញ្ចេញ​ចំហាយទឹក និង​ឧស្ម័ន​កាបូនិក​កាន់តែ​ច្រើន​ទៅ​ក្នុង​បរិយាកាស នាំ​ឲ្យ​សីតុណ្ហភាព​ត្រូវ​កើនឡើង​កាន់តែ​លឿន​ថែមទៀត ចំណែក​ស្រទាប់​បរិយាកាស​ក៏​មាន​កាន់តែក្រាស់។ ក្រោយ​ពី​សីតុណ្ហភាព​ និង​សម្ពាធ​កើនឡើង ដល់​កម្រិត​មួយ​សមស្រប ដែល​អាច​ឲ្យ​ទឹក​ស្ថិត​នៅ​ជា​សភាព​រាវបាន ទឹកកក​ដែល​រលាយ បូករួមជាមួយ​នឹង​ចំហាយទឹក​នៅ​ក្នុង​បរិយាកាស​​ដែល​អាចបង្កើត​ជា​ទឹក​​​ភ្លៀង​ធ្លាក់​​ចុះមកវិញ ក៏​អាច​ផ្សំគ្នាបន្តិចម្តងៗ​អាច​ធ្វើ​ឲ្យ​ផ្ទៃដី​ភពអង្គារ​ត្រូវ​គ្រប​ដណ្តប់​ទៅ​ដោយ​ទឹករាវ។ ដំណាក់​កាល​បន្ទាប់ គឺ​ត្រូវ​ប្រែក្លាយ​បរិយាកាស​ភពអង្គារ ឲ្យ​ទៅ​ជា​ខ្យល់​ដែល​មាន​អុកស៊ីសែន​ក្នុង​អត្រា​មួយ​គ្រាប់គ្រាន់ ​អាច​ឲ្យ​យើង​ដកដង្ហើម​បាន ដូចនៅលើ​ភពផែនដី​របស់​យើង។ នៅ​ក្នុង​ដំណាក់កាល​នេះ យើង​ក៏​អាចយកមេរៀន​ពី​ផែនដី​របស់​យើង​នេះ​ទៅ​អនុវត្ត​លើ​ភពអង្គារ​បានដែរ ពីព្រោះ​ថា កាល​ពី​ប្រមាណ​ជាង ៣ពាន់លាន​ឆ្នាំមុន ផែនដី​របស់​យើង​ក៏​ធ្លាប់​ជា​ភពដែល​មាន​បរិយា

  • រូបវិទ្យាកង់ទិក៖ អាញស្តាញ និងទ្រឹស្តី “កង់តាពន្លឺ”

    12/09/2022

    រូបវិទ្យាកង់ទិក៖ អាញស្តាញ និងទ្រឹស្តី “កង់តាពន្លឺ”

    អាល់ប៊ែរ អាញស្តាញ (Albert Einstein) ត្រូវ​បាន​គេស្គាល់​ជាទូទៅ តាមរយៈ​ទ្រឹស្តី Relativity ក៏ប៉ុន្តែ របកគំហើញ ដែល​ធ្វើ​ឲ្យ​អាញស្តាញ​បាន​ទទួល​រង្វាន់​ណូបែល​រូបវិទ្យា គឺទាក់ទងនឹង​ឥទ្ធិពល​ហ្វូតូអេឡិចទ្រិក (Photoelectric effect) ហើយ​ដែលនាំ​ទៅដល់​ទ្រឹស្តី​ដ៏ចម្បងមួយ នៅ​ក្នុង​រូបវិទ្យាកង់ទិក គឺ​ទ្រឹស្តីដែលថា ពន្លឺ​ត្រូវ​ផ្សំឡើង​ដោយ​ភាគល្អិត ដែលគេហៅថា "កង់តា" ហើយដែល​ក្រោយមក​ត្រូវបាន​គេ​ហៅថា "ហ្វូតុង" (Photon)។ នៅក្នុងអំឡុងឆ្នាំ១៩០០ អ្នកប្រាជ្ញអាល្លឺម៉ង់ ឈ្មោះ Max Planck ដែល​សិក្សា​ទៅលើ​ភាពចម្លែក នៅ​ក្នុង​ទំនាក់ទំនង រវាង​សីតុណ្ហភាព ហ្វ្រេកង់ និង​ពណ៌​របស់​ពន្លឺ បាន​រកឃើញ​សមីការ និង​ទ្រឹស្តីមួយ ដែលគេ​ឲ្យឈ្មោះ​ថា Planck’s Law ហើយ​ដែល​កំណត់​ថា ថាមពល ​(ដូចជា​ថាមពល​ដែល​ចេញ​ពីពន្លឺជាដើម) មិនមែន​ជាលំហូរ​​ជាប់គ្នាឥតដាច់នោះទេ ផ្ទុយ​ទៅវិញ គឺ​ផ្សំឡើង​ដោយ​បណ្តុំថាមពលដាច់ៗពីគ្នា ដែល​គេ​ឲ្យ​ឈ្មោះ​ថា “កង់តា” (Quanta)។ ទ្រឹស្តីនេះ​បាន​ស្រាយចម្ងល់​ទាក់ទងនឹង​សីតុណ្ហភាព និង​ពណ៌​របស់​ពន្លឺ (Ultraviolet Catastrophe) ក៏ប៉ុន្តែ វា​បង្កើត​ជា​ចម្ងល់​ថ្មីមួយទៀត ទាក់ទង​ទៅនឹង​ធម្មជាតិ​របស់​ពន្លឺ​ដោយ​ផ្ទាល់។ គិតមក​ទល់​នឹង​ដើមសតវត្សរ៍​ទី២០​នោះ អ្នកវិទ្យាសាស្រ្ត​ជាទូទៅ​ជឿ​ថា ពន្លឺ​គឺ​ជា​លំហូរឥតដាច់។ ពន្លឺ​​ជា​រលក​ដែល​បង្កើត​ជា​ហ្វ្រេកង់ខុសៗគ្នា។ “ពន្លឺ​ជារលក” មិនត្រឹមតែ​ជា​ទ្រឹស្តីនោះទេ ក៏ប៉ុន្តែ ក៏​ត្រូវ​បាន​បង្ហាញឲ្យ​ឃើញ​ផងដែរ នៅ​ក្នុង​ការ​សង្កេត និង​ការធ្វើ​ពិសោធន៍​​ជាក់ស្តែង ដោយ​អ្នក​វិទ្យាសាស្រ្ត​មុនៗ។ អាញស្តាញវិញ នៅ​ក្នុង​ការសិក្សាចុះផ្សាយ​នៅ​ឆ្នាំ១៩០៥ បាន​រុះរើឡើងវិញ​ទាំងស្រុង​នូវ​ទ្រឹស្តីវិទ្យាសាស្រ្ត​តាំងពី​រាប់​រយឆ្នាំមុន ដោយ​បានកំណត់​ថា ពន្លឺ​គឺ​ផ្សំឡើង​ដោយ​បណ្តុំថាមពល​ដាច់ៗពីគ្នា ប្រៀបដូចជា​ភាគល្អិត ដែល​នៅពេលនោះ គេហៅថា “កង់តា​ពន្លឺ” ហើយ​ដែល​បច្ចុប្បន្ន​នេះ គេ​ស្គាល់ជាទូទៅ​ថា “ហ្វូតុង”។ តាមរយៈ​ទ្រឹស្តី​ អំពី​ “កង់តាពន្លឺ” នេះ អ្វីដែល​ Max Planck បានរកឃើញ​ត្រឹមជា​សមីការ​គណិតវិទ្យា ត្រូវ​បាន​ពន្យល់​បកស្រាយ​ទៅតាម​លក្ខណៈ​រូបវិទ្យា​ដោយ​អាល់ប៊ែរ អាញស្តាញ ហើយ​ទ្រឹស្តី “កង់តាពន្លឺ” នេះ គឺ​ជា​ចំណុច​របត់​ដ៏​ចម្បងមួយ នៅ​ក្នុង​ការ​យល់​ដឹង​របស់​យើង​ទៅលើ​ពន្លឺ ហើយ​ក៏​ជា​ដំណើរវិវឌ្ឍ​ដ៏​ចម្បងមួយ​ផងដែរ នៃ​ទ្រឹស្តី​រូបវិទ្យាកង់ទិក៕

  • Français (France)
Select a country or region

Africa, Middle East, and India

  • Algeria
  • Angola
  • Armenia
  • Azerbaijan
  • Bahrain
  • Benin
  • Botswana
  • Burkina Faso
  • Cameroun
  • Cape Verde
  • Chad
  • Côte d’Ivoire
  • Congo, The Democratic Republic Of The
  • Egypt
  • Eswatini
  • Gabon
  • Gambia
  • Ghana
  • Guinea-Bissau
  • India
  • Iraq
  • Israel
  • Jordan
  • Kenya
  • Kuwait
  • Lebanon
  • Liberia
  • Libya
  • Madagascar
  • Malawi
  • Mali
  • Mauritania
  • Mauritius
  • Morocco
  • Mozambique
  • Namibia
  • Niger (English)
  • Nigeria
  • Oman
  • Qatar
  • Congo, Republic of
  • Rwanda
  • São Tomé and Príncipe
  • Saudi Arabia
  • Senegal
  • Seychelles
  • Sierra Leone
  • South Africa
  • Sri Lanka
  • Tajikistan
  • Tanzania, United Republic Of
  • Tunisia
  • Turkmenistan
  • United Arab Emirates
  • Uganda
  • Yemen
  • Zambia
  • Zimbabwe

Asia Pacific

  • Afghanistan
  • Australia
  • Bhutan
  • Brunei Darussalam
  • Cambodia
  • 中国大陆
  • Fiji
  • 香港
  • Indonesia (English)
  • 日本
  • Kazakhstan
  • 대한민국
  • Kyrgyzstan
  • Lao People's Democratic Republic
  • 澳門
  • Malaysia (English)
  • Maldives
  • Micronesia, Federated States of
  • Mongolia
  • Myanmar
  • Nauru
  • Nepal
  • New Zealand
  • Pakistan
  • Palau
  • Papua New Guinea
  • Philippines
  • Singapore
  • Solomon Islands
  • 台灣
  • Thailand
  • Tonga
  • Turkmenistan
  • Uzbekistan
  • Vanuatu
  • Vietnam

Europe

  • Albania
  • Armenia
  • Österreich
  • Belarus
  • Belgium
  • Bosnia and Herzegovina
  • Bulgaria
  • Croatia
  • Cyprus
  • Czechia
  • Denmark
  • Estonia
  • Finland
  • France (Français)
  • Georgia
  • Deutschland
  • Greece
  • Hungary
  • Iceland
  • Ireland
  • Italia
  • Kosovo
  • Latvia
  • Lithuania
  • Luxembourg (English)
  • Malta
  • Moldova, Republic Of
  • Montenegro
  • Nederland
  • North Macedonia
  • Norway
  • Poland
  • Portugal (Português)
  • Romania
  • Россия
  • Serbia
  • Slovakia
  • Slovenia
  • España
  • Sverige
  • Schweiz
  • Türkiye (English)
  • Ukraine
  • United Kingdom

Latin America and the Caribbean

  • Anguilla
  • Antigua and Barbuda
  • Argentina (Español)
  • Bahamas
  • Barbados
  • Belize
  • Bermuda
  • Bolivia (Español)
  • Brasil
  • Virgin Islands, British
  • Cayman Islands
  • Chile (Español)
  • Colombia (Español)
  • Costa Rica (Español)
  • Dominica
  • República Dominicana
  • Ecuador (Español)
  • El Salvador (Español)
  • Grenada
  • Guatemala (Español)
  • Guyana
  • Honduras (Español)
  • Jamaica
  • México
  • Montserrat
  • Nicaragua (Español)
  • Panamá
  • Paraguay (Español)
  • Perú
  • St. Kitts and Nevis
  • Saint Lucia
  • St. Vincent and The Grenadines
  • Suriname
  • Trinidad and Tobago
  • Turks and Caicos
  • Uruguay (English)
  • Venezuela (Español)

The United States and Canada

  • Canada (English)
  • Canada (Français)
  • United States
  • Estados Unidos (Español México)
  • الولايات المتحدة
  • США
  • 美国 (简体中文)
  • États-Unis (Français France)
  • 미국
  • Estados Unidos (Português Brasil)
  • Hoa Kỳ
  • 美國 (繁體中文台灣)

Copyright © 2026 Apple Inc. All rights reserved.

  • Internet Service Terms
  • Apple Podcasts web player & Privacy
  • Cookie Warning
  • Support
  • Feedback

To play explicit episodes, please sign in.

Apple Podcasts

Stay up to date with this show

Sign in or sign up to follow shows, save episodes and get the latest updates.

Embed Episode

Select a country or region

Africa, Middle East, and India

  • Algeria
  • Angola
  • Armenia
  • Azerbaijan
  • Bahrain
  • Benin
  • Botswana
  • Burkina Faso
  • Cameroun
  • Cape Verde
  • Chad
  • Côte d’Ivoire
  • Congo, The Democratic Republic Of The
  • Egypt
  • Eswatini
  • Gabon
  • Gambia
  • Ghana
  • Guinea-Bissau
  • India
  • Iraq
  • Israel
  • Jordan
  • Kenya
  • Kuwait
  • Lebanon
  • Liberia
  • Libya
  • Madagascar
  • Malawi
  • Mali
  • Mauritania
  • Mauritius
  • Morocco
  • Mozambique
  • Namibia
  • Niger (English)
  • Nigeria
  • Oman
  • Qatar
  • Congo, Republic of
  • Rwanda
  • São Tomé and Príncipe
  • Saudi Arabia
  • Senegal
  • Seychelles
  • Sierra Leone
  • South Africa
  • Sri Lanka
  • Tajikistan
  • Tanzania, United Republic Of
  • Tunisia
  • Turkmenistan
  • United Arab Emirates
  • Uganda
  • Yemen
  • Zambia
  • Zimbabwe

Asia Pacific

  • Afghanistan
  • Australia
  • Bhutan
  • Brunei Darussalam
  • Cambodia
  • 中国大陆
  • Fiji
  • 香港
  • Indonesia (English)
  • 日本
  • Kazakhstan
  • 대한민국
  • Kyrgyzstan
  • Lao People's Democratic Republic
  • 澳門
  • Malaysia (English)
  • Maldives
  • Micronesia, Federated States of
  • Mongolia
  • Myanmar
  • Nauru
  • Nepal
  • New Zealand
  • Pakistan
  • Palau
  • Papua New Guinea
  • Philippines
  • Singapore
  • Solomon Islands
  • 台灣
  • Thailand
  • Tonga
  • Turkmenistan
  • Uzbekistan
  • Vanuatu
  • Vietnam

Europe

  • Albania
  • Armenia
  • Österreich
  • Belarus
  • Belgium
  • Bosnia and Herzegovina
  • Bulgaria
  • Croatia
  • Cyprus
  • Czechia
  • Denmark
  • Estonia
  • Finland
  • France (Français)
  • Georgia
  • Deutschland
  • Greece
  • Hungary
  • Iceland
  • Ireland
  • Italia
  • Kosovo
  • Latvia
  • Lithuania
  • Luxembourg (English)
  • Malta
  • Moldova, Republic Of
  • Montenegro
  • Nederland
  • North Macedonia
  • Norway
  • Poland
  • Portugal (Português)
  • Romania
  • Россия
  • Serbia
  • Slovakia
  • Slovenia
  • España
  • Sverige
  • Schweiz
  • Türkiye (English)
  • Ukraine
  • United Kingdom

Latin America and the Caribbean

  • Anguilla
  • Antigua and Barbuda
  • Argentina (Español)
  • Bahamas
  • Barbados
  • Belize
  • Bermuda
  • Bolivia (Español)
  • Brasil
  • Virgin Islands, British
  • Cayman Islands
  • Chile (Español)
  • Colombia (Español)
  • Costa Rica (Español)
  • Dominica
  • República Dominicana
  • Ecuador (Español)
  • El Salvador (Español)
  • Grenada
  • Guatemala (Español)
  • Guyana
  • Honduras (Español)
  • Jamaica
  • México
  • Montserrat
  • Nicaragua (Español)
  • Panamá
  • Paraguay (Español)
  • Perú
  • St. Kitts and Nevis
  • Saint Lucia
  • St. Vincent and The Grenadines
  • Suriname
  • Trinidad and Tobago
  • Turks and Caicos
  • Uruguay (English)
  • Venezuela (Español)

The United States and Canada

  • Canada (English)
  • Canada (Français)
  • United States
  • Estados Unidos (Español México)
  • الولايات المتحدة
  • США
  • 美国 (简体中文)
  • États-Unis (Français France)
  • 미국
  • Estados Unidos (Português Brasil)
  • Hoa Kỳ
  • 美國 (繁體中文台灣)